ព័ត៌មានថ្មី
- សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យបន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យកម្ពុជា-វៀតណាម បន្តឈរលើមូលដ្ឋាន ដែលមានស្រាប់ ជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ ការបញ្ជាក់នេះ ធ្វើ ឡើងនៅក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រឹក ម៉ិញ។ ឯកឧត្តម ឡេ ហាយជុង ប្រធានគណប្រតិភូវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្ពុជាទទួលបាននូវការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច សង្គម ក៏ដូចជាតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។ ឯកឧត្តម បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យ ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លង មក។ ឯ.ឧ ប្រធានគណប្រតិភូវៀតណាម បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការពហុភាគី។ ឯកឧត្តម ឡេ ហាយជុង ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ […]
- សម្តេចតេជោ ហ៊ុន សែន ស្នើម៉ាល់ឌីវលើកទឹកចិត្តវិនិយោគគិនខ្លួនមកធ្វើការវិនិយោគផ្នែកកសិកម្មនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃ ទី ២២ ខែ សីហានេះ បានស្នើឲ្យសាធារណរដ្ឋម៉ាល់ឌីវ លើកទឹកចិត្តវិនិយោគ គិនខ្លួនមកធ្វើការវិនិយោគផ្នែកកសិកម្មពិសេសវិស័យស្រូវអង្ករនៅកម្ពុជា។ សំណើររបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានទទួលការស្វាគមន៍ ឯ.ឧ អាប់ឌូឡា សាហ៊ីដ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ នៅទីស្តីការនាយករដ្ឋមន្រ្តី នាថ្ងៃទី ២២ ខែ សីហា។ នៅក្នុងជំនួបជាមួយ ឯ.ឧ អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និង រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ច្បាប់វិនិយោគរបស់កម្ពុជា មានភាពអនុគ្រោះ និងបើកចំហច្រើនដល់អ្នកវិនិយោគ ក្នុងនោះអ្នកវិយោគបរទេសអាចបណ្តាក់ទុនបាន១០០ភាគរយ។ សម្តេចតេជោបានលើកឡើងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលច្រើន ដែលអ្នកវិនិយោគម៉ាល់ឌីវអាចធ្វើការវិនិយោគ លើកផ្នែកឃ្លាំងសំងួតស្រូវ និងបង្កើតរោងម៉ាស៊ីនកិនស្រូវកិនជាអង្ករសម្រាប់នាំចេញអង្ករទៅកាន់ទីផ្សារប្រទេសម៉ាឌីវបាន។ ឯ.ឧ អាប់ឌូឡា សាហ៊ីដ យល់ថាប្រទេសកម្ពុជាមានសក្កានុពលវិនិយោគជាច្រើន ដែលប្រទេសម៉ាឌីវ អាចធ្វើកិច្ចសហការរួមគ្នាបានជាមួយប្រទេសកម្ពុជាពិសេសវិស័យពាណិជ្ជ ពិសេសលើវិស័យចំណីអាហាររបស់កម្ពុជាគឺអាចធ្វើការវិនិយោគនាំចេញទៅកាន់ម៉ាឌីវបាន។ ក្នុងន័យនេះដែរ ឯ.ឧ […]
- សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមរដ្ឋសភាកម្ពុជាបានគាំទ្របេសកកម្មនិងតួនាទីរបស់អង្គការសហប្រជាជាតិ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការដោះស្រាយបញ្ហាវិវាទ និងជម្លោះនានា ដែលកំពុងកើតមាននៅទូទាំងសកលលោក។ សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាត លើកទី៧៦ នៃអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម នៅក្នុងឱកាសអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម បានសម្តែងការកោតសរសើរចំពោះវីរភាពនិងការលះបង់ដ៏ធំធេងរបស់ សម្តេចប្រធានរដ្ឋសភា ក្នុងការរំដោះប្រទេសកម្ពុជា និងបានចូលរូមអភិវឌ្ឍន៍ប្រទេសជាតិរហូតមកស្ទើរពេញមួយជីវិតរបស់សម្តេច។ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានលើកឡើងពីតួនាទីដ៏ជិតស្និទ្ធនិងមិនអាចខ្វះបានរវាងអង្គការសហប្រជាតិ និងអន្តរសភា(IPU)។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយសារកម្ពុជាបានប្រែក្លាយពីប្រទេសដែលមាន កងរក្សាសន្តិភាពអង្គការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងកម្លំាងស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព […]
- ដើមឈើប្រណីត ចំនួន៧០០ដើម ត្រូវបានដាំ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ «ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ជាការដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីដ៏ល្អសម្រាប់យើងទាំងអស់គ្នារស់នៅ»។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើចំនួន ៧០០ដើមនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលជាកិច្ចសហការរៀបចំរវាងក្រសួងបរិស្ថាននិងសាកលវិទ្យាល័យមេគង្គកម្ពុជា។ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីពង្រឹងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិកម្ពុជា ហើយដោយសារតែការអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ កម្ពុជាមាន លទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាបានឈានដល់របត់ថ្មីនៃការរកលុយពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួនដោយបានថ្លែងថា៖ «កម្ពុជាឈានដល់របត់ថ្មីនៃការរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ដោយរក្សាទិសស្លោក«រក្សាព្រៃឈរ ដើម្បីរកចំណូល»តាមរយៈការលក់ឥណទានកាបូន ទទួលបានចំណូល ដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្តល់មធ្យោបាយ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងតាមរយៈការជំរុញលើកអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារធម្ម ជាតិ នានាដែលមានសក្តានុពលទេសចរណ៍។ ឯកឧត្តមរដ្ឋលេខាធិការបានកត់សម្គាល់ថាបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិដែលជាទេឹចរណ៍ផ្សារភ្ជាប់ទឹកដី បង្កើតការងារ និងចំណូលជាច្រើនជូនដល់ពលរដ្ឋមូលដ្ឋាន។ ទាក់ទងនឹងការចូលរួមដាំដើមឈើនៅសហគមន៍តំបន់ ការពារធម្មជាតិចំបក់ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ […]
- អាជ្ញាធរមីន បន្តរកឃើញគ្រាប់មីន នៅទីតាំងដែលយេីងគិតថាមានសុវត្ថិភាពនៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កងកម្លាំងរក្សាសន្តិភាព NPMEC បានបន្តរកឃើញគ្រាប់មីន ស្ថិតក្នុងចម្ការកៅស៊ូភូមិក្រវៀនខាងជេីង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលយើងគិតថាជាទីតាំងមានសុវត្ថិភាព និងមានកម្មករបំពេញការងារជារៀងរាល់ថ្ងៃ។ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កេីតស្នាមញញឹម” អាជ្ញាធរមីន បានពង្រាយកម្លាំងបោសសម្អាតមីនរបស់កងកម្លាំងរក្សាសន្តិភាព NPMEC ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដេីម្បីប្រែក្លាយខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ក្នុងរយៈកាល ០៦ខែ។ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កងកម្លាំងរក្សាសន្តិភាព NPMEC បានបោសសម្អាតផ្ទៃដីមានមីនក្នុងទំហំ ១,៨ គីឡូម៉ែត្រក្រឡា សម្រេចបានប្រមាណ ៤០% នៃផែនការសរុបប្រមាណជា ៣,៩៨ គីឡូម៉ែត្រក្រឡា ដោយបានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ធមិនទាន់ផ្ទុះ ១០៨៥ គ្រាប់៕
- ព្រះមហាក្សត្រ និងព្រះវររាជមាតា យាងទៅកាន់ក្រុងប៉េកាំង ពិនិត្យព្រះរាជសុខភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះសព្វព្រះរាជហឫទ័យយាងទៅកាន់ក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលថា ព្រះអង្គនឹងព្រះអវត្តមានពីកម្ពុជា ចាប់ពីថ្ងៃទី២១ ខែសីហាតទៅ។ ក្នុងកំលុងនៃព្រះអវត្តមាននេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
- រដ្ឋបាលខេត្តព្រះសីហនុថា មិនមានករណីបង្ខាំងមនុស្ស៣ នាក់ តាមHotline ទេ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោយទទួលបានរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ ស្វែងរកមនុស្ស០៣នាក់ តាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាត្រូវបានបង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ស្នងការ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការស្រាវជ្រាវស្វែងរកមនុស្សទាំង០៣នាក់ (បុរសជនជាតិអាមេរិក ០១នាក់ ,បុរសជនជាតិខ្មែរ មានសញ្ជាតិ អាមេរិក ០១នាក់ និង ស្រ្តីជនជាតិ ឥណ្ឌូនេស៊ី) ដោយមានការចូលរួមសហការណ៍ពីម្ចាស់ទីតាំង បានស្វែងរកឃើញមនុស្សទាំង០៣នាក់នោះ។ បន្ទាប់ពីក្រុមការងារចុះទៅដល់កន្លែងស្នាក់នៅ បានរកឃើញថា ជនទាំង០៣នាក់នោះ មិនមានការចាក់សោរឃុំឃាំងពីខាងក្រៅ ឬមានអ្នកណាយាមនៅមុខបន្ទប់ទេ ហើយស្លាកស្នាមនៅលើដងខ្លួន ក៏មិនមានស្នាមរបួសអ្វីដែរ។ ក្រោយមកកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានសម្រេចចិត្តនាំខ្លួនជនទាំង០៣នាក់នោះមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ មនុស្សទាំង០៣នាក់ ឈ្មោះ SATH CHAP ភេទប្រុសជនជាតិខ្មែរ សញ្ជាតិអាមេរិក, ឈ្មោះ DANIEL […]
- ប្រមុខការទូតកម្ពុជា ផ្ញើសារលិខិតជូន រដ្ឋមន្ត្រីការបរទេសហ្វីលីពីន អបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានផ្ញើសារលិខិតជូន លោក អែនរីកគេ ម៉ាណាឡូ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋហ្វីលីពីន ដោយសម្តែងនូវការអបអរសាទរដោយអស់ពីដួងចិត្ត និងសូមជូនពរចំពោះ ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងសារលិខិតលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមសម្តែងនូវអំណរសាទរដោយអស់ពីដួងចិត្ត និងសូមជូនពរបវរមហាប្រសើរចំពោះឯកឧត្តម និងប្រជាជនហ្វីលីពីន ក្នុងឱកាសដ៏រីករាយនៃខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន»។
- ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតឧទ្យានសួន សត្វ ព្រៃការពារ និងសួនកូតគាម «ភ្នំតាមៅ» ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនកូតគាម «ភ្នំតាមៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។ បើតាមព្រះរាជក្រឹត្យ មានគោលបំ ណង អភិវឌ្ឍន៍សួន ភូតគាមសាស្ត្រ ដែលមានពូជឈើប្រណីត និងមាន តម្លៃសេដ្ឋកិច្ចខ្ពស់ អភិវឌ្ឍន៍ជាតំបន់គោលដៅ ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្តល់ការថែរក្សា សង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាព សត្វព្រៃ ។ ជាមួយគ្នានេះ ក៏ធ្វើជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ -សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយ និរន្តរភាព។ គួរកត់សម្គាល់ ឧទ្យានសួនសត្វ ព្រៃការពារ […]
- អគ្គនាយកដ្ឋានដឹកជញ្ជូន បើកវគ្គបណ្តុះបណ្តាលចំណេះដឹងសុជីវធម៌ដល់អ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ភ្នំពេញ៖ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីចំណេះ ដឹងដែលអ្នកបើកបរទោចក្រយានយន្ត ទោចក្រ យានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្តត្រូវយល់ដឹងពីសុជីវធម៌ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសិក្ខាកាមប្រមាណ១០០ នាក់។ វគ្គបណ្តុះបណ្តាលនេះបានទទួលការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លវគោក និងបានរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ក្រុមអ្នកដឹក ជញ្ជូនដែលផ្តល់សេវាដឹកជញ្ជូនចំណី អាហារតាមរយៈម៉ូតូ ក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរ។ ឯកឧត្តមអគ្គនាយក បានលើកឡើងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលគិតជាមធ្យមមានចំនួនមនុស្ស៥នាក់បានស្លាប់ក្នុងមួយថ្ងៃៗ បង្កការខាតបង់យ៉ាងធំដល់សង្គមជាតិយើង និងបានក្រើនរំលឹកដល់អ្នកបើកបរឱ្យចងចាំថាយឺតដើម្បីលឿន តែលឿនដើម្បីយឺត មានន័យ ថាបើអ្នកបើកបរយឺតយើងអាចទៅដល់គោលដៅដោយមិនមានគ្រោះថ្នាក់ និងទាន់ពេលវេលា តែបើអ្នកបើកបរលឿនអាចជួបគ្រោះ ថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលធ្វើឱ្យយើងខាតបង់ពេលវេលា និងយឺតយ៉ាវដល់ការងាររបស់យើងទៀត។ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះក្រុមហ៊ុន Wownow ដែលបានយកចិត្តទុកដាក់ដល់អ្នកដឹកជញ្ជូនចំណីអាហាររបស់ក្រុមហ៊ុន ដោយបានទិញប័ណ្ណធានារ៉ាប់រងសម្រាប់អ្នកដឹកជញ្ជូន ដែលនេះជាការឆ្លុះបញ្ចាំងនូវការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន។ ឯកឧត្តមបានបន្ថែមថា៖ ក្រុមហ៊ុននេះបានចូលរួមផ្សព្វ ផ្សាយ និងលើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក តាមរយៈការជំរុញទៅកាន់ដៃគូ ដែលធ្វើប្រតិបត្តិការដឹក ជញ្ជូនឱ្យមានសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ បង្កើនការយកចិត្តទុកដាក់លើការបើកបររបស់ខ្លួនឱ្យមានការយោគយល់អធ្យាស្រ័យខ្ពស់ ធ្វើឱ្យផ្លាស់ប្តូរឥរិយាបថនៅពេលបើកបរមានសណ្តាប់ធ្នាប់ […]
- ស្ថានភាពអាកាសធាតុ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខែសីហា ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង
- ស៊ីម៉ាក់ និងចៃកា ចុះហត្ថលេខាលើគម្រោងសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីនសៀមរាប នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯ.ឧ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គមជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោកស្រី KOMUKAI ERI ទីប្រឹក្សាជាន់ខ្ពស់របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំទីក្រុងតូក្យូ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ច ពិភាក្សា លើពង្រៀងលទ្ធផលនៃការសិក្សានិងរៀបចំគម្រោងសាងសង់អាគារសិក្សា អាគារសាលប្រជុំ អាគារស្នាក់នៅ និងអាគារអាហារដ្ឋាននៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងសារមន្ទីរសន្តិភាពសកម្មភាពមីនសៀមរាប ក្រោមហិរញ្ញ ប្បទានឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ។ សូមជម្រាបថា ក្រុមប្រឹក្សាយោបល់នៃទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន(JICA) បានសិក្សាវាយតំលៃតំរូវការគំរោងតាមការស្នេីសុំរបស់របស់អង្គភាពសុីម៉ាក់លេីគម្រោងសាងសង់ខាងលេី និងក្រោយពីបានសិក្សាអស់រយ:ពេលជាច្រេីនខែនិងពិភាក្សាលើការងារនេះយ៉ាងល្អិតល្អន់ជាមួយមន្ត្រីជំនាញអង្គភាពសុីម៉ាក់។ សូមបញ្ជាក់ថា គោលបំណងនៃគម្រោងនេះ ដេីម្បីពង្រឹងសមត្ថភាពអង្គភាពសុីម៉ាក់ក្នុងការផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនទាំងកំរិតជាតិនិងអន្តរជាតិ។ តាមរយៈការ សាងសង់អាគារទាំងឡាយខាងលេីបន្ថែមទៀតនេះ នឹងជួយវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនឱ្យផ្តល់ការហ្វឹកហ្វឺនកាន់តែមានវិជ្ជាជីវ:បន្ថែមទៀត។ ទន្ទឹងនឹងនេះ ការកសាងសារមន្ទីរសន្តិភាពសកម្មភាពមីននៅសៀមរាប ជួយពង្រឹងការងារផ្សព្វ ផ្សាយនូវស្មារតីស្រលាញ់សន្តិភាព ប្រឆាំងសង្គ្រាម ជាពិសេសវាជាឃ្លាំងព័ត៌មានចំណេះដឹងសំរាប់អប់រំយុវជនជំនាន់ក្រោយៗ អាចស្វែងយល់រៀនសូត្រពីមរតកនៃសង្គ្រាម និងសំណល់យុទ្ធភណ្ឌក្រោយសង្គ្រាមនៅកម្ពុជា។ អាគាររាងគ្រាប់មីនប្រឆាំងមនុស្សធំជាងបំផុតក្នុងពិភពលោក នឹងត្រូវបានកសាងឡេីងនៅទឹកដីនៃខេត្ត សៀមរាប នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀម រាប៕
- កម្ពុជា និងអាមេនី នឹងខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯកឧត្តម Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនី ជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ សម្តេច បានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតអាមេនី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តម Vahram Kazhoyan បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕ ដោយះ សំអាតនិងពិសិដ្ឋ
- ការវាយប្រហារវិហារឥស្លាម ក្នុងក្រុងកាប៊ុល បានបង្កអោយមាន’អ្នកស្លាប់ និង របួសជាច្រើននាក់ អ្នកនាំពាក្យប៉ូលីសបាននិយាយថា ការផ្ទុះដ៏ធំមួយបានផ្ទុះឡើងនៅក្នុងវិហារ អ៊ីស្លាម នៅក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន។ ការបំផ្ទុះនេះត្រូវបានគេគិតថា បានកើតឡើងក្នុងអំឡុងពេលអធិស្ឋានពេលល្ងាច ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ និងរាប់សិបនាក់ទៀតរងរបួស។ នេះបើយោងតាមអង្គការសង្គ្រោះបន្ទាន់របស់អង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែវាមិនច្បាស់ទេថាអ្នកណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ អង្គការសង្គ្រោះបន្ទាន់របស់អ៊ីតាលី ដែលប្រតិបត្តិការនៅទីក្រុងកាប៊ុល បាននិយាយថា ការស្លាប់ចំនួន៣នាក់ត្រូវបានកត់ត្រា។ ចំណែកអង្គការក្រៅរដ្ឋាភិបាល ក៏បានបង្ហោះសារថា ខ្លួនបានទទួលមនុស្ស ២៧ នាក់ ដែលរងរបួសក្នុងការបំផ្ទុះនេះ រួមទាំងកុមារផងដែរ។ មន្ត្រីចារកម្មតាលីបង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា មនុស្ស៣៥ នាក់អាចរងរបួស ឬស្លាប់ ហើយចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត៕ ប្រែសម្រួលដោយ: ជ ង៉ា
- បេសកជនអង្គការសហប្រជាជាតិប្រាប់យោធាមីយ៉ាន់ម៉ា ឱ្យបញ្ឈប់ការប្រហារជីវិត និងបញ្ចប់អំពើហិង្សា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកនៃប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សា និងការដោះលែងអ្នកទោសនយោបាយទាំងអស់។ យោង តាមសមាគមជំនួយសម្រាប់ អ្នកទោសនយោបាយ ដែលបាននិង កំពុងតាមដានអំពើហិង្សានេះ បានឲ្យដឹងថា មនុស្សប្រមាណ ២.២១៥ នាក់ត្រូវ បានសម្លាប់ ក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា។ កាលពីចុងខែមុនរបប យោធា បានប្រហារជីវិតសកម្មជននយោបាយ បួននាក់ក្នុងការប្រើទោស ប្រហារ ជីវិតលើកដំបូងក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលជាង៣០ឆ្នាំ។ បេសកជនរបស់អង្គការសហប្រជាជាតិ លោកស្រីណូលីន ហេហ្សឺ បានជួបមេដឹកនាំរដ្ឋប្រហារ មីន អួង ឡាំង កាលពីថ្ងៃពុធ ដោយបានលើកឡើងថា លោកស្រីបានជំរុញដោយផ្ទាល់អោយផ្អាកការប្រហារជីវិតនាពេលអនាគតទាំងអស់។ លោកស្រីក៏បានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សា និងការដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអតីតទីប្រឹក្សាលោកស្រី អ៊ុងសាន ស៊ូជី និងលោកសៀន ថឺណែលដែលជាសេដ្ឋវិទូអូស្ត្រាលីផងដែរ៕ ប្រែសម្រួលដោយ: ជ ង៉ា
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


