ព័ត៌មានថ្មី
- រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យ ស.ស.ស.ក ពិចារណារកវិធីរួមគ្នាបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជួយដាស់តឿន តម្រង់ទិសអ្នកសារព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងងព័ត៌មាន បានស្នើឱ្យសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ពិចារណារកវិធីក្នុងការរួមគ្នាបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ ឱ្យបាននូវការប្រើប្រាស់តួនាទីកាសែតមិនសមរម្យ ឬដូចករណីជេរប្រមាថ ដែលបានកើតមានកន្លងមក។ ការបញ្ជាក់នេះធ្វើឡើងក្នុង ឱកាស ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង នៅព្រឹកម៉ិញនេះ។ ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលដឹកនាំសហព័ន្ធសារព័ត៌មានដ៏ធំមួយនេះរយៈពេល៦ឆ្នាំមកហើយ បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅបានបន្តធ្វើសកម្មភាពលើ១០គម្រោង ក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាល ការងារមនុស្សធម៌ការងារព័ត៌មាន និងការផ្សព្វផ្សាយ ការពិនិត្យឆ្លើយតបរបាយការណ៍បរទេស ការការពារសិទ្ធិអ្នកសារព័ត៌មាន។ ក្នុងនោះក៏បានជួយអន្តរាគមន៍អ្នកកាសែតសរុប២៣អង្គភាព ស្មើនឹង៣៣នាក់ ឱ្យរួចផុតពីការចោទប្រកាន់ដោយតុលាការនៅក្នុងភូមិសាស្ត្រ៥រាជធានី-ខេត្ត។ សម្រាប់ទិសដៅការងារបន្តរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីឆ្នាំ២០២២-២០២៥ ឯកឧត្តម ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា ដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល និងដើម្បីបន្តបេសកកម្មការងាររបស់ខ្លួនប្រកបដោយភាពរស់រវើក ស្របតាមសភាពការណ៍ជាក់ស្តែងនិងការវិវត្តប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ […]
- ក្រសួងបរិស្ថាន ដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍មូលដ្ឋាន សំដៅជំរុញការចេញល្បាត ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីធ្វើការផ្សព្វផ្សាយស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍មូលដ្ឋាន សម្រាប់ប្រើប្រាស់ក្នុងកិច្ចការពាក់ព័ន្ធទៅនឹងសហគមន៍ដូចជា ការចេញល្បាត កិច្ចប្រជុំ និងការចូលរួមកិច្ចការអនុវត្តការងារផ្សេងៗទៀត។ ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ឯកសណ្ឋាននេះគឺមានមុខងារសំខា ន់ដល់ប្រជាសហគមន៍ប្រើប្រាស់សម្រាប់ការចុះល្បាត និងប្រើប្រាស់ក្នុងកិច្ចការ ពារអភិរក្សធនធានធម្មជាតិដែលវាជាអត្ថសញ្ញាណបង្ហាញពីការសម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារនៅក្នុងអង្គភាព សំដៅការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិ ឱ្យបានសមស្របនិងមាននិរន្តរភាព ដែលជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន៧៣ ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ ហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល មានរបៀងអភិរក្សជីវៈចម្រុះចំនួន៣ និងមានមន្រ្តីឧទ្យានុរក្ស ១១១៥នាក់។ ដោយសារមន្រ្តីឧទ្យានុរក្សមានចំនួនតិចនៅឡើយ ហេតុនេះហើយគេចាំបាច់ត្រូវមានការចូលរួមសហការពីសហគមន៍មូលដ្ឋាន។ លោកជំទាវលើកឡើងដោយបញ្ជាក់បន្ថែមថា”ការប្រគល់តូនាទី និងការចូលរួមកិច្ចការពារតាមរយៈការប្រើប្រាស់ឯកសណ្ឋាននេះដែរគឺជាផ្នែកមួយសម្រាប់ពង្រឹងដល់សហគមន៍ឱ្យពួកគាត់មានសមត្ថភាពកាន់តែច្រើនសម្រាប់ចូលរួមកិច្ចការពារតំបន់សហគមន៍របស់ខ្លួនកាន់តែមានប្រសិទ្ធភាព”។ គូរបញ្ជាក់ថា បើយោងតាមប្រកាសស្តីពីការបង្កើតនិងដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍មូលដ្ឋានបានចែងក្នុងប្រការ៥ និង៦ថា៖ ការចំណាយលើឯកសណ្ឋានសហគមន៍មូលដ្ឋាន ត្រូវប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន។ អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន អាចកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ ឬអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍រៀបចំឯកសណ្ឋាន សហគមន៍មូលដ្ឋាននេះ សម្រាប់គណៈកម្មការបណ្តាញអភិរក្សធនធានធម្មជាតិ គណៈកម្មការសហគមន៍ […]
- បក្សកម្មុយនីស្តចិន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅបន្ថែមទៀតជាមួយ កម្ពុជា ពិសេសលើការនាំចេញកសិផល មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បានបញ្ជាក់ជូន សម្តេចតេជោថា រដ្ឋាភិបាលចិន នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាឲ្យកាន់តែខ្លាំងឡើង ជាពិសេស ជំរុញការនាំទំនិញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិន។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧ មករា ចំការមន នៅ ព្រឹកថ្ងៃទី២៤ សីហានេះ។ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្ត ចិន ឯកឧត្តម លីវ ជានចាវ បានបញ្ជាក់ជូន សម្តេចតេជោថា រដ្ឋាភិបាល ចិន នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាឲ្យកាន់ តែ ខ្លាំងឡើង ជាពិសេស ជំរុញការនាំទំនិញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិន ការបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ការលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនមកកាន់កម្ពុជា និងជួយកម្ពុជាលើការអភិវឌ្ឍថាមពលបៃតង ។ ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា ឯកឧត្តម លីវ ជានចាវ បានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០០៤ រយៈពេល១៨ឆ្នាំកន្លងមកនេះ កម្ពុជាមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ឯកឧត្តម លីវ ជានចាវ បានជម្រាបជូនសម្តេចតេជោថា […]
- ក្រុមហ៊ុនវិនិយោគដាំកៅស៊ូវៀតណាម គ្រោងនឹងផលិតកៅស៊ូ ឲ្យបានចំនួន ១៤០ ០០០ តោន នៅឆ្នាំ២០២២ លោក Le Thanh Hung អគ្គនាយក VRG បានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងឆ្នាំ២០២១ សម្ព័ន្ធកៅស៊ូវៀតណាម បានសម្រេចផលិតជ័រកៅស៊ូចំនួន១០៩.៥២៦តោន ហើយនៅបំណាច់ឆ្នាំ២០២២ មានក្តីសង្ឃឹមថា នឹងសម្រេចបានចំនួន ១៤០ ០០០ តោន។ លោក Le Thanh Hung បានថ្លែងអំណរគុណយ់ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគ្រាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគកសិឧស្សាហកម្មរបស់វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានស្វាមគមន៏យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម ដែលបានខិតខំបណ្តាក់ទុនធ្វើការវិយោគនៅកម្ពុជា រហូតទទួលបានជោគជ័យដ៏ល្អប្រសើរ ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖១) រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ២) បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ ៣) ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីប៉ៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា ផងដែរ, ៤) បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។ ទន្ទឹមនឹងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ ឯកឧត្តមរដ្ឋមន្រ្តី មានក្តីសង្ឃឹមថាសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវ៉ាក់ផលិតកម្ម ឲ្យកាន់តែបានល្អប្រសើរថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា នាពេលខាងមុខ លោក Le Thanh Hung អគ្គនាយក VRG បានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងឆ្នាំ២០២១ សម្ព័ន្ធកៅស៊ូវៀតណាម បានសម្រេចផលិតជ័រកៅស៊ូចំនួន១០៩.៥២៦តោន ហើយនៅបំណាច់ឆ្នាំ២០២២ មានក្តីសង្ឃឹមថា នឹងសម្រេចបានចំនួន ១៤០ ០០០ តោន។ លោក Le Thanh Hung បានថ្លែងអំណរគុណយ់ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគ្រាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគកសិឧស្សាហកម្មរបស់វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានស្វាមគមន៏យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម ដែលបានខិតខំបណ្តាក់ទុនធ្វើការវិយោគនៅកម្ពុជា រហូតទទួលបានជោគជ័យដ៏ល្អប្រសើរ ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖១) រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ២) បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ ៣) ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីប៉ៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា ផងដែរ, […]
- លោក ហ្វូស៊ី នឹងចុះចេញពីតំណែងជាប្រធាន NIAID នៅខែធ្នូខាងមុខនេះ វេជ្ជបណ្ឌិត អានតូនី ហ្វូស៊ី ដែលជាអ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក នឹងចុះចេញពីដំណែងនៅខែធ្នូ បន្ទាប់ពីបម្រើរដ្ឋាភិបាលជាង៥០ឆ្នាំ។ បុរសអាយុ៨១ឆ្នាំ ដែលមានតួនាទីជាប្រធានទីប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រធានាធិបតី ចូ បៃដិន ក៏ជានាយកវិទ្យាស្ថានជាតិនៃអាឡែរហ្សី និងជំងឺឆ្លងនិងជាប្រធានមន្ទីរពិសោធន៍ NIAID នៃភាពស៊ាំផងដែរ។ លោក ហ្វូស៊ី (Fauci) បាននិយាយកាលពីថ្ងៃចន្ទថា ខណៈពេលដែលគាត់កំពុងផ្លាស់ប្តូរពីមុខតំណែងបច្ចុប្បន្នរបស់គាត់ គាត់មិនចូលនិវត្តន៍ទេ។ បន្ទាប់ពីការបម្រើរដ្ឋាភិបាលជាង ៥០ឆ្នាំ គាត់មានគម្រោងបន្តដំណាក់កាលបន្ទាប់នៃអាជីពរបស់ខ្លួន ខណៈពេលដែលគាត់នៅតែមានថាមពល និងចំណង់ចំណូលចិត្តជាច្រើនសម្រាប់វិស័យរបស់គាត់។ លោក ហ្វូស៊ី បានបម្រើការក្រោមប្រធានាធិបតីអាមេរិកចំនួនប្រាំពីររូប ដោយចាប់ផ្តើមពីគណបក្សសាធារណរដ្ឋ រ៉ូណាល រីហ្គេនក្នុងទសវត្សរ៍ឆ្នាំ ១៩៨០៕ បកប្រែដោយ រម៉ាម វ៉ុង
- ទាហានអ៊ុយក្រែនប្រហែល ៩,០០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការលុកលុយរបស់រុស្ស៊ី ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានសម្លាប់ទាហានអ៊ុយក្រែន ប្រហែល ៩,០០០នាក់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមជិតប្រាំមួយខែមកនេះ។ ឧត្តមសេនីយ វែលឡឺរី ហ្សាលួសនី អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា កុមារអ៊ុយក្រែនជាច្រើននាក់ ត្រូវការការថែទាំ ពីព្រោះឪពុករបស់ពួកគេបានទៅបម្រើការជួរមុខ ហើយក្នុងចំណោមនោះមានប្រហែល ៩,០០០នាក់ដែលត្រូវបានសម្លាប់។ សេចក្តីប្រកាសកាលពីថ្ងៃច័ន្ទអំពីវិសាលភាពនៃការស្លាប់យោធារបស់អ៊ុយក្រែន គឺផ្ទុយទៅនឹងការប៉ាន់ប្រមាណ ផ្តល់ដោយយោធារបស់រុស្ស៊ី។ ព័ត៌មានចុងក្រោយនៅថ្ងៃទី២៥ ខែមីនា នៅពេលដែលវាបាននិយាយថា ទាហានរុស្ស៊ី១,៣៥១នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលខែដំបូងនៃការប្រយុទ្ធ។ មន្ត្រីយោធាអាមេរិកបានប៉ាន់ប្រមាណកាលពីពីរសប្តាហ៍មុនថា រុស្ស៊ីបានបាត់បង់ទាហានពី ៧០.០០០ ទៅ ៨០,០០០នាក់ ទាំងស្លាប់ និងរបួសនៅក្នុងសង្គ្រាមនេះ។ អង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិល៥,៥៨៧នាក់ត្រូវបានសម្លាប់ និង៥,៨៩០នាក់ បានរងរបួសក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់កុមារជនជាតិអ៊ុយក្រែនចំនួន ៩៧២នាក់ត្រូវបានសម្លាប់និងរងរបួសចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពាន។ នាយកប្រតិបត្តិអង្គការ យូនីសែហ្វ(UNICEF) លោក ខាតធឺរីន រ៉ាសសល់ Catherine Russell បាននិយាយថា ទាំងនេះគឺជាតួលេខដែលត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការសហប្រជាជាតិ ប៉ុន្តែ គេជឿថាចំនួននឹងខ្ពស់ជាងនេះ ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- ជំងឺអុតស្វាបានរាលដាលពេញទាំង៥០រដ្ឋ របស់សហរដ្ឋ អាមេរិក ទិន្នន័យថ្មីរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញកាលពីថ្ងៃចន្ទ បន្ទាប់ពីទីក្រុង វាយយ៉ូមីង (Wyoming) បានក្លាយជារដ្ឋចុងក្រោយបង្អស់ដែលបញ្ជាក់ពីវត្តមាននៃជំងឺនេះ។នាយកដ្ឋានសុខភាពវាយយ៉ូមីង WDH កាលពីថ្ងៃច័ន្ទបានប្រកាសពីករណីជំងឺអុតស្វា ជាលើកដំបូងនៅក្នុងអ្នកស្រុកក្នុងតំបន់ ឡារ៉ាមី។ ទិន្នន័យរបស់ CDC គិតត្រឹមវេលាម៉ោង ២:០០ រសៀលថ្ងៃច័ន្ទ បានបង្ហាញថា សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺអុតស្វា និងជំងឺអ័រថូផូសសរុបចំនួន១៥.៤៣៣ ករណី ដោយរដ្ឋញូវយ៉ក ឃើញករណីផ្ទុកខ្ពស់បំផុតចំនួន ២.៩១០ ករណី។ រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីដើមខែសីហាបានប្រកាសអាសន្នរោគអុតស្វាជាជំងឺសាធារណៈច្រើនជាងមួយសប្តាហ៍បន្ទាប់ពីអង្គការសុខភាពពិភពលោកបានកំណត់ការផ្ទុះឡើងនៃជំងឺនេះថាជាគ្រាអាសន្នសកល៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- សម្តេចតេជោ៖ ការតែងតាំងនាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា គ្មានភាពចាំបាច់ ទៅសុំការគាំទ្រ រឺសុំយោបល់ពីវៀតណាមឡើយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត គឺកម្ពុជាគ្មានភាពចាំបាច់ទៅសុំយោបល់ពីប្រទេ សណានោះទេ មិនថា វៀតណាម ឬប្រទេសណាៗទាំងអស់។ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ៣,០០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះដែរ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ ៗថា គ្មានហេតុអ្វីដែលកម្ពុជា ត្រូវទៅសុំយោបល់ និងការគាំទ្រពីប្រទេសណា មួយដើម្បីរៀបចំបេក្ខភាពនាយករដ្ឋមន្ត្រីនៅប្រទេស កម្ពុជា។ ប្រតិតកម្មរបស់ សម្តេចតេជោ ហ៊ុន សែន គឺនៅក្រោយពីមានអ្នកវិភាគមួយចំនួនបានលើកឡើង ថា ទស្សនកិច្ចរបស់ឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម គឺជាទៅសុំយោបល់ ពីថ្នាក់ដឹកនាំវៀតណាម មុននឹងក្លាយជានាយករដ្ឋមន្ត្រី កម្ពុជា នាពេលអនាគត ។ សម្តេចតេជោ បានហៅអ្នកវិភាគនោះជាជនអគតិ ដែលមិនបានលើកយកថតភាពមកវិភាគ ដូចជាទស្សនកិច្ចរបស់ ឯ.ឧ ហ៊ុន ម៉ា ណែតទៅកាន់ប្រទេសជប៉ុន ចិន ថៃ ប្រ៊ុយណេ […]
- សម្តេចតេជោ ណែនាំរដ្ឋមន្ត្រីព័ត៌មាន ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ជេរប្រមាថអ្នកដទៃតាមការឡាយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសា ជេរប្រមាថអ្នកដទៃ។ សម្តេចបញ្ជាក់ថា កម្ពុជាបើកសិទ្ធិក្នុងការបញ្ចេញ មតិ ប៉ុន្តែការជេរប្រមាថមិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិនោះទេ។ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ៣,០០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងណែនាំដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ ខៀវ កាញារីទ្ធថា នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេញមតិ តែរាជរដ្ឋាភិបាល មិនបានផ្ដល់សិទ្ធិជេរប្រមាថអ្នកដទៃឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅពេលនេះ គឺ នៅក្រោយក្រសួងព័ត៌មានទើបដកអាជ្ញាបណ្ណ័អង្គភាព SBTpost របស់លោកសាន ប៊ុនធឿន ដោយនិយាយស្តីជេរប្រមាថ និងអសីលធម៌។ សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី២២ ខែសីហា បានសម្រេចលុបអាជ្ញាប័ណ្ណរបស់លោកសាន្ត ប៊ុនធឿន ចាងហ្វាងគេហទំព័រ SBTPOST ចេញពីក្រសួងព័ត៌មាន ដោយមូលហេតុថា បុគ្គលរូបនេះបានប្រព្រឹត្តទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ […]
- សម្តេចតេជោ÷ កម្ពុជា នឹងមិនអាចគេចផុតពីសង្គ្រាម បើសិនគណបក្សប្រជាជនមិនកាន់អំណាច នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សង្រ្គាមនៅកម្ពុជា នឹងមិនអាចគេចផុតទេ បើសិនគណបក្ស ប្រជាជនកម្ពុជាមិនកាន់អំណាច»។ នេះ គឺជាគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ មានហេតុផល២ ដែលនឹងអាចកើតមានសង្រ្គាមនេះ បើសិនគ្មានគណបក្សប្រជាជនកម្ពុជាគឺទី១. គឺ អាចមានសង្រ្គាមផ្ទៃក្នុង ក្រោយក្រុមប្រឆាំងខ្លះអះអាងពីការរឹបអូសទ្រព្យសម្បត្តិពីអ្នកមានជូនអ្នកក្រនៅពេលខ្លួនជាប់ ឆ្នោត ហើយទី២. នយោបាយត្រៀមវាយយកទឹកដីកម្ពុជាដែលបានបាត់បង់ក្នុងអតីតកាលមកវិញ ដែលនេះ អាចនឹងកើតមានសង្រ្គាមជាមួយវៀតណាម ឬប្រទេសថៃ។ មិនតែប៉ុណ្ណោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានពន្យុះឲ្យក្រុមប្រឆាំងដាក់គោលនយោបាយវាយវៀតណាមយកទឹកដីកម្ពុជាមកវិញទៅនៅក្នុងការបោះឆ្នោតជាតិ បើសិនជាខ្លួនមានចិត្តសឹងនោះ៕
- ក្រសួងបរិស្ថាន÷ ល្អាងកួយ ស្ថិតក្នុងភូមិសាស្ត្រតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ យើងចេញពីភូមិឡើងទៅទីនេះ ដោយថ្មើរជើង ប្រមាណ ៣០នាទី ហើយក៏បន្តដើរឡើងដោយសារទៅនោះមានផ្លូវស្រាប់ ដោយសារជាផ្លូវនាំចង្ហាន់ទៅប្រគេនលោកទីនោះ យើងបន្តដំណើរប្រមាណ១ម៉ោងកន្លះ បានទៅដល់វត្ត ដែលវត្តនេះមានតាំងពីយូរណាស់មកហើយ តាមលោកតាដែលបានបួសទីនោះ កាលពីមុនទីនេះជាតំបន់របស់ជនជាតិកួយ ដែលអាស្រ័យផលទីនេះ មានប្រមាណ១០គ្រួសារ តាំងពីមុនសម័យខ្មែរក្រហមទៅទៀត ពួកគេកាប់ចំការ រៀងៗខ្លួន តែឥលូវមានប្រជាជនជនជាតិកួយរស់នៅទីនោះទេ ពួកគេផ្លាស់ទៅលំនៅ ចុះទៅខាងក្រោម ជិតជើងភ្នំ ដែលងាយ ស្រួលជាងរស់នៅទីនេះ តាមលោកតានិយាយ។ ចំណែកវត្តនេះវិញក៏មានយូរណាស់មកហើយ ដោយលោកតាថាតាំងពីមុនសម័យសង្គមរាស្រ្តនិយមទៅទៀត តែឥលូវគេជួសជុលប្រើប្រាស់ឡើងវិញ។ ក្រៅពីកាន់សីល នៅទីនោះលោកតា លោកយាយ ក៏ដាំបន្លែ និងផ្លែឈើដែលអាចផ្គត់ផ្គង់ពួកគេបាន។ បន្ទាប់មក យេីងអាចបន្តដំណេីរប្រមាណ៥០០ម៉ែត្រមានប្រភពទឹក ចេញពីភ្នំ ហូរមិនឈប់ ដែលអាចយកប្រើប្រាស់ពេញមួយឆ្នាំ។ ទេស ភាពនៅទីនោះ ពិតជាស្រស់ស្អាត អ្នកអាចមើលឃើញភ្នំសងខាង ជាមួយថ្មលយទៅមុខនៅ ខាងមុខព្រះវិហារ អាចទស្សនាថ្ងៃរះបាន ពេលមកដល់ទីនេះ យើងអាចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅពើងព្រះពុទ្ធ។ Credit :Solo Landspaces
- អត្រាប្រាក់កម្ចី របស់ប្រទេសចិន បានកាត់បន្ថយនៅពេល ដែលមានវិបត្តិ អចលនទ្រព្យ ធនាគារកណ្តាលរបស់ប្រទេសចិន បានកាត់បន្ថយអត្រាការប្រាក់បញ្ចាំរបស់ខ្លួន ខណៈដែលទីផ្សារអចលនទ្រព្យកំពុងជួបវិបត្តិ។ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកប្រឈមនឹងវិបត្តិអចលនទ្រព្យ ដែលបានឃើញគម្រោងសាងសង់មួយចំនួនត្រូវបញ្ឈប់។ កាលពីថ្ងៃច័ន្ទ ធនាគារចិន PBOC បានកាត់បន្ថយអត្រារយៈពេល៥ឆ្នាំ មកត្រឹម៤.២% ដែលនឹងកាត់បន្ថយការចំណាយលើការសងប្រាក់កម្ចីទិញផ្ទះទូទាំងប្រទេស។ ប្រធានសេដ្ឋវិទូ នៅធនាគារ ING Bank បាននិយាយថា ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយក្នុងការពង្រឹងឧស្សាហកម្មអចលនទ្រព្យ។ វិបត្តិអចលនទ្រព្យរបស់ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាបានបំផ្លាញតម្លៃវិស័យអចលនទ្រព្យជាងមួយពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន។ ទិន្នន័យផ្លូវការបង្ហាញថា ការលក់ផ្ទះនៅក្នុងប្រទេសចិនបានធ្លាក់ចុះរយៈពេល ១១ ខែជាប់ៗគ្នា។ នោះគឺជាការធ្លាក់ចុះរយៈពេលវែងបំផុតចាប់តាំងពីប្រទេសចិនបានបង្កើតទីផ្សារអចលនទ្រព្យឯកជនមួយនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ អ្នកអភិវឌ្ឍន៍ជនជាតិចិនជាច្រើននាក់បានបញ្ឈប់ការងារសាងសង់ផ្ទះដែលត្រូវបានលក់រួចហើយ ដោយសារតែការព្រួយបារម្ភអំពីហិរញ្ញវត្ថុរបស់ពួកគេ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលចិនបានផ្តល់សញ្ញាថា ប្រទេសចិនអាចខកខានគោលដៅកំណើ នសេដ្ឋកិច្ចប្រចាំឆ្នាំចំនួន 5.5%។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បាននិយាយថា រដ្ឋាភិបាលនឹងចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ និងបង្កើនការវិនិយោគនៅក្នុងប្រទេស៕ ប្រែសម្រួលដោយ ជ ង៉ា
- សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាងសង់ស្ពានអាកាស២កន្លែងទៀត គឺស្តុបស៊ិនជូរី និងច្រមុះជ្រូកក្បាលថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតជាគោលការណ៍ ឱ្យសាងសង់ស្ពានអាកាសចំនួន២កន្លែងទៀត នៅរាជធានីភ្នំពេញ គឺនៅត្រង់ចំណុចស្តុបស៊ិនជូរី និងស្តុបច្រមុំជ្រូកក្បាលថ្នល់។ ទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ បានបញ្ជាក់ថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ទី១៖ សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ២៖ សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងដំណើរការសាងសង់ស្ពានអាកាសស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ […]
- មនុស្ស២១ បានស្លាប់ និង ១១៧នាក់រងរបួស ក្នុងការវាយប្រហារសណ្ឋាគារមួយក្នុងទីក្រុងម៉ូហ្គាឌីស៊ូ នៃប្រទេសសូម៉ាលី រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសសូម៉ាលី បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សចំនួន២១នាក់បានស្លាប់ និង១១៧នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារសណ្ឋាគារមួយក្នុងទីក្រុងម៉ូហ្គាឌីស៊ូ។ នាពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ មេបញ្ជាការសន្តិសុខនៃកងកម្លាំងសូម៉ាលីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFPថា ការឡោមព័ទ្ធដ៏សាហាវដោយពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងនឹងអាល់កៃដានៅឯសណ្ឋាគារមួយក្នុងរដ្ឋធានី ម៉ូហ្គាឌីស៊ូ ដែលមានរយៈពេលប្រហែល៣០ម៉ោងបានបញ្ចប់ហើយ។ មេបញ្ជាការបាននិយាយថា កងកម្លាំងសន្តិសុខបានបញ្ចប់ការឡោមព័ទ្ធ ឯខ្មាន់កាំភ្លើងបានស្លាប់ហើយដែរ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីអូ ហ្គាតថឺរីស បានថ្កោលទោសការវាយប្រហារនេះ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានគាំទ្រប្រជាជនសូម៉ាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការដើររបស់ពួកគេឆ្ពោះទៅរកសន្តិភាព។ លោក ជេម ស្វាន់ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសសូម៉ាលីកាលពីថ្ងៃអាទិត្យក៏បានអំពាវនាវឱ្យមានការគាំទ្រយូរអង្វែងសម្រាប់ជនរងគ្រោះនៅក្នុងប្រទេសសូម៉ាលី៕ បកប្រែដោយ រម៉ាម វ៉ុង
- ស៊ូដង់ ប្រកាសអាសន្នរដ្ឋ ចំនួន៦ដោយសារភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយមានទឹកជំនន់ ទីភ្នាក់ងារព័ត៌មាន SUNA ផ្លូវការបានរាយការណ៍ថា រដ្ឋាភិបាលស៊ូដង់កាលពីថ្ងៃអាទិត្យបានប្រកាសអាសន្នពីស្ថានភាពនៅក្នុងរដ្ឋចំនួនប្រាំមួយនៃប្រទេស ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ សេចក្តីរាយការណ៍បាននិយាយថា គ្រោះមហន្តរាយទឹកជំនន់ ដែលបានប៉ះពាល់ដល់រដ្ឋចំនួនប្រាំមួយ រួមមាន ទន្លេនីល ហ្កេស៊ីរ៉ា តំបន់វ៉ាយនីល វេសខដូហ្វាន សៅដាហ្វួរ និង កាសសាឡា។ តំបន់ជាច្រើននៅក្នុងប្រទេសស៊ូដង់នាពេលថ្មីៗនេះកំពុងជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិសម្រាប់ការពារជនស៊ីវិល របស់ប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យបានឱ្យដឹងផងដែរថា ចំនួនអ្នកស្លាប់ចុងក្រោយបំផុតពីគ្រោះមហន្តរាយបានកើនឡើងដល់៨០នាក់ហើយ។ ប្រជាជនស៊ូដង់ជិត១៣៦,០០០នាក់បានរង ផលប៉ះពាល់ដោយទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីខែមិថុនា នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលនៃកិច្ចការមនុស្សធម៌៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


