ព័ត៌មានថ្មី
- ឯកឧត្តម ជា វ៉ាន់ដេត ចុះត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន Huawei ក្រុមហ៊ុនសាងសង់បង្គោលអង់តែន ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនទូរសព្ទចល័ត ចុះត្រួតពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ និងកំណត់ទីតាំងសម្រាប់អូសខ្សែកាបអុបទិច និងតម្លើងអង់តែនទូរសព្ទចល័តដើម្បីផ្ដល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ នៅក្រុងព្រះសីហនុ។ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅតំបន់នេះពិតជាមានការចាំបាច់ដូចគ្នានឹងតំបន់ដទៃទៀត ដែលអាចជួយជំរុញដល់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិតបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវ China Road and Bridge Corporation ព្រមទាំងបណ្តាប្រតិបត្តករទូរគមនាគមន៍ ក្នុងការប្រឹក្សាយោបល់លើការប្រើប្រាស់បច្ចេកវិទ្យា និងការកំណត់ទីតាំងក្នុងការសាងសង់អង់តែន សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់នៅលើបណ្តោយផ្លូវល្បឿនលឿននេះ៕
- សម្តេច ហេង សំរិន ជំរុញលើកទឹកចិត្តដល់សមាគមមិត្ត ភាពកម្ពុជា-វៀតណាម បន្តពង្រឹងនិងពង្រីកសកម្មភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ។ លោកជំទាវ ង្វៀន ធីថាញ់ បានរាយការណ៍ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពីការវិវិឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសវៀតណាម ក៏ដូចជាកិច្ចការរបស់រដ្ឋសភាវៀតណាម ដែលបានអនុវត្តនាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាព នៃប្រទេសទំាងពីរ វៀតណាម-កម្ពុជាផងដែរ។ លោកជំទាវបានគូសបញ្ជាក់ថា វៀតណាមមិនខុសពីកម្ពុជានិងបណ្តាប្រទេសនានាទូទំាងពិភពលោកនោះទេ បានទទួលរងនូវការរាតត្បាតពីជំងឺកូវីដ-១៩ តែទោះជា យ៉ាងណាបក្ស រដ្ឋ និងប្រជាជនវៀតណាម បានខិតខំប្រយុទ្ធប្រឆំាងជំងឺនេះនៅក្នុងការស្តារសេដ្ឋកិច្ចនិងសង្គមវៀតណាមឡើងវិញ ដែលជាលទ្ធផលនៅឆ្នាំ២០២១ ស្ថានភាពGDP របស់វៀតណាមមានកំណើតចំនួន៣% ហើយនៅក្នុងរយៈ ពេល៦ខែ ដើមឆ្នាំ២០២០នេះ កើនបាន៧%។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះ ស្របពេលដែលអង្គភាព និងស្ថាប័នផេ្សងៗនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើកម្មវិធីផ្សេងៗ ក្នុងការអបអរសាទរខួបទី៥៥ឆ្នាំ នៃការ បង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។ សម្តេចបានគូសបញ្ជាក់ថា […]
- ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៣១,៥៦៥នាក់ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៣១,៥៦៥នាក់, ដូសទី៣ចំនួន ៩,៧៦៥, ៩៨៧ នាក់, ដូសទី៤ចំនួន ៣,៥៥៥,៩១២នាក់ និងដូសទី៥ចំនួន ៤៨៩,១០៩នាក់ (គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២)
- រដ្ឋមន្ត្រីពាណិជ្ជកម្ម ទស្សនៈកិច្ចនៅអូស្រ្ដាលី ដើម្បីស្វែង យល់ការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ (អូស្ត្រាលី)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ កម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាលេខាធិការដ្ឋាន នៃគ.ជ.ក.ប បំពេញទស្សនៈកិច្ចសិក្សានៅគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី(ACCC) នៅទីក្រុងសុីដនី ប្រទេសអូស្រ្ដាលី តបតាមការអញ្ជើញរបស់លោកស្រី Gina Cass Gottlieb ប្រធានគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី(ACCC) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ និងការសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗ ការកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការការពារសិទ្ធិរបស់អ្នកប្រើប្រាស់។ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងបទអន្តរាគមន៍ ដោយបានកោត សរសើរ និងថ្លែងអំណរគុណ ដល់គណៈកម្មាធិការប្រកួត ប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី(ACCC) ដែលអញ្ជើញគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ. ក.ប.» មកបំពេញទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់នាឱកាសនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្ដល់ការគាំទ្រដល់កម្ពុជាលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ។ ដំណើរទស្សនកិច្ចសិក្សានេះ ជាឱកាសសម្រាប់សមាជិក គ.ជ.ក. […]
- អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។
- កីឡាករអត្តពលកម្មជនពិការកម្ពុជា ហៀ ហុក ឈ្នះមេដាយប្រាក់ សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 កីឡាករអត្តពលកម្មជនពិការកម្ពុជា ហៀ ហុក ឈ្នះមេដាយប្រាក់ សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
- ក្រុមតាលីបង់ និយាយថាមនុស្សម្នាក់បានស្លាប់ចំពេលមាន ការប៉ះទង្គិចគ្នា នៅព្រំដែនអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ BBC៖ ក្រុមតាលីបង់ ដែលកំពុងកាន់អំណាចប្រទេសអាហ្វហ្គានីស្ថាន បានប៉ះទង្គិចជាមួយឆ្មាំព្រំដែនអ៊ីរ៉ង់នៅតាមព្រំដែនប្រទេសទាំងពីរ។ ក្រុមសកម្មប្រយុទ្ធបាននិយាយថា យុទ្ធជនរបស់ពួកគេម្នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ កាលពីថ្ងៃអាទិត្យនៅតំបន់ព្រំដែនរវាងខេត្ត Nimroz (នីមរ៉ូស)ក្នុងប្រទេសអាហ្វហ្គា នីស្ថាន និងទីក្រុង Hirmand (ហឺម៉ង់)ក្នុងប្រទេសអ៊ីរ៉ង់។ ប្រទេសនីមួយៗបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះឧប្បត្តិហេតុនេះ។ កាលពីខែមុនអ៊ីរ៉ង់បានរាយការណ៍ ពីការស្លាប់របស់ ឆ្មាំ ម្នាក់ ក្នុងចំណោមឧប្បត្តិហេតុ មួយនៅក្នុងតំបន់ដដែល ។ កាលៈទេសៈពិតប្រាកដ នៃការប៉ះទង្គិចគ្នាចុងក្រោយនេះ គឺមិនច្បាស់លាស់ ប៉ុន្តែរបាយការណ៍មួយរបស់អ៊ីរ៉ង់និយាយថា ការបាញ់ប្រហារបានចាប់ផ្តើមនៅពេលដែលកងកម្លាំងតាលីបង់ព្យាយាមលើកទង់ជាតិរបស់ពួកគេនៅលើទឹកដីមិនមែនអាហ្វហ្គានីស្ថាន៕ ប្រែសម្រួលដោយ: ជ ង៉ា
- មហាសេដ្ឋីគ្រាប់ធញ្ញជាតិអ៊ុយក្រែន ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងរបស់រុស្ស៊ី BBC៖ យោងតាមក្រុមមន្ត្រីក្នុងតំបន់បាននិយាយថាលោក Oleksiy Vadatursky (អូលេកស៊ី វ៉ាដាទូរស្គី) អ្នកជំនួញ មានជាងគេបំផុត របស់អ៊ុយក្រែនម្នាក់ត្រូវបានសម្លាប់ជាមួយប្រពន្ធរបស់គាត់នៅក្នុងការបាញ់ផ្លោងរុស្ស៊ីដ៏ធំនៃទីក្រុង Mykolaiv (ម៉ាយលេវ) ភាគខាងត្បូង។ ប្រធានាធិប តីអ៊ុយក្រែនលោក ហ្សេលេនស្គីបានពណ៌នាការស្លាប់របស់លោក វ៉ាដាទូរស្គី ថាជាការ បាត់បង់ដ៏ធំ។ ការផ្លោងរបស់រុស្ស៊ីបានបង្កការខូចខាត ដល់សណ្ឋាគារមួយ កន្លែងកីឡា សាលារៀន២ និង កន្លែងផ្តល់សេវាព្រមទាំងផ្ទះសម្បែង ផងដែរ ។ មេដឹក នាំតំបន់ Vitaliy Kim (វីតតាលី គីម) បាននិយាយថា “ការរួមចំណែករបស់លោក វ៉ាដាទូរស្គី ក្នុងការអភិវឌ្ឍឧស្សាហកម្មកសិកម្ម និងផលិតកប៉ាល់ ការអភិវឌ្ឍន៍ក្នុងតំបន់គឺមិនអាចកាត់ថ្លៃបាននោះទេ”។ ទន្ទឹមនឹងនោះ ទីប្រឹក្សាការិយាល័យប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា លោកជឿថា រុស្ស៊ីបានកំណត់គោលដៅអ្នកជំនួញដោយចេតនា ដោយគ្រាប់បែកបានវាយប្រហារចំបន្ទប់គេងរបស់លោក វ៉ាដាទូរស្គី តែម្តង ។ អ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកនាំចេញដ៏សំខាន់នៃស្រូវ សាលី និងគ្រាប់ធញ្ញជាតិផ្សេងទៀត ហើយការរំខាននៃការនាំចេញ បណ្តាលមកពីសង្រ្គាមបានធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងទូទាំងពិភពលោក។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង […]
- ករណីភ្លើងឆេះព្រៃថ្មី ភាគនិរតីប្រទេសបារាំងបណ្តាលឱ្យអ្នកពន្លត់អគ្គិភ័យ៤នាក់រងរបួស ទីភ្នាក់ងារព័ត៌មានចិនស៊ិនហ័រ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ថា ភ្លើងឆេះព្រៃនៅក្នុងទីក្រុង អូបាស ស្ថិតនៅក្នុងភាគនិរតីនៃទីក្រុងហ្គាដ របស់ប្រទេសបារាំង បានបណ្តាលឲ្យអ្នកពន្លត់អគ្គិភ័យ៤នាក់រងរបួស និងបានឆេះបំផ្លាញផ្ទៃដីចំនួន ២០០ហិកតា និងការជម្លៀសប្រជាជនដោយបង្ខំ។ អ្នកពន្លត់អគ្គីភ័យ១៧០នាក់ និងអង្គភាពពន្លត់អគ្គីភ័យ ពីលើអាកាសត្រូវបានចល័ត ត្រូវបានប្រើ ដើម្បីពន្លត់អគ្គីភ័យ ។ អ្នកពន្លត់អគ្គីភ័យមកពីនាយកដ្ឋានជិតខាងក៏ត្រូវបានដាក់ពង្រាយផងដែរ នេះបើយោងតាមសារព័ត៌មានបារាំងប្រចាំថ្ងៃ ឡេហ្វីហ្គារ៉ូ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ជឺរ៉ាល់ ដាម៉ានីន បាននិយាយថា អគ្គិភ័យកាលពីថ្ងៃអាទិត្យ បានធ្វើឱ្យអ្នកពន្លត់អគ្គីភ័យ៤ នាក់ រងរបួសក្នុងនោះមានម្នាក់របួសធ្ងន់។ មន្ត្រីរូបនេះបាននិយាយ ថាភ្លើងមិនបានប៉ះពាល់ដល់ផ្លូវហាយវ៉េទេ ប៉ុន្តែការបញ្ចេញផ្សែងដ៏ច្រើនបង្កគ្រោះថ្នាក់ចរាចរណ៍។ ដូចនេះដើម្បីជាវិធានការសន្តិសុខសុវត្តិភាពផ្លូវហាយវ៉េមួយចំនួនត្រូវបានបិទទាំងសង ខាង។ គួរបញ្ជាក់ថា ដោយសារតែរលកកំដៅ និងខ្យល់ស្ងួត ភ្លើងឆេះព្រៃជាច្រើនបានផ្ទុះឡើងក្នុងរយៈ ពេលពីរសប្តាហ៍ចុងក្រោយនេះ នៅភាគខាងត្បូងប្រទេសបារាំង៕ ប្រែសម្រូលដោយ ប៊ុន សុភាព
- ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅអ៊ីរ៉ង់កើនឡើងដល់៨០នាក់ ក្នុងរយៈពេលមួយសប្តាហ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃសៅរ៍ថាមនុស្សជិត៨០នាក់បានស្លាប់ និង ៣០នាក់ផ្សេង ទៀតកំពុងបាត់ខ្លួន នៅក្នុងទឹកជំនន់ ដែលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅទូទាំងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាងមួយសប្តាហ៍នេះ។ គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តហ្វា ភាគខាងត្បូង ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣២នាក់បានស្លាប់។ ទីក្រុងចំនួន ៦០ និងភូមិជាង៥០០ នៅទូទាំងប្រទេសដែលមានប្រជាជនប្រហែល ៨៣លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ ខេត្តតេអេរ៉ង់ គឺជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ដែលមានអ្នកស្លាប់ចំនួន ៣៥នាក់ ឯខេត្តម៉ាស្សាដារាណ ដែលនៅជិតនោះមានអ្នកបាត់ខ្លួនច្រើន ជាងគេបំផុតគឺ ២០នាក់។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយាថូឡា អាលី ខេមិនណេ បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារ និងបានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការចាំបាច់ ដើម្បីជួស ជុលការខូចខាត។ លោកប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ាស៊ី (Ebrahim Raisi) បានទៅទស្សនកិច្ចតំបន់ដែលរង គ្រោះដោយទឹកជំនន់នៅក្នុងតំបន់ហ្វីរូសគូ ភាគខាងកើតនៃរដ្ឋធានី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ការ ខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីនោះជាចម្បង ដោយសារ តែការរអិលបាក់ដីភ្នំកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលបានឆក់យកជីវិតមនុស្ស១៤នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប៉ាន់ ប្រមាណដំបូងប្រហែល […]
- CDC អនុម័តគម្រោងវិនិយោគចំនួន៨ ក្រោមទុនវិនិយោគជិត១១៨ លានដុល្លារ ក្នុងខែកក្កដា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីៗ សរុបចំនួន៨គម្រោង ក្រោមទុនវិនិយោគជិត១១៨លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង ក្នុងខែកក្កដា ឆ្នាំ២០២២នេះ។ តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា គម្រោងវិនិយោគថ្មីៗ ទាំង៨គម្រោងនេះ រួមមាន៖ វិស័យកាត់ដេរ ចំនួន៤គម្រោង និង៤ទៀត គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា, គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃតំណបំពង់ទីបដែកគ្រប់ប្រភេទ, និងគម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ។
- ភោជនីយដ្ឋានខេត្តមណ្ឌលគីរី ចំនួន៣២ បានប្តេជ្ញា មិនលក់ ទិញ និងធ្វើម្ហូបជូនភ្ញៀវពិសារសត្វព្រៃគ្រប់ប្រភេទ ភោជនីយដ្ឋាន៣២ នៃខេត្តមណ្ឌលគីរីបន្ទាប់ពីខេត្តក្រចេះ និង ព្រះវិហារ បានប្តេជ្ញាមិនលក់ ទិញ និងធ្វើម្ហូបជូនភ្ញៀវពិសារនូវផលិផលសត្វព្រៃគ្រប់ប្រភេទ។ ភោជនីយដ្ឋាន៣២កន្លែង ក្នុងខេត្តមណ្ឌលគិរី បានប្រកាសមិនលក់ម្ហូប ធ្វើពីសាច់សត្វព្រៃ និងរាយការណ៍ដល់សមត្ថ កិច្ចក្នុងករណី ដែលប្រទះឃើញមានការលក់សត្វព្រៃ ដោយភោជនីយដ្ឋាន ទាំង៣២នេះក៏ទទួលបានបណ្ណសរសើរ ពីក្រសួងបរិស្ថានផងដែរ។ ការប្ដេជ្ញារបស់ម្ចាស់ភោជនីយដ្ឋានទាំង៣២ នេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីនៃយុទ្ធនាការអន្ទាក់សូន្យ ដែលរៀបចំការដោយក្រសួងបរិស្ថាន រួមជាមួយអង្គការ ជាដៃគូ និងអាជ្ញាធរខេត្តមណ្ឌលគិរី។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ម្ចាស់ភោជនីយដ្ឋាន ទាំង៣២កន្លែងនេះ ជាជ្រុងនៃភាពជោគ ជ័យ ដែលយុទ្ធនាការអន្ទាក់សូន្យ បានធ្វើឡើងដោយ ម្ចាស់ ភោជនីយដ្ឋាន និងបានតាំងចិត្តចូលរួម ជាមួយ ក្រសួង ស្ថាប័នមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ការ បរបាញ់ និងជួញដូរ សត្វព្រៃខុសច្បាប់។ រដ្ឋលេខាធិការក្រសួងបរិស្ដាន បញ្ជាក់ថា ប្រសិនបើគ្មានតម្រូវការ ក៏គ្មានការផ្គត់ផ្គង់នោះដែរ។ ឯកឧត្តមបានរំលឹកប្រជាពលរដ្ឋថា ពលរដ្ឋមួយចំនួន ដែលតែងនិយមពិសារសាច់សត្វព្រៃ គួរបោះបង់ទម្លាប់ហូបសាច់សត្វព្រៃ និងកុំមានជំនឿងថាសាច់សត្វព្រៃជាថ្នាំប៉ូវកម្លាំង ឬ […]
- ប្រទេសឥណ្ឌារាយការណ៍ ពីការស្លាប់ដោយសារជំងឺអុតស្វាជាលើកដំបូង សារព័ត៌មាន អុីនឌាន អិចប្រេស៍ (Indian Express) បានដកស្រង់សំដីរដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋ លោក វេណា ចច (Veena George) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌាបានរាយការណ៍ពីការស្លាប់របស់អ្នកជំងឺ ដែលកេីតអុតស្វាជាលើកដំបូងក្នុងប្រទេសរបស់ខ្លួននៅក្នុងរដ្ឋ ខេរ៉ាឡា (Kerala) ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ។ បុរសអាយុ ២២ឆ្នាំដែលមានដើមកំណើតនៅស្រុក ទ្រីសសួ (Thrissur) នៃរដ្ឋខេរ៉ាឡា (Kerala) បានស្លាប់នៅមន្ទីរ ពេទ្យឯកជនមួយថ្ងៃបន្ទាប់ពីគាត់ត្រលប់មកពីសហព័ន្ធអារ៉ាប់រួម (UAE )។ រដ្ឋមន្ត្រីបាននិយាយថា យុវជននោះបានធ្វើតេស្តវិជ្ជមានចំពោះជំងឺអុតស្វានៅក្រៅប្រទេស ប៉ុន្តែការស៊ើបអង្កេតមួយនឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លាប់។ លោកបានបន្ថែមទៀតថា យុវជននេះ មិនមានរោគសញ្ញានៃជំងឺអុតស្វាទេ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារមានរោគ សញ្ញានៃជំងឺរលាកខួរក្បាល និងអស់កម្លាំង រួចក៏តេស្តឃេីញវិជ្ជមានចំពោះជំងឺអុតស្វា។ នេះបេីយោងទៅតាមសាច់ញាតិរបស់យុវជនដែលបានប្រគល់លទ្ធផលតេស្តអោយកាលពីថ្ងៃសៅរ៍៕ ប្រែសម្រួលដោយ : សាំង ម៉ីស៊ូ
- មនុស្សចំនួន ៧នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយនៅអាហ្វ្រិកខាងត្បូង យ៉ាងហោចណាស់ មនុស្សចំនួន៧នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុ បាញ់ប្រហារមួយនៅអាហ្រ្វិកខាងត្បូងកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីខ្មាន់កាំភ្លើងបានសម្រុកចូលហាង តាក់ (Tuck) ក្នុងឧទ្យាន សាវណ្ណាក្នុងតំបន់ ម៉ារានហៀល (Mariannhill ) ខេត្ត ក្វាហ្សួឡួ ណាតាល់ ។ បេីយោងតាមសេចក្តីរាយការណ៍ក្នុងស្រុក ខ្មាន់កាំភ្លើងបានចេញពីទីងងឹត ហើយបានបាញ់ប្រហារទៅលើមនុស្សមួយក្រុមដែលឈរនៅក្បែរហាងតាក់។ ប៉ូលិសអាហ្រ្វិកខាងត្បូង ក៏បានរាយការណ៍ផងដែរថា ជនរង គ្រោះមានអាយុចន្លោះពី ៣០ ទៅ ៦៥ ឆ្នាំ។ SAPS បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ការស៊ើបអង្កេតបឋមបង្ហាញថា អ្នកស្លាប់បីនាក់គឺជាម្ចាស់ហាងតាក់ ពីរនាក់ទៀតជាកូនប្រុសម្ចាស់ហាង និងម្នាក់ក្នុងចំណោមអ្នកស្លាប់គឺជាភ្ញៀវដែលមានណាត់ជាមួយ នឹងគ្រូបុរាណម្នាក់។ ឧបទ្ទវហេតុ ដែលត្រូវបានរាយការណ៍នៃការបាញ់ប្រហារនៅអាហ្រ្វិកខាងត្បូងបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្កឱ្យមានកំហឹងទូទាំងប្រទេស។ ការបាញ់ប្រហារ បានកើតឡើងជាច្រើនលើកដែលបានបណ្តាលឱ្យមនុស្សជាង ៣០ នាក់ស្លាប់ក្នុងខែនេះ៕ ប្រែសម្រួលដោយ : សាំង ម៉ីស៊ូ
- ប្រទេសមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈ ពេល ៦ខែទៀត CGTN÷ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិរបស់មីយ៉ាន់ម៉ា បានសម្រេចកាលពីថ្ងៃអាទិត្យថា នឹងបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត។ ក្រុមប្រឹក្សាបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងសម្រាប់ការរៀបចំចាំបាច់សម្រាប់ការបោះឆ្នោតសកលពហុបក្ស។ យោងតាមរដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ របស់ប្រទេសមីយ៉ាន់ម៉ា ស្ថានភាពនៃភាពអាសន្នរបស់ប្រទេសអាចត្រូវបានគេប្រកាសរហូតដល់ ២ ឆ្នាំ ដែលជាការប្រកាសលើកដំបូងនៃមួយឆ្នាំ និង២ លើករយៈពេលប្រាំមួយខែ។ ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា លោក យ៉ូ ម៉ាយិន ស្វេ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំដំបូងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយបានប្រគល់អំណាចរដ្ឋទៅឱ្យអគ្គមេបញ្ជាការនៃសេវាកម្មការពារជាតិ ឧត្តមសេនីយ មីន អ៊ុង ឡាំងវិញ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំនេះ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិបានប្រកាសការពន្យារ ពេលរយៈពេលប្រាំមួយខែដំបូងនៃភាពអាសន្ននេះ៕ប្រែសម្រួលដោយ រម៉ាម វ៉ុង
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


