ព័ត៌មានថ្មី
- យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រប សម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមជាអធិបតីភាពក្នុង «កម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ » នៅខេត្តសៀមរាប ដោយមានការចូលរួមពីអង្គទូតបរទេសចំនួន១៩ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រម ទាំងប្រតិភូថៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០នាក់។ កម្មវិធីនេះគឺជាដំណើរទស្សនកិច្ចសិក្សាលើកទី២ ជូនដល់អង្គទូតបរទេស និងក្រុមគ្រួសារ ទៅកាន់ខេត្ត សៀមរាប និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ដែលជាគំនិតផ្តួចផ្តើម របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដោយ មានការសហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ។ ដំណើរទស្សន កិច្ចនេះ មានគោល បំណងផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ច្បាប់វិនិយោគថ្មី យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣ និងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចនិងទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ […]
- គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន៤។ កិច្ចប្រជុំនេះនឹងធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៤ រួមមាន៖ * ទី១៖ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០។ * ទី២៖ សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ * ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ * ទី៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕
- រដ្ឋលេខាធិការក្រសួងការងារ ជំរុញដល់ម្ចាស់កសិដ្ឋានគិរីសួគ៌ ពិនិត្យលទ្ធភាពដើម្បីបើកកសិដ្ឋានផលិតទឹកដោះគោស្រស់តាមខេត្តមួយចំនួនទៀត ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសសើរចំពោះបច្ចេកទេសដ៏ទំនើបរបស់កសិដ្ឋានផលិតទឹកដោះគោស្រស់ គិរីសួគ៌ និងជំរុញឲ្យម្ចាស់កសិដ្ឋាននេះបន្តពិនិត្យលទ្ធភាពដើម្បីបើកកសិដ្ឋានផលិតទឹកដោះគោស្រស់ តាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរឲ្យបានច្រើន ក៏ដូចជាផ្គត់ផ្គង់ទីផ្សារឲ្យបានទាន់ពេលវេលា។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលអមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សមាគមមិត្តយើង កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចុះទស្សនកិច្ចស្វែងយល់ពីចង្វាក់ផលិតកម្មផលិតផលកែច្នៃចេញពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ លោកឧកញ៉ា គួច សុខលី ប្រតិភូសមាគមមិត្តយើងទទួលបន្ទុកសាធារណរដ្ឋកូរ៉េ និងជាម្ចាស់ភាគហ៊ុន កសិដ្ឋានគិរីសួគ៍ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន កសិដ្ឋានគិរីសួគ៍គឺជា កសិដ្ឋានទឹកដោះគោ ទំនើបដំបូងគេនៅកម្ពុជា កសិដ្ឋានកំពុងប្រតិបត្តិការកសិដ្ឋាននៅលើផ្ទៃដី៣០០ហិកតាមានផ្ទៃដីដាំស្មៅសម្រាប់សត្វគោជាង ១.០០០ក្បាល និងរោងចក្រផលិតផល និងកែច្នៃទឹកដោះគោដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។ កសិដ្ឋានមានបុគ្គលិកចំនួន ១១០នាក់ (បរទេស ៤នាក់) ដែលកំពុងបម្រើការងារ និងទទួលយកចំណេះដឹងបច្ចេកទេស និងវិជ្ជាជីវៈថ្មីៗពីជំនាញការបរទេស (អ៊ីស្រាអែល) ដើម្បីចូលរួមផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់កសិដ្ឋាន ដែលបានជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជា នាំមកនូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ ផលិតផលនានាចេញពីទឹកដោះគោដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក។ ឯកឧត្តមក៏បាន […]
- ប្រទេសប៉ូឡូញ ទាមទារសំណងចំនួន១.៣ពាន់ពាន់លានដុល្លារក្នុងសង្គ្រាមលោកលើកទី២ ពីប្រទេសអាល្លឺម៉ង់ ប្រទេសប៉ូឡូញ បានប៉ាន់ប្រមាណការខាតបង់ ក្នុងសង្គ្រាមលោកលើកទី ២ របស់ខ្លួន ដែលបណ្តាលមកពីប្រទេសអាឡឺម៉ង់ ចំនួន១.៣២ពាន់ពាន់លានដុល្លារ ដោយបានប្រកាសផែនការរបស់ខ្លួន ដើម្បីទាមទារសំណងជាផ្លូវការពីទីក្រុងប៊ែរឡាំង។ ការលើកឡើងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ដោយមេដឹកនាំគណបក្សច្បាប់និងយុត្តិធម៌ PiS របស់ប៉ូឡូញ លោក ចារ៉ូសឡ ខាចស៊ីនស្គី (Jaroslaw Kaczynski)។ ការប៉ាន់ប្រមាណថ្មី បាននាំមុខការប៉ាន់ប្រមាណរបស់សមាជិកសភាគណបក្សគ្រប់គ្រង ចំនួន៨៥០ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩។ PiS បានអំពាវនាវម្តងទៀត នូវសំណងជាច្រើនដង ចាប់តាំងពីវាបានឡើងកាន់អំណាចក្នុងឆ្នាំ២០១៥ ប៉ុន្តែប៉ូឡូញមិនបានទាមទារសំណងជាផ្លូវការទេ។ លោក ប្រធានាធិបតី ដូដា (Andrzej Duda) បាននិយាយថា”សង្គ្រាមមិនត្រឹមតែយកសេរីភាពរបស់យើង និងយករដ្ឋរបស់យើងពីយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែសង្រ្គាមនេះ ជនរងគ្រោះរាប់លាននាក់ក្នុងចំណោមពលរដ្ឋរបស់ប្រទេសប៉ូឡូញ និងការខាតបង់ដែលមិនអាចជួសជុលបានចំពោះមាតុភូមិរបស់យើង និងប្រទេសជាតិរបស់យើង”។ ឯប្រទេសអាឡឺម៉ង់ បានអះអាងថា សំណងត្រូវបានបង់ទៅឱ្យប្រទេសប្លុកភាគខាងកើតក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយសង្គ្រាម ខណៈដែលទឹកដីដែលប៉ូឡូញបានបាត់បង់នៅបូព៌ា ហើយព្រំដែនត្រូវបានគូរឡើងវិញ ត្រូវបានផ្តល់សំណងជាមួយនឹងទឹកដីមុនសង្គ្រាមមួយចំនួនរបស់អាល្លឺម៉ង់៕
- អ៊ីរ៉ង់ ឆ្លើយតបបែបស្ថាបនា ចំពោះសំណើរបស់អាមេរិកលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសឺ កាណានី (Nasser Kanaani) ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់បានបញ្ជូនការឆ្លើយតប ស្ថាបនា ទៅនឹងសំណើរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ទីក្រុងតេហេ រ៉ង់ជាមួយមហាអំណាចពិភពលោក។ អត្ថបទដែលត្រូវបានផ្ញើ (ដោយអ៊ីរ៉ង់) មានវិធីសាស្រ្តស្ថាបនាក្នុងគោលបំណងបញ្ចប់ការចរចារ។ របាយការណ៍របស់ IRIB បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅប្រធានគោលនយោបាយការបរទេសរបស់ EU តែវាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ បន្ទាប់ពីកិច្ចចរចាដោយប្រយោលរយៈពេល១៦ខែ រវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន លោក បូរៀល បាននិយាយកាលពីថ្ងៃទី៨ ខែសីហាថា EU បានដាក់សំណើចុងក្រោយដើម្បីជម្នះភាពជាប់គាំងសម្រាប់ការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនេះ។ នៅក្រោមកតិកាសញ្ញាឆ្នាំ ២០១៥ អ៊ីរ៉ង់បានទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។ បកប្រែដោយ រម៉ាម វ៉ុង
- ការកាប់បំផ្លាញព្រៃឈើជំរុញឱ្យមានមានភ្លើងឆេះព្រៃអាម៉ាហ្សូននៅប្រេស៊ីល ព្រៃអាម៉ាហ្សូន នៃប្រេស៊ីល កំពុងទទួលរងនូវភ្លើងឆេះខ្លាំងក្នុងរយៈពេលជិតប្រាំឆ្នាំ ដែលជំរុញដោយសារការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ យោងតាមវិទ្យាស្ថានអវកាសជាតិ របស់ប្រទេសប្រេស៊ីលផ្កាយរណប បានរកឃើញភ្លើងឆេះជាង៣៣.០០០ ករណី ដែលជាព្រៃមានករណីឆេះព្រៃច្រេីនបំផុតដែលជារឿយៗ ជាប់ទាក់ទងនឹងកម្រិតខ្ពស់នៃសកម្មភាពកាប់បំផ្លាញព្រៃឈើ។ អត្រាកាប់បំផ្លាញព្រៃឈើរបស់តំបន់នេះគឺខ្ពស់ណាស់។ ប្រធានាធិបតីស្តាំនិយមប្រេស៊ីលលោក ជា ប៊ូលស៊ុនណារ៉ូ ត្រូវបានគេរិះគន់ចំពោះការបរាជ័យរបស់គាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។ ភ្លើងឆេះនេះជាទូទៅកេីតឡេីងដោយក្រុមដែលបង្កើតកនតកន្លែងសម្រាប់គោក្របីស៊ីស្មៅ។ គួរបញ្ជាក់ថា ព្រៃអាម៉ាហ្សូន (Amazon) បានជួបប្រទះនឹងភ្លើងឆេះកាលពីខែសីហា ដ៏អាក្រក់បំផុតក្នុងរយៈ ពេល ១២ ឆ្នាំប៉ុន្តែលោកប៊ូលស៊ុនណារ៉ូ (Bolsonaro) បានបដិសេធការរិះគន់ ដោយជំរុញឱ្យមានសកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់អាម៉ាហ្សូន និងបង្ហាញថាការរិះគន់នេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យខូចដល់វិស័យកសិពាណិជ្ជ កម្មរបស់ប្រទេសប្រេស៊ីល។ របាយការណ៍ថ្មីៗនេះដោយវិទ្យាស្ថាន អាយហ្គារ៉ាប់ផេ (Igarape) ដែលជាអ្នកគិតគូររបស់ប្រទេសប្រេស៊ីលបានរកឃើញថាអាជ្ញាធរកំពុងធ្វើសកម្មភាពតិចតួច ក្នុងការទប់ស្កាត់ការកាប់ព្រៃឈើនៅតំបន់អាម៉ាហ្សូន៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- ការផ្ទុះអំពើហឹង្សចុងក្រោយ នៅទីក្រុងបាស្រា ប្រទេសអ៊ីរ៉ាក់ ជនជាតិអាមេរិកជាង ៤០ភាគរយជឿថា សង្រ្គាមស៊ីវិលទំនងជានឹងផ្ទុះឡើងក្នុងទសវត្សរ៍ខាងមុខសារព័ត៌មាន អង់ គ្លេស ដឹ ហ្គាដៀន (The Guardian) បាននិយាយកាលពីពេលថ្មីៗនេះ ដោយដកស្រង់លទ្ធផលនៃការស្ទង់មតិមួយថា ជនជាតិអាមេរិកជាង ៤០ ភាគរយនិយាយថា សង្រ្គាមស៊ីវិលនៅសហរដ្ឋ អាមេរិកទំនងជានឹងកើតឡើង ក្នុង រយៈពេលមួយទស្សវត្សរ៍នេះ ដោយសារភាពលំអៀងផ្នែកនយោបាយ និងអំពើហិង្សាតាមដងផ្លូវកើន ឡើង។ យោងតាមការស្ទង់ មតិដែលធ្វើឡើង ដោយក្រុមហ៊ុនទិន្នន័យ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស យូហ្គោវ អេន ដឹ អ៊ីខូណូមីស(YouGov and the Economist) ប្រហែល ៤៣ ភាគរយ នៃជនជាតិអាមេរិកជឿថា សង្រ្គាមស៊ីវិលនឹងកើតឡើងយ៉ាងហោចណាស់ក្នុងរយៈពេល១០ ឆ្នាំខាងមុខ។ ក្នុងចំណោមគណបក្សប្រជាធិបតេយ្យ និងឯករាជ្យដែលតួលេខនោះមានចំនួន៤០ភាគរយ ប៉ុន្តែក្នុងចំណោមគណបក្សសាធារណរដ្ឋខ្លាំង មាន៥៤ភាគរយ ដែលមើល ឃើញថា មានសង្រ្គាមស៊ីវិល នឹងអាចកើតមាន។ ដឹ ហ្គាដៀន (The Guardian) បាននិយាយថា ការរកឃើញនេះ ធ្វើឡើងតាមលទ្ធផលស្រដៀងគ្នានៅក្នុងការស្ទង់មតិផ្សេងទៀត។ របាយការណ៍បាននិយាយថា ទោះបីជាអ្នក […]
- រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន តាមប្រព័ន្ធវីដេអូ (ភ្នំពេញ)៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Ministers’ Special Meeting) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ អគ្គលេខា ធិការអាស៊ាន និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំពិសេសនេះ មានគោលបំណងដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារដំឡើងកម្រិតកិច្ចព្រម ព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យបញ្ចប់តាមពេលវេលាដែលបានកំណត់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងឡាយ ដែលកម្ពុជាបានលើកឡើង ក្រោមភាពជាប្រធានអាស៊ានប្តូរវេនស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ គួររំលឹកផងដែរថា មកដល់ពេលបច្ចុប្បន្ននេះ ការចរចារដំឡើងកម្រិតទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងសង្ឃឹមថាឈានទៅបញ្ចប់តាមពេលវេលាកំណត់។ សមាជិកអង្គប្រជុំទាំងអស់បានចូលរួមផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងផ្តល់ការណែនាំកម្រិតគោលនយោបាយដល់មន្ត្រីជំនាញចរចារ ដោយធ្វើយ៉ាងណាបង្ហាញនូវភាពបត់បែន ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់៕
- ជនជាតិអាមេរិក លោកយូរ៉ាយ Uriah Lyford ទទួលបានសញ្ជាតិកម្ពុជាក្រោយរងចាំអស់២០ឆ្នាំ បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរជាផ្លូវការ លោកយូរ៉ាយ លេីកឡេីងថា ថ្ងៃដែលរង់ចាំអស់២០ឆ្នាំគឺមកដល់ហើយ។ លោកជាជនជាតិខ្មែរ ហេីយសន្យាថានឹងលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត។ លោកយូរ៉ាយ គឺជាប្រធានសាលា UofN Poipet ដែលបានជួយបណ្តុះបណ្តាលជំនាញ ភាសា សីលធម៌ និងផ្នត់គំនិតយុវជនកម្ពុជា។ លោកយូរ៉ាយ អាយុ៣៧ឆ្នាំ បានមកដល់កម្ពុជាក្នុងបេសកកម្ម សប្បុរសធម៍ក្នុងនាមជាអ្នកប្រតិបត្តិសាសនាគ្រិស្ដ លោកអាចនិយាយនិងសរសេរភាសាខ្មែរបានយ៉ាងល្អ ។
- ឥណ្ឌា ផ្សព្វផ្សាយទេសចរណ៍ជាមួយកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នាឡើងវិញ ក្រោយខកខានដោយសារកូវីដ១៩ (ភ្នំពេញ)៖ ភាគីឥណ្ឌាមកពីរដ្ឋមធ្យ័តប្រទេស (Madhya Pradesh) ដែលជារដ្ឋធំមួយនៅភាគកណ្ដាលឥណ្ឌានោះ បានរៀបចំកម្មវិធីបង្ហាញផ្លូវទេសចរណ៍ទៅកាន់រដ្ឋមធ្យ័តប្រទេស (Madhya Pradesh Roadshow) ជាមួយក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នឹងគ្នាឡើងវិញ។ ឯកឧត្ដម Sheo Shekhar Shokla រដ្ឋលេខាធិការក្រសួងទេសចរណ៍និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការណ៍ដែលក្រសួងទេសចរណ៍និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស រៀបចំកម្មវិធីបង្ហាញផ្លូវទេសចរណ៍ទៅកាន់រដ្ឋមធ្យ័តប្រទេសនៅកម្ពុជា គឺដោយសារប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា ដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ ហើយនេះក៏ជាឱកាសរំលឹកនូវទំនាក់ទំនងឡើង វិញដែរ។ ឯកឧត្ដមរដ្ឋលេខាធិការបានបន្តថា ក្រសួង ទេសចរណ៍និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស ក៏មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា ក្រោយខកខានដោយសារវិបត្តិជំងឺកូវីដ១៩អស់រយៈពេល៣ឆ្នាំកន្លងមក ជាពិសេសជាមួយក្រសួង ទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ ឯកឧត្ដមថា ប្រជាជនកម្ពុជាដែលទៅដល់ប្រទេសឥណ្ឌាក៏មានឱកាសក្នុងការបង្ហាញវប្បធម៌ខ្លួនទៅកាន់ប្រទេសឥណ្ឌាផងដែរ។ នៅទីរដ្ឋមធ្យ័តប្រទេសនោះ គឺមានគោលដៅទេសចរណ៍ជាច្រើនដែលភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តផង និងសិក្សាស្វែងយល់ផង។ លោកជំទាវ ឆាយ ស៉ីវលីន បានឱ្យដឹងថា តាមរយៈកម្មវិធីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ឥណ្ឌានេះ សមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍របស់កម្ពុជាបានធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍របស់ខ្លួនដែរ ដើម្បីរៀបចំលក់ជូនភ្ញៀវទេសចរដែលចង់ទៅទស្សនានៅប្រទេសឥណ្ឌា។ ក៏មានបង្ហាញយន្តការនៃការទំនាក់ទំនង អាសយដ្ឋាន និងទីតាំងគោលដៅទេសចរណ៍ជូនគ្នាទៅវិញទៅមក។ លោកជំទាវបានបន្តថា តាមរយៈកម្មវិធីនេះ […]
- គណៈប្រតិភូនៃគណៈកម្មការទី៣ នៃរដ្ឋសភា និងក្រសួង បរិស្ថាន ចុះទស្សនកិច្ចនៅទីតាំងមួយចំនួនទទួលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គណៈប្រតិភូនៃគណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការនិងសមាជិក ដោយមានការអមដំណើរពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិ ការក្រសួងបរិស្ថាន និងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអញ្ជើញចុះទស្សនកិច្ចនៅទីតាំងមួយចំនួនដែលទទួលពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងនោះរួមមាន៖ ១-វាលស្រែពលរដ្ឋនៅសង្កាត់អង្កោល ស្រុកដំណាក់ចង្អើដែលត្រូវបានទឹកប្រៃហូរជ្រាបចូលដីស្រែ និងរងគ្រោះដោយខ្យល់កន្ទ្រាក់។ ទី២-កន្លែងវារីវប្បកម្មចិញ្ចឹមបង្គា ត្រីនិងក្តាមរបស់ពលរដ្ឋនៅដំណាក់ចង្អើ។ ទី៣-ទស្សនកិច្ចនៅតំបន់ទំនប់ទឹកប៉ោហេង និងឧទ្យានជាតិកែបដើម្បីស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។ គណៈប្រតិភូគណៈកម្មការទី៣ បានជួបប្រជុំជាមួយថ្នាក់ដឹក នាំរដ្ឋបាលខេត្តកែបពិនិត្យលើសមិទ្ធផលការងារនានាពាក់ព័ន្ធនឹងតួនាទីគណៈកម្មការទី៣។ ជារួមគណៈកម្ម ការទី៣ បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន រដ្ឋបាលខេត្តដែលបានសហការគ្នាលើវិស័យបរិស្ថានដើម្បីធ្វើឱ្យខេត្តកែបក្លាយជាប៉ូលទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់ និងមានសោភ័ណភាពនិងអនាម័យបរិស្ថានល្អ។ គណប្រតិភូនៃគណៈកម្មការទី៣ បានបញ្ចប់ដំណើរទា្សនកិច្ចរយៈពេល ៥ ថ្ងៃរបស់ខ្លួននៅខេត្រកោះកុង និងខេត្តកែបប្រកបដោយភាជជោគជ័យ៕
- ប្រភេទសត្វព្រៃកម្រជាច្រើន ត្រូវបានថតជាប់ដោយកម៉ាស៊ីនថតស្វ័យប្រវត្តិ នៅដែនអភិរក្សខេត្តមណ្ឌលគិរី ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីនៃ ក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំង ខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ ស្តីពីស្ថានភាពសត្វព្រៃតាមរយៈរូបភាពថត ដោយពីម៉ាស៊ីនថតស្វ័យប្រវត្តិ ។ រូបភាពដែលក្រុមការងារបានបញ្ជូនមកសម្រាប់ជារបាយការណ៍បឋម បានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និងហ្វូងសត្វទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំងសត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និងស្វាក្តាមផងដែរ។ ការតាមដានសត្វព្រៃ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបច្ចុប្បន្នបានការគាំទ្រថវិកាពីកម្មវិធីអភិរក្សសត្វព្រៃនៃអង្គការWWFថ្នាក់តំបន់ និង WWF-Belgium ជាផ្នែកសំខាន់មួយនៃកម្មវិធីស្រាវជ្រាវ និងតាមដានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ នៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ សត្វព្រៃនៅក្នុងតំបន់ការពារ ធម្មជាតិ របស់កម្ពុជាកំពុងប្រឈម នឹងការគំរាមកំហែងពីការជាប់អន្ទាក់ដែលជាមូលហេតុចម្បងនាំឲ្យសត្វព្រៃបាត់បង់ពូជ និងចំនួនសត្វព្រៃថយចុះ។ គេចាំបាច់ត្រូវចាត់វិធានការអភិរក្សសំខាន់ៗរួមគ្នាបន្ទាន់បន្ថែមទៀត ដើម្បីការពារសត្វព្រៃ ដែលមានតម្លៃជាសកលទាំងនេះ ធានាថាទីជម្រកធម្មជាតិរបស់វាគ្មានការដាក់អន្ទាក់ និងបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃ ដើម្បីស្តារចំនួនសត្វទាំងនេះឲ្យកើនឡើងវិញ និងអាចបន្តរស់រានក្នុងដែនជម្រកធម្មជាតិទៅថ្ងៃអនាគតសម្រាប់ជាប្រយោជន៍មនុស្ស និងធម្មជាតិ។ «យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានអនុវត្តជាផ្លូវការចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍ ជាវិធានការបន្ទាន់រួមគ្នាមួយដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកជាដំណោះស្រាយចំពោះការគំរាមកំហែងដល់ជីវិតសត្វព្រៃ ដោយមានគោលដៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា៕
- ក្រសួងការពារជាតិ ទទួលជំនួយរថយន្តចំនួន ១៥០គ្រឿង សាធារណរដ្ឋប្រជាមានិត្យចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារៈរដ្ឋប្រជាមាណិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធី ផ្ទេរ-ប្រគល់សម្ភារៈជំនួយឥតសំណង ចំនួន១៥០ គ្រឿង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិចិន ជូនដល់ក្រសួងកាពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ ។ ឯកឧត្តម វ៉ាង វិនធាន បានគូសបញ្ជាក់ថា កងទ័ពកម្ពុជា-ចិន ជាបងប្អូនស្គាល់ចិត្ត ស្គាល់ថ្លើម និងរួមសុខរួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែធ្វើច្រើន។ ឯកអគ្គរដ្ឋទូតចិន បានបន្តថា ជំនួយដែលក្រសួងការពារប្រទេសនៃសាធារណ រដ្ឋប្រជាមានិតចិន បានផ្តល់ជូនរថយន្តចំនួន ១៥០គ្រឿង និងសម្ភារការិយាល័យចំនួនដល់ក្រសួងការ ពារជាតិកម្ពុជា គឺសកម្មភាពជាក់ស្តែង ដែលក្រសួងការពារ ជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ […]
- កម្ពុជាទទួលផលប្រយោជន៍ច្រើនពីគំនិតផ្តួចផ្តើមនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កម្ពុជាបានទទួល ផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ព្រមទាំងជំរុញការតភ្ជាប់ក្នុងប្រទេស និងក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន និងធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មរបស់កម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ នៅទីក្រុងហុងកុងក្រោមប្រធានបទ៖ “ឆ្ពោះកាន់ទៅទំព័រថ្មី កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍” ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាកាតាលីក រថ្មី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោកនិងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោក លើវិស័យជាច្រើនរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងវិនិយោគ ។ ក្រៅពីការជំរុញការតភ្ជាប់ សង្គម វប្បធម៌ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ឯកឧត្តមបានបន្ថែមថា គំនិតផ្តួចផ្តើមខាងលើ ក៏បានជួយកម្ពុជាក្នុងការពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ផងដែរ។ សូមជម្រាបជូនដែរថា៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក […]
- រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តក្នុងការបង្កើនការចូលរួមរបស់នារី ក្នុងកងកម្លាំងអាវុធហត្ថមួកខៀវ និងកងកម្លាំងវិស្វកម្ម ឯកឧត្តម សែម សុវណ្ណនី បានលើកពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារី ក៏ដូចជាការត្រៀមកងកម្លាំងនៅក្នុងប្រព័ន្ធត្រៀមបម្រុង គឺកងកម្លាំងអាវុធហត្ថមួកខៀវ និងកងកម្លាំងវិស្វកម្ម និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការបញ្ជូនកងកម្លាំងស្ពានបណ្តែតទឹកនិងលើគោកទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងឯកឧត្តមJean- Pierrere Lacroix អគ្គលេខាធិការរងអង្គការសហ ប្រជាជាតិ នៅការិយាល័យកណ្តាល អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឯកឧត្តម សែម សុវណ្ណនី បានស្នើសុំបន្ថែមកម្លាំងចល័តចំនួន៤៦នាក់ ក្នុងកងអនុសេនាធំរាជអាវុធហត្ថមួកខៀវ ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង ដោយសារថា កម្ពុជា និងUN បានចរចាររួចហើយកាលពីឆ្នាំ២០១៧ ជាមួយគ្នាសម្ភារ និងកម្លាំងក៏កម្ពុជា បានត្រៀមរួចជាស្រេចអស់ហើយ ដូច្នេះស្នើសុំទៅឯកឧត្តម អគ្គលេខាធិការរងUN សូមជួយជំរុញដើម្បីធ្វើការបញ្ជូនចេញទៅបេសកកម្មឱ្យបានឆាប់ផងដែរ។ ពាក់ព័ន្ធទៅនឹងកងកម្លាំង EOD ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឯកឧត្តម ក៏បានជម្រាបជូនទៅ ឯកឧត្តម Jean-Pierrere Lacroix ថា គឺកម្ពុជាបានត្រៀមកម្លាំងនិងសម្ភាររួចជាស្រេច។ ចំពោះកងម្លាំងEOD ទៅកាន់សាធារណរដ្ឋម៉ាលី ក៏កម្ពុជាបានត្រៀមកម្លាំងនិងសម្ភាររួចជាស្រេចផងដែរ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


