ព័ត៌មានថ្មី
- ប្រធានាធិបតីរបស់កូរ៉េខាងជើង ប្រកាសជ័យជម្នះលើ ការទប់ស្កាត់ជំងឺ Covid-19 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រកាសជ័យ ជម្នះក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណាថ្មី ដោយបានបញ្ជាឱ្យលុបចោលវិធានការប្រឆាំងការរីករាលដាលជាអតិបរមាដែលដាក់ក្នុងខែឧសភា។ ប្រទេសកូរ៉េខាងជើងមិនបានបង្ហាញពីចំនួននៃការឆ្លង ដែលត្រូវបានបញ្ជាក់នៃវីរុសដែលខ្លួនបានរកឃើញនោះទេប៉ុន្តែចាប់តាំងពីថ្ងៃទី២៩ ខែកក្កដាមកប្រទេសនេះ មិនបានរាយការណ៍ពីករណីសង្ស័យថ្មីនោះទេ។ លោកគីម(Kim) បាននិយាយថាកូរ៉េខាងជើងត្រូវតែរក្សាវិធានការប្រឆាំងការរាតត្បាតរបាំងប្រឆាំងការរាតត្បាត និងពង្រឹងការប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក។ KCNA បានរាយការណ៍ថា អត្រាមរណភាពផ្លូវការរបស់កូរ៉េខាងជើង ចំនួន៧៤នាក់ គឺជាអព្ភូតហេតុ ដែលមិនធ្លាប់មានពីមុនមកបើប្រៀបធៀប ទៅនឹងប្រទេសដទៃទៀត។ តែជំនួសឱ្យករណី ដែលបានបញ្ជាក់កូរ៉េខាងជើងបានរាយ ការណ៍ពីចំនួនអ្នក ដែលមានរោគសញ្ញាគ្រុនក្តៅ។ ករណីប្រចាំថ្ងៃទាំងនោះបានឡើងដល់កំពូលជាង៣៩២.០០០ ករណីនៅថ្ងៃទ១៥ ខែឧសភា ដែលជំរុញឱ្យអ្នកជំនាញសុខភាពព្រមានអំពីវិបត្តិដែលមិនអាចជៀសរួច។ អង្គការ សុខភាពពិភពលោកក៏បានដាក់ការសង្ស័យលើការអះអាងរបស់កូរ៉េខាងជើងដោយនិយាយថាកាលពីខែមុន ខ្លួនជឿថាស្ថានការណ៍កាន់តែអាក្រក់ទៅៗ មិនប្រសើរជាងនោះទេចំពេលអវត្តមាននៃទិន្នន័យច្បាស់លាស់ជាផ្លូវការ។ គួរបញ្ជាក់ថាការប្រកាសជ័យជម្នះរបស់ក្រុងព្យុងយ៉ាងកើត ឡើងបើទោះជាមិនទាន់មានកម្មវិធីចាក់វ៉ាក់សាំងក៏ដោយ។ផ្ទុយទៅវិញប្រទេសនេះនិយាយថាខ្លួនពឹងផ្អែកលើការព្យាបាលដោយការបង្ខាំងនៅក្នុងផ្ទះនិងការព្យាបាលដោយឱសថក្នុងស្រុក៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- មនុស្សចំនួន ៧នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យមួយនៅប្រទេសចិន មនុស្សចំនួន ៧ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យបានឆាបឆេះលំនៅដ្ឋានមួយកន្លែងនៅក្នុងភូមិ ទនយី (Tuanyi) ទីក្រុង នីងបូ(Ningbo) ខេត្តហ្សឺជាង (Zhejiang) ភាគខាងកើតប្រទេសចិន នៅម៉ោងប្រហែល ១០:២០យប់។ នេះបើតាមសេចក្តីថ្លែង ការណ៍ផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ហេីយ បេីគិតត្រឹមម៉ោង១១ និង៣០នាទីយប់ ភ្លើងឆេះទាំងអស់នៅកន្លែងកើត ហេតុបានរលត់អស់ហើយ។ ចំណែកឯមូលហេតុនៃការឆេះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡេីយ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- នាវាដឹកគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងដំបូងគេចូលចតនៅទួរគី បន្ទាប់ពីអ្នកទិញបដិសេធការចែកចាយ នាវាដឹកគ្រាប់ធញ្ញជាតិដំបូងគេ ដែលចេញដំណើរពីប្រទេសអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀង ដែលបានឈឈ្មួញកណ្តាលដោយអង្គការសហប្រជាជាតិ និង ទួរគី បានចូលចតនៅកំពង់ផែ មេីសុីន(Mersin) ក្នុងក្រុងទួរគី កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ នាវាដឹកទំនិញដែលមានទង់ជាតិ សៀរ៉ា ឡេអូន (Sierra Leone) ឈ្មោះ រ៉ាហ្សូនី មានគោលដៅទៅកាន់ទីក្រុងទ្រីផូលី (Tripoli) ក្នុងប្រទេសលីបង់ ប៉ុន្តែត្រូវបោះ យុថ្កានៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ ទួរគី សិន។ យោងតាមស្ថានទូតរបស់ប្រទេសអ៊ុយក្រែន អ្នកទិញមិនទទួលយកការដឹកជញ្ជូនបន្ទាប់ពីការពន្យារ ពេលរយៈពេលប្រាំខែ នាវាក៏ចាកចេញ ដើម្បីស្វែងរកអ្នកទិញថ្មី។ រ៉ាហ្សូនី (Razoni) បានចាកចេញពីកំពង់ផែ អូដេសា របស់អ៊ុយក្រែន នៅថ្ងៃទី១ខែ សីហា ហើយបានចតនៅសមុទ្រអស់រយៈពេល ១១ថ្ងៃ។ នាវាដែលផ្ទុកពោតច្រើនជាង២៦.០០០ តោន ត្រូវបានគេរំពឹងថានឹងផ្ទុកពោតចំនួន១.៥០០ តោននៅនៅទួគី ហើយបន្តទៅកាន់ប្រទេសអេហ្ស៊ីបជាមួយ នឹងបន្ទុកដែលនៅសល់។ លោក ខាដឺ សូយឺ នាយកទីភ្នាក់ងារនៃភ្នាក់ងារដឹក ជញ្ជូន ថូរ៉ូស ដែលមានមូល ដ្ឋាននៅទីក្រុង មេីសុីន បានប្រាប់រ៉យទ័រថា ១.៥០០ […]
- UN ប្រកាសអាសន្ន ខណៈរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ត្រូវបានបាញ់ផ្លោងម្តងទៀត BBC៖ អ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញ ទៅមក ជុំវិញការបាញ់ផ្លោងជាច្រើនលើកទៅលើរោងចក្រថាមពល នុយក្លេអ៊ែររបស់អ៊ុយក្រែន។ ភាគីនីមួយៗបាននិយាយថា មានការវាយលុកចំនួន១០ លើកលើការិយាល័យ និងស្ថានីយ៍ភ្លើងនៃរោងចក្រថាមពលដ៏ធំបំផុតរបស់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសចិន និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យអ្នកជំនាញរបស់អង្គការសហប្រជាជាតិត្រូវតែត្រួតពិនិត្យរោងចក្រថាមពលនេះជាបន្ទាន់ ប៉ុន្តែការទាមទារនេះនៅពុំទាន់មានវិធានការចាត់ការនៅឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា មុននេះ សហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យបង្កើតតំបន់គ្មានយោធានៅជុំវិញរោងចក្រនេះផងដែរ ដោយហេតុផលថា”ការប្រយុទ្ធនៅជិតរោងចក្រនុយក្លេអ៊ែរគឺមានគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” ។ ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងអង្គការសហប្រ ជាជាតិរបស់រុស្ស៊ីបាននិយាយថា ការដាក់ពង្រាយយោធាមិន មែនជាជម្រើសទេ ដោយបង្ហាញថា វានឹងធ្វើឱ្យរោងចក្រនេះកាន់តែងាយរងគ្រោះថែមទៀត។ ទីតាំង និងតំបន់ជុំវិញរបស់វានៅភាគកណ្តាលភាគខាងកើតអ៊ុយក្រែនបានឃើញការបាញ់ផ្លោងកាលពីសប្តាហ៍មុន ដោយរុស្ស៊ី និងអ៊ុយក្រែនក៏បានចោទប្រ កាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហារនោះផងដែរ៕ ប្រែសម្រួលដោយ: ជ ង៉ា
- ក្រសួងយុត្តិធម៌អាមេរិក ស្នើឱ្យតុលាការមិនបិទដីកាស្វែងរកការវាយឆ្មក់ ទៅលើផ្ទះលោកដូណាល់ត្រាំ CGTN ៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានដាក់សំណើកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដកដីកាស្វែងបញ្ហា នៃការវាយឆ្មក់នៃលំនៅដ្ឋាន(ម៉ា-អា-ឡាហ្គោ) Mar-a-Lago របស់អតីតប្រធានាធិបតី (ដូណាល់ត្រាំ) Donald Trump ។ អគ្គមេធាវី (មឺរិក ហ្គាលេន) Merrick Garland បានធ្វើសេចក្តីប្រកាសប៉ុន្មានថ្ងៃបន្ទាប់ពីភ្នាក់ងាររបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានឆ្មក់ចូលគេហដ្ឋានរបស់លោកត្រាំ នៅរដ្ឋ (ហ្វ្លូរីដា)Florida។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានលោក (ហ្គាលេន) Garland បាននិយាយថា គាត់បានចុះអនុម័តផ្ទាល់ជុំវិញករណីនេះ ដើម្បីស្វែងរកយុត្តិធម៌។ លោកត្រាំ និងសម្ព័ន្ធមិត្តរបស់គាត់ បានបរិហារប្រតិបត្តិការនេះថា ជាការវាយប្រហារនយោបាយ ដែលរៀបចំឡើងដោយគណបក្សប្រជាធិប តេយ្យ។ Garland បានឆ្លើយតប ទៅនឹងការរិះគន់នេះដោយនិយាយថា ការវាយប្រហារលើ “វិជ្ជាជីវៈ” របស់ភ្នាក់ងារ និងព្រះរាជអាជ្ញានៃនាយកដ្ឋានទាំងពីរគឺ “គ្មានមូលដ្ឋាន” ៕ ប្រែសម្រួលដោយ: ជ ង៉ា
- អតីតប្រធានាធិបតីស្រីលង្កា លោកហ្គូតាបាយ៉ា រ៉ាចាផាកស្សា បានធ្វើដំណើរមកដល់ប្រទេសថៃ អតីតប្រធានាធិបតីស្រីលង្កាលោកហ្គូតាបាយ៉ា រ៉ាចាផាកស្សា (Gotabaya Rajapaksa) ដែលកាលពីខែមុនបានភៀសខ្លួនចេញពីការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេស បានមកដល់ប្រទេសថៃ តាមជើងហោះហើរពីសិង្ហបុរី ជាកន្លែងដែលគាត់ស្នាក់នៅតាំងពីពាក់កណ្តាលខែកក្កដា។ មន្ត្រីជាន់ខ្ពស់ថៃ បាននិយាយថា អតីតមេដឹក នាំរូបនេះ បានចុះចតនៅលើយន្តហោះឯកជននៅឯអាកាសយានដ្ឋានអន្តរជាតិ ដនមឿង ទីក្រុងបាងកកនៅម៉ោងប្រហែល ៨យប់ម៉ោងក្នុងស្រុក។ ប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុក បានរាយ ការណ៍ថា គាត់បានចាកចេញពីអាកាសយានដ្ឋានប្រហែល ៤០នាទី ជាមួយប្រពន្ធរបស់គាត់ និងបានចូលទៅក្នុងរថយន្តស្ព័រពណ៌ខ្មៅ។មន្ត្រីនៅប្រទេសថៃ កាលពីថ្ងៃពុធ បាននិយាយថា ពួកគេត្រូវបានស្នើសុំដោយរដ្ឋាភិបាលស្រីលង្កាឱ្យអនុញ្ញាតឱ្យគាត់ចូល ហើយថាគាត់នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន។ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអ៊ូចា (Prayuth Chan-ocha) បាននិយាយថា លោកបានដឹងអំពីដំណើរទស្សនកិច្ចរបស់ លោករ៉ាចាផាកស្សា (Rajapaksa) ហើយថា ជាការអនុញ្ញាតសម្រាប់ហេតុផលមនុស្សធម៌ ដោយសារតែអតីតប្រធានា ធិបតីរូបនេះ កំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសទីបី។ អ្នកនាំពាក្យក្រសួងការបរទេសថៃលោក សេនហ្គ្រាត (Sangrat) បាននិយាយកាលពីថ្ងៃពុធថា ការស្នាក់នៅរបស់លោករ៉ាចារ៉ាចាផាកស្សា (Rajapaksa) គឺមានលក្ខណៈបណ្តោះអាសន្ន ក្នុងគោលបំណងនៃការធ្វើ ដំណើរបន្ត ហើយលោកមិនមានសិទ្ធិជ្រកកោនខាង នយោបាយណាមួយទេ។ លោកថាដោយសារតែអតីតប្រធានាធិបតីរូបនេះកាន់លិខិតឆ្លងដែនការទូតលោកនឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅរយៈពេល ៩០ […]
- រ៉ុក្កែតដឹកជញ្ជូនពាណិជ្ជកម្មរបស់ចិន ស្មាត ត្រាហ្គន-3 (Smart Dragon-3) បញ្ចប់ការធ្វើតេស្តលើដី CGTN÷ រ៉ុក្កែតដឹកជញ្ជូន Smart Dragon-3 របស់ចិនបានបញ្ចប់ការធ្វើតេស្តលើដីក្នុងទ្រង់ទ្រាយធំ។ ក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រ៉ុក្កែតនាវា ផ្ទុកយន្តហោះថ្មីរបស់ចិនគឺ Smart Dragon-3 (SD-3) ដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ពាណិជ្ជកម្មបានបញ្ចប់ការសាក ល្បងដីទ្រង់ទ្រាយធំរួច ហើយ។ រ៉ុក្កែតនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ឆៃណា រ៉ុក្កែត ខូ អិលធីឌី (China Rocket Co. Ltd.) ដែលមានទំនាក់ទំនងជាមួយ ឆៃណា អេខេតឌីម៉ី អហ្វ ឡាច វីហីខល ទិចណូឡូជី (China Academy of Launch Vehicle Technology) (CALVT) ។ វាគឺជាគ្រាប់រ៉ុក្កែត បញ្ជូន កម្លាំងបួនដំណាក់កាល។ បើយោងតាម CALVT បានរាយការណ៍ថា អ្នកអភិវឌ្ឍន៍បាននិយាយថា រ៉ុក្កែត ដែលជាស៊េរី SD ដ៏ធំបំផុតអាចបាញ់បង្ហោះផ្កាយរណប បានដល់ទៅ២០ គ្រឿង និងអាចសម្របខ្លួនបានខ្ពស់។ រ៉ុក្កែតបានឆ្លងកាត់ការសាកល្បងដោយជោគជ័យ ហើយបានឈានចូលដំណាក់កាលសាកល្បងការហោះហើរដំបូងរបស់ខ្លួន។ […]
- ឧទ្ធម្ភាគចក្រ គ្មានមនុស្សបើករបស់ចិន AR-500CJ បានបញ្ចប់ការហោះហើរលើកដំបូង ឧទ្ធម្ភាគចក្រគ្មានមនុស្សបើកប្រភេទថ្មី ដែលត្រូវបានបង្កើតឡើងដោយសាជីវកម្មឧស្សាហកម្មអាកាសចរណ៍នៃប្រទេសចិន (AVIC) បានធ្វើការហោះហើរលើកដំបូងរបស់ខ្លួននាពេលថ្មីៗនេះនៅក្នុងតំបន់ ប៉ូយ៉ាង ខេត្ត ជាងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិន។ ក្នុងអំឡុងពេលនៃការហោះហើរលើកដំបូងរបស់ខ្លួន យន្តហោះ AR-500CJ បានបញ្ចប់វគ្គហ្វឹកហ្វឺនក្នុងការ ហោះហើរ ការចុះចត នៅតាមតំបន់ផ្សេងៗ បានយ៉ាងរលូន។ យន្តហោះនេះស្ថិតក្នុងស្ថានភាពល្អ ហើយប្រព័ន្ធទាំងអស់កំពុងដំណើរការជាធម្មតា ដោយសម្គាល់ការចូលជាផ្លូវការរបស់វា ទៅក្នុងដំណាក់កាលហោះហើរសាកល្បងចាប់ពីដំណាក់កាលរចនា និងផលិត។ AR-500CJ បង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវនៃ AVIC គឺជាកំណែអាប់ដេតនៃ AR-500BJ ដែលជាឧទ្ធម្ភាគចក្រគ្មានមនុស្សបើកទម្ងន់ស្រាល ដែលអាចប្រើសម្រាប់ទាំងកម្មវិធីយោធា និងស៊ីវិល ដូចជាការ ស្វែងរក និងជួយសង្គ្រោះតាមសមុទ្រ។ បើប្រៀបធៀបជាមួយ AR-500BJ ការអនុវត្ត និងបេសក កម្មហោះហើររបស់ AR-500CJ ត្រូវបានកែលម្អយ៉ាងទូលំទូលាយតាមរយៈរបកគំហើញបច្ចេកវិទ្យា។យន្តហោះនេះនឹងឆ្លងកាត់ការហោះហើរសាកល្បងមុខងារ និងដំណើរការនៅក្នុងប្រទេសចិន ហើយនឹងត្រូវឆ្លងកាត់ការ វាយតម្លៃបច្ចេកទេសរបស់ខ្លួននៅឆ្នាំ ២០២៣ខាង មុខនេះ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តអញ្ជើញចូលរួមបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសដល់វិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគ្រួសារសាច់សារលោហិត បានបន្តប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាថ្ងៃទី២នៃបុណ្យ។ ពិធីបុណ្យនាថ្ងៃទី២នេះ មានការនិមន្ត សម្តេចព្រះពោធវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឍនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃជាន់ខ្ពស់ ៩ព្រះអង្គ ចំរើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល តាមគន្លងប្រពៃ ណីសាសនា។ អង្គពិធីទាំងមូលបានអារាធនាសម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះសង្ឃ រាប់បាត្រវេរភត្តាហារ ថ្វាយប្រគេន សម្តេចព្រះសង្ឃ នាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ។ សម្តេច ឯកឧត្តម លោកជំទាវ កូន […]
- អនុប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូអាយប៉ា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាឥណ្ឌា ក្នុងឱកាសបំពេញបេសកកម្មនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លេីកទី៤៣ បានជួបពិភាក្សាជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានា នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញសារសំខាន់នៃទំនាក់ ទំនងកិច្ចសហប្រតិបតិ្តការឥណ្ឌា-អាស៊ាន ដែលឆ្នាំនេះជាខួប៣០ឆ្នាំនៃមិត្តភាពអាស៊ាន-ឥណ្ឌា។ គណៈប្រតិភូអាយប៉ា បានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការទាំង ឡាយរបស់ស្ថាប័ននីតិប្រតិបត្តិអាស៊ាន និង រដ្ឋាភិបាលឥណ្ឌា ក្នុងការនំាមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិអាស៊ាន និងឥណ្ឌា ។ ក្នុងជំនួបទ្វេភាគីជាមួយអនុប្រធានសភានៃសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអាយប៉ា បានកោតសរសើរចំពោះភាពសកម្មរបស់សភាឥណ្ឌា ដែលជាសភាសង្កេតការណ៍ដ៏ចំណាស់ របស់អាយប៉ា ក្នុងការរួមចំណែកធ្វើឱ្យអាយប៉ា ក្លាយជាស្ថាប័នអន្តរសភាតំបន់ប្រកបដោយសមាហរណកម្មយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ សមភាគីសភាអាយប៉ា និងឥណ្ឌា បានវាយតម្លៃខ្ពស់ពីសារសំខាន់នៃការងារការទូតសភា ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកសាងសុខដុមនីយកម្ម អាស៊ាន- ឥណ្ឌា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បានគោរពអញ្ជើញសមភាគីសភាឥណ្ឌា មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃ ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ។ បន្តមកគណៈប្រតិភូ បានជួបជាមួយវិទ្យាស្ថានប្រជាធិប […]
- អ្នកនាំពាក្យបរិស្ថាន៖ វត្តមានកូនដំរីតូចៗក្នុងព្រៃធម្មជាតិបង្ហាញពីក្តីសង្ឃឹមនៃកំណើនសត្វដំរីក្នុងព្រៃធម្មជាតិ ថ្ងៃទិវាដំរីពិភពលោក ១២ សីហា ក្រសួងបរិស្ថាន បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការថែរក្សាអភិរក្សសត្វដំរី និងផ្តល់នូវទីជម្រកសុខសាន្តដោយគ្មានការគំរាមកំហែងពីការបរបាញ់ កាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី។ វត្តមានកូនដំរីតូចៗក្នុងព្រៃធម្មជាតិបង្ហាញពីក្តីសង្ឃឹមនៃកំណើនសត្វដំរីក្នុងព្រៃធម្មជាតិ។ ក្នុងសន្និសីទសារព័ត៌មានអំពីអន្ទាក់សូន្យ នៅខេត្តកំពង់ធំ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាបច្ចុប្បន្ននេះ មានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប (តំបន់ព្រៃឡង់) និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ក្បាល។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ដំរីអាស៊ីកំពុងរងការគំរាមកំហែងនៅលើសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្ស និងសត្វដំរី និងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។ យោងតាមទិន្ន ន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ ការពារធម្មជាតិនានាបានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។ យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញក្នុងរយៈ ពេល៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោក […]
- សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាគ្រឿងសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញ៉ាណ ហ៊ុន ណេង លោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្វពិធីបុណ្យគម្រប់ខួប១០០ ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោក ទៅកាន់លោក ខាងមុខគម្រប់១០០ថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។ នៅមុនពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា លោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបូជាទៀនធូប ផ្គាភ្ញីទឹកអប់ប្រេងម៉្សៅគ្រឿងបភោគ បរិភោគ ភេសជ្ជៈគ្រប់សារពើ នៅទីសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលមានទីតាំងស្ថិតរម្មីយដ្ឋានភ្នំប្រុស ក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ […]
- លោក ចូ បៃដិន ចុះហត្ថលេខា ស្តីពីការចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែត ទៅក្នុងអង្គការណាតូ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋ អាមេរិក ចូ បៃដិន.បានចុះហត្ថលេខាលើពិធីការនៃសន្ធិ សញ្ញាអាត្លង់ទិកខាងជើងឆ្នាំ១៩៤៩ ស្តីពីការចូលជាសមាជិកនៃសាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែតកាលពីថ្ងៃអង្គារ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នេះគឺជាជំហានចុងក្រោយ សម្រាប់ការយល់ព្រមរបស់ពួកគេដោយសហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍អំពីការចូលខ្លួនរបស់ពួកគេទៅក្នុងសម្ព័ន្ធភាពក្រោយសង្គ្រាមលោកលើកទី២ ថា វាគឺជាពេលមួយ ដែលខ្ញុំជឿជាក់លើសម្ព័ន្ធ ភាព និងសម្រាប់សន្តិសុខ និងស្ថិរភាពកាន់តែច្រើនឡើង មិនត្រឹមតែអឺរ៉ុប និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែទូទាំងពិភពលោកផងដែរ ។ ព្រឹទ្ធសភាអាមេរិកបានគាំទ្រការពង្រីកដោយលើសលប់ 95-1 កាលពីសប្តាហ៍មុន ដែលជាការបង្ហាញដ៏កម្រនៃការរួបរួមទ្វេភាគីនៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលបែកបាក់គ្នាយ៉ាងជូរចត់។ សម្ព័ន្ធមិត្តចំនួន 30 របស់ណាតូបានចុះហត្ថលេខាលើការចូលជាសមាជិកសម្រាប់ប្រទេសស៊ុយអែត និងហ្វាំងឡង់កាលពីខែមុន ដោយអនុញ្ញាតឱ្យពួកគេចូលរួមក្នុងសម្ព័ន្ធភាពប្រដាប់អាវុធនុយក្លេអ៊ែរនៅពេលដែលរដ្ឋជាសមាជិកទាំងអស់បានផ្តល់សច្ចាប័នលើការសម្រេចចិត្តនេះ៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
- ចិន និងកូរ៉េខាងត្បូង យល់ព្រមរួមគ្នារក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ប្រទេសចិន និងសាធារណរដ្ឋកូរ៉េ បានព្រមព្រៀងរួមគ្នារក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ កាលពីថ្ងៃអង្គារ។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងជំនួបរវាងទីប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី (Wang Yi ) និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ផាក ជីន (Park Jin) នៅទីក្រុងឈីងតាវ (Qingdao) ខេត្តសានទុង (Shandong ) ភាគខាងកើតប្រទេសចិន។ លោក វ៉ាង បាននិយាយថា ប្រទេសមួយចំនួនបានធ្វើនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មឧបករណ៍ និងស្តង់ដារសព្វាវុធ ធ្វើឱ្យខូចដល់ស្ថិរភាពផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ដោយកត់សម្គាល់ថា ប្រទេសទាំងពីរជាអ្នកទទួលផល និងជាអ្នកបង្កើតប្រព័ន្ធពាណិជ្ជកម្មសេរីសកល លោកបានអំពាវនាវឱ្យកូរ៉េខាងត្បូងរួមគ្នា ដេីម្បីទប់ទល់។ ភាគីទាំងពីរបានឯកភាពពន្លឿនការចរចាលើដំណាក់កាលទីពីរនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចូលរួមកិច្ចសន្ទនាស្តីពីការរក្សាស្ថិរភាពនៃការផ្គត់ផ្គង់។ ខ្សែសង្វាក់ ប្រកាន់ខ្ជាប់នូវសេរីភាវូបនីយ កម្មពាណិជ្ជកម្ម និងការវិនិយោគ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍នៃការមិនរើសអើង ការមិនរាប់បញ្ចូល ភាពបើកចំហ និងតម្លាភាព។ ចាប់តាំងពីកិច្ចព្រមព្រៀង FTA ទ្វេភាគីត្រូវបានចុះហត្ថ លេខានៅក្នុងឆ្នាំ២០១៥ ប្រទេសទាំងពីរបានកាត់បន្ថយពន្ធចំនួន ៨ដង។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន កាលពីខែមុន។ ទោះបីជាមានការធ្លាក់ចុះ […]
- ការខូចខាតដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅទីក្រុងសេអ៊ូល បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ និង ៧ នាក់បានបាត់ខ្លួនជុំវិញរដ្ឋធានីសេអ៊ូល របស់កូរ៉េខាង ត្បូង បន្ទាប់ពីទីក្រុងនេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត។ តាមការព្យាករណ៍ នឹងមានភ្លៀងធ្លាក់ខ្លាំងសម្រាប់ថ្ងៃពុធ ប៉ុន្តែតិចជាងភ្លៀងធ្លាក់នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដែលបានលិចផ្លូវ និងអគារមួយចំនួន ធ្វើឲ្យជាប់គាំងមនុស្សនៅក្នុងផ្ទះល្វែង និងរថយន្ត។ ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិ ភាពបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់នៅក្នុងទីក្រុងសេអ៊ូល គិតត្រឹមព្រឹកថ្ងៃពុធ ក៏ដូចជា ៣នាក់នៅក្នុងខេត្ត (ហ្យុងជី) Gyeonggi ដែលនៅជិតខាង និងម្នាក់នៅក្នុងខេត្ត (កាងវុន) Gangwon។ លោក Rob McBride បាននិយាយពីរដ្ឋធានីថា “ប្រតិបត្តិការបោស សម្អាតកំពុងបន្តនៅទូទាំងទីក្រុងសេអ៊ូល និងនៅក្នុងខេត្តជុំវិញផងដែរ។ បន្ទាប់ពីមានភ្លៀងធ្លាក់ ដែលមិនធ្លាប់មានពីមុនមក ផ្លូវថ្នល់ បានប្រែក្លាយទៅជាទន្លេ យានយន្តត្រូវបានទឹកហូរកាត់ ហើយគួរឱ្យសោកស្តាយ ជីវិតត្រូវបានបាត់បង់។ ជំនន់ទឹកភ្លៀងរយៈពេលបីថ្ងៃបានជន់លិចផ្ទះ និងអគារសរុបចំនួន២.៦៧៦ដែលភាគច្រើននៅក្នុងរដ្ឋធានី ហើយបាននាំឱ្យមានការផ្អាកសេវាកម្មបណ្តោះ អាសន្ននៅលើផ្លូវរថភ្លើង និងរថភ្លើងក្រោមដី៕ ប្រែសម្រួលដោយ: ជ ង៉ា
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


