ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រថយន្តហ្វតបុកម៉ូតូ២គ្រឿង បណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ភ្លាម និងបុរសម្នាក់ទៀតរងរបួស ខេត្តកំពង់ស្ពឺ៖ រថយន្តស៊េរីទំនើបម៉ាកហ្វតរ៉េងជឺ បើកលឿនបុករះម៉ូតូ០២គ្រឿង បណ្តាលឱ្យក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯបុរសម្នាក់ផ្សេងទៀតដឹកតាមរថយន្តយកទៅព្យាបាល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូ ម៉ែត្រលេខ៣៧ ទៅលេខ៣៨ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលបានស្លាប់នោះមានឈ្មោះម៉ា សូនីតា អាយុ១៣ឆ្នាំរស់នៅភូមិព្រៃគុយ ឃុំត្រពាំងគងស្រុកសំរោង។ នៅមុនពេលកើត ហេតុក្មេងស្រីរងគ្រោះបានអង្គុយលើ ម៉ូតូ០១គ្រឿងម៉ាកស៊ូគីស្មាក់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១CT-៥៣១០នៅលើចញ្ចើមផ្លូវខាងស្តាំដៃ។ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាហ្វតពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BB-៦៨៧៦ អ្នកបើកបរឈ្មោះ ហុឹម អៀងសូផាត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បើកបរពីទិសខាងជើងទៅទិសខាងត្បួង មក ដល់ចំណុចខាងលើ បានប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១.M-១២៩២ អ្នកបើកបរឈ្មោះ ភិន ចន្នី ភេទប្រុស អាយុ២៩ឆ្នាំរងរបួស ស្រាលរស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក […]
  • សៀវភៅ «អាថ៌កំបាំងក្រៅឆាក» របស់លោក ពុយ គា ទទួលការបញ្ជាទិញច្រើន ជាងការរំពឹងទុក សៀវភៅ «អាថ៌កំបាំងក្រៅឆាក៖ ក្រោយវាំងននរបស់មេដឹកនាំអាស៊ាន និងពិភពលោក កម្រាស់ជាង២០០ទំព័រ របស់អ្នកកាសែតជើងចាស់ លោកពុយ គា កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកអាន។ លោកពុយ គាបញ្ជាក់ថា លោក បានបន្ថែមការបោះពុម្ភ និងពន្លឿនការបោះពុម្ភ ដើម្បីផ្តល់ជូនប្រិយមិត្តអ្នកអាន ឲ្យទាន់ពេលវេលា។ សៀវភៅ «អាថ៌កំបាំងក្រៅឆាក៖ ក្រោយវាំងននរបស់មេដឹកនាំអាស៊ាន និងពិភពលោក បានរំលេចនូវរឿងរ៉ាវជាច្រើន ដែលសាធារណៈជនមិនដែលបាន ដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ លោកពុយ គា បានបញ្ជាក់ថា លោកបានចំ ណាយពេលវេលាជាង១០ឆ្នាំ ដើម្បីធ្វើការប្រមូល ចងក្រងទុក នូវព្រឹត្តិការណ៏ រឿងរ៉ាវសំខាន់ៗ ដែលទាក់ទងនឹងរឿងក្រៅឆាកនៃកិច្ចប្រជុំកំពូលអាស៊ាន។ គ្រាន់តែប្រកាសលក់ជាបឋមតាមបណ្តាញសង្គមហ្វេសប៊ុក សៀវ ភៅនេះ ទទួលបានការបញ្ជាទិញជាង៣០០០ពាន់ក្បាលរួចទៅហើយ ដោយលោកបានសម្រេចបោះពុម្ភបន្ថែមទៀត សម្រាប់បំពេញសេចក្តីត្រូវការប្រិយមិត្ត អ្នកអាន។ លោក ពុយ គា បញ្ជាក់ប្រាប់ទូរទស្សន៏អាស៊ីអាគ្នេយ៏ថា លក្ខណៈពិសេសរបស់ សៀវភៅនេះ គឺដោយសារព្រឹត្តិការណ៏ទាំងឡាយ ដែលមានសរសេរក្នុងសៀវ ភៅ គឺលោកបានទៅដល់ផ្ទាល់ និងជួបសម្ភាសន៏ផ្ទាល់នៅក្រោយកិច្ចប្រជុំកំពូល នីមួយៗ។ សូមជម្រាបថា លោកពុយ គា […]
  • លោកគីម រិទ្ធី ត្រូវបានព្រះករុណាព្រះមហាក្សត្រខ្មែរ ត្រាស់បង្គាប់តែងតាំងអភិបាលថ្មីនៃខេត្តព្រះវិហារ លោកគីម រិទ្ធី ត្រូវបានព្រះករុណាព្រះមហាក្សត្រខ្មែរ ត្រាស់បង្គាប់តែងតាំងអភិបាលថ្មីនៃខេត្តព្រះវិហារ
  • ភ្លើងឆេះព្រៃនៅភាគនិរតីនៃប្រទេសបារាំង តម្រូវអោយមានមនុស្ស២៨០ នាក់ត្រូវជម្លៀសចេញ បើតាមទូរទស្សន៍បារាំង BFMTV បានរាយការណ៍កាលពីថ្ងៃអង្គារ យ៉ាងហោចណាស់មនុស្ស ២៨០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុង ហ្គីណាក និង សេន បសស៊ីល ដេឡា ស៊ីល ដែលមានទីតាំងនៅជិតទីក្រុង ម៉ុនប៉េលីយ៉េ ភាគនិរតីនៃប្រទេសបារាំង ខណៈដែលភ្លើងឆេះព្រៃចំនួនពីរបានឆាបឆេះផ្ទៃដីជាង៧០០ហិកតា។ អ្នកពន្លត់អគ្គីភ័យ និងអង្គភាពពន្លត់អគ្គីភ័យជាង ៦០០នាក់កំពុងប្រយុទ្ធដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃ។ ប៉ុន្តែខ្យល់បក់ខ្លាំង និងសីតុណ្ហភាពខ្ពស់ដែលបណ្តាលអោយមានភាពមិនអំណោយផលដល់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ៕ កែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ក្រុមហ៊ុនសៀងហៃ ទទួលការបញ្ជាទិញឧបករណ៍ធ្វើតេស្តមេរោគអុតស្វាជាបន្ទាន់ពីអង្គការសុខភាពពិភពលោក ក្រុមហ៊ុន ZJ បាយអូតិច (Biotech) ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានទទួលការបញ្ជាទិញជាបន្ទាន់ជាច្រើនពីអង្គការសុខភាពពិភពលោក សម្រាប់ឧបករណ៍ធ្វើតេស្តរកមេរោគអុតស្វា។ ក្រុមហ៊ុនមានបំណងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការទប់ស្កាត់ជំងឺនេះ។ អង្គការសុខភាពពិភពលោក កាលពីថ្ងៃសៅរ៍បានប្រកាសកម្រិតអាសន្នខ្ពស់បំផុតរបស់ខ្លួនសម្រាប់ការផ្ទុះឡើងនៃជំងឺអុតស្វា ដោយប្រកាសថា មេរោគនេះថាជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ។ ឧបករណ៍ធ្វើតេស្តដែលបង្កើតឡើងដោយ ZJ បាយអូតិច (Biotech )អាចកំណត់អត្តសញ្ញាណមេរោគអុតស្វាយ៉ាងត្រឹមត្រូវដោយវាស់ផ្នែកហ្សែននៃមេរោគដោយវិធីសាស្ត្រ ជាក់លាក់។ លោក សៅ ជួនប៊ីន (Shao Junbin) ប្រធានក្រុមហ៊ុន (Shanghai ) សៀងហៃ ZJ បាននិយាយថា “បច្ចុប្បន្ននេះ វិធីសាស្ត្ររកឃើញដ៏ល្អបំផុតសម្រាប់មេរោគឆ្លងជាច្រើននៅទូទាំងពិភពលោក គឺការធ្វើតេស្តអាស៊ីត នុយក្លេអ៊ិច ដែលមានអត្រាភាពត្រឹមត្រូវជាង៩៥ភាគរយ។ វាអាចឈានដល់ជាង ៩៩% សម្រាប់ជំងឺរបស់បុគ្គលមួយចំនួន។ ប៊ី-តិច ខូអិលធីឌី ទទួលការបញ្ជាទិញបន្ទាន់ពីប្រទេសចំនួន២៤ ពី WHO ត្រូវបានបញ្ជូនទៅកាន់ប្រទេសចំនួន ២១ ដែលគ្របដណ្តប់លើទ្វីបអាហ្រ្វិក អឺរ៉ុប អូសេអានី និងអាស៊ីអាគ្នេយ៍៕ កែសម្រួលដោយ : សាំង ម៉ីស៊ូ
  • រន្ទះបាញ់សម្លាប់មនុស្ស ២០ នាក់ក្នុងរដ្ឋប៊ីហា នៃប្រទេសឥណ្ឌា BBC៖ រន្ទះបានសម្លាប់មនុស្ស ២០នាក់នៅទូទាំងស្រុកចំនួន៨ នៃរដ្ឋប៊ីហារ(Bihar) ភាគខាងកើតប្រទេសឥណ្ឌា ក្នុងរយៈពេលត្រឹមតែ​២៤ម៉ោងប៉ុណ្ណោះ។ គេបានព្យាករណ៍ថានឹងមានផ្គររន្ទះបន្ថែមទៀត នៅតំបន់ភាគខាងជើងនៃរដ្ឋសម្រាប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។ អភិបាលរដ្ឋ ប៊ីហារ លោក នីតីស គូម៉ា បានស្នើឱ្យប្រជាជនអនុវត្តតាមការណែនាំយ៉ាងជិតស្និទ្ធរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ។ មនុស្សរាប់រយនាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំក្នុងឧបទ្ទវហេតុរន្ទះកំឡុងពេលភ្លៀងមូសុង។ កាសែត The Times of India បានរាយការណ៍ថា នាយករដ្ឋមន្ត្រីបានបើកកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន ដោយបានស្នើឱ្យមន្ត្រីរដ្ឋដំឡើងឧបករណ៍ការពាររន្ទះនៅគ្រប់អគាររដ្ឋាភិបាល រួមទាំងសាលារៀន និងមន្ទីរពេទ្យផងដែរ។ នៅក្នុងខែកុម្ភៈឆ្នាំនេះ BBC បានរាយការណ៍ថា ចំនួនរន្ទះបាញ់នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទិន្នន័យផ្កាយរណប ដែលប្រមូលបានដោយវិទ្យាស្ថានឧតុនិយមត្រូពិចឥណ្ឌា ក៏បង្ហាញផងដែរថាការវាយប្រហារបាន កើនឡើងយ៉ាងឆាប់រហ័ស ចន្លោះឆ្នាំ១៩៩៥និង ២០១៤ ៕
  • គ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន បង្កឲ្យមានផលប៉ះពាល់នៅទីក្រុងម៉ានីល គ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារប្រទេសហ្វីលីពីន នៅពីថ្ងៃពុធនេះ នេះបើយោងតាមតីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS។ យោងតាម USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីបានវាយប្រហារនៅភាគខាងជើងតំបន់ លូហ្សុន នៅម៉ោង 8:43 ព្រឹក ម៉ោងក្នុងស្រុក។ ទីភ្នាក់ងារនេះ ដើមឡើយបានកំណត់ការរញ្ជួយដីកម្រិត 7.1 រ៉ិចទ័រ មុនពេលបន្ទាបទៅ 7.0 ។ ចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល ១៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងតូចមួយនៃតំបន់ដូឡូរែស( Dolores) ខេត្ត អែប្រា ជាមួយនឹងជម្រៅ១០គីឡូម៉ែត្រ។ ផលប៉ះពាល់នៃការរញ្ជួយដីនេះ ត្រូវបានប៉ះពាល់ទៅដល់រដ្ឋធានីម៉ានីលដែលមានចម្ងាយជាង៤០០គីឡូម៉ែត្រ ដែលជាកន្លែងដែលកម្មករ និងអ្នកស្រុកបានជម្លៀសចេញពីអគារ ហើយប្រមូលផ្តុំគ្នានៅតាមផ្លូវ។ គួរបញ្ជាក់ថា អែប្រា គឺជាតំបន់ដីកោះដែលត្រូវបានគេស្គាល់ថាមានជ្រលងជ្រៅ និងតំបន់ភ្នំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ តំណាងរាស្រ្តម្នាក់ដែលជាសមាជិកសភានៃខេត្តអែប្រា (Abra) បាននិយាយថា ការរញ្ជួយដីបានបង្កការខូចខាតដល់គ្រួសារ និងគ្រឹះស្ថានជាច្រើន។ អគារមួយចំនួនត្រូវបានគេមើលឃើញមានស្នាមប្រេះនៅតាមជញ្ជាំង ខណៈអគារមួយចំនួនទៀតត្រូវបានផ្អៀងទៅម្ខាង។ ចំណែកឯប្រធានាធិបតីហ្វីលីពីនលោក Marcos Jr បានបញ្ជាឱ្យបញ្ជូនក្រុមសង្គ្រោះ និងសង្គ្រោះបន្ទាន់ទៅកាន់ខេត្តអែប្រា ភ្លាមៗ។ គាត់នឹងទៅមើលតំបន់ដែលរងផលប៉ះពាល់ដោយផ្ទាល់នៅពេលដែលគាត់ ទទួលបានព័ត៌មានច្បាស់លាស់ នេះបើយោងតាមលេខាធិការសារព័ត៌មានរបស់គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ៕ […]
  • អូស្ត្រាលី ប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អូស្ត្រាលីប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការលើកឡើងនេះ គឺក្នុងពេល ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារឯកឧត្តម Pablo Kang ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហ ប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ជាពិសេសលើវិស័យកិច្ចការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC)។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនអំពីសកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចសន្ទនាជាន់ខ្ពស់រវាងអគ្គនាយកដ្ឋាន ក.ប.ប គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ និងគណៈកម្មាធិការ ACCC, និងសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរ គុណចំពោះសមភាគីអូស្រ្តាលីដែលបានផ្តល់ការគាំទ្រដល់ កម្ពុជាក្នងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចសហការដ៏ល្អ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមានការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA) និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀងអាសិប ផងដែរ។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា […]
  • សិង្ហបុរី ស្ថិតនៅលំដាប់ទី៥ ក្នុងចំណោមវិនិយោគិនបរទេស នៅប្រទេសកម្ពុជា វិនិយោគិនសិង្ហបុរី បានក្លាយជាប្រទេសឈរលេខរៀងទី៥ ដែលបាន បោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ក្រោមទុនប្រមាណ១.៥៣ពាន់លាន ដុល្លារអមេរិក។ ឯ.ឧ សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបន្តអំពាវនាវវិនិយោគិនសិង្ហបុរីបន្តមកវិនិយោគកម្ពុជា ជាមួយសក្តានុពលជា ច្រើនរបស់កម្ពុជា។ ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា លោកជំទាវ តែវ ឡាយឆេង បាន បញ្ជាក់ថា សិង្ហបុរីស្ថិតនៅក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥ របស់ កម្ពុជា។ ការវិនិយោគគ្របដណ្តប់លើវិស័យនានា ដូចជា អចលនទ្រព្យ ថាមពល ពាណិជ្ជកម្ម និងចែកចាយ ម្ហូបអាហារ អ្នកប្រើប្រាស់ ការ អប់រំ និងហិរញ្ញវត្ថុ។ ការបញ្ជា ក់របស់លោកជំទាវធ្វើឡើងនៅក្នុងឱកាសសិក្ខាសាលាស្វែងយល់ពី កម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា តាមប្រព័ន្ធវីដេអូកាលពី ថ្ងៃទី២៦ កក្កដាម្សិលម៉ិញ។ លោកជំទាវទូតបញ្ជាក់បន្ថែមថា ប្រទេសទាំងពីរ មានការតភ្ជាប់ជើងហោះ ហើរចំនួន៣៥ជើង ក្នុងមួយសប្តាហ៏ ហើយកម្ពុជាស្ថិត នៅក្នុង ចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងតំបន់ អាស៊ី។ កម្ពុជា បានងើបចេញពីជំងឺ រាតត្បាតកូវីដ១៩ បន្ទាប់ពីបានសម្រេចដោយ ជោគ ជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ […]
  • ឯ.ឧ សាយ សំអាល់÷ រៀនសូត្រពីគេ ដេីម្បីពង្រឹងសមត្ថ ភាពខ្លួនឯង​ និង​អភិវឌ្ឍន៍​សង្គមជាតិ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានថ្លែងកោតសរសេីរ​ និងអបអរសាទរ​ជូនចំពោះ​និស្សិតជ័យលាភីអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសជប៉ុន​ តាមរយៈកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន (Japan Development Scholarship-JDS​ 2022)​ សរុបចំនួន​ ២៤នាក់​ នារសៀល​ ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០២២​ នៅទីស្តីការក្រសួងបរិស្ថាន​។ ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ បានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានមន្ត្រីរាជការវ័យក្មេង ប្រកបដោយសក្កានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹងនៅជប៉ុន ចំណេះធ្វើ ភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ ដែលជាប្រយោជន៍សម្រាប់ចែករំលែកបទពិសោធន៍ទាំងនោះទៅដល់សហការី និងយកចំណេះជំនាញទៅអភិវឌ្ឍន៍ស្ថាប័ន និងសង្គមជាតិ ជាពិសេស​ ត្រូវរៀនសូត្រពីគេ ដេីម្បីពង្រឹងសមត្ថភាពខ្លួនឯង​ និង​យកចំណេះជំនាញមកអភិវឌ្ឍន៍​នាវាកម្ពុជា៕
  • អង្គការសហប្រជាជាតិ ទស្សនកិច្ចទៅកាន់តំបន់ស៊ូដង់ខាងត្បូង ទីដែលមានការ វាយប្រហារដ៏សាហាវ CGTN៖ គណៈប្រតិភូអង្គការសហប្រជាជាតិបានទៅទស្សនាស្រុក កាប៉ូអេតា ខាងចើង (Kapoeta North) ដែលមានបញ្ហាក្នុងប្រទេសស៊ូដង់ខាងត្បូង បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះ បានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អំពើហឹង្សាទាក់ទងនឹងសត្វពាហនៈនៅក្នុងស្រុកកាលពីដើមខែនេះ បាននាំឱ្យមានមនុស្សស្លាប់ជាង ២៣០នាក់ ហើយភាពតានតឹងមួយនេះនៅតែមានកម្រិតខ្ពស់ផងដែរ។ មនុស្សជាច្រើននាក់បានរងរបួស ក្រោយការវាយប្រហារនេះ ហើយកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ្។ បន្ទាប់​ពី​ការវាយប្រហារនោះ ក្រុមមកពីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) និងរដ្ឋាភិបាលនៃរដ្ឋអេក្វាទ័រភាគខាងកើត បានទៅទស្សនាតំបន់នោះ ដើម្បីចូលរួមជាមួយសហគមន៍ដែលរងផលប៉ះពាល់ កាត់បន្ថយភាពតានតឹង និងស្វែងរកមូលហេតុដែលអំពើហិង្សានេះបានកើតឡើង។ ទីភ្នាក់ងារនេះបានអំពាវនាវដល់រដ្ឋាភិបាល និងមេដឹកនាំសហគមន៍មូលដ្ឋានឱ្យចាត់វិធានការជាបន្ទាន់ដើម្បីការពារកុំឱ្យអំពើហិង្សានេះកើតឡើងទៀត ជាពិសេ សដើម្បីដោះស្រាយជម្លោះតាមរយៈការចចារគ្នា៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
  • ជនភៀសខ្លួនហៃទីចំនួន ១៧ នាក់ បានស្លាប់ ខណៈទូកក្រឡាប់នៅកោះបាហាម៉ា អាជ្ញាធរបាននិយាយថា មនុស្សចំនួន១៧នាក់បានស្លាប់បន្ទាប់ពីទូកដឹកជនភៀសខ្លួនហៃទី រាប់សិបនាក់បានក្រឡាប់នៅឆ្នេរសមុទ្រ បាហាម៉ា (Bahamas) ខណៈដែលជនជាតិហៃទីកាន់តែច្រើន ព្យាយាមទៅដល់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីអំពើហិង្សារបស់ក្រុមជនភៀសខ្លួន និងភាពក្រីក្រ។ ក្រុមជួយសង្គ្រោះបានស្រង់សាកសពមនុស្ស ១៧នាក់ រួមទាំងទារកម្នាក់ ហើយមនុស្ស ២៥នាក់ត្រូវបានជួយសង្គ្រោះក្នុងនោះ ៤នាក់ជាស្ត្រី។ នេះបើយោងតាមនាយករដ្ឋ មន្ត្រីបាហាម៉ា លោកហ្វីលីប ដាវីស (Philip Davis) បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ។ លោកដាវីស (Davis) បាននិយាយថា អាជ្ញាធរជឿថា កប៉ាល់នេះ បានបើកក្នុងល្បឿនលឿន ឆ្ពោះទៅទីក្រុងម៉ៃអាមី។ គួរបញ្ជាក់ថា ប្រជាជនហៃទីកាន់តែច្រើនឡើងៗ បាននិងកំពុងភៀសខ្លួនចេញពីប្រទេសនេះ ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព និងការងារ។ មនុស្សជាច្រើនបានធ្វើដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអាមេរិកឡាទីន។ ជនជាតិហៃទីភាគច្រើនព្យាយាមឆ្លងចូលអាមេរិកតាមដីតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ប៉ុន្តែអ្នកផ្សេងទៀតបានឆ្លងចូលតាមសមុទ្រ។ ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា ខ្លួនបានស្ទាក់ចាប់ និងបញ្ជូនជនជាតិហៃទីជាង៦.១០០នាក់មកវិញនៅសមុទ្រចាប់តាំងពីខែតុលា ដែលជាការប៉ុនប៉ងធ្វើចំណាកស្រុកដ៏ធំបំផុតរបស់ជនភៀសខ្លួនតាមទូកហៃទីក្នុងរយៈពេល ២០ ឆ្នាំនេះ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • អ៊ុយក្រែន និងរុស្ស៊ីធ្វើការប្រកួតប្រជែងគ្នាលើប្រព័ន្ធរ៉ុកែតហ៊ីម៉ា HIMARS អ៊ុយក្រែនបាននិយាយថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធរ៉ុកែតហ៊ីម៉ា (HIMARS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញឃ្លាំងរំសេវរបស់រុស្ស៊ីចំនួន ៥០ចាប់តាំងពីបានទទួលអាវុធកាលពីខែមុន ខណៈដែលរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញឃ្លាំងរំសេវហ៊ីម៉ា (HIMARS) នៅក្នុងតំបន់ខែមែលនីស្គី( Khmelnytskyi) របស់ប្រទេសអ៊ុយក្រែន។ទី ក្រុងមូស្គូធ្លាប់បាននិយាយថា ខ្លួនបានបំផ្លាញប្រព័ន្ធរ៉ុកែតកាំភ្លើងធំចល័តជាច្រើន ដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនដោយលោកខាងលិច នៅក្នុងការអះអាងដែលត្រូវបានបដិសេធដោយទីក្រុងគៀវ( Kyiv )។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក រែសនីខូវ (Reznikov) បានគូសបញ្ជាក់អំពីផលប៉ះពាល់កាន់តែខ្លាំងឡើងដែលរ៉ុកែតហ៊ីម៉ា (HIMARS) ហាក់ពេលអ៊ុយក្រែនព្យាយាមវាយលុកការឈ្លានពានរបស់រុស្ស៊ី។ លោក រែសនីខូវបាននិយាយថា នាវិកកាំភ្លើងធំអ៊ុយក្រែន បានធ្វើការវាយប្រហារលើគោលដៅច្បាស់លាស់ទៅលើស្ពានជាច្រើន។ គាត់មិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែទំនងជាសំដៅទៅលើការឆ្លងទន្លេចំនួនបីនៅក្នុងតំបន់ឃឺសិន( Kherson ) ដែលកាន់កាប់ដោយរុស្ស៊ី។ គួរបញ្ជាក់ឲ្យដឹងដែរថា អ៊ុយក្រែនបានទទួលរថពាសដែកប្រឆាំងយន្តហោះ ជីផាត (Gepard )ចំនួន ៣គ្រឿង ដែលជាការរំពឹងទុកដំបូងក្នុងចំណោម ១៥គ្រឿង ។ HIMARS គឺជាឧបករណ៍បាញ់គ្រាប់រ៉ុកែតទម្ងន់ស្រាលបច្ចេកវិទ្យាខ្ពស់ដែលត្រូវបានបំពាក់ដោយកង់ ដែលផ្តល់ឱ្យវាកាន់តែមានភាពរហ័សរហួន និងអាចបត់បែនបាននៅលើសមរភូមិ៕
  • មនុស្សស្លាប់ចំនួន៣នាក់ រួមទាំងខ្មាន់កាំភ្លើងម្នាក់នៅក្នុងការបាញ់ប្រហារនៅប្រទេសកាណាដា មនុស្ស ៣នាក់ រួមទាំងខ្មាន់កាំភ្លើងម្នាក់ ជាជនសង្ស័យត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបាញ់ប្រហារជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃចន្ទនៅព្រីធីស កូឡុំបែរ (British Columbia) ប្រទេសកាណាដា។ ប៉ូលិសបាននិយាយថា ការបាញ់ប្រហារនៅទីក្រុង ឡាងលីយ៍ (Langley) ជាយក្រុង វ៉ាន់ខូវើ (Vancouver) បានកើឡើងនៅពាក់កណ្តាលអាធ្រាត្រ ហើយមនុស្ស ៤ នាក់ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងប្រុសម្នាក់។ ខ្មាន់កាំភ្លើង បានរងរបួសពេលប៉ូលិស តាមរកឃើញ ហើយត្រូវបានប៉ូលិសបាញ់សម្លាប់នៅ កន្លែងកើតហេតុណ៍នោះតែម្តង។ អាជ្ញាធរ បានចេញសេចក្តីប្រកាសអាសន្ន មួយ ដែលពណ៌នា ថាជនសង្ស័យ ជាបុរសស្បែកសពាក់អាវយឺត និងបិតមុខ។ សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ ដែលជនសង្ស័យ និងជនរងគ្រោះស្គាល់គ្នា ហើយមិនច្បាស់ថា មានចេតនាអ្វីទេ។ ការបាញ់ប្រហារនេះបានកើតឡើងយ៉ាង​ហោចណាស់ ៥ ទីតាំងផ្សេងគ្នា នៅទូទាំងទីក្រុង និងទីប្រជុំជន ឡាងលីយ៍ (Langley) ។ បន្ថែមពីនេះប៉ូលិស បានស្នើឱ្យសាធារណជន ដែលនៅតំបន់ មួយ ចំនួនរួមមានចំណតរថយន្តកាស៊ីណូ និងចំណត រថយន្ត […]
  • សហរដ្ឋអាមេរិក ជំរុញឱ្យចិនថ្កោលទោសមីយ៉ាន់ម៉ា BBC: អាមេរិក​បាន​ជំរុញ​ចិន​ឱ្យ​បង្កើន​សម្ពាធ​លើ​មី​យ៉ាន់​ម៉ា បន្ទាប់ពី​របប​យោធា​បាន​ប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ​បួន​នាក់​។ អ្នកនាំពាក្យក្រសួងការបរ ទេសលោក Ned Price (នេត ប្រាយ)បាននិយាយថា ប្រទេសចិនអាចមានឥទ្ធិពលលើប្រទេសមីយ៉ាន់ម៉ាច្រើនជាងប្រទេសដទៃទៀត។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនក៏​បាន​និយាយផងដែរថា ចិន​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ទេ​។ នៅពេលសួរអំពីការប្រហារជីវិត លោក Zhao Lijian (សាវ លីចៀន) បាននិយាយថា មីយ៉ាន់ម៉ាគួរតែ ប្រើប្រាស់ច្បាប់ និងរដ្ឋ ធម្មនុញ្ញរបស់ខ្លួន ដើម្បីដោះស្រាយភាពខុសគ្នា។ លោក Price (ប្រាយ) បាននិយាយថា “មិនអាចមានអាជីវ កម្មដូចធម្មតាទេ” ជាមួយរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថាជាភូមា ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ហាមឃាត់ការលក់សម្ភារៈយោធាដល់ប្រទេសនេះ និង “ជៀសវាងការផ្តល់ប្រាក់ កម្ចីដល់របបនេះគ្រប់កម្រិត។ លោកបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលើ “ជម្រើសទាំងអស់” ដើម្បីកាត់ផ្តាច់ប្រាក់ ចំណូលរបស់របបនេះ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)