ក្រុមហ៊ុនគ្រីបតូ ហាម៉ុនី( Harmony) ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយកាលពីខែមិថុនាថា វាជាគោលដៅនៃការវាយប្រហារតាមអ៊ីនធឺណិតក្នុងទម្រង់នៃការលួចទ្រព្យសម្បត្តិតាមបែបឌីជីថល ក្នុងតម្លៃ១០០លានដុល្លារ។ក្រុមហេគឃ័រកូរ៉េខាងជើង បាននៅពីក្រោយការលួចទ្រព្យសម្បត្តិឌីជីថលតម្លៃ ១០០លានដុល្លារពីក្រុមហ៊ុនគ្រីបតូ របស់សហរដ្ឋអាមេរិកកា លពីឆ្នាំមុននេះបើយោងតាមការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ក្រុមលួចចូលរបស់កូរ៉េខាងជើង ឡាហ្សារើស គ្រុប(Lazarus Group) និង APT38 បានអនុវត្តការលួចលាក់តាមអ៊ីនធឺណិតលើក្រុមហ៊ុនគ្រីបតូ ហាម៉ុនី(Harmony) កាលពីខែមិថុនាឆ្នាំមុន។ FBI បាននិយាយថា ខ្លួននឹងបន្តធ្វើការដើម្បី “កំណត់អត្តសញ្ញាណ និងរំខាន” កិច្ចខិតខំប្រឹងប្រែងដើម្បីលួច លាងរូបបិយប័ណ្ណគ្រីបតូ ដែលគាំទ្រកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរខុសច្បាប់របស់រដ្ឋសម្ងាត់របស់ប្រទេសនេះ។ FBI បាននិយាយថា “FBI នឹងបន្តបង្ហាញ និងប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង រួមទាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការលួចរូបិយប័ណ្ណនិម្មិត ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់របបនេះ។ទីភ្នាក់ងារចារកម្ម របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីខែធ្នូថា ពួកហេគឃ័រ ( Hacker ) កូរ៉េខាង ជើងបានលួចទ្រព្យសម្បត្តិនិម្មិតចំនួន ១.៥ ពាន់ពាន់លានវ៉ុន ស្មើនឹង១.២ ពាន់លានដុល្លារ ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ រួមទាំង៨០០ពាន់លានវ៉ុនរបស់កូរ៉េខាងត្បូង ស្មើនឹង៦៥០.៥លានដុល្លារក្នុងឆ្នាំ ២០២២តែមួយ ៕ប្រែសម្រួលដោយ ប៊ុន សុភាព






