ថ្ងៃ ច័ន្ទ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ទេសរដ្ឋមន្ត្រី លី ធុជ អំពាវនាវវិនិយោគិនម៉ាឡេស៊ី បន្តគាំទ្រនូវទស្សនវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥ (ភ្នំពេញ) ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា បានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី ដែលកំពុងវិនិយោគនៅកម្ពុជា បន្តចូលរួមគាំទ្រនូវទស្សនវិស័យ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីឲ្យក្តីសង្ឃឹមកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្លាយជាការពិត។ ការអំពាវ នាវបែបនេះ ក្នុងឱកាស ដែលឯកឧត្តមទេសរដ្ឋមន្ត្រី និង ឯកឧត្តម Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលវិភាគទានចូលរួមចំណែកបោស សម្អាត មីននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់សភាពាណិជ្ជ កម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ ថវិកាសរុបចំនួន ៧៧.៧០០ ដុល្លារអាមេរិក អាជ្ញាធរមីន គ្រោងនឹងយកទៅប្រើប្រាស់បញ្ចប់ការងារបោសសម្អាតមីននៅឃុំស្តុក និងភូមិចំនួន ០៣ ក្នុងឃុំស្រង់ រួមមានភូមិរលាំងទឹក ភូមិអង្គដូនតី និងភូមិត្រពាំងថ្ម ដើម្បីប្រកាសភូមិឃុំអស់មីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និងសមាជិកទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរមីន […]
  • មនុស្ស២៦នាក់ បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ នៅភាគខាងកើតប្រទេសអាល់ហ្សេរី រដ្ឋមន្ត្រីមហាផ្ទៃលោក ខាម៉ែល ប៊ែលជូត បាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់២៦នាក់ បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងកើតប្រទេសអាល់ហ្សេរី។ លោក ប៊ែលជូត បាននិយាយថាភ្លើងឆេះព្រៃនាពេលថ្មីៗនេះបានសម្លាប់មនុស្ស ២៤នាក់នៅក្នុងខេត្តភាគខាងកើតបំផុតគឺខេត្ត អែល តាហ្វ និងពីរនាក់ទៀតនៅក្នុងខេត្ត សែតទីហ្វ ភាគឦសាន។ នៅព្រឹកថ្ងៃដដែល នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អគ្គីភ័យចំនួន៣៩ករណីត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន១៤ នៅភាគខាងកើតនៃប្រទេសដែលត្រូវបានគេស្គាល់ថាជាតំបន់ព្រៃដ៏ខៀវស្រងាត់។ ប្រែសម្រួលដោយ ប៊ុន សុភាព
  • រដ្ឋមន្ត្រី ថោង ខុន បំផុសឱ្យស្ថាប័នរដ្ឋ-ឯកជនផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ឡើងវិញ ក្រោយងើបពីវិបត្តិកូវីដនេះ ក្នុងដំណាក់កាលងើបពីវិបត្តិជំងឺកូវីដ-១៩ឡើងវិញនេះ មូល​ដ្ឋានអាជីវកម្មទេសចរណ៍ត្រូវការបុគ្គលិកឱ្យចូលបម្រើការឡើងវិញកាន់តែច្រើន ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបំផុសស្មារតីឱ្យនាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ជាពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ឡើងវិញឱ្យកាន់តែច្រើន ដើម្បីស្ដារជំនាញនិងទេពកោសល្យរបស់ពួកគេ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សដែលបញ្ចប់ការសិក្សានៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត (WYTHS) នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន ក៏បានជំរុញដល់អ្នកជំនាញទេសចរណ៍ទាំងឡាយ មុនចូលធ្វើការនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ឡើងវិញ គប្បីឆ្លងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនឡើងវិញជាមុនសិន ខណៈអ្នកខ្លះបានផ្អាកការងារមួយរយៈដោយសារការផ្អាកឬបិទទ្វារមូលដ្ឋានអាជីវកម្មកាលពីវិបត្តិជំងឺកូវីដ២ឆ្នាំកន្លងទៅ។ ឯកឧត្ដមបានរំលឹកថា ការផ្អាកអាជីវកម្មនិងការងារដែលបណ្តាលមកពីវិបត្តិកូវីដនេះ បានធ្វើឱ្យខាតបង់នូវជំនាញនិងទេពកោសល្យក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានខិតខំកសាងជាច្រើនឆ្នាំមកហើយ។ អ្នកជំនាញមួយចំនួនបានប្តូរមុខរបរ យុវជនថ្មីៗមានភាពស្ទាក់ស្ទើរក្នុងការចាប់យកជំនាញទេសចរណ៍ អាជីវកម្មដែលកំពុងចាប់ផ្តើមឡើងវិញ ប្រឈមនឹងការខ្វះបុគ្គលិក រួមនឹងបញ្ហាប្រឈមផ្សេងៗទៀត។ ឯកឧត្ដមរដ្ឋមន្ត្រីបានជំរុញដល់នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ និងស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ជាពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការរៀបចំវគ្គបណ្តុះបណ្តាលឱ្យស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាស្របតាមកម្មវិធីសិក្សាស្តង់ដាជាតិ និងអាស៊ាន។ ឯកឧត្ដម ថោង ខុន បានស្នើដល់អាជីវកម្ម ក៏ដូចជាយុវជនបម្រើការងារក្នុងវិស័យទេសចរណ៍ត្រូវកំណត់យកបដិសណ្ឋារកិច្ចល្អនេះជាគុណតម្លៃស្នូលនៃការផ្តល់សេវា និងបានស្នើឱ្យស្ថាប័នបណ្តុះបណ្តាល និងអាជីវកម្មដាក់ចុះនូវកម្មវិធីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតសម្រាប់ជួយគាំទ្រដល់សិស្សានុសិស្ស ក៏ដូចជាអ្នកបម្រើការងារ៕ 
  • ៧ខែឆ្នាំ២០២២ ខេត្តសៀមរាបទទួលភ្ញៀវអន្តរជាតិជាង៨ម៉ឺននាក់ ក្នុងចំណោមភ្ញៀវសរុបជាង១លាននាក់ (ភ្នំពេញ)៖ រយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧% ប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៣,៨៥៤នាក់។ បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែឆ្នាំ២០២២ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។​ ឯកឧត្តមបានបន្តថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air […]
  • ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ស្នើចក្រភពអង់គ្លេសជួយពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យចក្រភពអង់គ្លេសជួយផ្ដល់សាស្ត្រាចារ្យ និងជួយពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើន​ថែមទៀត។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំ នួបជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលម៉ិញ នៅទី ស្តីការក្រសួង។ លោកជំទាវឯកអគ្គរាជទូតអង់គ្លេស បានលើកឡើងអំពីការផ្តល់អាហារូប​ករណ៍ រយៈពេលខ្លីតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ដល់កម្ពុជា តាម​រយៈកម្មវិធីភាពជាអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ាន ក្រោមការឧបត្ថម្ភ និងគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្នឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសការពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ ផែនការមេគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅទូទាំងប្រទេស និងការបន្តជំរុញ និងលើកទឹកចិត្តការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។ ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួងមួយ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តថាមពលអគ្គិសនីនេះ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តប្រភេទនេះកាន់តែទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជនផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីគម្រោងដាក់ដំណើរការជាបណ្ដោះ អាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅដើមតុលា ឆ្នាំ២០២២ ជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ […]
  • កម្ពុជា និងប៉ាគីស្ថាន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិ កម្ម។ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម គួរចាប់ផ្តើមតាមរយៈការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ចំណេះដឹង និងចំណេះធ្វើ ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម រវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពទាំងស្រុងចំពោះការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ និងការគាំទ្រទាំងលើ​អនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យជលផល។ ឯកឧត្តមបន្តថា វិស័យកសិកម្មរបស់ប៉ាគីស្ថាន ក៏មានការកែប្រែយ៉ាងឆាប់រហ័សក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការធ្វើពិពិធកម្មកសិកម្មនេះតែម្តង។ហេតុនេះតាមរយៈអនុស្សារណៈនៃការយោគយល់គ្នាដែលនឹងបង្កើតឡើងនាពេលឆាប់ៗខាងមុននេះ ប៉ាគីស្ថាននឹងអាចចែករំលែកបទពិសោធ និងចំណេះដឹងជាច្រើនមកកម្ពុជា ហើយទន្ទឹមនឹងនេះក៏ត្រូវការរៀនសូត្របន្ថែមពីភាគីកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីជូនពរអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចលេចចេញជាផ្លែផ្កាដូចការរំពឹងទុក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរប្រកបដោយចីរភាព និងនិរន្តរភាព៕​
  • រឿងទី១៖ សម្តេចតេជោ ជំរុញឲ្យគ្រឹះស្ថានសិក្សា ដើរឲ្យទាន់សម័យបច្ចេក​វិទ្យាឌីជីថល ក្នុងការបណ្តុះបណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឲ្យគ្រឹះស្ថានសិក្សាទាំងអស់ បន្តពង្រឹងគុណភាពនៃការបង្រៀន និងខិតខំ អភិវឌ្ឍសមត្ថភាព ដើរឲ្យទាន់សម័យបច្ចេកវិទ្យាឌីជីថល។ ការបញ្ជាក់របស់ សម្តេចតេជោ ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យា ល័យពុទ្ធិសាស្ត្រសរុប៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ សីហា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៏ថា កម្ពុជាកំពុងវិវត្តខ្លួនយ៉ាងលឿនរហ័ស ក្នុងការចាប់​យកបច្ចេក វិទ្យាឌីជីថល ក្នុងបរិបទនៃជំងឺឆ្លងកូវីដ១៩។ ភាពជោគជ័យនៃបច្ចេកវិទ្យានេះ ហើយបានធ្វើឲ្យកម្ពុជា អាចបន្សាំខ្លួន និងធ្វើការទោះក្នុងពេលវិបត្តិនៃការឆ្លងរីក រាលដាលជំងឺកូវីដនាពេលកន្លងទៅ ជាពិសេសក្នុងវិស័យអប់រំ ដែលបានបង្ក លក្ខណៈងាយស្រួល និងផ្តល់ឱកាសសម្រាប់សិស្សរៀនសូត្រ។ សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងវិបត្តិ តែងតែបង្កប់នូវឱកាស គឺឱកាសក្នុងការចាប់យក អ្វីដែលថ្មី ដូចជាបច្ចេកវិទ្យានេះតែម្តង។ សម្តេចតេជោ បានសង្កត់ធ្ងន់ដែរថា មន្ត្រីរូបណាក៏ដោយដែលមិនចេះបច្ចេកវិទ្យាក្នុងការចាត់ចែងការងារទេ គឺមិនត្រូវ បានលើកទឹកចិត្តក្នុងការតម្លើងតួនាទី រឺឋានៈនោះឡើយ។ ឯ.ឧ សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានឱ្យដឹងថា បច្ចុប្បន្ន […]
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ឍប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ជាមួយបុរី នៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយ បញ្ឍប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើ ណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។ សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ៕
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យា ល័យពុទ្ធិសាស្ត្រ ៦២៣នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប៦២៣នាក់។ របាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។ របាយការណ៍សាលាបានបង្ហាញដែរថា និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់។ សូមបញ្ជាក់ថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបណ្តុះបណ្តាលលើជំនាញវេជ្ជសាស្ត្រមានដូចជា មហាវិទ្យាល័យហ្វាម៉ាស៊ី មហាវិទ្យាល័យឱសថសាស្ត្រ មហាវិទ្យាល័យគិលានុបដ្ឋាក និងឆ្មប មហាវិទ្យាល័យទន្តសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យាជាដើម។ សាកលវិទ្យាល័យ ក៏មានបង្រៀនជំនាញផ្សេងៗមួយចំនួនទៀត ដូចជាមហាវិទ្យាល័យអក្សសាស្ត្រអង់គ្លេស មហាវិទ្យាល័យជំនួញ សហគ្រិនភាព និងបច្ចេកវិទ្យាជាដើម។ សាកលវិទ្យាល័យ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧។ លោក សុខ […]
  • លោក លូឡា ទទួលបានការគាំទ្រ ៤៤% នៅមុនពេលដល់ការបោះឆ្នោត របស់ប្រេស៊ីល អតីតប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីសវ៉ា (Luiz Inacio Lula da Silva) បានកើនឡើងដល់១២ពិន្ទុ លើប្រធានាធិបតី ដែលកំពុងកាន់អំណាច លោកជែ បូលសូណារ៉ូ (Jair Bolsonaro) នៅមុនការបោះឆ្នោតខែតុលា។ នេះបើយោងតាមការស្ទង់មតិថ្មីមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ ការស្ទង់មតិដោយ IPEC ដែលពីមុនត្រូវបានគេស្គាល់ថាជា IBOPE បង្ហាញថា លោក លូឡា(Lula) មានការគាំទ្រ ៤៤% ទល់នឹង ៣២% សម្រាប់ លោក បូលសូណារ៉ូ (Bolsonaro) មុនពេលការបោះឆ្នោតជុំទីមួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២ ខែតុលាខាងមុខនេះ៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
  • កប៉ាល់របស់ចិនចូលចត នៅស្រីលង្កា បន្ទាប់ពីមានជម្លោះការទូត កប៉ាល់ស្រាវជ្រាវរបស់ចិន បានចូលចតនៅកំពង់ផែស្រីលង្កាមួយ បន្ទាប់ពីមានការពន្យារពេលជាច្រើនថ្ងៃ ដោយសារតែមានការព្រួយបារម្ភពីឥណ្ឌា និងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន កូឡុមបូ កាហ្សេត បានឲ្យដឹងថា នាវាយ័ន វ៉ាង ៥ (Yuan Wang 5) បានចូលចតនៅកំពង់ផែ ហាមបានតូតា របស់ប្រទេសស្រីលង្កា កាលពីព្រឹកថ្ងៃអង្គារ ហើយត្រូវបានស្វាគមន៍ដោយអ្នកការទូត និងមន្ត្រីកំពង់ផែរបស់ប្រទេសចិន។ នាវាតាមដានផ្កាយរណបនេះ ដំបូងឡើយគ្រោងនឹងមកដល់កំពង់ផែ នៃប្រទេសស្រីលង្កានៅថ្ងៃទី១១ ខែសីហា។ ប៉ុន្តែក្រសួងការបរទេសស្រីលង្កា បានពន្យារពេលដំណើរទស្សនកិច្ចបំពេញបន្ថែមរយៈពេលប្រាំថ្ងៃនៅថ្ងៃទី៨ ខែសីហា ដោយលើកឡើងពី “ការព្រួយបារម្ភមួយចំនួន” តែជាក់ស្តែងដោយសារតែការតវ៉ាពីទីក្រុង ញូ ដេលី និងវ៉ាស៊ីនតោន។ មន្ទីរបញ្ចកោណ បាននិយាយថា នាវា Yuan Wang បានដំណើរការដោយកងកម្លាំងគាំទ្រយុទ្ធសាស្ត្រនៃកងទ័ពរំដោះប្រជាជន។ លោកបន្ថែមថា កប៉ាល់ទាំងនោះអាចត្រូវបានប្រើ ដើម្បីតាមដានការបាញ់បង្ហោះផ្កាយរណប គ្រាប់រ៉ុក្កែត និងមីស៊ីលផ្លោង៕ ប្រែសម្រួលដោយ : ជ ង៉ា
  • ចិន ដាក់ទណ្ឌកម្មលើមន្ត្រីផ្តាច់ខ្លួនតៃវ៉ាន់ចំនួន៧នាក់ ក្រោយមន្ត្រីជាន់ខ្ពស់អាមេរិកទស្សនកិច្ចផ្ទួនៗ ប្រទេសចិន បាននិយាយថា ខ្លួនកំពុងដាក់មន្ត្រីតៃវ៉ាន់ប្រាំពីរនាក់ក្នុងបញ្ជីខ្មៅ ជុំវិញការចោទប្រកាន់ថា ពួកគេគាំទ្រចំពោះឯករាជ្យភាព របស់កោះដែលគ្រប់គ្រង ដោយខ្លួនឯង។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ក្រុមនេះនឹងត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសចិនដីគោក និងទឹកដីនៃទីក្រុងហុងកុង និងម៉ាកាវ ហើយត្រូវបានហាមឃាត់មិនឱ្យធ្វើការជាមួយមន្ត្រីចិន។ សារព័ត៌មានស៊ីនហួរ បានបន្ថែមទៀតថា វិធានការដាក់ទណ្ឌកម្ម គឺចាំបាច់ដើម្បីការពារការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ និងផលប្រយោជន៍ភ្លាមៗរបស់ប្រជាជនទាំងសងខាង នៃច្រកសមុទ្រ។ ទីក្រុងប៉េកាំងបានអះអាងថា តៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយមិនបានបដិសេធការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងទឹកដីនោះទេ។ ប៉ុន្តែក្រសួងការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយជា ការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថា កោះនេះគឺជាលទ្ធិប្រជាធិបតេយ្យដែលមិនអាចមានការជ្រៀតជ្រែកពីប្រទេសចិនបានឡើយ។ លើសពីនេះទៅទៀត អ្នកនាំពាក្យក្រសួងការបរទេស ចូននេ អួ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិ ថាមិនអាចទទួលយកការគំរាមកំហែង ពីប្រព័ន្ធផ្តាច់ការបានទេ។ តៃវ៉ាន់និយាយថា ប្រជាជន ២៣ លាននាក់របស់កោះនេះគួរតែជាអ្នកកំណត់អនាគតរបស់ពួកគេ។ ការដាក់ទណ្ឌកម្មទំនងជាមិនមាន​ផលប៉ះពាល់ច្រើនដល់មន្ត្រីតៃវ៉ាន់ទេ ព្រោះពួកគេមិនបានធ្វើដំណើរទៅកាន់ដីគោកស្រាប់ទៅហើយ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • មនុស្សស្លាប់២០នាក់ និងរបួស៦នាក់ ក្នុងហេតុការណ៍បុករថយន្តដឹកប្រេង នៅទីក្រុងពុនចាប ប៉ាគីស្ថាន ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរបានបុកជាមួយរថយន្តដឹកប្រេង ហើយបានឆាបឆេះនៅជិតស្រុក ចាឡាភ្យឺ ភីវ៉ាឡា នៃខេត្តពុនចាប ភាគខាងកើតប្រទេសប៉ាគីស្ថាន។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិកាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារនេះ។ រថយន្តទាំង២គ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបុកគ្នាបណ្តាលឱ្យអ្នកដំណើរ១៨នាក់ស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយថា បន្ទាប់មកប៉ូលីសផ្លូវថ្នល់ និងក្រុមជួយសង្គ្រោះបានទៅដល់កន្លែង និងចាប់ផ្តើមប្រតិបត្តិការជួយ​សង្គ្រោះ ហើយអ្នករងរបួសចំនួន៨នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដែលជាកន្លែងដែលមនុស្ស២នាក់ទៀតបានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ។ ហើយបានបន្ថែមថា សាកសពអ្នកស្លាប់ទាំង១៨នាក់ ត្រូវបានស្រង់ចេញពីបំណែក នៃរថយន្តក្រុង៕ បកប្រែដោយ រម៉ាម វ៉ុង
  • តុលាការមីយ៉ាន់ម៉ាកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី អោយជាប់ពន្ធនាគារ​៦ឆ្នាំបន្ថែមទៀត ពីបទប្រព្រឹត្តអំពើពុករលួយ យោងតាមមន្ត្រីច្បាប់ តុលាការក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជីដែលត្រូវបានទម្លាក់ពីតំណែងពីបទពុករលួយ ដោយបន្ថែមការកាត់ទោសដាក់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំ។ លោកស្រីត្រូវបានរបបយោធា កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១១ ឆ្នាំរួចមកហើយ ពីបទបះបោរ អំពើពុករលួយ និងការចោទប្រកាន់ផ្សេងទៀត។ លោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៧ឆ្នាំ ត្រូវបានកាត់ទោសពីបទប្រើប្រាស់ថវិកាខុសពីមូលនិធិ ដែលជាអង្គការដែលលោកស្រីបានបង្កើត ការលើកកម្ពស់សុខភាព និងការអប់រំ ដើម្បីសាងសង់ផ្ទះ និងជួលដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងអត្រាបញ្ចុះតម្លៃ។ នៅក្នុងសំណុំរឿងពុករលួយចំនួនបួនដែលបានសម្រេចកាលពីថ្ងៃច័ន្ទ អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេចោទប្រកាន់ថា បានបំពានតួនាទីរបស់គាត់ក្នុងការជួលដី​សាធារណៈក្នុងតម្លៃទាបជាងទីផ្សារ និងបាន​សាង​សង់លំនៅដ្ឋានជាមួយ​នឹងការបរិច្ចាគក្នុងគោលបំណងសប្បុរសធម៌៕ ប្រែសម្រួលដោយ: ជ ង៉ា 
  • រុស្ស៊ីព្រមានសហរដ្ឋអាមេរិកអំ ពីលទ្ធផលនៃការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី   លោក អាឡិចសែនដឺ ដាឆៀវ (Alexander Darchiev) ប្រធាននាយកដ្ឋានអាមេរិកខាងជើងនៃក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិក ដើម្បីរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ីនឹងធ្វើឱ្យប៉ះពាល់ទាំងស្រុងទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដោយកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១៦ មក អចលនទ្រព្យចំនួន៦រួមទាំងការិយាល័យតំណាងពាណិជ្ជកម្មរុស្ស៊ី នៅទីក្រុងវ៉ាស៊ីនតោន និងស្ថានអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានរឹបអូស ឬបិទ។ លោក Darchiev បានប្រាប់ TASS ថា អ្នកការទូតរុស្ស៊ីមិនអាចចូលទៅកាន់អគារទាំងនោះបានទេ។ លោកដាឆៀវ (Darchiev) បាននិយាយថា រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថា អាកប្បកិរិយាបែបនេះ នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរ និងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី ដែលមិនឆ្លើយតបនឹងផលប្រយោជន៍របស់ភាគីទាំងពីរ។ លោកបាននិយាយថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងកាន់តែតានតឹងខ្លាំង ប្រសិនបើសហរដ្ឋអាមេរិក ចុះបញ្ជីប្រទេសរុស្ស៊ី ជាប្រទេសគាំទ្រអំពើភេរវកម្ម។ យោងតាមធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានបង្កកប្រាក់បម្រុងរូបិយប័ណ្ណបរទេសជិត៣០០ ពាន់លានដុល្លារ ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន។ រដ្ឋាភិបាល អាមេរិក ក៏បានបង្កកទ្រព្យសម្បត្តិផ្សេងៗពីមហាសេដ្ឋីរុស្ស៊ីរួមមាន ទូក កប៉ាល់ ឧទ្ធម្ភាគចក្រ អចលនទ្រព្យ និង ស្នាដៃ សិល្បៈ។ គួរបញ្ជាក់ថាកាលពីដើមខែសីហានេះ ប្រធានាធិ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)