ព័ត៌មានថ្មី
- អភិបាលរាជធានីភ្នំពេញ អញ្ជើញប្រតិភូហាណូយមកបំពេញទស្សនៈកិច្ចនៅភ្នំពេញ ដើម្បីផ្លាស់ប្តូរបទពិសោធន៏ ក្នុងការអភិវឌ្ឍន៏ទីក្រុង ឯ.ឧ អភិបាលរាជធានីភ្នំពេញ បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញទស្សនៈកិច្ចនៅរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្តូរបទពិសោធន៏ ក្នុងការអភិវឌ្ឍន៏ទីក្រុងនិងស្របពេលនៃខួបលើកទី១៨ឆ្នាំនៃការចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ។គួរបញ្ជាក់ដែរថា៖ដំណើរ ទស្សនៈកិច្ចរបស់គណៈប្រតិភូរាជធានីភ្នំពេញ បានទទួលនិងអមដំណើរដោយ ឯ.ឧចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ។ ការស្នើនេះ ធ្វើឡើងក្នុងគ្រា ដែលគណៈប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយ ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយ ឯ.ឧ ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់ ឯ.ឧ ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញនៅរដ្ឋធានីហាណូយ។ ឯ.ឧ ជិន ស៊ីថាញ់ បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញដែលដំណើរទស្សនៈកិច្ចនេះ ចំពេលខួបគម្រប់៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។ ឯ.ឧ ជិន ស៊ី ថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៏ទីក្រុងហាណូយពីឆ្នាំ២០៣០ដល់ឆ្នាំ២០៤៥ អោយក្លាយជាទីក្រុងវៃឆ្លាត (Smart city) ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័រូបវ័ន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរ នៅពេលទីក្រុងរីកចំរើនតែងជួបបញ្ហាប្រឈម មានដូចជា៖កកស្ទះចរាចរណ៏,បញ្ហាកាកសំណល់,ទឹកកខ្វក់,និងទឹកលិចដោយ សារជំនន់ទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះ រដ្ឋធានីហាណួយនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ,ប្រជាជន និងប្រជាជននៃទីក្រុងទាំង២ ហាណូយ.ភ្នំពេញឲ្យកាន់តែរឹងមាំថែមទៀត។ […]
- លេខាបក្សទីក្រុងហាណូយ អបអរសាទរការបោះឆ្នោតក្រុមប្រឹក្សា ឃុំ.សង្កាត់ ដែលគណបក្សប្រជាជនទទួលជ័យជំនៈ ឯ.ឧ ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ រួមនឹងគណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ ឯ.ឧ ឌិញ ទៀនហ្សុង សមាជិកគណៈកម្មា ធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀល ថ្ងៃទី៦ខែកញ្ញានេះ ដើម្បីរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ភ្នំពេញ.ហាណូយដែលជាទីក្រុងសម្ពន្ធ័ភាពនឹងគ្នា។ នាឱកាសនោះ ឯ.ឧ ឃួង ស្រេង បានជំរាបជូនសមភាគីមិត្តពីការអភិវឌ្ឍន៏ រាជធានីភ្នំពេញក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រែក្លាយពីទីក្រុងខ្មោចមកជាទីក្រុងប្រកបដោយការអភិវឌ្ឍន៏យ៉ាងឆាប់រហ័ស ក្នុងសុខសន្តិភាព ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោហ៊ុនសែន បានធ្វើឲ្យិជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិយាយដោយឡែកក្នុងរាជធានីភ្នំពេញមានភាពល្អប្រសើរ។ ឯ.ឧ ឌិញ ទៀនហ្សុង បានសម្តែងនូវកិច្ចស្វាគមន៏ ចំពោះគណៈប្រតិភូសាលារាជធានីភ្នំពេញនៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីការរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមចំណែកអភិវឌ្ឍន៏ ទីក្រុងនិងសុំអោយមានដំណើរទស្សនៈកិច្ចបែបនេះ រវាងប្រតិភូទីក្រុងទាំង២ ហាណូយ.ភ្នំពេញ ឲ្យបានញឹកញ៉ាប់ បន្ថែមទៀត។ ឯ.ឧ ឌិញ ទៀនហ្សុង បានចូលរួមអបអរសាទរ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កន្លងទៅនេះយ៉ាងត្រចះត្រចង់ ដែលបង្ហាញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់អាណត្តិ៕ […]
- IS-K ទទួលខុសត្រូវពីការ បំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅស្ថានទូតរុស្ស៊ី ក្នុងក្រុងកាប៊ុល នៅក្នុងសារមួយនៅលើគេហទំព័រ របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ខេត្តខូរ៉ាសាន (Khorasan) កាលពីថ្ងៃចន្ទ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ នៅជិតច្រកចូលស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន។ ក្នុងហេតុការណ៍នោះ បណ្តាលអោយបុគ្គលិកស្ថានទូតរុស្ស៊ីពីរនាក់ក្នុងចំណោមមនុស្ស ៦នាក់បានស្លាប់ នៅពេលបំផ្ទុះគ្រាប់បែកអត្តឃាត។ ក្រសួងការបរទេសរុស្ស៊ី និងមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃចន្ទថា អ្នកបំផ្ទុះគ្រាប់បែកបានធ្វើការបំផ្ទុះនៅជិតស្ថានទូត។ ប៉ូលិសបាននិយាយថា អ្នកបំផ្ទុះត្រូវបានបាញ់សម្លាប់ដោយ ឆ្មាំប្រដាប់អាវុធ ខណៈដែលគាត់ចូលទៅជិតច្រកទ្វារ ។ នេះជាការវាយប្រហារលើកដំបូងចា ប់តាំងពីពួកតាលីបង់ឡើងកាន់អំណាចកាលពីឆ្នាំមុន។ បេសកកម្មរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថានក៏បានថ្កោលទោសចំពោះក្រុមដែលបំផ្ទុះនេះផងដែរ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- ក្រសួងមហាផ្ទៃ ពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថាសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំតាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លង កាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ និងក៏មានការចូលរួមពីភាគីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។ សម្ដេច បានបន្តថាជាមួយគ្នានេះ កិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់នេះ ក៏មានការចូលរួមពីក្រុមហ៊ុនធំៗអាមេរិកចំនួន៥ ហើយសម្រាប់ភាគីកម្ពុជាវិញ មានការចូលរួមពីអន្តរក្រសួង រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីដំណើរការនៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ស្ដីពី បទ ល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មុននឹងសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ បានបន្តពិភាក្សាលម្អិតលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ។ សេចក្ដីព្រាងច្បាប់ដែលមាន៨ជំពូកនិង៥០មាត្រានេះ មានគោលបំណងធានា សុចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ […]
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើរដ្ឋាភិបាលកូរ៉េ បន្តជួយគាំទ្រកម្ពុជា លើភាពជាដៃគូក្នុងវិស័យឌីជីថល ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើរដ្ឋាភិបាលកូរ៉េ បន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជាជួយគាំទ្រគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដែលជាគំនិតផ្តួចផ្តើមមានទិសដៅជំរុញការទទួលយកបច្ចេក វិជ្ជាឌីជីថល (Digital Adoption) នៅកម្ពុជា។ ការស្នើនេះធ្វើឡើង ក្នុងឱកាស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង មហាផ្ទៃ និងសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានសហការរៀបចំវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ និងតាមប្រព័ន្ធសន្និសីទវីដេអូ ដោយ មានការចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីជា វ៉ាន់ដេត និងឯកឧត្តម Chang-Seob Han អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិ សុខនៃសាធារណរដ្ឋកូរ៉េ។ ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ភាគីកូរ៉េ នឹងលើកសំណើនេះទៅពិភាក្សាជាមួយក្រសួងការបរទេសកូរ៉េ ដើម្បីពិនិត្យលទ្ធភាពគាំទ្រកម្ពុជា។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងទិសដៅបង្ហាញពីស្ថានភាព និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធន៏ និងឧត្តមានុវត្តន៍របស់រដ្ឋាភិបាលឌីជីថលកូរ៉េ ជូនដល់ក្រសួង ស្ថាប័ន ក្នុងវិស័យសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលស្របតាមគោលនយោ បាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសរំលេចនូវ […]
- ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង១ពាន់នាក់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុពិធីចែកសញ្ញាបត្របណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់វគ្គរៀបរយ និងវគ្គឥស្សរជន ) ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររងជាង ១០០០នាក់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (University of Indrawichea-UI) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួន ១៨២០អង្គ/នាក់ (ស្រីចំនួន ៣០៦នាក់) ក្នុងនោះមានៈ បណ្ឌិតកិត្តិយស ៨នាក់ (ស្រី១នាក់), បណ្ឌិតស្រាវជ្រាវ ២៧២អង្គ/នាក់ (ស្រី២៤នាក់), បរិញ្ញាបត្រជាន់ខ្ពស់ (រៀបរយ) ៩៥អង្គ/នាក់ (ស្រី២១នាក់), បរិញ្ញាបត្រជាន់ខ្ពស់ (ឥស្សរជន) ១២០៥អង្គ/នាក់ (ស្រីចំនួន២៣៧នាក់), បរិញ្ញាបត្រ ២៣១នាក់ (ស្រី ១៩នាក់) និងបញ្ញាបត្ររង ១១នាក់ (ស្រីចំនួន៤នាក់)។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត […]
- ដែនជម្រកសត្វព្រៃឆែប រកឃើញវត្តមានសត្វត្មាតច្រើនជាងគឺចំនួន ៥៥ក្បាល ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានរេដបូក ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌ មានបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅដែនជម្រកសត្វព្រៃឆែប ភូមិសាស្រ្ដភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះ វិហារ ព្រមទាំងមានអញ្ជើញចូលរួមពីមេបញ្ជាការកងរាជ អាវុធហត្ថខេត្ត មន្រ្ដីនៃមន្ទីរបរិស្ថាន អង្គការដៃគូ អាជ្ញារធមូលដ្ឋានជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំ ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិប្រារព្ធឡើងក្នុងគោលបំណង ឧទ្ទេសនាមសត្វត្មាតជិតផុតពូជបំផុតទាំងបីប្រភេទមានដូចជា ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា និងបញ្ជ្រាបចំណេះដឹងអំពីតួនាទីរបស់សត្វត្មាតនៅក្នុងប្រព័ន្ឋអេកូឡូស៊ី ក៏ដូចជាអប់រំផ្សព្វផ្សាយពីការងារអភិរក្ស និងគុណតម្លៃរបស់សត្វត្មាតដល់សាធារណជនឱ្យបានយល់ដឹង។ គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានកំពុងសហការជាមួយ អង្គការWCS ធ្វើការអនុវត្តនូវសកម្មភាពអភិរក្សសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែបតាមរយៈការផ្តល់ចំណីរបន្ថែម ២ដងក្នុងមួយខែ និងការការពារសំបុកពងកូន។ ចាប់ពីខែ មករា ដល់ខែកក្កដា ឆ្នាំ២០២២ អង្គការ WCS បានរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ “អាហារដ្ឋានត្មាត” […]
- កម្ពុជា ជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្ដីពី “ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន សៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ សន្និសីទអន្តរជាតិស្ដីពី “ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន” ត្រូវបានបើកជាផ្លូវការនៅខេត្តសៀមរាប ដោយមានការ ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាស្វាគមន៍ និងបើកសន្និសីទ តាមប្រព័ន្ធអនឡាញ ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ សន្និសីទនេះមានការចូលរួមពីតំណាងមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញជាន់ខ្ពស់មកពីបណ្តាប្រទេសនានា ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរ និងសង្គមស៊ីវិល ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។ ថ្លែងក្នុងពិធីបើកសន្និសីទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាមានសេចក្តីរីករាយ ដែលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះនៅក្រុងសៀមរាបអង្គរ ដែលជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌នៅលើទីផ្សាអន្តរជាតិ មិនមែនជាបញ្ហាប្រឈមរបស់កម្ពុជាតែឯងទេ តែគឺជាបញ្ហារួមរបស់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន។ ដូច្នេះហើយ យើងបានអញ្ជើញទាំងតំណាងរដ្ឋាភិបាលអាស៊ាន និងក្រុមអ្នកជំនាញអន្តរជាតិជាច្រើន មកជួបជុំគ្នានាថ្ងៃនេះ ដើម្បីសហការឆ្ពោះទៅរកការអនុវត្តសកម្មភាពទៅមុខរួមគ្នា ក្នុងការការពារសម្បត្តិវប្បធម៌របស់យើង ជាមួយនឹងការលើកស្ទួយការយល់ ដឹង និងការផ្លាស់ប្តូរវប្បធម៌នៅក្នុងតំបន់ ដែលជាគោលដៅចម្បងរបស់អាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង […]
- ទាហានអ៊ីស្រាអែល រងរបួសក្នុងការបងការបាញ់ប្រហារក្នុងរថយន្តក្រុងនៅតំបន់ វែសប៊ែង អាជ្ញាធរយោធា និងក្រុមគ្រូពេទ្យ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ទាហានអ៊ីស្រាអែល ៦ នាក់ និងអ្នកបើកបរម្នាក់ បានរងរបួសនៅក្នុងការបាញ់ ប្រហារលើរថយន្តក្រុងមួយ នៅក្នុងទីក្រុង West Bank។ឧប្បត្តិហេតុ ដែលអាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ខ្មាន់កាំភ្លើងសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួនខណៈដែលពួកគេព្យាយាមរត់គេចខ្លួន។ សាក្សីបាននិយាយថា ជនជាតិប៉ាឡេស្ទីន នៅក្នុងរថយន្តមួយបានជែងរថយន្តក្រុង ដោយបានបាញ់ថ្នាំគ្រាប់កាំភ្លើង ហើយនៅពេលដែលឈប់បាញ់បានព្យាយាមដុតឡានក្រុង។ផ្លូវដែលឧប្បត្តិហេតុបានកើតឡើងនោះមានការតាំងទីលំ នៅរបស់អ៊ីស្រាអែលនិងភូមិនិងទីប្រជុំជនប៉ាឡេ ស្ទីន។ អ៊ីស្រាអែលកាន់កាប់តំបន់វែសបែង( West Bank) រួមទាំងក្រុងយេរូសាឡឹមខាងកើត និងបានសាង សង់លំនៅដ្ឋានជាង ២០០ ដែលមានអ្នកតាំងលំនៅជាងកន្លះលាននាក់។ ការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេ ស្ទីនត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរ ជាតិ។ ការពង្រីកអ្នកតាំងលំនៅក៏ជាឧបសគ្គដល់សន្តិភាពជាមួយប៉ាឡេស្ទីនដែលស្វែងរកទឹកដីដើម្បីក្លាយជាផ្នែកមួយនៃរដ្ឋនាពេលអនាគតរបស់ពួកគេ។ គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលពីបទប៉ុនប៉ងធ្វើការវាយប្រហារដោយកាំបិតឬរថយន្ត។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថាបានសម្លាប់ជនជាតិប៉ាឡេស្ទីនដោយចេតនាទោះបីជាគ្មានគ្រោះ ថ្នាក់ដល់អាយុជីវិតរបស់ពួកគេក៏ដោយ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- ថ្នាក់ដឹកនាំក្រសួងការងារ នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងស្រុកជាំក្សាន្ត ក្នុងរដូវពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជនខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និង នាំយកអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧នៅទីបញ្ជាការកងពល ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការកោត សរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាព ទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។ ស្ថិតក្នុង ស្ថានភាពដែលប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ […]
- ក្រុមអ្នកតស៊ូមតិរបស់ឥណ្ឌា រិះគន់នាយករដ្ឋមន្ត្រី ម៉ូឌី ជុំវិញការឡើងថ្លៃ និងការបែងចែកហិណ្ឌូ-មូស្លីម ប្រជាជនឥណ្ឌារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្រោមមេដឹកនាំបក្សប្រឆាំងដ៏សំខាន់រ៉ាហ៊ុល ហ្គាន់ឌី (Rahul Gandhi) ជុំវិញការកើនឡើងនៃភាពអត់ការងារធ្វើ និងការកើនឡើងតម្លៃអាហារ និងប្រេងឥន្ធនៈ ដោយអតីត ប្រធានគណបក្សសមាជ បានវាយប្រហាររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌីចំពោះការខកខានក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន។ លោកហ្គាន់ឌី បានចោទប្រកាន់លោកម៉ូឌី ពីការបន្តគោល នយោបាយផ្តល់ផលប្រយោជន៍ ដល់ក្រុមអាជីវកម្មធំៗ ដោយចំណាយលើឧស្សាហកម្មខ្នាតតូច និងមធ្យមនិងកសិករនិងកម្មករក្រីក្រដោយបន្ថែមថាប្រជាជនកំពុងរងផលប៉ះពាល់ដោយភាពអត់ការងារធ្វើក៏ដូចជាការកើន ឡើងតម្លៃ។ គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត ឧស្ម័នចម្អិនអាហារ និងអាហារសំខាន់ៗដូចជាស្រូវសាលីបានកើនឡើងពី 40-175 ភាគរយចាប់តាំងពីលោក ម៉ូឌីឡើងកាន់អំណាច កាលពី៨ឆ្នាំមុន។ នេះបើយោងតាមមេដឹកនាំសភា។ ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលលោកម៉ូឌី បានការពារគោលនយោបាយ របស់ខ្លួនដោយនិយាយថា ខ្លួនបានផ្តល់ឱ្យមនុស្សរាប់លាននាក់នូវបង្គន់ ការតភ្ជាប់ហ្គាស ទឹកផឹក គណនីធនាគារ ការ ធានារ៉ាប់រងសុខភាព និងផ្ទះ ដោយឥតគិតថ្លៃចាប់តាំងពីវាឡើងកាន់អំណាចដំបូងក្នុងឆ្នាំ ២០១៤។ ឯគណបក្សប្រឆាំង បានខឹងសម្បារចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកាលពីខែមុន ក្នុងការយកពន្ធលើទឹកដោះគោវេចខ្ចប់ ទឹកដោះគោជូរ ឈីស ទឹកដោះគោ អង្ករវេចខ្ចប់ ម្សៅ និងស្រូវសាលីហេីយរដ្ឋាភិ បាលមុននេះបានដំឡើងថ្លៃប្រេងថែមទៀត។ ទោះជាយ៉ាងណាសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាដែលជាមហាអំណាចទីបីរបស់អាស៊ីបាននឹងកំពុងងើបឡើងវិញពីការធ្លាក់ចុះនៃជំងឺរាត ត្បាត។ រលកជាច្រើននៃការផ្ទុះឡើង […]
- មនុស្ស ៦នាក់រងរបួសក្នុងហេតុការណ៏ បាញ់ប្រហារនៅកណ្តាលទីក្រុងឆាលស្តុន (CNN)៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានរងរបួស បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង ឆាលស្តុន (Charleston) ភាគខាងត្បូងនៃរដ្ឋខារ៉ូលីណា (South Carolina) កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ។ នាយកដ្ឋានប៉ូលិស ឆាលស្តុន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមមន្រ្តីបានឆ្លើយតបទៅកាន់តំបន់ ឃីងស្រ្ទីត និង ម័ររីសស្រ្ទីតនៅម៉ោងប្រហែល ១២:៥៥ នាទីថ្ងៃអាទិត្យ ពីការបាញ់ ប្រហារគ្នានេះហេីយ។ ការចេញផ្សាយបាននិយាយថា មនុស្សជាច្រើននាក់ បានរងរបួសដោយការបាញ់ប្រហារហើយពួកគេត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ អ្នកនាំពាក្យប៉ូលិសក្រុង ឆាលស្តុន លោក ខូរេយ៍ ថាយឡ័រ បានប្រាប់ CNN ថាគេមិនទាន់ដឹងពីស្ថានភាពរបួសរបស់មនុស្សទាំង៦ នាក់នៅឡើយទេ។ លោកបានបន្ថែមទៀតថា ការបាញ់ប្រហារនេះក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ស្លាប់២នាក់ CGTN÷ប៉ូលិសក្នុងតំបន់ ស៊ីសគីយូរ លោក ជឺរីម៉ាស ឡារូ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោច ណាស់មានមនុស្ស ២ នាក់បានស្លាប់ នៅក្នុងអគ្គីភ័យដែលបានឆាបឆេះទីក្រុងភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា។ សម្រាប់អត្តសញ្ញាណជនរងគ្រោះទាំង ២នាក់នេះ គេមិនទាន់បង្ហាញឱ្យដឹងនៅ ឡើយទេ។ ក្រុមអ្នកពន្លត់អគ្គីភ័យក្នុងតំបន់នៅតែកំពុងធ្វើ ការដើម្បីទប់ស្កាត់អណ្តាតភ្លើងដែលបានឆាបឆេះ ដែលនឹងមិនអាចគ្រប់ គ្រងបានទេនៅដើមថ្ងៃឈប់សម្រាកចុងសប្តាហ៍។ បើតាមអាជ្ញាធរមូលដ្ឋានបាននិយាយថា គិតត្រឹមថ្ងៃអាទិត្យនេះ ភ្លើងបានគ្របដណ្តប់ប្រហែល៦.៦ ម៉ាយការ៉េ (១៧ គីឡូម៉ែត្រក្រឡា) ហើយមាន២៥ ភាគរយ៕ បកប្រែដោយ រម៉ាម វ៉ុង
- អាល្លឺម៉ង់ប្រកាសកញ្ចប់ថវិកា ៦៥ ពាន់លានអឺរ៉ូ ដើម្បីទប់ស្កាត់ការឡើងថ្លៃថាមពល BBC ៖ ប្រទេសអាឡឺម៉ង់ បានប្រកាសកញ្ចប់ថវិកាចំនួន ៦៥ពាន់លានអឺរ៉ូ (៥៦,២ពាន់លានផោន) នៃវិធានការ ដើម្បីបន្ធូរបន្ថយការគំរាមកំហែងនៃការកើនឡើងថ្លៃថាមពល ខណៈដែលអឺរ៉ុបកំពុងតស៊ូជាមួយនឹងការខ្វះខាតថាមពលបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ តម្លៃថាមពលបានកើនឡើងចាប់តាំងពីការលុកលុយខែកុម្ភៈ ហើយអឺរ៉ុបកំពុងព្យាយាមផ្តាច់ខ្លួនចេញពីថាមពលរុស្ស៊ី គ្រាដែលអ៊ុយក្រែន ក៏បានជំរុញឲ្យអឺរ៉ុបប្រកាន់ជំហររឹងមាំផងដែរ។ ក្រុមអ្នកតវ៉ារបស់ប្រទេសឆេកកាលពីថ្ងៃអាទិត្យបានប្រមូលផ្តុំគ្នាប្រឆាំងនឹងតម្លៃថាមពលខ្ពស់ និងអំពាវនាវឱ្យបញ្ចប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះដែរ ក្រុមបាតុករជាច្រើនរយនាក់បានប្រមូលផ្តុំគ្នានៅឯទីក្រុងលូមីន (Lubmin) នៅភាគឦសានប្រទេសអាល្លឺម៉ង់ ដែលជាស្ថានីយនៃបំពង់បង្ហូរឧស្ម័ន (ណតស្រ្ទីម វ័ន) Nord Stream ពីប្រទេសរុស្ស៊ីក៏បានអំពាវនាវឱ្យមានការដាក់ឱ្យដំណើរការនូវ (ណតស្រ្ទីមធូ) Nord Stream 2 ឡើងវិញ។ កាលពីពីរថ្ងៃមុន រុស្ស៊ីបាននិយាយថា ខ្លួនកំពុងផ្អាកការនាំ ចេញឧស្ម័នទៅកាន់ប្រទេសអាឡឺម៉ង់ តាមរយៈបំពង់បង្ហូរណតស្រ្ទីម វ័ន (Nord Stream 1)។ ការមិនចុះ សម្រុងជាមួយរុស្ស៊ីបានបង្ខំឱ្យប្រទេសដូចជាអាល្លឺម៉ង់ស្វែងរកការផ្គត់ផ្គង់នៅកន្លែងផ្សេងទៀត។ អធិការបតីអាល្លឺម៉ង់ អូលាហ្វស្កូល (Olaf Scholz) បានប្រាប់អ្នក កាសែតថា អាល្លឺម៉ង់នឹងឆ្លងកាត់រដូវរងាបាន។ លោកបន្តថា អាជីវកម្មដែលពឹងផ្អែកលើថាមពលប្រហែល៩,០០០ នឹងទទួលបានការបន្ធូរ បន្ថយពន្ធរហូតដល់១.៧ ពាន់លានអឺរ៉ូ៕
- បាញ់ប្រហារដ៏ធំនៅរដ្ឋ Virginia សហរដ្ឋអាមេរិកបណ្តាល ឱ្យមនុស្ស៧នាក់រងរបួស (CNN) – មន្ត្រីបាននិយាយថា ការបាញ់ប្រហារមួយនៅ ន័រហ្វូក (Norfolk) រដ្ឋវ័រជីនា (Virginia) បានបណ្តាលឲ្យមនុស្សប្រាំពីរនាក់រងរបួស រួមទាំងនិស្សិតសាកលវិទ្យាល័យជាច្រើននាក់ផងដែរ។ ប៉ូលិសបាននិយាយថា ក្នុងចំណោមមនុស្សទាំងប្រាំពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ក្នុងនោះមនុស្សពីរនាក់បានរងរបួស គំរាមកំហែងដល់អាយុជីវិត និង៥នាក់ទៀតមានរបួស តែមិនធ្ងន់ធ្ងរដល់ជីវិតទេ។ អាជ្ញាធរមិនបានបញ្ចេញព័ត៌មានណាមួយអំពីមូលហេតុដែលអាចកើតមានឬសង្ស័យឡើយ។ រីឯសាកលវិទ្យាល័យន័រហ្វូក ស្ទេត បាននិយាយថា ជនរងគ្រោះខ្លះជានិស្សិតនៅសកលវិទ្យាល័យនេះ ប៉ុន្តែមិនបានបញ្ជាក់ចំនួនប៉ុន្មាននោះទេ។ គួរបញ្ជាក់អោយដឹងផងដែរថា សហរដ្ឋ អាមេរិកបានទទួលរងនូវការបាញ់ប្រហារដ៏ធំយ៉ាង ហោចណាស់ចំនួន៤៥៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


