ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សមត្ថកិច្ច ចាប់ខ្លួនជនជាតិចិន ៦ នាក់ សង្ស័យពាក់ព័ន្ធករណីបាញ់ សម្លាប់គ្នា នៅកាស៊ីណូ ខេត្តព្រះសីហនុ (ខេត្តព្រះសីហនុ,ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២)៖ សមត្ថកិច្ចប៉ូលិសព្រហ្ម ទ័ណ្ឌ ខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិនចំនួន៦ នាក់ ដែលជាប់ សង្ស័យពីបទពាក់ព័ន្ធករណីបាញ់ សម្លាប់គ្នា នៅកាស៊ីណូ ខេត្តព្រះសីហនុ។ជុំវិញករណីនេះ លោក តី ពិសាល អធិការនគរបាល ក្រុងព្រះសីហនុបានប្រាប់អោយដឹងកាលពីល្ងាចថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ថា តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹង ជាបឋមថា សពជនរងគ្រោះម្នាក់ត្រូវគ្រាប់ចំនួន៤គ្រាប់ ឯសពម្នាក់ទៀត ត្រូវគ្រាប់ចំនួន ៧គ្រាប់ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ(ក្នុង កាស៊ីណូតុងហ្វាង ប៉ាលីរិន នៅជាន់ទី៣)។ក្រោយពេលកើតហេតុ សមត្ថ កិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ដើម្បីយកទៅសាកសួរនៅអធិការ ដ្ឋាន នគរបាលក្រុងព្រះសីហនុ។ សូមបញ្ជាក់ថាកាលពីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ មាន ករណីផ្ទុះអាវុធជាច្រើនគ្រាប់ បានកើតឡើងនៅក្នុងកាស៊ីណូ តុងហ្វាង ប៉ាលីរិន នៅជិតមហោស្រពចាស់ ស្ថិតក្នុងក្រុមទី១៣ ភូមិ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបណ្តាលឲ្យជនជាតិចិនចំនួន […]
  • កីឡាការិនីជនពិការ វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសាលោតចម្ងាយ និងជាមេដាយមាសទី២ គិតត្រឹមព្រឹកថ្ងៃទី១ ខែសីហា អត្តពលិកជនពិការដណ្តើបានមេដាយសរុប ៣គ្រឿង មាស២ សំរឹទ្ធ១ ។
  • ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញលើកទឹកចិត្តក្រុមបាល់បោះជិះរទេះកម្ពុជាដោយផ្ទាល់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្នុងបេសកកម្មអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី អញ្ជើញលើកទឹកចិត្តក្រុមបាល់បោះជិះរទេះកម្ពុជាដោយផ្ទាល់ ក្នុងការប្រកួតនៅពហុកីឡដ្ឋានមួយក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ក្នុងការប្រកួតនាព្រឹកនេះ សម្រាប់ការប្រកួតលើកទី១ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះក្រុមឡាវ ដោយលទ្ធផល ១១ ទល់នឹង ៥ ប៉ុន្តែក្រុមបាល់បោះជិះរទេះ បុរសកម្ពុជា បានចាញ់ក្រុមថៃ ក្នុងលទ្ធផល ៤-១៦ពិន្ទុ៕
  • សម្តេចតេជោ អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០២រូប ទទួលបានមេដាយមាស ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន០២នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត៕ សូមជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំង អស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល៕
  • សហគមន៍ក្នុង ដែនជម្រកសត្វព្រៃកែវសីម៉ា ទទួលបានថវិកាជាង៦០ម៉ឺនដុល្លារ ពីការលក់ឥណទានកាបូន សហគមន៍នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងឆ្នាំ២០២២ នេះ បានទទួលថវិកាជាង ៦០ម៉ឺនដុល្លារអាម៉េរិក ពីការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ក្រោមគម្រោងរេដបូក ដែលមានកំណើន៣ដង បើប្រៀបធៀបនឹងឆ្នាំ២០២១។ ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមា នៃអង្គ ការ WCS លោកស្រី ឆាយ គឹមហៀក មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២នេះ ថវិកាបានមកពីការលក់ឥណទានកាបូនក្នុងទីផ្សារស័គ្រចិត្ត បានចែករំលែកដល់សហគមន៍ក្នុងដែន ជម្រកសត្វព្រៃកែវសីម៉ាបានកើន ឡើងពី ២០ម៉ឺននៅឆ្នាំ២០២១ ដល់ចំនួន៦០ម៉ឺនដុល្លារអាមេរិក ដែលមានចំនួនកើនឡើង៣ដង បើធៀបនឹងឆ្នាំ២០២១ ដោយមានការបែងចែកតាមភូមិចំនួន២០ ទៅតាមពិន្ទុរបស់ខ្លួន ក្នុងការចូលរួមការពារធនធានធម្មជាតិ។ មន្ត្រីផ្នែកសហគមន៍រេដបូកនៃអង្គការ WCS រូបនេះ បានបញ្ជាក់ថា សម្រាប់នៅឆ្នាំ២០២២នេះ គឺអង្គការមានយន្តការថ្មី សម្រាប់បែងចែកថវិកាដែលទទួលបានពីការលក់ឥណទានកាបូននេះ ដោយផ្អែកទៅលើការចូលរួមអនុវត្តន៍ គម្រោងរេដបូករបស់សហគមន៍នីមួយៗ ដោយដាក់ពិន្ទុលើសូចនាករចំនួន៣ រួមមាន៖ ពិនិត្យមើលអត្រានៃការបាត់បង់ព្រៃឈើច្រើនជាងគេគឺបានពិន្ទុតិច ភូមិណាដែលចុះល្បាតញឹកញាប់ និងរាយការណ៍ពីបទល្មើស ព្រៃឈើច្រើននោះ នឹងបានពិន្ទុច្រើនជាដើម ការអភិវឌ្ឍសហគមន៍ ការបញ្ជូនកូនឱ្យចូលសិក្សា និងមានការចូលរួមសកម្មភាពនានា ដើម្បីការពារធនធានធម្មជាតិជាដើម។ លោកស្រី បានបង្ហាញក្តីរំពឹងថា នៅឆ្នាំ ២០២៣ ខាងមុខ នេះ […]
  • រថយន្ត និងម៉ូតូបទល្មើសព្រៃឈើ រាប់ពាន់គ្រឿង ត្រូវបានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បង្រ្កាបនិងដកហូត រថយន្ត ម៉ូតូ និងរណាយន្តរាប់ពាន់គ្រឿង ត្រូវបានមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគីរី ធ្វើការបង្ក្រាប និងដកហូតយកមករក្សាទុក និងបញ្ជូនទៅតុលាការ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវប្រជាពលរដ្ឋ ទម្លាក់ចោលការចូលកាប់ឈើ បរបាញ់សត្វ ដើម្បីចាប់យករបរថ្មី សំដៅចូលរួម និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ក្នុងឱកាសនៃដំណើទស្សនៈកិច្ចនៃយុទ្ធនាការអន្ទាក់សូន ខេត្តមណ្ឌលគីរី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកហាន សាខន ប្រធានការិយាល័យដែន ជម្រកសត្វព្រៃកែវសីមា បានបញ្ជាក់ថា ចាប់តាំងឆ្នាំ ២០១៧មក រថយន្តកែច្នៃរាប់ពាន់គ្រឿង ត្រូវបានចាប់ និងយកមករក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ វត្ថុតាងទាំងនេះ មួយចំនួនត្រូវបានដោះ ស្រាយតាមផ្លូវច្បាប់រួចរាល់ និងមួយចំនួនទៀត កំពុងរង់ ចាំនីតិវិធីតុលាការ។ លោកប្រធានការិយាល័យដែនជំរកសត្វព្រៃកែវសីមា បញ្ជាក់ថា វត្ថុតាងឈើ ដែលបានដោះស្រាយរួច ត្រូវបានការិយាល័យដែន ជម្រកសត្វព្រៃកែវសីម៉ា រួមទាំងក្រសួងបរិស្ថានធ្វើការដេញថ្លៃ ដើម្បី លក់យកថវិកាចូលរដ្ឋផងដែរ។ គិតពីដើមឆ្នាំ ២០២២ រហូតដល់ខែកក្កដា នៅការិយាល័យដែនជម្រក សត្វព្រៃកែវសីម៉ា បានដកហូតវត្ថុតាង រួមមានរថយន្តចំនួន ១៤គ្រឿង […]
  • សម្តេចប្រធានព្រឹទ្ធសភា ណែនាំនិស្សិតអាហាររូបករណ៍សិក្សានៅជប៉ុន ជួយផ្សព្វផ្សាយប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ សក្តានុពលវិនិយោគ ទេសចរណ៍កម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យបេក្ខជន បេក្ខនារីជ័យលាភីអាហាររូបករណ៍ប្រទេសជប៉ុនសម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហៅកាត់ថា JDS ចំនួន២៤នាក់ ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចូលជួបសម្តែងការគួរសម ដើម្បីទទួលអនុសាសន៍ណែនាំស់ពីសម្តេច នៅវិមានព្រឹទ្ធសភា។ សម្តេចប្រធានព្រឹទ្ធសភាបានណែនាំដល់ក្មួយៗទាំងអស់ ក្នុងរយៈពេលរៀនសូត្រនៅប្រទេសជប៉ុន ត្រូវយកចិត្តទុក ដាក់អនុវត្តឲ្យបានល្អនូវបញ្ហាមួយចំនួនដូចជា ការគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងអស់របស់ប្រទេសសាមីព្រមទាំងបទបញ្ជា និងវិន័យរបស់សាលា។ កសាងទំនាក់ទំនងល្អជានិច្ចជាមួយគណៈដឹកនាំសាលា សាស្រ្តចារ្យ បុគ្គលិកសិក្សា និងមិត្តភក្តិនៅក្នុងសាលាទាំងអស់ ទាំងជនជាតិជប៉ុន ទាំងនិស្សិតបរទេស។ រក្សាប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើងដែលជាប្រទេសមានអារ្យធម៌តាំងពីយូរលង់មកហើយ។ រក្សាឲ្យបានល្អនូវទំនាក់ទំនងជាមួយអាជ្ញាធរសាធារណៈ និងប្រជាជនជប៉ុន។ ខិតខំផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ សក្តានុពលនៃការវិនិយោគ និងវិស័យទេសចរណ៍ ព្រមទាំងសភាពការណ៍ សមិទ្ធផលរបស់សង្គមជាតិយើង ជូនប្រជាជនជប៉ុនក៏ដូចជាមិត្តភក្តិ នៅក្នុងសាលាដើម្បីបានជ្រាបច្បាស់អំពីសភាពការណ៍ពិតនៅកម្ពុជា។ ខិតខំធ្វើទំនាក់ទំនងជាមួយបងប្អូនខ្មែរដែលរស់នៅ និងធ្វើការងារនៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយជូននូវព័ត៌មានពិតអំពីប្រជាជន និងប្រទេសជាតិយើងសំដៅឲ្យបងប្អូនខ្មែរយើងនៅទីនោះបានជ្រាបអំពីការពិតរបស់ប្រទេសយើង។ ជាពិសេសសូមខិតខំថែរក្សាសាមគ្គីភាពក្នុងចំណោមជ័យលាភីអាហារូបករណ៍ទាំងអស់ដែលត្រូវទៅរៀននៅប្រទេសជប៉ុនក្នុងជំនាន់ជាមួយគ្នា តាមសុភាសិតបុរាណរបស់ខ្មែរយើង «“នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”»។ ក្មួយៗត្រូវប្តេជ្ញាចិត្តខ្ពស់ ខិតខំរៀនសូត្រឲ្យទទួលបាននូវនិទ្ទេសន៍ខ្ពស់គ្រប់ៗគ្នា។ ប្រទេសជាតិ […]
  • ឆ្នាំ២០២២ សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាំចេញសម្រេចបានជិត១ ៤០០ លានដុល្លារអាមេរិក បង្កើតការងារជិត ៣០ ០០០កន្លែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន១៧០ ហើយបានបង្កើតឱកាសការងារជិត ៣០ ០០០កន្លែង។ សម្រាប់ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន១ ៣៧៤ លានដុល្លារអាមេរិក បានកើនឡើង៣៨.២៣%បើប្រៀបធៀបនឹងឆ្នាំមុន។ ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។ លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់បែបនេះ ក្នុងឱកាស ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យរូបលោក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមី ហ្សីន (តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំនេះយ៉ាងនេះក្តី។ […]
  • ក្រសួងសាធារណការ ជំរុញឲ្យអ្នកបើកបរដឹកជញ្ជូនបង្កើនការយកចិត្តទុកដាក់លើការបើកបរ សំដៅកាត់បន្ថយគ្រោះថ្នាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យ បើកបរដឹកបង្កើនការយកចិត្តទុកដាក់លើការបើកបររបស់ខ្លួនឱ្យមានការយោគយល់អធ្យា ស្រ័យខ្ពស់ ធ្វើឱ្យផ្លាស់ប្តូរឥរិយាបថនៅពេលបើកបរ មានសណ្តាប់ធ្នាប់ និងប្រកប ដោយសុវត្ថិភាព និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍។ លោក សុខុម វីរផល អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបើកវគ្គបណ្តុះបណ្តាលស្ដីពីចំណេះ ដឹងដែលអ្នកបើកបរទោចក្រយានយន្ត ទោចក្រ យានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសិក្ខាកាមចំនួនប្រមាណ១០០នាក់ និងមានការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។ លោកអគ្គនាយរង សុខុម វីរផល បានលើកឡើងថាបណ្តុះ បណ្តាលនេះ មានគោលបំណងបង្កើនសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកដឹកជញ្ជូន ដែលផ្តល់សេវាដឹកជញ្ជូនចំណីអាហារតាមរយៈម៉ូតូក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរ។ យោងតាមអង្គការ UNDP និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងមួយថ្ងៃគិតជាមធ្យមមានមនុស្ស ៥នាក់បានស្លាប់ និងរងរបួស ១០នាក់ ហើយគ្រោះថ្នាក់នេះ បានធ្វើឱ្យកម្ពុជាខាតបង់ផលិត ផលក្នុងស្រុកសរុប (GDP) ប្រមាណ ២,៥% ទៅ៣% ក្នុងមួយឆ្នាំ។ ចំណែកឯការកកស្ទះចរាចរណ៍វិញ ធ្វើឱ្យខាតបង់ប្រាក់ប្រមាណ ៧២លានដុល្លាក្នុងមួយឆ្នាំ។ លោកបានបន្ថែមថា […]
  • ក្រសួងសាធារណការ រៀបផែនការមេប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងភ្នំពេញ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹក ជញ្ជូន បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទីប្រឹក្សាមកពីប្រទេសបារាំង Egis តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិភាក្សាផែនការមេស្តីពីប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងភ្នំពេញ និងជំនួយបច្ចេក ទេស សម្រាប់គម្រោងអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងជំហាន២ សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីក្រុមការងារបច្ចេក ទេសពាក់ព័ន្ធ។ អង្គប្រជុំបានពិភាក្សាលើរបាយការណ៍របស់ក្រុមហ៊ុនទីប្រឹក្សា និងបានឯកភាពគ្នាលើនីតិវិធីបន្តសម្រាប់អនុវត្តគម្រោងខាងលើ សំដៅជំរុញការងារឱ្យបានចប់តាម ពេល វេលាដែលបានគ្រោងទុក។ សូមជម្រាបថា គម្រោងខាងលើស្ថិតក្រោមជំនួយបច្ចកទេស (TA 9554-REG ) មធ្យោ បាយសេវាកម្មទីក្រុងនៅអាស៊ីអាគ្នេយ៍ និងផ្តល់ហិរញ្ញប្ប ទានពីធនាគារអភិវឌ្ឍន៍អាស៊ីADB ដែលជាផ្នែកមួយនៃមូលនិធិជប៉ុនសម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក៕
  • សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រជុំសភា ដើម្បីពិនិត្យ និងអនុម័ត លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះបាន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា។ តាមសេចក្តីជូនព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នេះ នឹងពិភាក្សាលើរបៀប វារៈមួយចំនួនដូចខាងក្រោម៖ ១៖ ការសម្រេចអំពីសពុលភាពនៃអាណត្តិរបស់លោក ចាប ម៉ុង ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោកសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព។ ២៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ៣៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ៤៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, ២) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ៥៖ […]
  • ស្លាប់៧នាក់ និងរបួស១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ ខែកក្កដាម្សិលមិញ របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល១៥ នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕
  • កម្ពុជាត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា អង្គការអន្តរជាតិភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា (PEMSEA) បានសម្រេចឯកភាពជាឯកច្ឆ័ន្ទជ្រើសតាំង ឯកឧត្តម វ៉ាន់ មុនីនាថ បច្ចុប្បន្នជាអគ្គនាយកគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ជាប្រធានក្រុមប្រឹក្សាអង្គការ PEMSEA ។ ពិធីស្បថចូលកាន់តំណែងប្រធានក្រុមប្រឹក្សាអង្គការ PEMSEA របស់កម្ពុជា មានអាណត្ត៣ ឆ្នាំ២០២២-២០២៥ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៤ ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Zoomនាថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យរបស់អង្គការ PEMSEA ក្នុងប្រទេសហ្វីលីពីន ។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តារដ្ឋសមាជិក មិនមែនសមាជិក អង្គការដៃគូអន្តរជាតិ និងស្ថាប័នគ្រឹះស្ថានស្រាវ ជ្រាវពាក់ព័ន្ធសរុបចំនួនជាង៥០ នាក់ និងបានពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍វឌ្ឍនភាព ផែនការការងារ ថវិកា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដោយចីរភាពសម្រាប់សមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៣-២០២៧។ ឯកឧត្តម វ៉ាន់ មុនីនាថ បានគូសបញ្ជាក់ថា ជោគជ័យអាចសម្រេចទៅបានលុះត្រាតែមានកិច្ចសហប្រតិបត្តិការល្អ និងការប្តេជា្ញចិត្តរួមគ្នា ដើម្បីការពារ គ្រប់គ្រង […]
  • អត្រាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៦ សម្រេចបានជាង ៤៦ម៉ឺននាក់ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៦៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៦,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧២,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៥២%
  • ទេសរដ្ឋមន្ត្រីលី ធុជ ស្នើឲ្យនាយកកម្មវិធីអភិវឌ្ឍន៍ និងស្រាវ ជ្រាវការបោសសម្អាតមីន មនុស្សធម៌អាមេរិក ជួយសល់សកម្មភាពមីននៅកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា បានស្នើសុំឲ្យអោយលោក Sean Burnke នាយកកម្មវិធី បន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីធានាឲ្យដំណើរការនៃការងារបោស សម្អាតមីនឲ្យកាន់តែប្រសើរឡើង ជាមួយនឹងការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើបនេះ។ ការបញ្ជាក់នេះធ្វើឡើង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ននៅទីស្នាក់ការអាជ្ញាធរមីន ក្នុងឱកាសអនុញ្ញាតឲ្យ លោក Sean Burke នាយកកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋ អាមេរិក ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយសម្ភារៈទាំងនេះពិតជាបានចូលរួមពន្លឿនដល់ការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ កម្មវិធី HDR&D បានផ្តល់សម្ភារៈបច្ចេកវិទ្យានេះគាំទ្រដល់កិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អង្គការ HALO Trust អង្គការ MAG និងអង្គការ NPA ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)