ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋមន្ត្រីការបរទេសជប៉ុន សរសើរកម្ពុជាចំពោះការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រកបដោយជោគជ័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន។ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាម៉ា អោយត្រឡប់មករកភាពប្រក្រតីវិញ។ ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរ ចំពោះភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏បានសម្ដែងនូវក្តីរីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលឯកឧត្តមគិតថា ជាទំនាក់ទំនងមួយដែលស្ថិតនៅលើគន្លងមួយដែលល្អបំផុត។ ក្នុងន័យនេះ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមនឹងបន្តកិច្ចសហការ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ហើយធ្វើយ៉ាងណាជំរុញទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយនឹងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជា ពិសេសលើវិស័យសេដ្ឋកិច្ចការជំរុញអ្នកវិនិយោគជប៉ុនឲ្យមកវិនិយោគនៅកម្ពុជា រួមទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានផ្ដល់នូវឥណ ទានសម្បទានដល់គម្រោងស្ថាបនាសាងសង់កំពង់ផែក្រុងព្រះសីហនុ និងអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់នូវវ៉ាក់សាំងកូវីត-១៩​ ជូនដល់កម្ពុជា ហើយការផ្ដល់វ៉ាក់ សាំងនេះ ជាការចូលរួមចំណែកធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងការទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ […]
  • អាស៊ាននឹងមិនបន្តអញ្ជើញ មីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំនានាទៀតទេ បើមិនមានការវិវឌ្ឍជាវិជ្ជមានលើកិច្ចព្រម ព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ ជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានចំនួន៩ នឹងបន្តមិនអញ្ជើញមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាននោះទេ ដរាបណានៅមិនទាន់មានការវិវឌ្ឍជាវិជ្ជមានលើកិច្ចព្រម ព្រៀងឯកច្ឆន្ទទាំង៥ចំណុចនោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រ ជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ជំហររបស់អាស៊ានច្បាស់លាស់ ក្នុងពេលថ្នាក់ដឹកនាំទាំង១០ទៅទីក្រុងចាកាតា បានចុះកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុច ដែលក្នុងនោះមាន ៣ចំណុចអទិភាព ទី១. ការបញ្ឈប់អំពើហិង្សា, ទី២. ការផ្ដល់ជំនួយមនុស្សធម៌ និងទី៣. អំណោយផលដល់ដំណើរការនយោបាយអាចចាប់ផ្ដើមបាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា កាលពីឆ្នាំកន្លងទៅ បន្ទាប់ចុះកិច្ចព្រមព្រៀងបានប៉ុន្មានខែ រដ្ឋមន្ត្រីការបរទេសមីយ៉ានម៉ា បានចូលរួមកិច្ចប្រជុំ ហើយសមាជិកផ្សេងៗឲ្យគាត់ពន្យល់ តើមីយ៉ាន់ម៉ាមានបំណងធ្វើអ្វី ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុច ដោយអាស៊ានមានភាពច្បាស់លាស់ណាស់ គឺវឌ្ឍនភាពត្រូវតែមាន ពាក់ព័ន្ធការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ។ អាស៊ានក៏មានកិច្ចប្រជុំបន្ទាន់ ពិនិត្យកិច្ចព្រមព្រៀងទាំង៥ចំណុច គឺមិនមានឃើញអ្វីប្រែប្រួលនោះទេ។ រដ្ឋមន្ត្រីការបរទេស បានបន្ថែមថា មិនមានកងសង់ស៊ីសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ […]
  • ប៉ាគីស្ថាន ចង់ឱ្យកម្ពុជាបើកស្ថានទូតនៅទីក្រុងឥស្លាមម៉ាបាត ឯកឧត្តម ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន​បានជម្រាបជូនសម្ដេចអំពីគោលបំណងចង់ឱ្យកម្ពុជាបើកស្ថានទូតនៅទីក្រុងឥស្លាមម៉ាបាត និងចង់ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសេដ្ឋកិច្ចនិងវិស័យដទៃទៀតរវាងប្រទេសទាំង២។ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា អនុញ្ញាត​ឱ្យលោកចូលជួបសំដែងការគួរ សមនិងពិភាក្សា នៅវិមានសន្តិភាពព្រឹកថ្ងៃទី៦ សីហា ឯកឧត្តម ឯកឧត្តម ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី បានអញ្ជើញសម្ដេចតេជោ​ ទៅធ្វើទស្សនកិច្ច​ផ្លូវការ​ការ​នៅប៉ាគីស្ថាន និងសុំសម្ដេចពិចារណាបើកស្ថានទូត នៅទីក្រុងអ៊ីស្លាម៉ាបាតផងដែរ។ ឯកឧត្តម ហ្សាដារី បានគោរពថ្លែងនូវការអបអរ សាទរ​ជូនចំពោះសម្ដេចតេជោ​ ដែល​កម្ពុជាបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ សម្ដេចតេជោ មានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះ​គឺ​ចំពេល​ដែល​មានការ​ចម្រូងចម្រាស់​យ៉ាងខ្លាំង​ដូចជាករណីនៅប្រទេសមីយ៉ាន់ម៉ា ​ករណីសមុទ្រចិនខាងត្បូង ករណីសង្គ្រាម នៅប្រទេសអ៊ុយក្រែជាដើម។ ​ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយ យើងបានរួមគ្នា​ធ្វើការ​រហូត​ទទួល​បាន​ជោគជ័យ។ សម្ដេចបានទទួលយកនូវការអញ្ជើញសម្ដេចទៅ​ទស្សនកិច្ចជាផ្លូវការ​ នៅប្រទេសប៉ាគីស្ថាន​ហើយ​ក៏​បានទទួលឆ្លើយតប​ជាវិជ្ជមាន​ចំពោះការស្នើសុំឱ្យពិចារណា​បើកស្ថានទូតកម្ពុជា​នៅ​ទីក្រុងអ៊ីស្លាម៉ាបាត ។ សម្ដេច​បានលើកទឹកចិត្ត​ឲ្យ​ឯកឧត្ដម ហ្សាដារី ជំរុញលើកទឹកចិត្ត ឱ្យវិនិយោគិនប៉ាគីស្ថាន​ មកកម្ពុជា​ដើម្បីពិនិត្យ​មើល​លទ្ធភាព​បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបាន ។ ជាពិសេសលើវិស័យដែលឯកឧត្តម​បាន​លើកឡើងនោះគឺវិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្មទេសចរណ៍ និងវិនិយោគជាដើម៕
  • អគ្គបញ្ជាការដ្ឋានចេញសេចក្ដីណែនាំស្ដីពីការរៀបចំឡើងវិញកន្លែងចត្ដាឡីស័ក និងព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅតាមបណ្ដាអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ
  • សាលាក្ដីខ្មែរក្រហមកំណត់យកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ជាកាលបរិច្ឆេទនៃការប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ អង្គជំនុំ ជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកំណត់កាលបរិច្ឆេទប្រកាសសាល ដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០ នាទីព្រឹក នៅក្នុងបន្ទប់សវនាការធំនៃ អ.វ.ត.ក ។
  • រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអូស្ត្រាលី ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអូស្ត្រាលី បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេ ភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសនៅក្នុងក្រប ខ័ណ្ឌទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នេះបើតាមលទ្ធផលនៃជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ និងលោកជំទាវ ផេននី វង (Penny Wong) រដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី បានជួបពិភាក្សាទ្វេភាគី ក្នុង ឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអូស្រ្តាលីដែលបានគាំទ្រដល់ដំណើរការសន្តិភាពនៅកម្ពុជា និងជំនួយជាបន្ទាប់ដែលមិនអាចកាត់ថ្លៃបានរបស់អូស្រ្តាលី ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេស ជំនួយវ៉ាក់សាំង Pfizer ចំនួន ២,៣៥លានដូស និងវ៉ាក់ សាំង ប្រឆាំងកូវីដ-១៩ សម្រាប់កុមារ ចំនួន ២០០,០០០ […]
  • សាធារណរដ្ឋកូរ៉េ បានឈរនៅលេខរៀងទី២ នៅក្នុងតារាងការវិនិយោគ ដោយផ្ទាល់ពីបរទេស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៏ថា សាធារណរដ្ឋកូរ៉េ បានឈរនៅលេខរៀងទី២ នៅក្នុងតារាងការវិនិយោគ ដោយផ្ទាល់ពីបរទេស។ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប៉ាក ជីន (Park Jin) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ នៅ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនជាបន្តបន្ទាប់នូវទំនាក់ទំនង ទ្វេភាគីប្រកប ដោយភាតរភាព ដូចស្ដែងឱ្យឃើញតាមរយៈការផ្លាស់ប្តូរទស្សន កិច្ចជាញឹកញាប់នៅ គ្រប់កម្រិត និងបានឯកភាពគ្នាជំរុញបន្ថែមទៀតកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយភាពធន់ រវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយបានបញ្ជាក់ឱ្យឃើញតាមរយៈការកើនឡើងខ្ពស់នូវទំហំពាណិជ្ជកម្ម ទ្វេភាគី ទោះបីជាមានវិបត្តិជំងឺកូវីដ-១៩ ក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មាន សុទិដ្ឋិនិយមថា សកម្មភាពពាណិជ្ជកម្ម នឹងត្រូវបានជំរុញកាន់តែខ្លាំង នៅពេលដែលកិច្ចព្រមព្រៀង ពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ចូលជាធរមាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី […]
  • កប៉ាល់ចំនួនបីបន្ថែមទៀត ដែលដឹកគ្រាប់ធញ្ញជាតិ បានចាកចេញពីកំពង់ផែរបស់អ៊ុយក្រែន Al Jazeera ៖ ក្រសួងការពារជាតិតួកគីបាននិយាយថា កប៉ាល់ចំនួនបីបន្ថែមទៀតដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែន បានចាកចេញពីកំពង់ផែសមុទ្រខ្មៅ ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសតួកគីដើម្បីត្រួតពិនិត្យ។ កប៉ាល់ចំនួនពីរគឺ (ប៉ូឡាណេត) Polarnet ដែលមានទង់ជាតិទួរគី និង (រ៉ូហ្សិន)Rojen ដែលមានទង់ជាតិ (ម៉ាល់តា) បានចាកចេញពីកំពង់ផែ (ឆរ ណូម៉ឺស) Chornomorsk ។ មួយគ្រឿងទៀត ម៉ាក (ណាវី ស្តារ)Navi Star ដែលមានទង់ជាតិប៉ាណាម៉ា បានចាកចេញពីកំពង់ផែ (អូដេសា)Odesa ។ រួមបញ្ចូលគ្នា កប៉ាល់ទាំងនោះផ្ទុកពោតជាង 58,000 តោន ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសទួរគី អៀរឡង់ និងចក្រភពអង់គ្លេស។ កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ មានគោលបំណងបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ដោយបង្កើតច្រករបៀងដឹកជញ្ជូនសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ដើម្បីនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន។ ការត្រួតពិនិត្យលើកប៉ាល់ដោយអ្នកត្រួតពិនិត្យព្យាយាមធានាថាកប៉ាល់ដឹកទំនិញចេញទៅក្រៅមានផ្ទុកតែគ្រាប់ធញ្ញជាតិ ជី ឬអាហារ មិនមែនទំនិញផ្សេងទៀតទេ ហើយកប៉ាល់ដែលចូលមកមិនមានផ្ទុកអាវុធ៕ ប្រែសម្រួលដោយ: ជ ង៉ា
  • ប្រទេសកូរ៉េខាងត្បូង បានបាញ់បង្ហោះគោចរ តាមចន្ទគតិដំបូងទៅកាន់ទីអវកាស Al Jazeera៖ ប្រទេសកូរ៉េខាងត្បូងបានចូលរួមប្រជែងការបាញ់បង្ហោះគោចរ ទៅកាន់ឋានព្រះច័ន្ទជាមួយនឹ ងការបាញ់បង្ហោះគោចរតាមច័ន្ទគតិដំបូងរបស់ខ្លួនដោយក្រុមហ៊ុនអវកាស SpaceX (ស្ពេសអិច) របស់ Elon Musk ។ លោក (លី សាង រីយ៉ាល់) Lee Sang-ryool ប្រធានវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ បាននិយាយនៅក្នុងវីដេអូ ដែលបង្ហាញមុនការបាញ់បង្ហោះនេះថានេះគឺជាព្រឹត្តិ ការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនៃការរុករកអវកាសរបស់កូរ៉េ។ ក្នុងអំឡុងពេលបេសកកម្មរយៈពេលមួយឆ្នាំ (ដានូរី) Danuri នឹងប្រើប្រាស់ឧបករណ៍ចំនួនប្រាំមួយផ្សេងគ្នា ដើម្បីធ្វើការស្រាវជ្រាវ រួមទាំងការស៊ើបអង្កេតលើផ្ទៃព្រះច័ន្ទដើម្បីកំណត់ទីតាំងចុះចតសក្តានុពលសម្រាប់បេសកកម្មនាពេលអនាគត។​គោចរតាម​ច័ន្ទគតិនឹងចាក់ផ្សាយបទចម្រៀង (ឌីណាមីត)Dynamite របស់ BTS ដើម្បីសាកល្បងបណ្តាញ។ ការបាញ់បង្ហោះនេះធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូងពន្លឿនកម្មវិធីអវកាសរបស់ខ្លួន ដោយស្វែងរកការបញ្ជូនយានទៅឋានព្រះច័ន្ទនៅឆ្នាំ 2030 និងចូលរួមជាមួយប្រទេសចំនួន ៩ ដែលធ្វើការលើគម្រោង. (អាតមីស) Artemis សំដៅទៅកាន់បេសក​កម្មចុះចតតាមច័ន្ទគតិនៅឆ្នាំ 2024។ មន្ត្រីម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េបានប្រាប់ AFP ថា “ប្រសិន​បើបេសកកម្មនេះទទួលបានជោគជ័យ កូរ៉េខាងត្បូងនឹងក្លាយជាប្រទេស​ទីប្រាំពីរនៅក្នុងពិភពលោកដែលបានចាប់ផ្តើមការស៊ើបអង្កេតគ្មានមនុស្សបើកទៅកាន់ឋានព្រះច័ន្ទ” ។ ប្រែសម្រួលដោយ: ជ ង៉ា
  • បុគ្គលិក នៅអ៊ីរ៉ាក់ត្រូវបានអនុញ្ញាត អោយឈប់សម្រាកនៅពេលដែលសីតុណ្ហភាព ឡើងដល់៥០អង្សាសេ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា បុគ្គលិករដ្ឋនៅក្នុងតំបន់ជាច្រើននៃប្រទេសអ៊ីរ៉ាក់ ត្រូវបានផ្តល់ការឈប់សម្រាកពីការងារមួយថ្ងៃ ខណៈដែលសីតុណ្ហភាពកើនឡើងលើសពី ៥០អង្សាសេ នៅក្នុងតំបន់មួយចំនួន។ ទីក្រុងមួយចំនួនរបស់ប្រទេសនេះបា នជាប់ចំណាត់ថ្នាក់កំពូលនៃកន្លែងក្តៅបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍។ ឃឺឌីស្ថាន 24 (Kurdistan24 ) បាននិយាយថា ជាលទ្ធផលនៃកំដៅដ៏ខ្លាំង យ៉ាងហោចណាស់ខេត្តចំនួន១០ បានផ្អាកការងារសម្រាប់បុគ្គលិករដ្ឋភាគច្រើន។ រលកកំដៅក្នុងប្រទេសបានបន្តតាំងពីពាក់ កណ្តាលខែកក្កដា ហើយត្រូវបានគេព្យាករណ៍ថានឹងមានបន្តទៀត។ កម្តៅគឺមិនធម្មតាទេនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលជាកន្លែងក្តៅបំផុតនៅលើផែនដី។ ប៉ុន្តែអ្នកស្រុកនិយាយថា ស្ថានភាពកាន់តែអាក្រក់ទៅៗ។ នៅកំពង់​ផែភាគខាងត្បូងនៃទីក្រុង បាស្រា (Basra) ដែលសីតុណ្ហភាពឡើងខ្ពស់បានអនុញ្ញាតអោយបុគ្គលិកឈប់សម្រាករយៈពេលបួនថ្ងៃ។ នៅឆ្នាំ​នេះ ខ្យល់ព្យុះធូលីក៏បានកើនឡើងផងដែរ ដែលរាំងស្ទះដល់ផ្ទៃមេឃ និងបណ្តាលឱ្យមានការផ្អាកសេវាកម្ម។ រលកកម្ដៅកាន់តែញឹកញាប់ កាន់តែខ្លាំង និងអូសបន្លាយយូរជាងនេះ ដោយសារតែការប្រែប្រួលអាកាសធាតុដែលបណ្ដាលមកពីមនុស្ស។ ពិភពលោកបានឡើងកំដៅប្រហែល 1.1អង្សាសេ ចាប់តាំងពីយុគសម័យឧស្សាហកម្មបានចាប់ផ្តើម ហើយសីតុណ្ហភាពនឹងបន្តកើនឡើង លុះត្រាតែរដ្ឋាភិបាលជុំវិញពិភពលោកធ្វើការកាត់បន្ថយយ៉ាងខ្លាំងចំពោះការបំភាយឧស្ម័ន៕ ប្រែសម្រួលដោយ : សាំង ម៉ីស៊ូ
  • ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងជើងប្រទេសជប៉ុន ប្រជាជន២០ម៉ឺននាក់ត្រូវជម្លៀសចេញ ស្ពានបាក់ស្រុត និងទន្លេបានបាក់ច្រាំង ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបោកបក់ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ដោយមានអ្នកស្រុកចំនួន២០ម៉ឺននាក់ត្រូវបានជំរុញឱ្យជម្លៀសចេញ ខណៈដែលអាជ្ញាធរបានព្រមានអំពីទឹកជំនន់ដ៏គ្រោះថ្នាក់។ អ្នកនាំពាក្យកំពូល របស់រដ្ឋាភិបាលលោក ហ៊ីរ៉ូកាស៊ុ ស៊ីម៉ាស៊ុនណូ បានប្រាប់អ្នកយកព័ត៌មានថា មនុស្សពីរនាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន។ ឯអាជ្ញាធរបានព្រមានអំពីការកើនឡើងហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់។ ទូរទស្សន៍សាធារណៈ NHK បាននិយាយថាការណែនាំអំពីការជម្លៀសដោយមិនមានការបង្ខំត្រូវបានចេញឱ្យអ្នកស្រុកចំនួន ២០ម៉ឺននាក់ នៅក្នុងតំបន់ចំនួន ៥ រួមមាននីហ្គាតា (Niigata),យ៉ាម៉ាកាតា(Yamagata), ហ្វូគុស៊ីម៉ាFukushima,អ៊ីស៊ីកាវ៉ា( Ishikawa) និង ហ្វូគួយ(Fukui )៕
  • មនុស្ស១៣នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ខណៈអគ្គីភ័យលេបត្របាក់ក្លឹបរាត្រីមួយនៅប្រទេសថៃ យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ និង៣៥នាក់រងរបួសបន្ទាប់ពីអគ្គីភ័យបានឆាបឆេះ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ នៅឯក្លឹបរាត្រីមួយក្នុងប្រទេសថៃ។ អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ១ ទៀបភ្លឺនៅក្លឹបរាត្រី ម៉ោនថែន ប៊ី (Mountain B) ដែលជាក្លឹបរាត្រីមួយកន្លែង ដែលជាអគារមួយជាន់នៅក្នុងខេត្តឈុនបូរី (Chonburi) ភាគអាគ្នេយ៍នៃទីក្រុងបាងកក និងប្រហែល៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងផាតាយ៉ា (Pattaya) ដែលជាគោលដៅរមណីយដ្ឋានទេស្ចរណ៍ដ៏ពេញនិយម។ លោកវរសេនីយ៍ឯកវុធធី ភុងសុំចាយ បានប្រាប់ទូរទស្សន៍CNNថា អគ្គីភ័យបានកើតឡើងក្នុងអំឡុងពេលសម្តែងតន្ត្រីផ្ទាល់ ហើយអ្នករងរបួសរលាកមានចាប់ពីស្រាលទៅធ្ងន់ធ្ងរ។ លោកបញ្ជាក់ថាអ្ន កស្លាប់ទាំងអស់សុទ្ធតែជាជនជាតិថៃ។ មន្ត្រីជួយសង្គ្រោះបាននិយាយថាម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះគឺជាក្មេងអាយុ១៧ឆ្នាំ ដែលជាអ្នកស្លាប់ក្មេងជាងគេដែលត្រូវបានគេកំណត់អត្តសញ្ញាណរហូតមកដល់ពេលនេះ។ លោកវរសេនីយ៍ឯកសុំចាយ(Somjai) បាននិយាយថាការស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះកំពុងដំណើរការហើយ។ គួរបញ្ជាក់ថាក្លឹបរាត្រីនេះបានបើកកាលពីពីរខែមុន ហើយបានក្លាយជាកន្លែងពេញនិយមពីសំណាក់អ្នកស្រុកសម្រាប់ការសម្តែងផ្ទាល់របស់ក្រុមតន្រ្តីដែលធ្វើឡើងរាល់យប់ចាប់ពីម៉ោង១២ព្រឹកដល់ម៉ោង១ព្រឹកដែលមានការផឹកនិងរាំ។ ប្រែសម្រួលដោយ ប៊ុន សុភាព
  • មនុស្សបួននាក់ បានរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ នៅជិតសេតវិមានសហរដ្ឋអាមេរិក មនុស្សបួននាក់បាន រងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ ពីត្រូវរន្ទះបាញ់ នៅជិតសេតវិមាន។ មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា បុរសពីរនាក់ និងស្ត្រីពីរនាក់ស្ថិតនៅក្នុងឧទ្យាន ឡាហ្វាយេត ក្នុងទីក្រុង វ៉ាស៊ីនតោនឌីស៊ី។ អំឡុងពេលមានព្យុះដ៏ខ្លាំងក្លាមួយនៅពេលដែលពួកគេត្រូវបានរន្ទះបាញ់។ ដោយសារតែឧទ្យាននៅជិតកន្លែងធ្វើការរបស់ប្រធានាធិបតីអាមេរិក សមាជិកនៃសេវាកម្មសម្ងាត់គឺជាមនុស្សដំបូងគេដែលជួយជនរងគ្រោះ។ រីឯអត្តសញ្ញាណអ្នករង របួសមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ រន្ទះបានវាយប្រហារ មនុស្សបួននាក់នៅក្បែរ ដើមឈើក្បែររបង ដែលនៅជុំវិញបរិវេណសេតវិមាន នៅល្ងាចថ្ងៃព្រហស្បតិ៍។ ឌីស៊ី ហ្វាយអឺ (DC Fire) និងអ៊ីអិមអេស ( EMS ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំងបួននាក់បានរងរបួសធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់អាយុជីវិត។ លើសពីនេះ អ្នកជម្ងឺទាំងបួននាក់ ត្រូវបានដឹកយ៉ាងឆាប់រហ័សបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ដោយសារពួកគេអាចព្យាបាលបាន។ មន្ត្រីមិនបានដឹងថាតើពួកគេស្គាល់គ្នា ឬធ្វើអ្វីមុននឹងរន្ទះបាញ់នោះទេ។ ក្រោយកើតហេតុ ឧទ្យានមួយផ្នែកនៅតែបិទដដែល ដោយមានសេវាសង្គ្រោះបន្ទាន់នៅកន្លែងកើតហេ សេវាអាកាសធាតុជាតិបានចេញការព្រមានអំពីព្យុះផ្គររន្ទះសម្រាប់តំបន់នេះនៅល្ងាចថ្ងៃព្រហស្បតិ៍។ គួរបញ្ជាក់អោយដឹងផងដែរថា ឡាហ្វាយេត ឃ្វារ (Lafayette Square) គឺជាសួនសាធារណៈទំហំ៧ហិចតានៅភាគខាងជើងនៃសេតវិមាន៕ ប្រែសម្រួលដោយ : សាំង ម៉ីស៊ូ
  • កម្ពុជា និងរុស្ស៊ី ចុះហត្ថលេខាលើផនការពិគ្រោះយោបល់រួមចំណែកពង្រឹងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី បានចុះហត្ថ លេខាលើ “ ផែនការកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក កម្ពុជា និងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៤» ដែលនឹងរួមចំណែកពង្រឹងបន្ថែមទៀតទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងពិធី ចុះហត្ថលេខា នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ បន្ទាប់ពីការចុះហត្ថលេខាលើផែនការនៃកិច្ចពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបាន ចេញសេចក្តីថ្លែងការណ៍រួមមួយ ដូចមានភ្ជាប់មកជាមួយ៕
  • ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ​លើ​វិស័យ​សកម្មភាពមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានស្នើសុំឲ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ​លើវិស័យសកម្មភាពមីន​រហូត​ដល់កម្ពុជា​សម្រេច​បាននូវគោលដៅគ្មាន​មីនឆ្នាំ២០២៥។ ការស្នើនេះធ្វើឡើង នៅព្រឹកថ្ងៃទី០៥ខែសីហា ឆ្នាំ២០២២ នៅនិវេសនដ្ឋានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយលោកជំទាវ Amanda Milling, Minister of State for Asia and the Middle East នៃចក្រភពអង់គ្លេស។ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកលើកអំពី​ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ និងវិស័យសកម្មភាពមីនរវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះ លោកជំទាវAmanda Milling បានវាយតម្លៃខ្ពស់ដល់ការងារបោសសម្អាតមីននៅកម្ពុជាដែល​ជា​តម្រូវការចាំបាច់ក្នុងការចូលរួមជួយដល់ប្រជាជនកម្ពុជាកាត់បន្ថយគ្រោះថ្នាក់និងការអភិវឌ្ឍប្រទេសជាតិ ។ ចក្រភពអង់គ្លេសនឹងបន្តគិតគូរចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យ​មីននេះ បន្ថែមទៀត ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)