ថ្ងៃ ច័ន្ទ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ខេត្តតាកែវ នៅសល់ផ្ទៃដីចម្ការ ៥៥ ចម្ការមីន ដែលត្រូវដោះ ដើម្បីផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ និងលោក អ៊ូច ភា អភិបាល ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តតាកែវអស់មីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រុញឲ្យមានចលនាជាតិ ដើម្បីកៀរគរនូវធនធានពីសប្បុរសជននានា ចូលរួមដល់ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់មីនចុងក្រោយឲ្យអស់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥។ លទ្ធផលនៃមរតកសង្រ្គាមជាងបីទសវត្សរ៍នៅកម្ពុជា បានធ្លាក់បបន្ទុកមកលើសម្តេចតេជោ ជាអ្នកដោះស្រាយ និងជាអ្នករែកពុន ក្នុងការធានាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយចលនាសង្រ្គោះរបស់សម្តេចតេជោអាចសម្រេចទៅបាន ទាមទារឲ្យមានការចូលរួមពីមហាជន ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម លី ធុជ បានលើកឡើងថា ខេត្តតាកែវ គឹជាខេត្តមួយដែលបានទទួលការគាំទ្រពីគម្រោងសម្តេចតេជោ ក្នុងការបញ្ចប់ការងារបោស សម្អាតមីន និងប្រកាសជាខេត្តអស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងទំហំផ្ទៃដីមានមីន […]
  • អ៊ីស្រាអែល នឹងបន្ថែមកូតានិស្សិតកម្ពុជា ចុះកម្មសិក្សាមួយឆ្នាំឲ្យបាន ២៥០នាក់ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃរដ្ឋអ៊ីស្រាអែលឯកឧត្តម Oded Forer បានបញ្ជាក់ជូន ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថានឹងបង្កើនកូតានិស្សិតកម្ពុជា ដើម្បីចុះធ្វើកម្មសិក្សា នៅអ៊ីស្រាអែលឲ្យបាន២៥០នាក់ក្នុងមួយឆ្នាំ ដើម្បីចូលរួមពង្រីកធនធានមនុស្ស កម្ពុជា លើវិស័យកសិកម្ម។ ឯកឧត្តម វេង សាខុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល តាមរយ:ក្រសួងការបរទេស និងក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាលើការអភិវឌ្ឍវិស័យកសិកម្មយ៉ាងល្អប្រសើរជារួម។ ដោយឡែកការអភិវឌ្ឍធនធានមនុស្សតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយ សរុបមាន និស្សិតចំនួន ១ ៤៦៩នាក់។ ឯ.ឧ វេង សាខុន បញ្ជាក់ថា និស្សិតដែលបញ្ចប់កម្មសិក្សាពីអ៊ីស្រាអែល កំពុងចូលរួមចំណែក ក្នុងការចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាមបរិបទនៃកំណើ នសេដ្ឋកិច្ចកម្ពុជា។ តាមរយ:កិច្ ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវិស័យសាកវប្បកម្មកម្ពុជាបាននិងកំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ឧទាហរណ៍ផ្ទះសំណាញ់បាននិងកំពុងរីកដុះដាលនៅទូទាំងប្រទេស ប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំ និងបន្លែបាននិងកំពុងអនុវត្តយ៉ាងទូលំទូលាយ។ ជាងនេះទៅទៀត មាននិស្សិតមួយចំនួន កំពុងដំណើការអាជីវកម្មកសិកម្មដោយខ្លួនគេផ្ទាល់។ នេះសរបញ្ជាក់ឲ្យឃើញថា និស្សិតបានបោះជំហានពីកសិករទៅជាកសិ-ធុរកិច្ចជាបន្តបន្ទាប់សម្រាប់ពេលអនាគត។ […]
  • ទេសរដ្ឋមន្ត្រីលី ធុជ៖ ខេត្តកំពត នឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ កំពត៖ ខេត្តកំពតនឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម”។ នេះការបញ្ជាក់របស់ ឯ.ឧ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៩ខែសីហា នាកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពតអស់មីន។ ឯ.ឧ ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៏ថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពង្រាយកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា ក្នុងខេត្តចំនួន៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ៣១គីឡូម៉ែត្រក្រឡា។ ដោយឡែកដើម្បីប្រកាសខេត្តកំពតអស់មីន នឹងត្រូវបោស​សម្អាត​មីន ក្នុងទំហំផ្ទៃដីមានមីន១០.៩៩៧.២១៤ ម៉ែត្រក្រឡា (ប្រមាណជា១១​គីឡូម៉ែត្រក្រឡា) ស្មើនឹង១២១ចម្ការមីន ក្នុងរយៈពេល១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ។ ឯ.ឧ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីចក្ខុវិស័យ និងការបង្កើតចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងការបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ […]
  • អាជ្ញាធរខេត្តព្រះវិហារ ក្រើនរំលឹកឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះមុខការហក់ឡើងខ្លាំងកម្ពស់ទឹកស្ទឹងសែន ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសកម្រិតប្រកាសអាសន្ន ដោយគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ទឹកស្ទឹងសែនមានកម្ពស់ ១១.៦០ម៉ែត្រ ឡើងហួសកម្រិតប្រកាសអាសន្ន០.១០ម៉ែត្រ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ។ ទន្ទឹមនឹងកម្ពស់ទឹកស្ទឹងសែនហក់ឡើងនេះ រដ្ឋបាលខេត្តព្រះវិហារបានប្រកាសដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងនៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ដើម្បីចៀសវាងកើតមានឡើងគ្រោះថ្នាក់ផ្សេងៗ៕
  • មនុស្ស១៧នាក់ រួមទាំងកុមារត្រូវបានសម្លាប់ ក្នុងការវាយ ប្រហារតាមអាកាសរបស់អេត្យូពី ទូរទស្សន៍ទីហ្គ្រី ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃ សុក្រថា មនុស្សយ៉ាងហោចណាស់ចំនួន ១៧ នាក់ រួមទាំងកុមារបីនាក់ ត្រូវបានសម្លាប់ ខណៈដែលកងកម្លាំងអាកាសអេត្យូពី បានទម្លាក់គ្រាប់បែកលើរដ្ឋធានី មេកខេល នៃរដ្ឋក្នុងតំបន់ ទីហ្គ្រេ។ របាយការណ៍បាននិយា យថា ការវាយប្រហារតាមអាកាស បានវាយប្រហារនៅសាលាមត្តេយ្យ ហើយគោលដៅរួមមានតំបន់លំនៅដ្ឋាន សណ្ឋាគារ និងអាជីវកម្មខ្នាតតូច។ រដ្ឋាភិបាលអេត្យូពីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗ អំពីការវាយ ប្រហារតាមអាកាសនេះទេ ប៉ុន្តែលោកបានប្រាប់ឱ្យពលរដ្ឋទីហ្គ្រេ នៅឱ្យឆ្ងាយពីកន្លែងយោធា និងកន្លែងហ្វឹក ហ្វឺន ដោយនិយាយថា រដ្ឋាភិបាលមានបំណង ចាត់វិធាន ការដើម្បីកំណត់គោលដៅកងកម្លាំងយោធា។ ហេតុការណ៍នេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការប្រយុទ្ធគ្នាឡើងវិញនៅតាមព្រំដែននៃតំបន់ ទីហ្គ្រេ និង អាមហារ៉ា រវាងរដ្ឋាភិបាលជាតិ និងកងកម្លាំងមកពីតំបន់ ទីហ្គ្រេ ។ ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំបែកបទឈប់បាញ់រយៈពេល ៤ខែ រវាងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អាបៀយ អាម៉េត និងរណសិរ្សរំដោះប្រជាជនទីហ្គ្រេ ដែលជាគណបក្សដែលគ្រប់គ្រងតំបន់ទីហ្គ្រេ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • មនុស្ស ២នាក់បានជាប់ ក្រោមអគារ បន្ទាប់ពីការដួលរលំអគារនៅក្នុងរដ្ឋធានី នីហ្សេរីយ៉ា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ព្រីមៀម ថែម បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ចំនួន ២នាក់នៅជាប់គាំង បន្ទាប់ពីអគារ ៣ជាន់ ដែលកំពុងសាងសង់ឡើងវិញនៅជាយក្រុង អាបួចា រដ្ឋធានីនីហ្សេរីយ៉ា បានដួលរលំ។ ព្រីមៀមថែម បាននិយាយថា ជនរងគ្រោះចំនួន ៥នាក់ ត្រូវបានជួយសង្គ្រោះមកទល់ពេលនេះ ហើយម្នាក់ក្នុងចំណោមពួកគេ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតក៏បានរាយការ ណ៍ពីឧបទ្ទវហេតុនេះផងដែរ ដោយបាននិយាយថា មានមនុស្សមួយចំនួន ត្រូវបានជាប់នៅក្រោមគំនរបាក់បែក ខណៈអ្នកជួយសង្គ្រោះកំពុងព្យាយាមធ្វើការ ដេីម្បីសង្គ្រោះពួកគេ។ ទីភ្នាក់ងារសន្តិសុខនីហ្សេរីយ៉ា និងការពារជនស៊ីវិលបាននិយាយថា អគារដែលត្រូវបានអនុម័តជាផ្សារទំនើប ដោយអាជ្ញាធរបច្ចុប្បន្នកំពុងត្រូវបានបំប្លែងទៅជាលំនៅដ្ឋានដោយម្ចាស់សំណង់ នេះជាហេតុធ្វេីអោយមានការរលំនេះ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • គុយបាសុំជំនួយបច្ចេកទេសអាមេរិក ក្នុងការសម្អាតភ្លើងឆេះប្រេងរបស់ខ្លួន ប្រទេសគុយបា បាននិយាយនៅថ្ងៃសុក្រថា ខ្លួនបានស្វែងរកជំនួយបច្ចេកទេស របស់សហរដ្ឋអាមេរិកក្នុងការសម្អាតបន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយនៅឯកន្លែងស្តុកប្រេង ដែលបានសម្លាប់អ្នកពន្លត់អគ្គីភ័យ ១៦នាក់។ អ្នកជំនាញមកពីប្រទេសគុយបា និងទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិកបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសម្អាតនៅកំពង់ផែ ម៉ាតានហ្សាស ស៊ុបភើតេនកឺ ភាគខាងកើតនៃទីក្រុង ហាវ៉ាណា។ ក្រសួងការបរទេសបាននិយាយថា ប្រទេសគុយបាបានស្នើសុំឱ្យមានការវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនរហូតមកដល់ពេលនេះ និងអំពីការទទួលបានសិទ្ធិប្រើប្រាស់បច្ចេកទេស និងនីតិវិធីប្រកបដោយភាពច្នៃ ប្រឌិតរបស់សហរដ្ឋអាមេរិកពី EPA ទីភ្នាក់ងារផ្សេង ទៀត និងក្រុមហ៊ុនប្រេងផងដែរ។ រន្ទះបាញ់បានធ្វើឲ្យឆាបឆេះធុងស្តុកប្រេងនៅ ម៉ាតាហ្សាស កាលពីបីសប្តាហ៍មុន ហើយភ្លើងបានរាល ដាលដល់ធុងចំនួនបីទៀត។ វាត្រូវបានពន្លត់បន្ទាប់ពីមួយសប្តាហ៍ ហើយរដ្ឋាភិបាលបាននិយាយថា វាគឺជាភ្លើងដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រកោះការាប៊ីន៕ បកប្រែដោយ រម៉ាម វ៉ុង
  • ឆាបឆេះសាឡាងហ្វីលីពីនផ្ទុកមនុស្ស ជាង៨០នាក់ បណ្តាលអោយមនុស្សម្នាក់រងរបួស សាឡាង ដែលមានមនុស្សជាង ៨០នាក់នៅលើនោះបានឆាបឆេះកាលពីថ្ងៃសុក្រនៅខេត្ត បាតានហ្កាស ភាគខាង ត្បូងនៃទីក្រុងម៉ានីល រដ្ឋធានីនៃប្រទេសហ្វីលីពីន ដោយបានបណ្តាលឲ្យមនុស្សម្នាក់រងរបួស នេះបើតាមអ្នកនាំពាក្យរបស់ឆ្មាំសមុទ្ររបស់ប្រទេសនេះ។ អ្នកនាំ ពាក្យឆ្មាំសមុទ្រ អាមែន បាលីឡូ (Armand Balilo) បាននិយាយថា សាឡាងនេះបានផ្ទុកមនុស្ស ៨២ នាក់ រួមទាំងនាវិក ៣៤ នាក់ និងអ្នកដំណើរ ៤៨ នាក់។ គិតត្រឹមម៉ោង 7:30 យប់ មនុស្ស ៧៣នាក់ត្រូវបានជួយសង្គ្រោះ ហើយអ្នករបួសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ព្យុះទីហ្វុងម៉ាអន បង្កការបាក់ដីព្យុះភ្លៀងនៅខេត្ត ក្វាងទុង និងខេត្តហៃណានប្រទេសចិន ព្យុះទីហ្វុងម៉ាអន ដែលជាព្យុះទីហ្វុងទី៩ នៃឆ្នាំនេះបានបង្កជាព្យុះភ្លៀង និងខ្យល់បក់ខ្លាំង នៅក្នុងខេត្តក្វាងទុង និងហៃណាន ភាគខាងត្បូងប្រទេសចិន ដែលធ្វើឱ្យផ្លូវ ថ្នល់ត្រូវជន់លិច។ វាបានធ្វើឱ្យមានការបាក់ដីនៅម៉ោងប្រហែល ១០:៣០ ព្រឹក ថ្ងៃទី២៥ ខែសីហា នៅជិតទីក្រុងម៉ាវមីង ក្នុងខេត្តក្វាងទុង ជាមួយនឹងល្បឿនខ្យល់ឈានដល់ ១១៨.៨ គីឡូម៉ែត្រក្នុងមួយម៉ោងបន្ទាប់មកបានរំកិលទៅភាគពាយព្យក្នុងល្បឿនប្រហែល២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅក្រុងជូហៃ ខេត្តក្វាងទុង រលកសមុទ្រមានកំពស់ដល់ទៅ៥ ម៉ែត្រ។ យោងតាមនាយកដ្ឋានឧតុនិយមក្នុងតំបន់បានឱ្យដឹងថា ស្រុក និងទីក្រុងចំនួនប្រាំមួយក្នុងខេត្តហៃណានត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់លើសពី ១០០មីលីម៉ែត្រក្នុងរយៈពេល២៤ ម៉ោងបន្ទាប់ ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • សាក្សីបញ្ជាក់ឡើងវិញថា ទាហានអាមេរិកបានសម្លាប់ជន ស៊ីវិល នៅអាកាសយានដ្ឋានកាប៊ុលក កាលពីឆ្នាំមុន នៅថ្ងៃទី ២៦ ខែសីហាឆ្នាំ២០២១ ការវាយប្រហារដោយគ្រាប់បែកអត្តឃាត បានកើតឡើង នៅជិតអាកាសយានដ្ឋានអន្តរជាតិ ហាមីដខាហ្សៃ ក្នុងប្រទេសអាហ្វហ្គានី ស្ថាន។ ជនស៊ីវិលអាហ្វហ្គានីស្ថាន យ៉ាងតិច១៧០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ។ ទោះបីជាយ៉ាងណាក៏ ដោយ ក្រោយមកត្រូវបានបញ្ជាក់ថាភាគ ច្រើននៃជនស៊ីវិលទាំងនោះ ពិតជាត្រូវបានបាញ់សម្លាប់ដោយទាហានអាមេរិក មិនមែនស្លាប់ដោយការផ្ទុះនោះទេ។ សាក្សីដែលបានសម្ភាសន៏ដោយអ្នកសារ ព័ត៌មាន CMG បន្ទាប់ពីសោកនាដ កម្មនេះ បានបញ្ជាក់ថាទាហានអាមេរិក បានបាញ់ទៅលើជនស៊ីវិលបន្ទាប់ពីការផ្ទុះនោះ។ នៅថ្ងៃគម្រប់ខួបលើកទី មួយ នៃសោកនាដកម្មនេះ អ្នកយកព័ត៌មាន CMG បានត្រឡប់មកកន្លែងកើតហេតុហើយបានសម្ភាសន៍សាក្សីម្នាក់ទៀត។ុំលោកបានបញ្ជាក់ឡើងវិញនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយទាហានអាមេរិក៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យការងារគាំទ្រលើការរៀបចំភូមិធម្មជាតិរុនតាឯក សម្រាប់ជូនពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ «បេសកកម្មរបស់មន្រ្តីក្រសួងបរិស្ថានគឺជាការចូល រួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រៀបចំភូមិតាមគោល ការណ៍នគរូបនីយកម្ម និងរៀបចំសួនដំណាំមានដើមឈើហូបផ្លែសម្រាប់ពលរដ្ឋផ្លាស់ប្តូរទីតាំងលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការងារទូទៅរបស់មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងបងប្អូនសហគមន៍តំបន់ការ ពារធម្មជាតិ នៅក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ក្រសួងបរិស្ថានបានទទួលភារកិច្ចចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាបក្នុងបេសកកម្មរៀបចំភូមិធម្មជាតិរុនតាឯក ដោយក្នុងនោះមានការសម្អាតផ្ទៃដី និងការរៀបចំសួនដំណាំដែលមានការ ដាំដើមឈើហូបផ្លែនានាសម្រាប់ជូនប្រជាពលរដ្ឋ និងចូលរួមដាំដើមឈើឡើងវិញនៅតំបន់ដែលត្រូវបានប្រជាពលរដ្ឋរុះរើ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់បងប្អូនក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ នេះគឺជាការយកចិត្តទុកដាក់របស់យើង ជូនទៅដល់ប្រជាជន ដែលត្រូវរើលំនៅដ្ឋានមករស់នៅលើភូមិរៀបចំថ្មី។ ក្នុងនោះផងដែររាជរដ្ឋាភិបាល និងរៀបចំហេដ្ឋាសម្ព័ន្ធជូនពួកគាត់ ដែលក្នុងនោះក៏មានការដាំដើមឈើ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្ត្រីបរិស្ថាន ដែលបានចូលរួមនៅក្នុងការងារនេះ ដែលតម្រូវអោយរៀបចំរយៈយូរ ដើម្បីធ្វើបំពេញបេសកកម្មការងារ សម្រាប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធក្រៅពីការងារស្នូលបច្ចុប្បន្ននេះ៕
  • យុវសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់សីលា នៅក្នុងខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ វិទ្យាល័យ ហ៊ុន សែន កំពង់សីលា នៅក្នុងខេត្តព្រះសីហនុ បានក្លាយជាជើងឯក នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២។ កម្មវិធី នេះ រៀបចំ ឡើងដោយក្រសួងបរិស្ថាន សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធមួយចំនួន វេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ ២០២២ បានបិទបញ្ចប់ ប្រកាសជ័យលាភី និងជូនរង្វាន់ដល់យុវសិស្ស ដែលមកពីសាលារៀនចំនួន៦ ក្នុងចំណោមសាលរៀនចំនួន១៦ ជ្រើសរើសសម្រាប់វេទិកាឆ្នាំ ២០២២ កាលពីថ្ងៃសុក្រទី ២៦ ខែសីហា ឆ្នាំ ២០២២ នៅខេត្តព្រះសសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ។ ចំពោះលទ្ធផលនៃការប្រកួតគឺ យុសិស្សមកពីវិទ្យាល័យហ៊ុន សែន កំពង់សីលា នៃខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ចំណែកវិទ្យាល័យហ៊ុនសែនព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ២ រីឯវិទ្យាល័យវិទ្យាល័យ ហ៊ុន សែន បាក់ខ្លង ទទួលបានជ័យលាភីលេខ៣ និងរង្វាន់កិត្តិយសបានប្រគល់ជូនគឺវិទ្យាល័យ ហ៊ុន […]
  • អ្នកនាំពាក្យក្រសួងការបរទេស ចាត់ទុកសេចក្តីថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន មានភាពលម្អៀង មានការរើសអើង និងគ្មានមូលដ្ឋានច្បាស់លាស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិនៃព្រះរាជាណាចក្រកម្ពុជា មានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ នេះ។ បើទោះជាមានការទទួល ស្គាល់តិចតួចស្តីអំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន សេចក្តីថ្លែង ការណ៍របស់លោក វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង មានការរើសអើងយ៉ាងខ្លាំង និងគ្មានមូលដ្ឋានច្បាស់លាស់នៅលើបញ្ហាមួយចំនួន។ អ្នកនាំពាក្យសូមផ្តល់នូវការកត់សំគាល់មួយចំនួនលើសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់ លោក វិទិត មុនតាប៊ន ដូចតទៅនេះ៖ ១.ការដែលអ្នករាយការណ៍ពិសេសបានជួបជាមួយភាគីពាក់ព័ន្ធជាច្រើន រួមទាំងអ្នករិះគន់រាជរដ្ឋាភិបាល ជាសាក្ខីភាពបង្ហាញឱ្យឃើញថា កម្ពុជាអនុញ្ញាតឱ្យមានការពិនិត្យដោយសេរី និងទស្សនៈផ្ទុយគ្នា។ ជាការគួរឱ្យសោកស្តាយ អ្នករាយការណ៍ពិសេសបានជ្រើសរើសធ្វើអន្តរកម្មជាមួយគណបក្សប្រឆាំងមួយចំនួន ទន្ទឹមនិងនេះរើសអើងចំពោះគណបក្សជាច្រើនផ្សេងទៀត។ ដូចគ្នានេះដែរ មានតែអង្គការក្រៅរដ្ឋាភិបាលដែលទទួលមូលនិធិពីបរទេស និងត្រូវបានគេស្គាល់ថាជាអង្គការធ្វើនយោបាយយ៉ាងសកម្មមួយក្តាប់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកិច្ចសន្ទនា។ វិធីសាស្ត្របែបនេះមិនអំណោយផលដល់ការវាយតម្លៃអង្គហេតុប្រកបដោយវិជ្ជាជីវៈ មិនលំអៀង និងដល់ការរក្សាទំនុកចិត្តជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នោះឡើយ។ ២.បើទោះជារាជរដ្ឋាភិបាលបានផ្តល់នូវកិច្ចសហប្រ តិបត្តិការយ៉ាងពិតប្រាកដយ៉ាងណាក៏ដោយ អ្នករាយ ការណ៍ពិសេសពុំបានធ្វើតាមការសន្យារបស់ខ្លួនក្នុងការ «ពិចារណានូវរាល់ធាតុចូលរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់» រួមទាំងធាតុចូលរបស់រាជរដ្ឋាភិបាល និងក្នុងការ «ធានាឱ្យមានតុល្យភាពរវាងគោលជំហរផ្សេងៗគ្នា»។ សេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្ម […]
  • រដ្ឋបាលរាជធានីភ្នំពេញ សាងសង់អគាររដ្ឋបាលបន្ថែម ដើម្បីផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យកាន់មានប្រសិទ្ធ ភាព រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការសាងសង់អគាររដ្ឋបាល ក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបម្រើតម្រូវការជាក់ស្តែង ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ពិធីក្នុងពាលីតាមបែបសាសនា ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រោមឱវាទសាលារាជធានីភ្នំពេញ។ ដំណើរការសាងសង់អគារនេះ ប្រព្រឹត្តទៅស្របតាមសេចក្តីត្រូវការ ផ្នែករដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋដែលមកមានតម្រូវការសេវា។ ពិធីក្រុងពាលីនេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងសេចក្តីសុខសេចក្តីចម្រើនតាមបែបសាសនា ក្នុងកិច្ចដំណើរការសាងសង់អគារក៏ដូចជាសុំសេចក្តីសុខ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការ និងឱ្យកម្ពុជាជួបតែសុខសន្តិភាពតរៀងទៅ។ តាមគម្រោង អគាររដ្ឋនេះ នឹងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលត្រឹមតែជាង៦ខែប៉ុណ្ណោះ។ អគាររដ្ឋបាលនេះដែរ គឺជាការគិតគូរ និងយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង ក្នុងការរៀបចំឲ្យមន្រ្តីមានកន្លែងធ្វើការសមរម្យ ងាយស្រួលបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសស្របពេលដែលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍលើគ្របវិស័យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាលំដាប់ ក្នុងបរិបទនៃការរីកចម្រើន និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ ដោយ៖ សំអាត និង ពិសិដ្ឋ
  • វឌ្ឍនភាពនៃលទ្ធផលការងាររបស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទី៥ របស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌល ស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្ត ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ (TWG-TVET) បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំបំពេញការងារកន្លងមកទទួលបានលទ្ធផលជាផ្លែផ្កាចាប់តាំងពីការរៀបចំបង្កើតឱ្យមានជាក្រុមការងារ (TWG-TVET) រួចមក ដែលមានកិច្ចប្រជុំលើកនេះមានសមាសភាពចូលរួមសរុបចំនួន ៦១រូប មកពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំមានគោលបំណងសំខាន់ចំនួន ៣ គឺ ទី១-ការធ្វើរបាយការណ៍វឌ្ឍនភាពលើការងារអាទិភាពវិស័យ អ.ប.វ. ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយផ្តោតលើសេចក្តីព្រាងនៃការអភិវឌ្ឍច្បាប់ស្តីពី អ.ប.វ. ការបង្កើតប្រព័ន្ធឌីជីថលូបនីយកម្មវិស័យ អ.ប.វ. (ប្រព័ន្ធជាតិ អ.ប.វ. ពីចម្ងាយ ឬតាមអនឡាញ (TVET E-Learning), ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយ ឬតាមអនឡាញ (E-RPL), ប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថាន អ.ប.វ. (School Management System)), ការងារអាទិភាពឆ្នាំ២០២២, និងផែនការថវិកាវិស័យ អ.ប.វ. […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)