
(ព្រៃវែង) ៖ ស្តាប់ទៅពិតជាគួរឲ្យអាណិតអាណោចអាធ័មដូនចាស់ជរាម្នាក់និងបងស្រីមេម៉ាយមានជំងឺប្រចាំកាយក្រីក្រ ម្នាក់យ៉ាងពន់ពេកណាស់នៅពេលឮពាក្យសម្តីនិយាយពីការលំបាកវេទ្ទនារបស់ពួកគាត់។ (Video Inside)
ជួបជាមួយភ្នាក់ងារយកព៌តមានឲ្យទូរទស្សន៍អាសុីអាគ្នេយ៍ដល់កូនខ្ទមកំសត់របស់លោកយាយឈ្មោះ មាឃ រឹម អាយុ៧១ឆ្នាំ និងបងស្រីឈ្មោះ ជា សុខា អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ដោយលោកយាយ មាឃ រឹម បានរបរាប់ថាសព្វថ្ងៃគាត់ស្ត្រីមេម៉ាយដោយប្តីគាត់មានជំងឺបានស្លាប់ចោលគាត់និងកូនរយៈ ពេលយូឆ្នាំហើយ។
រហូតមកដល់ពេលនេះ រូបគាត់ក៍មានជំងឺប្រចាំកាយមួយថ្ងៃកាត់មួយថ្ងៃកោរស់នៅក្នុងកូនខ្ទមកំសត់ប្រកបមុខរបរដើររើស អាចម៌គោយកមកលក់បានកម្រៃប្រាក់បន្តិចបន្តួចចិញ្ចឹមកូនប្រុសម្នាក់មានសតិមិនគ្រប់ទៀត។ លោកយាយបន្តទៀតថា ដោយសារគាត់មានវ័យកាន់តែចាស់ទៅៗហើយជំងឺចេះតែមកបៀតបៀនផងនោះធ្វើឲ្យគាត់ចេញដើរទៅណាលែងចង់រួចហើយគឺនៅសង្ងំតែក្នុងកូនខ្ទមកំសត់រាល់ថ្ងៃរស់អាស្រ័យបានអ្នកជិតខាងហុចបាយសម្លព្រឹកល្ងាចទើបចេះតែរស់រានមានជីវិតរហូតដល់ពេលនេះ។
ជាមួយគ្នានោះអ្នកជិតខាងក៍បានសម្តែងនូវទឹកចិត្តអាណិតអាសូរដល់លោកយាយខាងលើថា គ្រួសារគាត់ពិតជាជនក្រីក្រ ជួបការលំបាកយ៉ាងខ្លាំងមែន។ ដូច្នេះ ពួកគាត់ចូលរួមជាមួយលោកយាយ មាឃ រឹម ក៍បានសំណូមពរដល់ អស់លោក លោកស្រីដែលមានចិត្តសប្បុរសធ៌មទាំងក្នុង និងក្រៅស្រុក មេត្តាជួយផ្តល់ក្តីមេត្តាករុណាដល់លោកយាយដោយជួយ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគឫជាថវិកាគ្រាន់បានហូបទៅថ្ងៃមុខផង!ជាពិសេសគាត់ចង់ហូបអាហារដែលឆ្ងាញ់បានម្តងនៅជីវិតចុងក្រោយរបស់ពួកគាត់………………សម្លេង៕ សុឹម.សាន់