ព័ត៌មានថ្មី
- ការធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០ ត្រូវបានព្រឹទ្ធសភាពិនិត្យនិងផ្តល់យោបល់ទាំងស្រុងដោយឥតកែប្រែនិងចាត់ទុកជាការប្រញាប់ នាព្រឹកថ្ងៃសុក្រទី០៥ ខែសីហា ឆ្នាំ២០២២ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំលើកទី៩ព្រឹទ្ធសភានីតិកាលទី៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន៥៧រូប ដោយបានពិនិត្យនិងផ្តល់យោប់យ៉ាងល្អិតល្អន់ ទៅលើរបៀបវារៈសំខាន់ៗទាំង៥ដែលបានស្នើឡើង។ តាមប្រសាសន៍របស់ អ្នកនាំពាក្សព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ឱ្យដឹងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩មាត្រា៩៨ថ្មីមាត្រា១០២ថ្មីមាត្រា១១៩ថ្មី (មួយ)និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មីនិងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានព្រឹទ្ធសភាពិនិត្យយ៉ាងហ្មត់ចត់ព្រមទាំងផ្តល់យោបល់យ៉ាងល្អិតល្អន់។ ព្រឹទ្ធសភាពយល់ឃើញថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងសំដៅធានាឱ្យស្ថាប័នកំពូលរបស់ជាតិជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋបានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ ហើយធានាការពារនិងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មនេះ តាក់តែងឡើងយ៉ាងលំអិតធានាបាននូវភាពត្រឹមត្រូវនៃការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសបែបសភានិយមព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈនិងប្រើសិទ្ធិអំណាចរបស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅរៀងរាល់៥ឆ្នាំម្តងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់និងបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ។ ជាមួយគ្នានោះ សម័យប្រជុំពេញអង្គព្រឹទ្ធសភា នូវបានលើកយកមកពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ , […]
- ជប៉ុនផ្ដល់ឥណទានសម្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជាជប៉ុន ចំនួនជាង៤១ពាន់លានយ៉េន ជប៉ុនផ្ដល់ឥណទានសម្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជាជប៉ុន ចំនួនជាង៤១ពាន់លានយ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍកំណត់ផែកុងតឺន័រ ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជំហានទី១
- ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ពីឯកសារដែលត្រូវយកជាប់តាមខ្លួន នៅពេលបើកបរយានយន្ត
- កម្ពុជា សហភាពអឺរ៉ុប ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីដើម្បីលើកកម្ពស់ការយោគយល់គ្នា និងជំរុញបន្ថែមទៀតពាណិជ្ជ កម្ម និងការវិនិយោគ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ចូសេព បូរ៉េល វុនតេលេស (Josep Borrell Fontelles) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោល នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី នៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌ ដែលរៀបចំកម្ពុជា។ អំពីទំនាក់ទំនងទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម បូរ៉េល បានសម្តែងនូវសេចក្តីរីករាយចំពោះការរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិ បត្តិការ និងបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីលើកកម្ពស់ការយោគ យល់គ្នាទៅវិញទៅមក ក៏ដូចជា ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូស បញ្ជាក់ថា សហភាពអឺរ៉ុបមិនត្រឹមតែជាម្ចាស់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូល្អទាំងក្នុងផ្នែកនយោបាយ និងសេដ្ឋកិច្ច និងបានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះសហភាពអឺរ៉ុប និងប្រទេសជាសមាជិក សម្រាប់ការបន្តគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច- […]
- តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាប ខេត្ដសៀមរាប ដាក់ឲ្យប្រគួតប្រជែងបរិស្ថានស្អាត អាជ្ញាធរខេត្ដសៀមរាប បានដាក់គម្រោងឲ្យសហគមន៍ទេសចរណ៍ចំនួន៣ នៅជាប់បឹងទន្លេសាប នៃខេត្ដសៀមរាប បង្កើតរចនាសម្ព័ន្ធគ្រប់គ្រងសម្រាម ដើម្បីប្រគួតប្រជែងយកជ័យលាភីតំបន់ទេសចរណ៍បរិស្ថានស្អាត សម្រាប់ឲ្យមានការទាក់ទាញអ្នកទេសចរណ៍នៅពេលខាងមុខ។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានថ្លែងក្នុងកិច្ចពិភាក្សាពីការវិចខ្ចប់កាកសំណល់ នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ថាតំបន់ទេសចរណ៍ដែលត្រូវប្រឡងគ្នាជាតំបន់ទេសចរណ៍បៃតងស្អាតទាំងនោះរួមមាន នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ក្នុងស្រុកប្រាសាទបាគង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប។ លោកបានបន្ដថា អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើតរចនាសម្ព័ន្ធ ពីការគ្រប់គ្រងសម្រាម សំណល់រឹង ឲ្យបានត្រឹមត្រូវនៅក្នុងតំបន់របស់ខ្លួន ទាំងនៅក្នុងរដូវវស្សា និងរដូវប្រាំង ដើម្បីប្រគួតប្រជែងគ្នាយកជ័យលាភីពីតំបន់ទេសចរណ៍បៃតងបរិស្ថានស្អាត។ រចនាសម្ព័ន្ធនៃការគ្រប់ គ្រងកាកសំណល់នេះ មានអ្នកទទួលទុកដាក់សម្រាម អ្នកគ្រប់គ្រងពីការដឹកជញ្ជូនសម្រាម និង ការផ្សព្វផ្សាយពីបរិស្ថានស្អាតជាដើម ដោយបង្កើតរចនាសម្ព័ន្ធនេះ ក្នុង រយៈពេលមួយខែ ។ លោកបានបន្ដថា សហគមន៍ទេសចរណ៍នីមួយៗ ត្រូវសហការគ្នាជាមួយអង្គការដៃគូរ និងប្រជាសហគមន៍ ព្រះសង្ឃ យុវជនស្ម័គ្រចិត្ដ ដោយបំផុសគំនិតឲ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ដូចដើររើសសម្រាម ដាក់ទៅក្នុងធុងសម្រាមនៅតាមទូកទេសចរណ៍ និង ដាក់ពាក្យស្លោកពីបរិស្ថានស្អាតនៅតាមផ្ទះផងដែរ […]
- សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំ ណើត របស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។ ក្នុងនាម ជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ […]
- ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ នៅខេត្តសៀមរាប ការប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម ក្រោមវត្តមានរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៏ ដឹកនាំក្រុមកីឡាករវ័យចំណាស់កម្ពុជា ចូលរួមប្រកួត និង មានវត្តមានក្រុមកីឡាករវ័យចំណាស់ថៃ ឡាវ ចំនួន ១១០នាក់ និង កីឡាករវ័យចំណាស់វៀតណាមចំនួន ២០នាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ដើមី្បចូលរួមគាំទ្រ ទស្សនា លើកទឹកចិត្តដល់ក្រុមកីឡា ក្នុងពេលប្រកួតផងដែរ ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រីកនូវសក្តានុពលទេសចរណ៍សម្បូរបែបតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និង បង្កើនកិច្ចសហប្រតិ បត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ ជរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធាន មនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និង ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ […]
- នារីបម្រើការងារនៅក្នុងហាងមួយកន្លែងត្រូវបានបុរសពីរនាក់ទូរស័ព្ទហៅយកទៅរំលោភបូកនៅក្នុងព្រៃឧទ្យានអង្គរ (ខេត្តសៀមរាប,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២)៖ នារីបម្រើការងារនៅក្នុង ហាងម៉ាក់ប្រាងថ្មី ម្នាក់ត្រូវបានបុរស២នាក់ ទូរស័ព្ទហៅយកទៅរំលោភ បូក នៅក្នុងព្រៃឧទ្យានអង្គរ។ សមត្ថកិច្ចបានឲ្យដឹងថាករណីរំលោភសេពសន្ថវៈ នេះបានកើតឡើងនៅ ថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃឧទ្យានអង្គរ ស្ថិតក្នុង ក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានបន្តថាជនរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរបុគ្គលិកធ្វើការនៅហាងម៉ាក់ប្រាងថ្មី មានទីលំនៅកំណើត ឃុំ ដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិត ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ កម្ពស់១៧០m មាឌធំ សម្បុស ច្រមុះស្រួច ភ្នែកធំៗ ពាក់អាវយឺត ពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែង ម៉ូតូសង់ពណ៌ខ្មៅ មិនចាំស៊េរី មិនចាំ […]
- សម្តេចតេជោ បញ្ជាក់ថា ដោយសារសន្តិភាព ទើបធ្វើឲ្យថ្នាក់ដឹកនាំប្រទេសមហាអំណាចជាច្រើនមកកាន់កម្ពុជា ថ្លែងនៅក្នុងពិធីដែលសម្តេចទទួលសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ថា កត្តាសន្តិភាពនេះហើយ ដែលបានធ្វើឲ្យថ្នាក់ដឹកនាំប្រទេសមហាអំណាច មាន ទំនុកចិត្តដោយសម្រេចមកប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២នេះតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្តិភាពពិតជាមានការចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេស និងការពារជីវិតរបស់ប្រជាពលរដ្ឋ។ ប្រសិនបើកម្ពុជាពុំមានសុខសន្តិភាពនេះកម្ពុជា ក៏មិនអាចរៀបចំកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកជាមួយប្រទេសមហាអំណាច និងប្រទេសអ្នកមាននៅលើពិភពលោកនេះបានដែរ៕
- ស្លាប់៨នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែសីហាម្សិលមិញ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០ លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ និងរបួសធ្ងន់ស្រាល៦ នាក់។ មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ ស្ដាំ៕
- សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់៧០ឆ្នាំឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាល ជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។ ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥ មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត។ ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងឥតសន្សំសំចៃកម្លាំងកាយចិត្ត និងបញ្ញាញាណ សម្តេចតេជោ ហ៊ុន […]
- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជំហរចង់ឲ្យរុស្ស៊ី និងអ៊ុយក្រែនចរចា ដើម្បីបញ្ចប់ជម្លោះ មន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីឯកឧត្តម Sergey Lavrov បានចូលជួប ពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៅព្រឹកម៉ិញ ក្នុងឱកាសមកចូលរួមកិច្ចប្រជុំអាស៊ាន-រុស្ស៊ីនៅល្ងាចថ្ងៃទី០៤ សីហានេះ។ ជំហររបស់កម្ពុជា ក៏ដូចជាជំហររបស់អាស៊ាន គឺចង់ឲ្យមានដំណោះស្រាយតាម រយៈការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់ជម្លោះនេះ។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជំហររបស់កម្ពុជា នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស៊្សីថា កម្ពុជាចង់ឃើញភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបន្តការចរចារស្វែងការសន្តិភាព ដើម្បីបញ្ចប់ជម្លោះនេះឲ្យបាន ឆាប់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេច តេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប។ សង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយជាង៣ខែមកហើយ ដែលធ្វើឲ្យបាត់បង់ជីវិត និងខូចខាតអ៊ុយក្រែនយ៉ាងខ្លាំង។ តាមរយៈទណ្ឌកម្មជាបន្តបន្ទាប់របស់អឺរ៉ុប អាមេរិក និងសម្ព័ន្ធមិត្ត បានធ្វើឲ្យតម្លៃប្រេង ថាមពល និងសន្តិភាពស្បៀង បាន ជួបវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មាន។ ដូច្នោះហើយការបញ្ចប់ជម្លោះឲ្យបានឆាប់ជារឿង ចាំបាច់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនអ៊ុយក្រែន និងរុស្ស៊ីប៉ុណ្ណោះទេ តែគឺ សម្រាប់ជាប្រយោជន៏ដល់ប្រជាជនលើពិភពលោក។ ឯកឧត្តម Sergey Lavrov […]
- សម្តេចតជោ ហ៊ុន សែន ស្នើអោយសហគមន៍អឺរ៉ុបពិចារណាឡើងវិញទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សី សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើអោយសហគមន៍អឺរ៉ុបពិចារណាឡើងវិញទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សី ព្រោះទណ្ឌកម្មប៉ះពាល់ដល់ ប្រជា ជនសកលលោកទាំងមូល។ សម្តេចតេជោ ក៏បញ្ជាក់ចំពោះមុខសហភាពអឺរ៉ុប ថា កម្ពុជានៅតែរក្សាជំហរ មិនយកអធិបតេយ្យភាពទៅដូរនឹងជំនួយ និងប្រព័ន្ធ អនុគ្រោះពន្ធនោះឡើយ។ ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងជាន់ខ្ពស់ទទួល បន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេ នៅព្រឹកថ្ងៃទី០៤ សីហានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអឺរ៉ុបពិនិត្យឡើងវិញអំពីការដាក់ទណ្ឌរុស្ស៊ី ព្រោះទណ្ឌកម្មមិនប៉ះពាល់ ដល់រុស្ស៊ីតែមួយនោះទេ តែប៉ះពាល់ដល់ប្រជាពលរដ្ឋនៅអឺរ៉ុប និងប្រជាជននៅពិភពលោក។ ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី ចំពោះមុខតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្ម ការអឺរ៉ុបថា កម្ពុជាមិនយកអធិបតេយ្យភាពរបស់ខ្លួនទៅដូរ យកជំនួយ រឺប្រព័ន្ធអនុគ្រោះពន្ធអ្វីនោះទេ។ កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ដោយសារលើកហេតុផលថា កម្ពុជារំលោភបំពានសិទ្ធិមនុស្ស។ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប […]
- បាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះក្រុមថៃ ដោយលទ្ធផល ៣-១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ បាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះក្រុមថៃ ដោយលទ្ធផល ៣-១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៤ ខែសីហានេះ ។
- រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) បានមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) បានមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥(AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣-៦ ខែសីហា ឆ្នាំ២០២២។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


