ព័ត៌មានថ្មី
- កម្ពុជា ឯកភាពរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៥ នាឆ្នាំ២០២៣ ខាងមុខ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយ ឯកឧត្តម Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី(Asian Water Council-AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ។កម្ពុជា ឯកភាពរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៥ នាឆ្នាំ២០២៣ ខាងមុខ លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា សន្តិសុខទឹកមានសារៈសំខាន់ ហើយមានភាពពាក់ព័ន្ធទៅនឹងវិស័យច្រើនរួមគ្នាក្នុងការគ្រប់គ្រងទឹក ដូចជា វិទ្យាសាស្រ្ត បច្ចេក វិទ្យា បរិស្ថាន សង្គម និងនយោបាយជាដើម។ ជាងនេះទៅទៀត ការគ្រប់គ្រងនិងត្រួតពិនិត្យលើបរិមាណ និងគុណភាពទឹក មានកិច្ចការងារ និងអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទឹក អន្តរាគមន៍ និង កិច្ចការពារផ្សេងៗ សំដៅរក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន ព្រមទាំងរក្សាសេវាសម្រាប់តម្រូវផ្គត់ផ្គង់ដល់មនុស្ស និងសេដ្ឋកិច្ច ។ សូមជម្រាបជូនថា ក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដែលហៅកាត់ថា “AAWC” ត្រូវបានបង្កើតឡើងក្នុងគោល បំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភា មកពីបណ្ដាប្រទេសអាស៊ី ក្នុងការដោះ ស្រាយបញ្ហាទឹក តាមរយៈការចែករំលែកច្បាប់ និងសកម្មភាពនីតិបញ្ញត្តិទាក់ទងនឹងទឹក។ ក្រុមប្រឹក្សានេះបង្កើតឡើងស្របតាមគោលបំណងរបស់ក្រុមប្រឹក្សាទឹកអាស៊ី (Asia […]
- ទូតថៃចប់អាណត្តិ សាទររាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ ឯកឧត្តម ពុលថាប់ បានសម្ដែងអបអរសាទរជូនចំពោះ សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid 19 បានជោគជ័យ។ ឯកឧត្តម ពុលថាប់ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងជូនឯកឧត្តម និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេគឺស្ថានទូតទាំងអស់ ទូទាំងព្រះរាជាណា ចក្រកម្ពុជា។ ឯកឧត្តម ពុលថាប់ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 បានជោគជ័យ។ ក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ច ប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជា លើ ឆាកអន្តរជាតិ។ […]
- ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ធ្វើទស្សនកិច្ចនៅវៀតណាម ជិត១សប្តាហ៍ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងសមាជិកអមដំណើរ កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងរយះពេក៥ថ្ងៃដោយចាប់ថ្ងៃចាប់ពីថ្ងៃទី៤ ដល់៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិសេសលើ វិស័យបរិស្ថាន សំរាម អប់រំ ទេសចរណ៍ បណ្តុះបណ្តាលនិងវិស័យសុខាភិបាលជាដើម។ បើតាមកម្មវិធីដែលបានព្រាងទុក ឯកឧត្តម ឃួង ស្រេង និងប្រតិភូនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងនោះ ៖ គណៈប្រតិភូ នឹងអញ្ជើញចេញ ដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់រដ្ឋធានីហាណូយ អញ្ជើញទៅកាន់ស្ថានីយប្រព្រឹត្តកម្មសំណល់រឹងណាំសឺន រួចបន្តទៅរោងចក្រ បាក់ធាងឡុង-វ៉ាន់ទ្រី គ្រប់គ្រងសំណល់រឹង និងរាវ ។ គណៈប្រតិភូបន្តដំណើរទៅកាន់មន្ទីគណៈកម្មាធិ ការគណបក្សរដ្ឋធានីហាណូយ ។ ជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម បន្តទៅកាន់ វិមានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ […]
- រួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃគ្រប់ប្រភេទក្នុងព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា ខេត្តរតនគិរី ថ្ងៃទី០៤ កញ្ញា ២០២២ – ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ FFI អង្គការ WWF អង្គការ WEA អង្គការ ACCB និងអង្គការសន្សំម្លប់ព្រៃ បានរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរីដើម្បីបញ្ឍប់វិបត្តិអន្ទាក់ និងការបរបាញ់សត្វព្រៃគ្រប់ប្រភេទក្នុងព្រៃធម្មជាតិកម្ពុជាសំដៅអភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្សនិងមានចំនួនសម្បូរឡើងវិញ។ «យុទ្ធនាការអន្ទាក់សូន្យ » បានចាប់ផ្តើមជាផ្លូវការនៅខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមការផ្តួចផ្តើមនិងដឹកនាំរបស់ក្រសួងបរិស្ថាននិងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍។ យុទ្ធនាការអន្ទាក់សូន្យ ដែលមានរយៈពេល ៦ខែ ដោយផ្តោតលើខេត្តគោលដៅចំនួន ៦ រួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី ។ ខេត្តរតនគិរី គឺជាខេត្តទី៦ និងចុងក្រោយគេដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យនេះ មុននឹងឈានបិទបញ្ចប់យុទ្ធនាការនៅរាជធានីភ្នំពេញក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ស្ថិតនៅភូមិភាគឥសាន្ត ខេត្តរតនគិរី មានសម្បតិ្តធនធានធម្មជាតិ និងសត្វព្រៃដ៏សម្បូរបែប ក៏ប៉ុន្តែនាទសវត្សរ៍ចុងក្រោយនេះ […]
- ក្រសួងបរិស្ថាន ផ្តល់មេពូជក្របី ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្បែរស្ទឹងតាំងក្រសាំង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលចំណូលយ៉ាងប្រសើរពីការចិញ្ចឹមក្របី។ មិនតែ ប៉ុណ្ណោះ ក្របីជាសត្វដែលស្រួលចិញ្ចឹម មានភាពធន់នឹងជម្ងឺ និងជាប្រភេទសត្វដែលបង្កើនជីវៈចម្រុះនៅតាមប្រភពទឹកវារស់នៅផងដែរ៕
- កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៨,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៥,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៨៤%
- សមត្ថកិច្ចការពារព្រំដែនកម្ពុជា ជួបប្រជុំគ្នាជាមួយសមត្ថកិច្ចការពារព្រំដែនថៃ រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនដោយខុសច្បាប់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២)៖សមត្ថកិច្ចការពារ ព្រំដែនកម្ពុជា សរុបចំនួន១៤នាក់ កងកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៩១១ ចំនួន៤នាក់ យោធាការពារព្រំដែន គោកចំនួន៨នាក់ និងសមត្ថកិច្ចការពារព្រំដែនថៃ សរុបចំនួន៧នាក់ នៅវេលាម៉ោង៨និង៤០នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ព្រឹកមិញនេះ បានជួបប្រជុំគ្នា នៅទីបញ្ជាការដ្ឋានកងអនុសេនាតូចទី២ នៃកងអនុសេនាធំល្បាតទី២ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខភូមិណងយ៉ាកែវ ឃុំ – ស្រុក ឃោគស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ។ នគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១ បានឲ្យដឹងនៅថ្ងៃនេះថា៖ ដោយអង្គភាពចាត់តាំងនៅព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ការពារព្រំដែនរិទ្ធិសែននិងប៉ុស្តិ៍ការពារព្រំដែនថ្នល់បែក សរុប៤នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ពុត រុណ និងលោក វរសេនីយ៍ត្រី រាជ្យ ម៉ូ ជានាយប៉ុស្តិ៍ បានចូលរួមជាមួយយោធា កងការពារព្រំដែន៥០៣ ចំនួន៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ិន ថុល មេបញ្ជាការកងអនុសេនាធំល្បាតទី២ បានជួបប្រជុំពិភាក្សាជាមួយទាហានឈុតខ្មៅថៃកងអនុសេនាធំ១.២០២ […]
- កម្ពុជា-ថៃឯកភាពលើផែនការសកម្មភាព ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការស្ដារទេសចរណ៍ឡើងវិញ (កោះកុង)៖ ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេសចរឡើងវិញនោះ ភាគីកម្ពុជានិងភាគិថៃបានសម្រេច ឯកភាពគ្នាជាលក្ខណៈទ្រង់ទ្រាយធំលើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការជាង១០ចំណុច។ បើតាមលោក ទ្រីវ ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានឲ្យដឹងថា ការឯកភាពគ្នាលើផែនការសកម្មភាពស្ដារនិងលើកស្ទួយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-ថៃលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការទេ្វភាគីទេសចរណ៍កម្ពុជា-ថៃ ខណៈភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងរួមមានមន្ត្រីជំនាញក្រសួងទេសចរណ៍ តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកោះកុង និងមន្ទីរទេសចរណ៍ខេត្តជាប់ព្រំដែន រីឯខាងភាគីថៃដឹកនាំដោយឯកឧត្តម មង្គល វិមលរ័ត្ន (Mongkon Wimonrat) ជាអគ្គលេខាធិការរងនៃក្រសួងទេសចរណ៍និងកីឡាថៃ អមដោយមន្ត្រីទេសចរណ៍នៃខេត្តជាប់ព្រំដែនប្រទេសកម្ពុជា និងតំណាងផ្នែកឯកជន។ ភាគីទាំងពីរក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៥ ដែលផ្តោតសំខាន់លើខ្លឹមសារមួយចំនួន រួមមាន៖ ១. ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២.ការផ្សព្វផ្សាយនិងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ «ប្រទេសពីរ គោលដៅមួយ» ៣.ការអភិវឌ្ឍធនធានមនុស្ស ៤.ការអភិវឌ្ឍគុណភាពទេសចរណ៍ និង៥.ការផ្សព្វផ្សាយឱកាសវិនិយោគទេសចរណ៍នៅក្នុងប្រទេសទាំងពីរ។ ទន្ទឹមនឹងផែនការសកម្មភាពខាងលើ ភាគីទាំងពីរបានគូសរំលេចនូវការគាំទ្រគ្នាទៅវិញទៅមកលើទិសដៅអនាគត ដូចខាងក្រោម៖ ១. ក្នុងដំណាក់កាលនៃការស្ដារវិស័យទេសចរណ៍ពីវិបត្តិ ភាគីទាំងពីរនឹងជំរុញរៀបចំឱ្យបានឆាប់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍រួមនៃបណ្ដាខេត្តព្រំដែននៃប្រទេសទាំងពីរ (Cross-Border Joint Tourism […]
- លោកស្រី អ៊ុងសាន ស៊ូជី ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត ពីបទក្លែងបន្លំសន្លឹកឆ្នោត មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំការបោះឆ្នោតហើយត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំដែលជាការកាត់ទោសបន្ថែម លើការជាប់ពន្ធនាគាររយៈពេល១៧ ឆ្នាំ ដែលលោកស្រីត្រូវបានកាត់ទោសរួចហើយចំពោះបទល្មើសផ្សេងទៀត។ ម្ចាស់ជ័យលាភីណូបែល និងជាមេដឹកនាំសម្រាប់ការប្រឆាំងរបស់ប្រទេសមីយ៉ាន់ម៉ា ចំពោះការគ្រប់ គ្រងដោយយោធាជាច្រើនទសវត្សរ៍ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារកាលពីដើមឆ្នាំមុន។តែលោកស្រីបដិសេធរាល់ការ ចោទប្រកាន់មកលើលោកស្រី។ កាលពីថ្ងៃសុក្រទីភ្នាក់ ងារសារព័ត៌មាន បានដកស្រង់ប្រភពដែលរាយការណ៍ថាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេវិនិច្ឆ័យថាបានប្រព្រឹត្តការក្លែងបន្លំនៅក្នុងការបោះ ឆ្នោតសកល ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីបានឈ្នះដោយសំឡេងភាគច្រើនលើសលប់ ដោយបានបំបែកគណបក្ស ដែលបង្កើតឡើងដោយយោធាដ៏មានឥទ្ធិពលរបស់ប្រទេស ។ ការកាត់ទោសកាលពីថ្ងៃសុក្រដោយតុលាការពិសេស នៅពន្ធនាគារក្នុងរដ្ឋធានីណៃពីដោរ ត្រូវបានបញ្ជូនដោយមន្ត្រីច្បាប់ ដែលទទូចសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចត្រូវបានដាក់ទណ្ឌកម្មដោយអាជ្ញាធរយោធា ដែលបានរឹតបន្តឹងការចេញផ្សាយព័ត៌មានអំពីការកាត់ក្តីរបស់លោកស្រី អ៊ុង សានសូជី (Aung San Suu Kyi)។ . ការចោទប្រកាន់ពីការក្លែងបន្លំការបោះឆ្នោតប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដាក់ក្នុងខែវិច្ឆិកា ដោយគណៈកម្មការរៀបចំការបោះឆ្នោតសហភាព ដែលសមាជិករបស់ពួកគេត្រូវបានជំនួសដោយយោធា បន្ទាប់ពីខ្លួនបានដណ្តើមអំណាច។គណៈកម្មការនេះបានចោទប្រកាន់ថាលោកស្រីនិងសហការីរបស់គាត់បានរំលោភលើបទប្បញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញដោយចោទប្រកាន់ថាមានឥទ្ធិពលលើគណៈកម្មការចាស់។ តែគណបក្សNLDរបស់លោកស្រីបានបដិសេធការក្លែង បន្លំ ហើយបាននិយាយថា ខ្លួនឈ្នះដោយយុត្តិធម៌។ គួរបញ្ជាក់ថា […]
- សត្វកម្រ នៅដែនជម្រកសត្វព្រៃស្រែពក និងដែន ជម្រកសត្វព្រៃភ្នំព្រេច ប្រឈមមុខនឹងការធ្លាក់ចុះដោយសារការគំរាមកំហែងពីអន្ទាក់ «ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ដោយខុសច្បាប់ គឺជាកត្តាគំរាមមកំហែងដែលកំពុងតែកើត ឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ ដែលចាំបាច់គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់នេះ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌ មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីដើម្បីពិនិត្យលើការ សិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF។ ដំណើរទស្សន កិច្ចស្វែងយល់ពីការគ្រប់គ្រងនិងការងារអភិរក្សធនធានធម្មជាតិរួមមានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រក សត្វព្រៃស្រែពក ដែលជាតំបន់ព្រៃល្បោះធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមាន ផ្ទៃដីសរុបទំហំជាង ៣៧ម៉ឺនហិកតា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងអង្គការ WWF បរិមាណសត្វកម្រៗមួយចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៅតែប្រឈមមុខនឹង ការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះនេះដោយសារតែកត្តាគំរាមកំហែងចម្បងគឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិតនិងកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន។ ឯកឧត្តមបានថ្លែងថា ថ្វីត្បិតតែចំនួនសត្វក្រចកជើងចំពាមមានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះប្រភេទសត្វព្រៃខ្លះប្រភេទពានររួមមានសត្វស្វាកន្ទុយស ស្វាព្រាម មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាបដូចជាសត្វត្មាតមានវត្តមានឡើងវិញក្នុងដែនជម្រកសត្វព្រៃស្រែពក។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាគ្រប់ភាគីទាំងអស់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្ស និងខិតខំដាក់ចុះវិធានការផ្សេងៗរួមទាំងវិធានការ ច្បាប់និងវិធានការសេដ្ឋកិច្ចទន្ទឹមគ្នា។ បើតាមការឱ្យដឹងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី […]
- រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 យល់ព្រមកំណត់តម្លៃប្រេងរបស់រុស្ស៊ី រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសទាំងប្រាំពីរ (G7) កាល ពីថ្ងៃសុក្រ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីកំណត់តម្លៃតម្លៃប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយប្លុកនេះ។ រដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រទេសទាំងអស់ ឱ្យផ្តល់ធាតុចូលលើការរចនានៃតម្លៃកំណត់ និងអនុវត្តវិធានការដ៏សំខាន់នេះ។ ប្រធានគណៈកម្មាការសហភាពអឺរ៉ុប លោកស្រី អឺសួឡា វុន ដឺ ឡេយេន (Ursula von der Leyen) បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវកំណត់តម្លៃលើឧស្ម័នបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ដើម្បីកាត់បន្ថយនូវការប៉ុនប៉ងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមែរ ពូទីន ក្នុងការរៀបចំទីផ្សារថាមពលរបស់ប្លុកនេះ។ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីនឹងឈប់លក់ប្រេងទៅឱ្យប្រទេសដែលកំណត់តម្លៃ លើធនធានថាមពលរបស់រុស្ស៊ីដោយនិយាយថា វានឹងនាំទៅរកអស្ថិរភាពដ៏សំខាន់នៃទីផ្សារប្រេងពិភពលោក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេសកូវ បានប្រាប់អ្នកយកព័ត៌មាន ដោយបន្លឺសំឡេងលើសេចក្តីប្រកាសដែលធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី អេឡិចហ្សេនឌ័រ ណូវ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនដែលកំណត់តម្លៃកំណត់នឹងមិនស្ថិតក្នុងចំណោមអ្នកទទួលប្រេងពីរុស្ស៊ីនោះទេ ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- អតីតប្រធានាធិបតី ស្រីលង្កាត្រលប់មកវិញប៉ុន្មានសប្តាហ៍ បន្ទាប់ពីភៀសខ្លួនចេញពីប្រទេស ក្រុមមន្ត្រីបាននិយាយថា ប្រធានាធិបតីស្រីលង្កា លោកហ្គោតាបាយា រ៉ាចាផាកស្សា(Gotabaya Rajapaksa) ដែលត្រូវបានបណ្តេញចេញពីតំណែងបានវិលត្រឡប់មកប្រទេសវិញ ជាច្រើនសប្តាហ៍បន្ទាប់ពីបានភៀសខ្លួនចេញ ពីប្រទេស ដែលរងគ្រោះដោយវិបត្តិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា អតីតមេដឹកនាំអាយុ៧៣ឆ្នាំរូបនេះ បានចុះចតនៅរដ្ឋធានីកូឡុំបូ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីពីប្រទេសថៃ កាលពីព្រឹកថ្ងៃសៅរ៍។គួរបញ្ជាក់ថា លោក រ៉ាចាផាកស្សា (Rajapaksa) បានលាលែងពីតំណែង កាលពីខែកក្កដា បន្ទាប់ពីបាតុកររាប់ម៉ឺននាក់ បានខឹងសម្បារដោយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបានសម្រុកចូលការិយាល័យនិងលំនៅដ្ឋានរបស់គាត់។គាត់បានភៀសខ្លួនទៅប្រទេសម៉ាល់ឌីវនៅថ្ងៃទី៩ ខែកក្កដាបានទៅប្រទេសសិង្ហបុរីពីទីនោះហើយបានចំណាយពេលប៉ុន្មានសប្តាហ៍កន្លងមកនេះនៅក្នុងប្រទេសថៃសម្រាប់ទិដ្ឋាការការទូត។ តាមការរំពឹងទុកគឺថាយ៉ាងហោចណាស់គាត់ នឹងត្រឡប់ទៅលំនៅដ្ឋានឯកជនរបស់គាត់វិញ ហើយរក្សាភាពស្ងប់ស្ងាត់។ អ្នកនៅព្រលានយន្តហោះ ដែលបានបញ្ជាក់ការមកដល់របស់គាត់បាននិយាយថា គាត់ហាក់ដូចជាសម្រាក កាយ និងរីករាយដែលបានត្រលប់មកវិញ»៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- ទឹកជំនន់បានសម្លាប់មនុស្ស ៥៦នាក់នៅភាគខាងជើងរដ្ឋនីហ្សេរីយ៉ា សារព័ត៌មានស៊ីនហួរ បានរាយការណ៍ កាលពីថ្ងៃសុក្រថា មានមនុស្សយ៉ាងហោចណាស់ ៥៦នាក់បានស្លាប់ និងជាង៤.០០០ នាក់ផ្សេងទៀត ត្រូវជម្លៀសចេញ ដោយសារទឹកជំនន់ដ៏ខ្លាំង ដោយបានបំផ្លាញផ្នែកខ្លះនៃរដ្ឋ ជីហ្គាវ៉ា (Jigawa) ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា។ យោងតាមលោក យូរសហ្វ សានី បាប៊ូរ៉ា (Yusuf Sani Babura) ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋក្នុងទីក្រុង ជីហ្គាវ៉ា (Jigawa) ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមរដូវវស្សាក្នុងខែឧសភា បានធ្វើឱ្យខូចខាតផ្ទះសម្បែង ដីស្រែចំការ និងដំណាំនៅក្នុងតំបន់ចំនួន២៧ នៃរដ្ឋ។ រហូតមកដល់ពេលនេះ ជំរុំចំនួន១៦ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជំរកដល់អ្នកផ្លាស់ទីលំនៅដោយទឹកជំនន់ និងបានអំពាវនាវដល់រដ្ឋាភិបាលសហព័ន្ធ ទីភ្នាក់ងារផ្តល់ជំនួយ និងបុគ្គលនានា ឱ្យមកជួយជនរងគ្រោះដោយទឹកជំនន់។ ជាមួយគ្នានេះ ក្រសួងកិច្ចការមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍សង្គម បានដឹកនាំការវាយតម្លៃដោយមន្ត្រីទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ និងដាក់ពង្រាយសម្ភារៈសង្គ្រោះបន្ទាន់ដល់សហគមន៍ដែលរងផលប៉ះពាល់ក្នុងខេត្ត ជីហ្គាវ៉ា (Jigawa) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់នេះ។ អាជ្ញាធរនីហ្សេរីយ៉ាកាលពីខែឧសភាបានចេញការជូនដំណឹងដល់រដ្ឋចំនួន ៣២ ក្នុងចំណោមរដ្ឋចំនួន ៣៦ និងដែនដីសហព័ន្ធនៃប្រទេស ដោយព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរនៅឆ្នាំនេះរួចមកហើយ៕ បកប្រែដោយ រម៉ាម វ៉ុង សារព័ត៌មានស៊ីនហួរ […]
- កូឡុំប៊ី៖ ប៉ូលិស ៨ នាក់ ត្រូវបានសម្លាប់ក្នុងការការ បាញ់ ប្រហារមួយនៅប្រទេសកូឡុំប៊ី BBC៖ មន្ត្រីប៉ូលិស ៨នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះ និងការបាញ់ប្រហារនៅប្រទេសកូឡុំប៊ី។ ពួកគេបានចាកចេញពីព្រឹត្តិការណ៍សង្គមមួយនៅក្នុងនាយក ដ្ឋានភាគនិរតីនៃទីក្រុងហ៊ូឡា ដែលរថយន្តរបស់ពួកគេបានបុកអណ្តូងរ៉ែនៅលើផ្លូវ បន្ទាប់មកក្រុមប៉ូលីសទាំង នេះត្រូវបានគេបាញ់សម្លាប់នៅក្នុងការវាយប្រហារ។ វាគឺជាការវាយ ប្រហារ ដ៏អាក្រក់បំផុតលើកងកម្លាំងសន្តិ សុខចាប់តាំងពីអតីតទ័ពព្រៃ ហ្កូស្តាវ៉ូ ផេតត្រូ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីឆ្វេងនិយមដំបូងរបស់ប្រទេសកូឡុំប៊ី។ លោកផេតត្រូ បានថ្កោលទោសការវាយប្រហារដោយបានហៅវាថាជា “ទង្វើច្បាស់លាស់នៃការបំផ្លិចបំផ្លាញប្រឆាំងនឹងសន្តិភាព។ គ្មានក្រុមណាមួយបាននិយាយថា ខ្លួននៅពីក្រោយការវាយ ប្រហារ នេះទេ( ប៉ុន្តែវិទ្យុ ប្លូ រ៉េតឌីអូ)Blu Radio របស់ប្រទេសកូឡុំប៊ីបានចង្អុលដៃទៅកាន់ក្រុមទ័ពព្រៃដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ។ ប្រធានាធិបតីឆ្វេងនិយមរូបនេះក៏បានសន្យាថា នឹងអនុវត្ត យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៦ ដែលបានបញ្ចប់ជម្លោះដ៏យូរ ៥០ ឆ្នាំជាមួយក្រុមហ្វាក ដែលត្រូវបានគេមើលឃើញយ៉ាងទូលំ ទូលាយថាជាក្រុមទ័ពព្រៃចុងក្រោយដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកូឡុំប៊ី៕ ប្រែសម្រួលដោយ : ជ ង៉ា
- ព្រលានយន្តហោះលិចទឹក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងលើកោះទេសចរណ៍ដ៏ពេញនិយម នៃខេត្តភូកេត ប្រទេសថៃ ព្រលានយន្តហោះ នៅកោះភូកេត ក្នុងប្រទេសថៃត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ ភ្លៀងបានវាយលុកគោលដៅតំបន់ត្រូពិច ដែលបណ្តាលឱ្យជើងហោះហើរ ត្រូវពន្យារពេលនៅអាកាសយានដ្ឋានអន្តរ ជាតិភូកេតដោយសារទឹកលិច។ ប្រតិបត្តិករអាកាស យានដ្ឋានបានព្រមានអ្នកដំណើរពីការកកស្ទះហើយបានសុំឱ្យពួកគេទុកពេល៣ ទៅ៤ម៉ោង ដើម្បីទៅដល់អាកាសយានដ្ឋាន ដោយធានាថាពួកគេមកដល់ទាន់ពេលសម្រាប់ជើងហោះហើររបស់ពួកគេ។ ប្រទេសថៃ និងប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ស្ថិតក្នុងពាក់ កណ្តាលនៃរដូវភ្លៀងមូសុងត្រូពិចរបស់ពួកគេ ដែលមានរយៈពេលពីខែឧសភា ឬខែមិថុនា រហូតដល់ខែវិច្ឆិកា។ សីតុណ្ហភាពកើនឡើងដល់ ៣៥ អង្សារសេដែលកេីនឡេីងបន្តបន្ទាប់ដោយព្យុះត្រូពិចដ៏ខ្លាំងក្លា ជាមួយនឹងផ្គរ រន្ទះ ភ្លៀង និងទឹកជំនន់ភ្លាមៗ ដែលបណ្តាលឱ្យទឹកទន្លេហូរលឿននិងក្លាយជាគ្រោះថ្នាក់៕ ប្រែសម្រួលដោយ ប៊ុន សុភាព
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


