ព័ត៌មានថ្មី
- សម្តេចតេជោ ប្រាប់ទៅអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស សូមធ្វើរបាយការណ៍ឲ្យមានតុល្យ ភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅ លោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស គួរតែពិចារណា និងគួរតែពិនិត្យធ្វើឲ្យបានត្រឹមត្រូវ ក្នុងការធ្វើរបាយការណ៍ឲ្យមានតុល្យភាព មិនអាចម្ខាងថា រក្សាការ សម្ងាត់ ហើយម្ខាង ទៀតទាមទារឱ្យមានការទទួលខុស ត្រូវ និងតម្លាភាពនោះទេ។ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការ ងារ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៦ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ច្បាប់ស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត រៀបចំ ឡើងក្នុងគោលបំណង ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារសុខភាព និងសង្គ្រោះអាយុជីវិតការពារ និងទប់ស្កាត់ការល្មើសច្បាប់សង្គមផ្សេងៗ ប៉ះពាល់ដល់សុខមាលភាព និងសណ្តាប់ធ្នាប់របស់សាធារណៈ។ ការចោទប្រកាន់ថា បទប្បញ្ញត្តិជាច្រើន ត្រូវបានអនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំបានផ្អែក លើមូលដ្ឋានពិតប្រាកដនៅ ឡើយ។ ពាក់ព័ន្ធនឹងលំហូរស៊ីវិល និងប្រជាធិបតេយ្យ និងការបោះឆ្នោត សម្ដេចតេជោ មាន ប្រសាសន៍ថា ក្នុងនិយាម […]
- ក្រុមហ៊ុន CP All មកស្វែងយល់ឱកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ក្រុមហ៊ុន CP All នៃប្រទេសថៃ បានមកចូលជួបសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំអនុសាសន៏ នៃឱកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។ សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុននេះ ពិចារណាធ្វើការវិនិយោគលើការផលិតជី និងក្រដាសនៅកម្ពុជា ដោយសារតម្រូវការខ្ពស់។ លោក Korsak Chairasmisak ប្រធានប្រតិបត្តិក្រុមហ៊ុន CP All បានបុំញជាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា គោលបំណងមកទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺដើម្បីស្វែងយល់ពីសក្តានុ ពលវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពនានា។ លោកបានគោរពស្នើសុំ អនុសាសន៏សម្តេចតេជោ ហ៊ុន សែន ដើម្បីបើកផ្លូវដល់ក្រុមហ៊ុន ក្នុងការវិនិយោ គនៅកម្ពុជា។ នេះជាការបញ្ជាក់របស់ ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅក្រោយជំនួបនៅព្រឹកថ្ងៃទី១៦ សីហា នៅវិមានសន្តិភាព។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យលោក មីសាក់ ធ្វើកិច្ចសហការជាមួយឯកឧត្ដមសុខ ចិន្ដាសោភា ប្រតិភូរាជរដ្ឋាភិបាលចំពោះការស្វែង យល់សក្តានុពេលនៃការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ […]
- គណៈប្រតិភូសភាអាមេរិកមួយក្រុមទៀត ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ កាន់តែបង្កើនភាពតានតឹង គណៈប្រតិភូសភាអាមេរិកដឹកនាំ ដោយសមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាធិបតេយ្យ រដ្ឋម៉ាសាឈូសេត (Massachusetts) លោក អ៊ែត ម៉ាកឃី (Ed Markey) បានមកដល់ទីក្រុងតៃប៉ិ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលជាគណៈប្រតិភូសភាអាមេរិកទីពីរ ទៅកាន់កោះតៃវ៉ាន់ ក្នុងខែនេះ។ អ្នកនាំពាក្យរបស់ម៉ាកឃី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូសមាជិកថ្មីចំនួន៥រូបកំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន៉ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ ដោយនឹងលើកទឹកចិត្តឱ្យមានស្ថិរភាព និងសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ គណៈប្រតិភូរួមមានតំណាងរាស្រ្តប្រជាធិបតេយ្យ ចន ការ៉ាមេនឌី លោក អាឡែន ឡូអែនថល និង ដន បែនយឺ និងតំណាងរាស្រ្តសាធារណរដ្ឋលោកស្រី អាម៉ អាម៉ាតា ខូឡែនមែន ។ គួរបញ្ជាក់ថា ប្រធានសភាលោកស្រីណាន់ស៊ី ផេឡូស៊ី (Nancy Pelosi ) បានប្រទេសចិនធ្វើឲ្យចិន ខឹងសម្បារ នៅពេលដែលលោកស្រីបានក្លាយជាប្រធានសភាអាមេរិកដំបូងគេ ដែលបាទៅទស្សនកិច្ចក្នុងរយៈពេល២៥ ឆ្នា នៅពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងមានភាពតានតឹង។ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ក្រុមដែលដឹកនាំដោយលោកម៉ាកឃី នឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី សាយ អ៊ីងវិន […]
- ការវាយប្រហារ មីស៊ីលរបស់អ៊ីស្រាអែល សម្លាប់ទាហានចំនួន៣ នាក់នៅស៊ីរី អ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើទីតាំងយោធាក្នុងរដ្ឋធានី ដាម៉ាស របស់ប្រទេសស៊ីរី និងទីក្រុងឆ្នេរសមុទ្រ ថាតធឺស កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់ទាហានស៊ីរីចំនួនបីនាក់។ យោធាស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់មីស៊ីលពីទិសដៅនៃទីក្រុង បេរូត (Beirut) រដ្ឋធានីនៃប្រទេសលីបង់ និងបានកំណត់គោលដៅលើទីតាំងយោធានៅតំបន់ជនបទនៃទីក្រុងដាម៉ាស។ ចំណែកឯការវាយប្រហារមួយទៀត ដែលបានចាប់ផ្តើមដំណាលគ្នា ពីលើសមុទ្រមេឌីទែរ៉ាណេនោះ បានវាយប្រហារលើមូលដ្ឋានយោធា ក្នុងក្រុងថាតធឺស ភាគពាយ័ព្យ នៃប្រទេសស៊ីរី។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសស៊ីរីក៏បានប្រើបច្ចេកវិទ្យាស្ទាក់ចាប់មីស៊ីលមួយចំនួនរបស់អ៊ីស្រាអែលផងដែរ តែមិនបានបញ្ជាក់ពីកន្លែងដែលទាហានត្រូវបានសម្លាប់នោះទេ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- ក្រសួងសុខាភិបាល ព្រមានចាត់វិធានការតឹងរ៉ឹងបំផុត ចំពោះគ្លីនិកឯកជន ដែលយករថយន្តដឹកអ្នករបួសតាមដងផ្លូវទៅព្យាបាលក្នុងគ្លីនិករបស់ខ្លួន ដោយខុសច្បាប់ ក្រសួងសុខាភិបាល ព្រមានចាត់វិធានការតឹងរ៉ឹងបំផុត ចំពោះគ្លីនិកឯកជន ដែលយករថយន្តដឹកអ្នករបួសតាមដងផ្លូវទៅព្យាបាលក្នុងគ្លីនិករបស់ខ្លួន ដោយខុសច្បាប់
- ស្ថានទូតចិន ព្រមានសមាជិកសភាអាមេរិក អំពីវិធានការតបតជុំវិញដំណើរ ទស្សនកិច្ចថ្មី ទៅកាន់តំបន់តៃវ៉ាន់ CGTN៖ ប្រទេសចិនជំទាស់នឹងទំនាក់ទំនងផ្លូវការ រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ហើយនឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានលើកឡើង។ នៅក្នុងការធ្វីតធ័រមួយចំនួន អ្នកនាំពាក្យស្ថានទូតចិន បាននិយាយថា ដំណើរទស្សនកិច្ចថ្មី ដោយគណៈប្រតិភូសភាទ្វេភាគីអាមេរិក បង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិកមិនចង់ឃើញស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនថែមទៀត។ លោកបានបន្ថែមថា “ទំនួលខុសត្រូវសម្រាប់ភាពតានតឹង បច្ចុប្បន្ននៅទូទាំងច្រកសមុទ្រតៃវ៉ាន់គឺ ស្ថិតនៅលើភាគីសហរដ្ឋអាមេរិកទាំងស្រុង ដែលគួរតែទទួលនូវផលវិបាកទាំងអស់ ដែលបណ្តាលមកពីដំណើរទស្សនកិច្ចរបស់សមាជិកសភាពាក់ព័ន្ធទៅកាន់កោះតៃវ៉ាន់។ ភាគីអាមេរិកគួរតែគោរពតាមគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួមទាំងបីចិន-អាមេរិក ហើយបញ្ឈប់ការផ្លាស់ប្តូរជាផ្លូវការជាមួយតៃវ៉ាន់នេះ បើយោងតាមពាក្យអ្នកនាំពាក្យស្ថានទូតចិន៕ ប្រែសម្រួលដោយ: ជ ង៉ា
- រុស្ស៊ី ប្តេជ្ញាពង្រីកទំនាក់ទំនង ជាមួយកូរ៉េខាងជើងឲ្យកាន់តែខ្លាំងថែមទៀត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីបានប្តេជ្ញាថានឹង «ពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ ជាមួយកូរ៉េខាងជើង។ ក្នុងលិខិតផ្ញើ ទៅ សមភាគី លោក Kim Jong Un ក្នុងថ្ងៃរំដោះក្រុងព្យុងយ៉ាង លោកពូទីន បាន និយាយថា ទំនាក់ទំនងនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ លោក គីម បាននិយាយថា មិត្តភាពរវាងប្រជាជាតិទាំងពីរ ត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រការគាំទ្រ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ “ត្រូវបានដាក់នៅលើឆាកខ្ពស់ថ្មីមួយ។ កាលពីខែកក្កដា ប្រទេសកូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលទទួលស្គាល់ជាផ្លូវការនូវរដ្ឋបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី។ បន្ទាប់ពីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យមួយប្រកាសថាពួកគេឯករាជ្យ ជាការសងសឹកអ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី លើទឹកដីខ្លួន បានកាត់ផ្តាច់ទំនាក់ទំនងការទូត ទាំងអស់ជាមួយក្រុងព្យុងយ៉ាង៕ ប្រែសម្រួលដោយ: ជ ង៉ា
- មនុស្ស៥នាក់ស្លាប់ បន្ទាប់ពីផ្ទុះឃ្លាំងកាំជ្រួចនៅផ្សារទំនើបអាមេនី ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស៥នាក់ បានស្លាប់បន្ទាប់ពីការផ្ទុះឆេះ នៅក្នុងឃ្លាំងកាំជ្រួចនៅក្នុងផ្សារទំនើបមួយក្នុងរដ្ឋធានី យេរេវ៉ាន់ (Yerevan) ប្រទេសអាមេនី កាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់ប្រទេសរុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្តីលោក ដៃក ខូសស្តានយ៉ាន លេខាធិការសារព័ត៌មាននៃក្រសួងស្ថានការណ៍គ្រាអាសន្ន។ លោក ខូសស្តានយ៉ាន បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមិនស្គាល់អត្តសញ្ញាណពីរនាក់ នៅពីក្រោមគំនរបាក់បែក ដោយបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ប្រាំនាក់។ រដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ន អាមេន ប៉ាមប៊ូកឆ្យាន ត្រូវបានស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ស្ពត់និក អាមេនី (Sputnik Armenia) ថា ភ្លើងដែលបណ្តាលមកពីការបំផ្ទុះត្រូវបានពន្លត់ហើយ ប៉ុន្តែខ្យល់បក់ខ្លាំងនៅតែបង្កការគំរាមកំហែង ខណៈដែលក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត។ ទីភ្នាក់ងារព័ត៌មានរដ្ឋ អាមេនប្រេស (Armenpress) បាននិយាយថា មនុស្សចំនួន ១៧ នាក់នៅតែបាត់ខ្លួន៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
- ការផ្តល់មេពូជក្របី ដល់ប្រជាសហគមន៏ប្រឡាយ ក្នុងស្រុងស្ទោង ជួយបង្កើនប្រសិទ្ធភាពនៃការអភិរក្សសត្វខ្សឹប ក្រសួងបរិស្ថាន បានផ្តល់មេពូជក្របី ដល់ប្រជាសហគមន៏ការពារធនធានធម្មជាតិប្រឡាយ ក្នុងស្រុកសន្ទុក ខេត្តកំពង់ ធំ សំដៅបង្កើតរបរថ្មីដល់ប្រជាពលរដ្ឋ ជំរុញកាត់បន្ថយការដាក់សម្ពាធទៅលើធនធានធម្មជាតិ និងការអភិរក្ស សត្វខ្សឹប ដែលជាសត្វកម្រលើពិភពលោក។ ការផ្តល់មេពូជក្របី ដល់ប្រជាសហគមន៏ប្រឡាយ ក្នុងស្រុងស្ទោង បានជួយបង្កើនប្រសិទ្ធភាពនៃការអភិរក្សសត្វខ្សឹប ដែលជាសត្វកម្រ។ ការផ្តល់មេពូជក្របី ដល់សហគមន៏ការពារធនធានធម្មជាតិ គឺជាផ្នែកមួយ នៃការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន របស់ក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយការចូលព្រៃកាប់ឈើ ដាក់អន្ទាក់ បរបាញ់សត្វ ដើម្បីថែរក្សាធនធានធម្មជាតិដែលនៅសេស សល់។ ក្នុងឱកាស ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ទៅខេត្តកំពង់ធំកាលពីចុងសប្តាហ៏កន្លងទៅ ឯ.ឧ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បាន មានប្រសាសន៏ថា សហគមន៏ការពារធនធានធម្មជាតិ គឺជាដៃគូយ៉ាងសំខាន់របស់ក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សធនធន ធម្មជាតិ ព្រោះពួកគាត់ ប្រៀបបាននឹងរបងយ៉ាងរឹងមាំនៅមូលដ្ឋាន។ ក្រសួង បានផ្តល់មេពូជគោ ក្របី ជ្រូកជាដើម បានជាង១០០០ក្បាលហើយ ដើម្បីពួកគាត់យកទៅចិញ្ចឹម បែបលក្ខណៈប្រវ៉ាស់។ លោក មាស ថាន ប្រធានសហគមន៏តំបន់ការពារប្រឡាយ នៅឃុំប្រឡាយ […]
- ក្រសួងបរិស្ថាន ចង់ឲ្យមានការពង្រីកគម្រោងស្រូវនិរន្តរភាព នៅបណ្តាខេត្តជុំវិញបឹងទន្លេសាបឲ្យកាន់តែច្រើន គម្រោងស្រូវនិរន្តរភាព បាននឹងកំពុងជួយបង្កើនកម្រិតជីវភាពរបស់ប្រ ជាពលរដ្ឋនៅក្នុងសហគមន៏ការពារធានធានធម្មជាតិប្រឡាយ នៅក្នុងស្រុក ស្ទោងខេត្តកំពង់ធំ និងជួយបង្កើនប្រសិទ្ធភាពការងារអភរិក្សធនធានធម្មជាតិ នៅខេត្ត កំពង់ធំ។ ឯ.ឧ នេត្រ ភក្ត្រា ចង់ឲ្យមានការពង្រីកគម្រោងស្រូវនិរន្តរភាព តំបន់ការពារ ធម្មជាតិផ្សេងទៀត។ ឯ.ឧ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រជាសហគមន៏ ដែលអាចចូលរួមអនុវត្តគម្រោងស្រូវនិរន្តរភាពនេះបាន គឺត្រូវភ្ជាប់ជាមួយជាមួយខណ្ឌមួយចំនួនចំបងៗគឺ ការមិនទន្ទ្រានដី បន្ថែម មិនបរបាញ់ ដាក់អន្ទាក់សត្វ ពិសេសសត្វខ្សឹបនៅក្នុងតំបបន់នេះ។ ការចូលរួមអនុវត្តស្រូវនិរន្តរភាពនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើ នចំណូល និងមុខរបរថ្មីដល់សហគមន៏ សំដៅកាត់បន្ថយភាពសម្ពាធទៅលើ ធានធានធម្មជាតិ។ ដោយមើលឃើញពីប្រសិទ្ធភាពនៃការអនុវត្តគម្រោងស្រូវ និរន្តរភាព អ្នកនាំពាក្យក្រសួង បរិស្ថានចង់ឲ្យមានមានការពង្រីកគម្រោងនេះ ទៅ តំបន់ជុំវិញបឹងទន្លេសាប ត្បិតសត្វស្លាបជាច្រើនដែលត្រូវអភិរក្ស ។ លោក តឹក គឹមសុង អ្នកសម្របសម្រួលគម្រោងស្រូវនិរន្តរ ភាព នៃអង្គការ WCS មានប្រសាសន៏ថា ស្រូវនិរន្តរភាព បានចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថាន និងធានាឲ្យបានផ្គត់ផ្គង់បាននូវការផ្គត់ស្រូវប្រកបដោយនិរន្តរភាព។ […]
- កសិដ្ឋានចិញ្ចឹមជ្រូកសាច់មួយនៅខេត្តតាកែវ អាចរកចំណូលបានរាប់ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ តាកែវ៖ អ្នកស្រី ងិន គន្ធា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានបញ្ជាក់ថា គាត់អាចរកចំណូលបានជិត កន្លះលានដុល្លារអាមេរិក ក្នុងរយៈពេលមួយឆ្នាំ តាមរយៈការចុះកិច្ចសន្យាជា មួយក្រុមហ៊ុន CP។ ការបញ្ជាក់របស់អ្នកស្រី ធ្វើឡើងនៅក្នុងឱកាសឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ អញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ក្នុងកសិដ្ឋាន នៅ ព្រឹកថ្ងៃទី១៥ សីហានេះ។ អ្នកស្រី ងិន គន្ធា បានឲ្យដឹងថា កសិដ្ឋានបានបង្កើតនៅឆ្នាំ ២០១៧ ក្នុងផ្ទៃដី ១២ហត ដោយបច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន២០រោង ក្នុងមួយរោងអាចដាក់ជ្រូកសាច់ បាន៧០០ក្បាល សរុបមានជ្រូកសាច់ ១៤ ០០០ក្បាល។ ក្នុងមួយឆ្នាំ គាត់អាចចិញ្ចឹមបាន២វគ្គ ដោយក្នុងមួយវគ្គ រោងនីមួយៗ អាចទទួលបានប្រាក់ចំណូល ១០ ០០០ដុល្លារ ហើយរោងមួយដាក់ទុនវិនិយោគ៧០០០០ដុល្លារ។ អ្នកស្រីបាន ចុះកិច្ចសន្យាជាមួយ […]
- ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា៖ កិច្ចប្រជុំចរចាដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ ឆ្នាំ២០២៣ មិនទាន់កំណត់ប្រាក់ឈ្នួលថ្មីនៅឡើយ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចេញសេចក្តីថ្លែងការណ៍បង្ហាញលទ្ធផលដូចខាង ក្រោម៖ ១៖ បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យទាំង៧ ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ ២៖ បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្តងទៀតសិន។ ៣៖ នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៤, ទី៣១ ខែសីហា, ទី៧, ទី១៤, ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- ខេត្តចំនួន៨ នឹងរងជំនន់ទឹកភ្លៀង ដោយសារប្រព័ន្ធសម្ពាធទាប បង្កឲ្យមានភ្លៀងធ្លាក់ជាប់គ្នា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការធ្លាក់ភ្លៀង ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ខែទី១៩ ខែសីហា ឆ្នាំ២០២២ ដោយសារប្រព័ន្ធសម្ពាធទាប (ITCZ)។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា យោងតាមការវិវត្តជាក់ ស្តែង នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ ជ្រលង សម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្រសួងបានគូសបញ្ជាក់ថា លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជា ណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀងសារជាថ្មី មានជាអាទិ៍ ៖ […]
- ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងថ្មី ២៩ នាក់ (ក្នុងសហគមន៍ ២៩នាក់) ជាសះស្បើយ៣១ នាក់ និងគ្មានអ្នកស្លាប់
- អាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានចុះកិច្ចព្រមព្រៀងគ្នាលើការងារបោសសម្អាតមីននៅស្រុកភ្នំស្រួច រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន បន្ទាប់ពីបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីចាប់ផ្តើមការងារបោសសម្អាតមីននៅឃុំចំនួន ៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទំហំផ្ទៃដីប្រមាណ ៦,៥៥ គីឡូម៉ែត្រក្រឡា ដែលការបោសសម្អាតនេះ មានរយៈពេល ៤ខែ ចាប់ពីខែសីហា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានបញ្ជូននូវកម្លាំងបញ្ជាការដ្ឋានកងវិស្វកម្មនៃកងទ័ពជើងគោក ដើម្បីចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាម ញញឹម” ព្រមទាំងចាត់ទុកថាការរួមរបស់កងទ័ពក្នុងការងារមនុស្សធម៌ គឺមានតម្លៃវិសេសវិសាលណាស់សម្រាប់ប្រទេសមួយដែលមានសន្តិភាពពេញលេញ ។ សម្តេចតេជោ មិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ បន្តរស់នៅទាំងភ័យខ្លាច និងបន្តរងគ្រោះដោយ សារគ្រាប់មីនទៀតទេ ហើយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងបន្តរក្សា និងការពារសន្តិភាព ពីសម្តេចតេជោ ជូនជាតិមាតុភូមិ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


