នៅក្នុងសារមួយនៅលើគេហទំព័រ របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ខេត្តខូរ៉ាសាន (Khorasan) កាលពីថ្ងៃចន្ទ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ នៅជិតច្រកចូលស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន។
ក្នុងហេតុការណ៍នោះ បណ្តាលអោយបុគ្គលិកស្ថានទូតរុស្ស៊ីពីរនាក់ក្នុងចំណោមមនុស្ស ៦នាក់បានស្លាប់ នៅពេលបំផ្ទុះគ្រាប់បែកអត្តឃាត។ ក្រសួងការបរទេសរុស្ស៊ី និងមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃចន្ទថា អ្នកបំផ្ទុះគ្រាប់បែកបានធ្វើការបំផ្ទុះនៅជិតស្ថានទូត។
ប៉ូលិសបាននិយាយថា អ្នកបំផ្ទុះត្រូវបានបាញ់សម្លាប់ដោយ ឆ្មាំប្រដាប់អាវុធ ខណៈដែលគាត់ចូលទៅជិតច្រកទ្វារ ។
នេះជាការវាយប្រហារលើកដំបូងចា ប់តាំងពីពួកតាលីបង់ឡើងកាន់អំណាចកាលពីឆ្នាំមុន។ បេសកកម្មរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថានក៏បានថ្កោលទោសចំពោះក្រុមដែលបំផ្ទុះនេះផងដែរ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






