ព័ត៌មានថ្មី
- រដ្ឋមន្ត្រីការបរទេសអាស៊ាន ព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗ នៅតំបន់ក្បែរអាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ាន ព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះ នៅតំបន់ក្បែរអាស៊ាន។ អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញ៉ុង ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ។ អាស៊ានមានការព្រួយបារម្ភ ចំពោះភាពផុយស្រួយ នៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះ នៅតំបន់ក្បែរអាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ ដែលអាចនឹងនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។ អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញ៉ុង ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយដែលដាក់ចេញដោយប្រទេសនីមួយៗ។ ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃនិងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើងគឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។យើងគួរតែរួមគ្នា ហើយអាស៊ានត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលការសន្ទនាដោយសន្តិវិធីរវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់របស់យើង៕ 235 People reached 3 Engagements Boost post
- ប្រមុខការទូតកម្ពុជា-ចិន ប្ដេជ្ញាចិត្តដើម្បីអនុវត្តនូវផែនការសកម្មភាព៥ឆ្នាំទៅមុខ ក្នុងក្របខ័ណ្ឌមេគង្គ -ឡាងឆាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តការសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសឡាងឆានដទៃទៀត ដើម្បីអនុវត្តនូវផែនការសកម្មភាព៥ឆ្នាំទៅមុខក្នុងក្របខ័ណ្ឌមេគង្គ-ឡាងឆាន។ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យផ្លូវការកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធបានឱ្យដឹងដូច្នេះលើកក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ។ ក្នុងជំនួបពិភាក្សាការងាររបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ខណៈឯកឧត្តម អញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជានោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ ទំនងទ្វេភាគីកម្ពុជា-ចិន។ ពិសេសសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសចំពោះវិបត្តិនៅអ៊ុយក្រែន និងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើយ៉ាងណារក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ […]
- មនុស្សបួននាក់ស្លាប់ក្នុងការតវ៉ា នៅអាហ្វ្រិកខាងត្បូងជុំវិញតម្លៃថាមពលខ្ពស់ មន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ក្នុងអំឡុងពេលតវ៉ាជុំវិញតម្លៃអគ្គិសនី នៅក្នុងសង្កាត់មួយនៅអាហ្វ្រិកខាងត្បូង។កាលពីថ្ងៃច័ន្ទ អ្នកស្រុកខឹងនឹងតម្លៃខ្ពស់នៃសេវាកម្មមូលដ្ឋានដោយបានរារាំងផ្លូវដោយដុតសំបកកង់ ហើយបានដុតបំផ្លាញអគារសាលាក្រុងមួយក្នុងសង្កាត់ធីមប៊ីសា (Thembisa) ភាគឦសាននៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ ចូហានណេសបឺក(Johannesburg )។ អាជ្ញាធរបាននិយាយថា មនុស្សពីរនាក់បានស្លាប់ក្នុងការតវ៉ាជាមួយប៉ូលីសបន្ទាប់ពីការតវ៉ាបានផ្ទុះឡើងនៅពេលព្រឹក។ អ្នកនាំពាក្យប៉ូលិសក្រុងក្នុងតំបន់ លោកស្រីថេប៉ា (Thepa) បានប្រាប់ AFP ថា ករណីនេះ ត្រូវបានគេចោទប្រកាន់ថា ពួកគេត្រូវបានបាញ់សម្លាប់។ ក្រោយមកនៅពេលល្ងាច សាកសពពីរទៀតត្រូវបានគេរកឃើញនៅជិតច្រកចូលនៃអគារដែលត្រូវបានឆេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤នាក់។ លោកស្រីបានបន្ថែមថា ប៉ូលិសមិនទាន់បញ្ជាក់ពីមូលហេតុអ្វីដែលបណ្ដាលឲ្យមនុស្សស្លាប់នោះទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។ គួរបញ្ជាក់ថា ការតវ៉ាជុំវិញសេវាកម្មមិនល្អកើតឡើងជាទៀងទាត់ នៅអាហ្វ្រិកខាងត្បូង ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអត្រាគ្មានការងារធ្វើ និងឧក្រិដ្ឋកម្មខ្ពស់បំផុតមួយចំនួននៅក្នុងពិភពលោក៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- មនុស្សម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស ក្នុងការបាញ់ប្រហារនៅក្រុងវ៉ាស៊ីងតោន យោងតាមសារព័ត៌មាន អិនប៊ីស៊ី វ៉ាស៊ីងតោន (NBC Washington) បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅកូឡុំបៀ កាលពីយប់ថ្ងៃចន្ទ។ គួរបញ្ជាក់ថាហេតុការណ៍ បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ នៅក្នុងប្លុក 1500 នៃផ្លូវ F ។នាយកដ្ឋានប៉ូលីស DC បាននិយាយតាមរយៈ ទ្វីតធឺ(Twitter )នៅព្រឹកថ្ងៃចន្ទថា ជនរងគ្រោះជាច្រើននាក់ ត្រូវបានរាយការណ៍នៅក្នុងការបាញ់ប្រហារនៅវ៉ាស៊ីនតោនឌីស៊ី៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- ឯកអគ្គរដ្ឋទូតចិនដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ីនៅតៃវ៉ាន់ ឯកអគ្គរដ្ឋទូតចិន ឈីន ហ្កាង នៅថ្ងៃអង្គារនេះ បានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី នេនស៊ី ផេឡូស៊ីទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន។ លោក ឈីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នេះគឺជាព្រឹត្តិការណ៍ដែលធ្វើឲ្យមានភាពអវិជ្ជមាន របស់ភាគីអាលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិក។ វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋាននយោបាយ ទំនាក់ទំនងចិន-អាមេរិក និងរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ ពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយបានបញ្ជូនសញ្ញា ដល់កងកម្លាំងបំបែកខ្លួនសម្រាប់ ឯករាជ្យតៃវ៉ាន់។ លោក ឈីន បានសង្កត់ធ្ងន់ថា ការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិនជាង ១.៤ពាន់លាននាក់។ លោកបានបន្តទៀតថា ការប៉ុនប៉ងណាមួយដើម្បីជ្រៀតជ្រែកនិងរារាំងការបង្រួបបង្រួមរបស់ប្រទេសចិននឹងបរាជ័យ។ ឯកអគ្គរដ្ឋទូតបានព្រមានថា ប្រទេសចិននឹងចាត់វិធានការយ៉ាងខ្លាំងក្លា ហើយកងកម្លាំងផ្តាច់ខ្លួនរបស់សហរដ្ឋអាមេរិក និងកងឯករាជ្យតៃវ៉ាន់ ត្រូវតែទទួលខុសត្រូវចំពោះផលវិបាកធ្ងន់ធ្ងរទាំងអស់នេះ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- ក្រសួងកសិកម្មកម្ពុជា ចុះកិច្ច MoU ជាមួយសាលាក្រុងសុងណាម ដើម្បីជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើឯកសារអនុស្សរណ:នៃការយោគយល់គ្នាត្រីភាគី (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា សាលាក្រុងសុងណាម និងក្រុមហ៊ុន Orient Group ស្តីពី “ការចែករំលែកគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សំដៅជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការអភិវឌ្ឍវិស័យសិកម្ម”។ ភាគីទាំងបី បានធ្វើគារវកិច្ចគ្នាទៅវិញទៅមក និងបាន សម្តែងនូវឆន្ទ:សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាតាមរយ: ការពង្រីកឱកាសសម្រាប់ការផ្លាស់ប្តូរធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការចែករំលែកគោលនយោបាយអភិវឌ្ឍន៍កសិកម្ម និងជនបទ។ ពិសេសសហការគ្នាបង្កើនតម្លៃកសិកម្ម សហការគ្នាអភិវឌ្ឍន៍កសិកម្ម តាមរយ:អនុវត្តបច្ចេកវិទ្យាកសិកម្មថ្មីៗ។ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ វិស័យកសិកម្មកម្ពុជានឹងមានការអភិវឌ្ឍឈានឡើងមួយកម្រិតទៀត ពិសេសការនាំចេញកសិផលមកកាន់ទីផ្សារកូរ៉េនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រីជាថ្មីម្តងទៀត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម អភិបាលក្រុងសុងណាម ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី ដោយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងទទួលបានជោគជ័យដូចការរំពឹងទុក៕
- គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន បង្ហាញលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈ កម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានបង្ហាញនូវលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់ខ្លួនក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ខែកក្កដារហូតដល់ថ្ងៃទី០២ខែសីហាឆ្នាំ២០២២ នេះនៅសណ្ឋាគា កាំបូឌីយ៉ាណា នៅរាជធានីភ្នំពេញ ។ កិច្ចប្រជុំពិសេសលើកទី១ របស់អាយឆានេះដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជា ប្រចាំអាយឆា និងមានការចូលរួមពីតំណាង តំណាងរងប្រចាំអាយឆា នៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ាន។ កិច្ចប្រជុំពិសេសនេះ បានពិភាក្សាបញ្ចប់ និងអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់អាយឆា និង សេចក្តីថ្លែងការណ៍របស់ប្រធានអាយឆា ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។ លទ្ធផលនៃកិច្ចប្រជុំនោះបានបង្ហាញថា កិច្ចប្រជុំបានឯកភាពក្នុងការបញ្ជូនអានុសាសន៍ទាំងឡាយ ដែលទទួលបានពីកិច្ចសន្ទនាថ្នាក់តំបន់៖ស្វ័យវាយតម្លៃលើវឌ្ឍនភាពរយៈពេល១០ឆ្នាំ របស់អាយឆាទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។ កម្មវិធី/សកម្មភាពអាទិភាព របស់អាយឆាឆ្នាំ២០២៣ ក៏ត្រូវបានពិភាក្សាបញ្ចប់សម្រាប់ ការបញ្ជូនទៅគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន(CPR) ហើយបន្តដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីអនុម័ត។ វឌ្ឍនភាពនៃការអនុវត្តកម្មវិធីនិងសកម្មភាពអាទិភាពនានារបស់អាយឆា ក៏ត្រូវបានលើកមកពិភាក្សារួមមាន៖ សិទ្ធិកុមារ សិទ្ធិមនុស្សនិងបរិស្ថាន ការជួញដូរមនុស្ស ធុរកិច្ច និងសិទ្ធិមនុស្ស សិទ្ធិទទួលបានទឹកស្អាតនិងអនាម័យ និងសិទ្ធិទទួលបានការអប់រំជាដើម។ កិច្ចប្រជុំក៏បានពិភាក្សាអំពីការត្រៀមរៀបចំកម្មវិធីខួប១០ឆ្នាំ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពី ការអនុម័ត […]
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទីម័រខាងកើត នឹងអាចចូលជាសមាជិកអាស៊ានយ៉ាងយូរនៅឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៏ថា ដំណើរការនៃការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ដោយសម្តេចមានសុទិដ្ឋិនិយមថា អាស៊ាននឹងអាចស្វាគមន៍ប្រទេសទីម័រឡេស្តេ មកកាន់គ្រួសារអាស៊ាន បានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ។ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិ និយមថា ប្រទេសទីម័រខាងកើត នឹងអាចចូលជាសមាជិកអាស៊ានបានយ៉ាងយូរនៅត្រឹមឆ្នាំ ២០២៣។ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែសីហា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដំណើរការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត កំពុងមានវឌ្ឍនភាពយ៉ាងល្អ ហើយលោកមានសុទិដ្ឋិនិយមថា យើងនឹងអាចស្វាគមន៍ប្រទេសនេះមកកាន់គ្រួសារអាស៊ាន បានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ។ កាលពីដើមឆ្នាំ២០២២ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រ៉េស ម៉ាញ៉ូ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានជួយដល់ប្រទេសទីម័រខាងកើត ឱ្យបានចូលជាសមាជិកអាស៊ាន។ សូមជម្រាបថា កម្ពុជាតែងតែគាំទ្រប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។ ចំពោះមុខ កម្ពុជានឹងបន្តជំរុញ សសរស្ដម្ភសេដ្ឋកិច្ច និងសង្គម […]
- ប្រធានអាស៊ាន៖ ករណីមានអ្នកទោសផ្សេង ត្រូវកាត់ទោសប្រហារជីវិត អាស៊ានត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់ខ្លួនចំពោះមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធាន អាស៊ានឆ្នាំ២០២២ បានបញ្ជាក់ថា ស្ថានភាពនៅមីយ៉ាន់ម៉ា កាន់តែអាក្រក់បំផុត ក្រោយ របបយោធាកាត់ទោសប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន៤រូប។ សម្តេចតេជោ សង្កត់ធ្ងន់ថា ករណីមានអ្នកទោសផ្សេងទៀត ត្រូវកាត់ទោសប្រហារជីវិត អាស៊ានត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់ខ្លួនចំពោះមីយ៉ាន់ម៉ា។ ក្នុងពិធីថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ ព័ន្ធ នៅព្រឹកថ្ងៃទី០៣ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធាន អាស៊ានប្តូរវេន ឆ្នាំ២០២២ មានប្រសាសន៏ថា ចំពោះបញ្ហាមីយ៉ាន់ម៉ា កម្ពុជាបានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយបានពុះពារ ការលំបាក និងជំនះការរិះគន់ជាច្រើន ដើម្បីជួយប្រទេសមួយនេះនិងប្រជាជនមីយ៉ាន់ម៉ារក ដំណោះស្រាយនយោបាយ។ កម្ពុជា ក្នុងនាមប្រធានអាស៊ាន នឹងបន្តអនុវត្តការងារនេះ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ។ សម្តេចតេជោសង្កត់ធ្ងន់ថា «ទោះបីជាការអនុវត្ដកុងសង់ស៊ីស ៥ចំណុច ពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បាន ប៉ុន្តែការខិតខំរបស់យើងកន្លងមកបានសម្រេចភាពជឿនលឿនខ្លះដែរ ជាពិសេសលើ ការងារផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត»។ (សម្លេងសម្តេច៖ ប៉ុន្តែសភាពការណ៍នៅពេលនេះ ប្រែប្រួលខ្លាំង ដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុន មានការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតទៅលើសកម្មជនបក្សប្រឆាំង៤រូប។ […]
- មន្ត្រីជាន់ខ្ពស់ក្រសូងការបរទេស៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងលើក យកបញ្ហាតៃវ៉ាន់មកពិភាក្សា ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិកម្ពុជា បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងអាចលើកយកបញ្ហា ទស្សនកិច្ចរបស់ប្រធានអាមេរិកទៅកោះតៃវ៉ាន់ មកពីភាក្សា ក៏ដូចជាស្វែងរកចំណុចរួមណាមួយ ដើម្បីឲ្យអាស៊ានចូលរួមចំណែក ក្នុងការម្របសម្រួល និងបញ្ចេញយោបល់ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានការណ៏កោះតៃវ៉ាន់ធូរស្រាលឡើងវិញ។ ទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ កាលពីយប់ថ្ងៃទី០២ សីហា បានធ្វើឲ្យបញ្ហានៅតៃវ៉ាន់កាន់ តែឡើងកម្តៅកាន់តែខ្លាំង។ នៅក្នុងសន្និសីទកាសែតមុនបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី០៣ សីហានេះ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិកម្ពុជា មានប្រសាសន៏ ថា កម្ពុជា មិនចង់ឃើញការកើនឡើងនៃភាពតានតឹង និងចង់ឲ្យភាគីទាំងអស់ ជជែកគ្នា ស្វែងរកដំណោះស្រាយ បន្ថយភាពតានតឹង។ កម្ពុជា នៅតែប្រកាន់ យកគោល នយោបាយចិនមួយ ក្នុងការថែរក្សាសន្តិភាព រវាងទំនាក់ ទំនងចិន និង តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ កម្ពុជា សង្ឃឹម ថា ភាគីទាំងអស់នឹងគោរពគោល […]
- សម្តេចតេជោ អបអរសាទរកីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា សូមអបអរសាទរ កីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ប្រភេទពិការ BC 2 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ សូមជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕
- សម្តេចតេជោ ស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកក្រកម្ពុជា និងជាប្រធានអាស៊ាន២០២២ នៅព្រឹកថ្ងៃទី០៣ សីហា ២០២២ នេះបានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរដ្ឋមន្រ្តីការបរទេស នៃប្រទេសនានា។ សម្តេចតេជជោ បញ្ជាក់ថា កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55thASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានដូចជា 1-Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត, 2-Nikos Dendias រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសក្រិក, 3-H.E Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន, 4-H.E Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ, 5-H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម, 6-H.E Retno L.P. Marsudi រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋ […]
- សម្តេចតេជោ ដាស់តឿនមន្ត្រី ត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងាររត់មករកយើង តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿន មន្ត្រី ត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយពិសេស ត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងាររត់មករកយើង។ សម្តេចតេជោ បានរៀបរាប់ថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិកាតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការ ប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិងសត្វ។ល។ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រីបានធ្វើឱយវេទិកាមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពរ របស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេតែយើងបានដោះស្រាយ សាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម បានយ៉ាងច្រើនទៀត ផង។ ពីប្រទេសដែលខ្វះស្រូវប្រមាណ១លាន តោននាទសវត្សរ៍ ១៩៩០ និងដើមឆ្នាំ២០០០ពេលនេះ យើងសល់ស្រូវជាង៦លានតោន ជាមួយដំណាំកសិកម្មផ្សេងទៀតមានការរីកចម្រើនយ៉ាងខ្លាំងដែលធ្វើឱយ យើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ។ វេទិកាតាមវាល ស្រែធ្វើមិនតិចជាង១០ដង នោះទេដែលមាននៅខេត្ត កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ ។ កូនស្រីច្បងរបស់ខ្ញុំមានទម្លាប់ដើរតាម ឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបាន ប៉ុន្មានកន្លែងដែរក្នុងវេទិកាតាមភ្លឺស្រែ នេះ។ ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំគោល នយោបាយបានត្រឹមត្រូវ៕
- អាជ្ញាធរមីន÷ ខេត្តចំនួន ៥ នឹងត្រូវប្រកាសជាខេត្តអស់មីនក្រោមគម្រោងសកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខេត្តចំនួន ៥ រួមមាន ៖ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ នេះជាការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមានកម្ពុជា ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ខ្ញុំបានអញ្ចើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងស្តីពីការងារបោស សម្អាតមីនក្នុងខេត្តចំនួន ០៥ រួមមាន ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង ព្រមទាំងត្រូវប្រកាសជាខេត្តអស់មីន ក្នុងទំហំផ្ទៃដីសរុបចំនួន ៣០.៩១២.៦៧៣ ម៉ែត្រក្រឡា (៣០,៩១ គីឡូម៉ែត្រក្រឡា) ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ពិធីចុះកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលនឹងចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីន ចាប់ពីខែសីហា […]
- សម្តេចតេជោ ស្នើសមាគមមិត្តភាពវៀតណាមកម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ ពលរដ្ឋកម្ពុជាក្រីក្រ ចូលទៅសំរាកព្យាបាលជំងឺនៅវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ង្វៀន ធីថាញ់ សមាជិកាគណៈកម្មា ធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា ចូលជួបសំដែងការគួរសម។ សម្តេចតេជោ បានស្នើដល់សមាគមមិត្តភាពវៀតណាមកម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។ លោកជំទាវ ង្វៀន ធីថាញ់ បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជា ពិសេសអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់ គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា។ លោកជំទាវមាន ប្រសាសន៍ អបអរសាទរចំពោះទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដោយ សារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាស ន៍ប៉ុល ពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការជាមួយគ្នាលើក្របខណ្ឌជាច្រើន រួមទាំងក្នុងក្របខណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភានិងសភា រហូតដល់អង្គការមហាជន។ សម្តេចតេជោបានគូសបញ្ជាក់ពីតួនាទីសំខាន់ របស់អង្គការមហាជន ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


