ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ទាហាន១៥នាក់បានស្លាប់ នៅក្នុងការបំផ្ទុះនៅភាគខាងជើងប្រទេស បូគីណាហ្វាសូ កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ទាហាន១៥នាក់បានស្លាប់នៅភាគខាងជើងប្រទេស បូគីណាហ្វាសូ (Burkina Faso ) នៅពេលដែលរថយន្តដឹកជញ្ជូនមួយគ្រឿងបានបើកឆ្លងកាត់គ្រឿងផ្ទុះដែលលាក់កំបាំងដោយបានសម្លាប់ទាហានជាច្រើននាក់មុនពេលការផ្ទុះលើកទីពីរបានសម្លាប់អ្នកដែលប្រញាប់ប្រញាល់ទៅរកជំនួយរបស់ពួកគេ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវជនបទក្នុងខេត្តបាម(Bam)នៃភូមិភាគកណ្តាល-ខាងជើងរបស់ប្រទេសដែលទាហាននិងជនស៊ីវិលត្រូវបានក្រុមប្រដាប់អាវុធកំណត់គោលដៅជាប្រចាំ។អ្នកដែលមានទំនាក់ទំនងជាមួយអាល់កៃដា និងក្រុមប្រដាប់អាវុធ អាយស៊ីស (ISIS)បានធ្វើសកម្មភាពនៅក្នុងតំបន់នេះចាប់តាំងពីឆ្នាំ ២០១៥។ កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារថាការវាយប្រហារនេះត្រូវបានធ្វើឡើងក្នុងអំឡុង ពេលបេសកកម្មអមដំណើរមួយដែលបណ្ដាលឲមានអ្នកស្លាប់នឹងរបួសជាច្រេីន និងបានបន្ថែមថា គ្មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះទេប៉ុន្តែបច្ចុប្បន្នការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ជនល្មើស។ គួរបញ្ជាក់ថា ការវាយប្រហារនេះ បានកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីអ្នកប្រយុទ្ធប្រដាប់អាវុធបានសម្លាប់ទាហាន ៤នាក់ និងទាហានស៊ីវិល៩នាក់ដែលស្ម័គ្រចិត្តនៅក្នុងការវាយឆ្មក់ក្នុងខេត្តបាន(Bam)ដែលជាករណីមួយផ្សេងទៀត៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • ប្រធានរដ្ឋវៀតណាម វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ តាំងពីអតីតកាល រហូត មកដល់បច្ចុប្បន្ន។ ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាម បានគូសបញ្ជាក់ផងដែរ អំពីការគាំទ្រចំពោះទិសដៅ ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់ តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំលឹងមើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត។ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម ង្វៀន សួនហ្វ៊ុក អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ហើយឆ្លងតាមជំនួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានស្នើសុំ ឯកឧត្តម ប្រធានរដ្ឋ ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា […]
  • ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហព័ន្ធយុវជនហូជីមិញ នៅរដ្ឋធានីហាណូយ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈ ប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ុយ ក្វាងហ៊ុយ លេខាអចិន្ត្រៃយ៍ និងជាលេខាទី១ (ស្តីទី) នៃសហព័ន្ធយុវជនហូជីមិញ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីម្សិលមិញនេះ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំយុវជនទាំងពីរ បានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ តាមរយៈការកំណត់យកឆ្នាំ២០២២ ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀត ណាម” និងបានកត់សម្គាល់អំពីការរីកចម្រើននៃប្រទេសទាំងពីរ ជាពិសេសជោគជ័យនៃការគ្រប់គ្រងការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ។ ឆ្លងកិច្ចពិភាក្សានេះផងដែរ សមភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ចាំបាច់របស់យុវជននៅក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេស ក្នុងនាមជាកម្លាំងស្នូល និងបានឯកភាពគ្នាលើទិសដៅនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនទាំងពីរឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តម ប៉ុយ ក្វាងហ៊ុយ ក៏បានយកឱកាសនោះ សម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ៕ […]
  • ស្រីលង្កា ស្នើឱ្យចិនពន្យារពេលដំណើរទស្សនកិច្ចតាមរយៈនាវា បន្ទាប់ពីមានការតវ៉ារបស់ឥណ្ឌា ស្រីលង្កានិយាយថា ខ្លួនបានស្នើឱ្យចិនពន្យាពេលដំណើរទស្សនកិច្ច ដែលបានគ្រោងទុកតាមរយៈនាវារបស់ចិនទៅកាន់ប្រទេសកោះនេះ បន្ទាប់ពីចិនបានយល់ព្រមការមកដល់របស់ខ្លួនក្នុងសប្តាហ៍នេះ ដែលនាំឱ្យមានសម្ពាធការទូត ពីប្រទេសជិតខាងឥណ្ឌាក្នុងការរក្សានាវាយោធានោះចេញ។ នាវាយេនវ៉ាងហ្វៃ ដែលសាងសង់ដោយចិន នឹងមកដល់នៅថ្ងៃព្រហស្បតិ៍នៅឯកំពង់ផែហាមបានតូតា (Hambantota)។ អ្នកវិភាគសន្តិសុខបរទេសបានពណ៌នាថា នាវា យេនវ៉ាងហ្វៃ ដែលជានាវាដែលបង្កេីតឡេីង ដោយប្រេីបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ចិន ដែលប្រើសម្រាប់ត្រួតពិនិត្យផ្កាយរណបគ្រាប់រ៉ុក្កែត និងការបាញ់បង្ហោះមីស៊ីលអន្តរ ទ្វីប។ ប្រទេសឥណ្ឌាបាននិយាយកាលពីចុងខែមុនថាខ្លួនកំពុងតាមដានដំណើរទស្សនកិច្ច ដែលបានគ្រោង ទុករបស់នាវានេះ ដោយបន្ថែមថា ទីក្រុងញូវដែលីនឹងការពារសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ប្រទេសឥណ្ឌា ក៏បានដាក់ការតវ៉ាដោយពាក្យសំដីជាមួយរដ្ឋាភិបាលស្រីលង្កា។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងឥណ្ឌា និងចិនមានភាពតានតឹងចាប់តាំងពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅព្រំដែនហិម៉ាឡៃ កាលពីពីរឆ្នាំមុនដែលបានសម្លាប់ទាហានឥណ្ឌា យ៉ាងហោច ណាស់មានចំនួ២០ នាក់ និងចិន៤នាក់។ ទាំងប្រទេសចិននិងឥណ្ឌាបានព្យាយាមពង្រីកឥទ្ធិពលរបស់ពួកគេនៅក្នុងប្រទេសស្រីលង្កា ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រឯករាជ្យរបស់ខ្លួនទោះបីជាឥណ្ឌាបានផ្តល់ជំនួយច្រើនដល់ប្រទេសនេះនៅឆ្នាំនេះជាងប្រទេសដទៃទៀតក៏ដោយ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • សេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និង កងទ័ព ជើងគោកកម្ពុជា ឯកភាពគ្នាធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង អនុរដ្ឋមន្រ្តីការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងប្រទេសវៀតណាម។ ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម ង្វៀន តឹនគឿង អំពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងបានស្នើសុំ ឯកឧត្តមប្រធាន អគ្គសេនាធិការ ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែងនូវវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិ បត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក និងបានបង្ហាញនូវការគាំទ្រចំពោះទិសដៅសម្រាប់ពេលខាងមុខ ដែលបានឯកភាពគ្នា ដើម្បីសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសយើងទាំងពីរ […]
  • កំណាត់ផ្លូវជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញត្រូវបានអ៊ុតគំនូសចរាចរឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពស្រស់បំព្រងនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់លើការកែលំអរហេដ្ឋរចនាសម្ព័ន្ធ និង ចាក់អ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែឡើងវិញ បន្ទាប់ពីចាក់អ៊ុតកៅស៊ីថ្មីរួចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ មន្រ្តីការិយាល័យសាធារណៈការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហានេះថា រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមអនុវត្ត តាំងតែពីថ្ងៃទី២០ ខែកក្កដាមក ក្នុងនោះបានអ៊ុតគំនូសចរាចរលើកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីដល់ផ្សារធំថ្មីដល់ស្ពានអាកាស៧មករា ខណៈផ្លូវនេះបានជួសជុលនិងអ៊ុតកៅស៊ូ ACរួចរាល់ ហើយការអ៊ុតគំនូសចរាចរលើកំណាត់នេះក៏បានរួចរាល់ហើយដែរ។ ក្រុមការងារបានបន្តសកម្មភាពអ៊ុតគំនូសចរាចរលើកំណាត់ផ្លូវស៊ីសុវត្តិ ចាប់ពីស្ពានជ្រោយចង្វា ដល់រង្វង់មូលសម្តេច ជួន ណាត ។ ដោយឡែកលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីព្រលានយន្តហោះភ្នំពេញ ដល់ផ្លូវព្រះមុន្នីវង្ស ក្រុមការងារកំពុងតែអនុវត្តការងារ។ មន្រ្តីខាងលើបានអោយដឹងទៀតថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ៣០ខែកក្កដា ឆ្នាំ ២០២២កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរផ្លូវបានចំនួន៦ខ្សែក្នុងនោះរួមមាន៖ បានអ៊ុតគំនូសចរាចរផ្លូវលេខ៣៣៧ ,វិថីមាត់ទន្លេជ្រោយចង្វារ,មហាវិថីរដ្ឋសភា, ផ្លូវខាងជើងស្ថាន ទូតរុស្សី,ស្ពានជ្រោយចង្វារ រង្វង់មូលបាយ័ន រង្វង់មូលកួចកាណុង និងវិថី កែវ ចិន្តា ផងដែរ៕ ដោយ៖ សំអាត និង ពិសិដ្ឋ
  • ក្រសួង​កសិកម្មចុះ MOU ជាមួយមជ្ឈមណ្ឌល Xiamen នាំចេញផលិតផលសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយមជ្ឈ មណ្ឌល Cambodia (Xiamen) Commercial Center ស្តីពីការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមរដ្ឋមន្ដ្រី នាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះកិច្ចខិតខំប្រឹងប្រែង សហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀតគឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។ ឯកឧត្តមបានលើកឡើងថា ទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំ ចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការ។ MOU នេះ នឹងជួយបើកទីផ្សារចិន ដែលជាទីផ្សារធំជាងគេ ឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។ ឯកឧត្តមបញ្ជាក់បន្ថែមថា ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីសារចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមតិរបស់លោកប្រធានមជ្ឈមណ្ឌលបានលើកឡើងថាមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអានគតដ៏ខ្លី៕
  • ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំកញ្ចប់ទស្សន កិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនាទេសចរទៅកាន់ខេត្តសៀមរាប ក្រសួងទេសចរណ៍កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសគឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។ សំណើបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅកាន់រាជរដ្ឋាភិបាលនោះ រួមមាន៖ ១. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ( Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។ ២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។ ៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។ ៤. […]
  • ក្រសួងធនធានទឹក÷ ទឹកទន្លេមេគង្គនឹងហក់ឡើង ក្នុងរយៈ ពេលពី៤ ទៅ៥ថ្ងៃទៀត ជាពិសេសខេត្តនៅតំបន់ខ្ពង់រាប ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូន ដំណឹងថា យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធ ដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន (MULAN) បណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។ ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៤ ទៅ ៥ ថ្ងៃ ខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ម៉ែត្រ។ ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឱ្យមាន ការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។ ទឹកទន្លេនៅតំបន់ភាគឦសាន៖ រួមមានទន្លេ សេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់៕
  • ចុងសប្ដាហ៍ទី១ខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរជាង២៤ម៉ឺននាក់ (ភ្នំពេញ)៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២២ ដែលមានភ្ញៀវសរុប២៤៦,១៩៥នាក់ ក្នុងនោះភ្ញៀវជាតិ២២៤,៩៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២១,២០២នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តសៀមរាប ៣៩,៩៧៩នាក់ * ខេត្តព្រះសីហនុ ៣៣,៨៣៧នាក់ * ខេត្តកំពត ៣៣,៤៦១នាក់ * ខេត្តកែប ២០,០៥៧នាក់ * ខេត្តបាត់ដំបង ១៩,៦៨៨នាក់ * រាជធានីភ្នំពេញ ១៨,៧៣៤នាក់ * ខេត្តកំពង់ស្ពឺ ១២,១៩៩នាក់ * ខេត្តពោធិ៍សាត់ ១១,៩៩៩នាក់ * ខេត្តកណ្តាល ១១,០៨៥នាក់ តួលេខខាងលើ មានការកើនឡើងប្រមាណ១១.៤៣% ធៀបនឹងសប្តាហ៍កន្លងមក។ សប្តាហ៍កន្លងមក គឺជាសប្តាហ៍ដ៏មមាញឹកមួយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន អាស៊ានបូក និងដៃគូអាស៊ាន។ នាឱកាសនោះ រដ្ឋមន្រ្តីការបរទេសអាស៊ានមួយចំនួន និងភរិយារដ្ឋមន្រ្តីការបរទេសអាសាន អាស៊ានបូក និងដៃគូ បានឆ្លៀតឱកាសធ្វើទស្សនកិច្ចនៅតំបន់មួយចំនួន ពិសេសតំបន់សៀមរាប-អង្គរ។ ទន្ទឹមនឹងនេះ នាសប្តាហ៍កន្លងមក នៅខេត្តសៀមរាបមាន ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗមួយចំនួន […]
  • សម្តេចតេជោ÷ អាស៊ានចាំបាច់ត្រូវតែឈរលើជំហរនៃការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៏រួម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថា អាស៊ានចាំបាច់ត្រូវតែឈរលើជំហរ នៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅ មក។ អាស៊ាននឹងបន្តផ្តោតសំខាន់លើសកម្មភាពនានា ដែលចងភ្ជាប់យើងទាំងអស់គ្នា ដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់។ សារលិខិត អបអរសាទរទិវាអាស៊ាន ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាយើងនឹងលើក កម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងអាស៊ាន ទាំងជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន ដើម្បីសម្រេចបានគោលដៅ នៃការកសាងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់។ សម្តេចតេជោ ជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហាប្រឈមនានា ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ “ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។ ក្នុងរយៈពេល៥៥ឆ្នាំមកនេះ អាស៊ាន បានផ្លាស់ប្តូរខ្លួន ពីអង្គការដែលមានក្របខ័ណ្ឌធូររលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់។ […]
  • ករណីឆ្លងថ្មីជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៤៤នាក់(សុទ្ធតែជាប្រភេទអូមីក្រុង) ជាសះស្បើយចំនួន ៣៣នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ។
  • សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលលិខិតអនុញ្ញតឱ្យដោះដូរនិងអភិវឌ្ឍភ្នំតាម៉ៅ ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន មករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សា ទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ប្រកប ដោយការស្ថាបនា៕
  • ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០  ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០។
  • ជប៉ុនផ្ដល់កម្ចីជាទឹកប្រាក់ ជាង៣៨០លានដុល្លារសម្រាប់អភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ា រដ្ឋមន្ត្រីការបរទេសជប៉ុន បានចុះហត្ថលេខា លើលិខិតប្ដូរសារមួយជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហានេះ ក្នុងការផ្ដល់កម្ចីជាសាច់ប្រាក់ជាង ៣៨៣,២២លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី១។ ពិធីចុះហត្ថលេខាខាងលើធ្វើឡើងនៅវិមានសន្ដិភាព ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ។ ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្រប តាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) គ្រោងនឹងពង្រីកផ្ទៃកំពង់ផែ នៅចុងឆ្នាំ២០២២ ខាងមុខ ដែលនឹងពង្រីកដល់ប្រវែង៣៥០ម៉ែត្រ និងដល់ជម្រៅទឹក ១៤ ម៉ែត្រកន្លះ ដែលអនុញ្ញាតដល់កប៉ាល់ដែលមានសមត្ថ ភាពផ្ទុករហូតដល់ ៤០០០កុងតឺន័រអាចចូលកំពង់ផែបាន៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)