ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស អំពាវនាវដល់សប្បុរស ជនក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ ដល់កុមារកំព្រា នៅអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលកំពុងជួបការលំបាក ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ឲ្យជួយឧបត្ថម្ភគាំទ្រ ដល់អង្គការការអភិវឌ្ឍកុមារកម្ពុជា ដើម្បីបន្តជួយដល់កុមារជួបការលំបាកនៅកម្ពុជា។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានធ្វើការអំនាវរកមូលនិធិជួយទៅដល់កុមារដែលកំពុងជួបការលំបាកនៅក្នុងអង្គការខាងលើ ក្នុងឱកាស រួមដំណើរជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ សម្ភារសិក្សា និងថវិកាមួយចំនួនទៅឧបត្ថម្ភដល់កុមារកំព្រា និងទីទ័លក្រ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងអង្គការការអភិវឌ្ឍកុមារកម្ពុជា ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។នេះជាដំណើរចុះទស្សនកិច្ចលើកទី១០ របស់គណៈកម្មាធិ ការសិទ្ធិមនុស្សកម្ពុជា ទៅកាន់អង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល មានបេសកកម្មក្នុងការជួយចិញ្ចឹមបីបាច់ និងផ្ដល់ការអប់រំសិក្សាដល់កុមារកំព្រា និងទីទ័លក្រនៅកម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្តើមទំនាក់ទំ នងជាមួយអង្គការនេះ តាំងពីឆ្នាំ២០១៩ បន្ទាប់ពីគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដើរតួនាទីក្នុងការសម្របសម្រួលជាមួយប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) និងប្រធានអង្គការការអភិវឌ្ឍកុមារកម្ពុជា ដើម្បីយកកុមារតាមម្ដាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ទៅចិញ្ចឹម និងផ្ដល់ការរៀនសូត្រនៅក្នុងអង្គការ។ គួររំលឹកផងដែរថា កន្លងមកអង្គការការនេះ […]
  • ក្រុមហ៊ុន Gazprom នឹងកាត់បន្ថយការផ្គត់ផ្គង់ Nord Stream1 បន្ថែមទៀត ដល់សហភាពអឺរ៉ុប EU BBC: ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom (ហ្គាស ព្រម) និយាយថា ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់សហភាពអឺរ៉ុប តាមរយៈបំពង់បង្ហូរប្រេងដ៏សំខាន់របស់ខ្លួន។ ក្រុមហ៊ុន Gazprom (ហ្គាសព្រម)បាននិយាយថាការ បញ្ឈប់ទួរប៊ីនមួយទៀតនៅបំពង់បង្ហូរ Nord Stream 1 (ណត ស្រ្តីម វ័ន)នឹងកាត់បន្ថយការផលិតឧស្ម័នប្រចាំថ្ងៃដល់ ២០% ដោយកាត់បន្ថយកម្រិតផ្គត់ផ្គង់ បច្ចុប្បន្នពាក់កណ្តាល។ រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​និយាយ​ថា​ គ្មាន​ហេតុផល​បច្ចេក ទេស​ ក្នុង​ការ​កំណត់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទេ។ វាទំនងជាធ្វើឱ្យមានការលំបាកបន្ថែមទៀត សម្រាប់បណ្តាប្រទេសសហភាពអឺរ៉ុប ក្នុងការបំពេញឃ្លាំងឧស្ម័នរបស់ពួកគេឡើងវិញមុនរដូវរងា។ បំពង់បង្ហូរប្រេង Nord Stream 1 (ណត ស្រ្តីម វ័ន) ដែលបូមឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ បានដំណើរការល្អក្រោមសមត្ថភាពអស់ជាច្រើនសប្តាហ៍ ហើយត្រូវបានបិទទាំងស្រុងសម្រាប់ការសម្រាកថែទាំរយៈពេល ១០ថ្ងៃកាលពីដើមខែនេះ។ រុស្ស៊ី​បាន​ផ្គត់ផ្គង់​ឧស្ម័ន ៤០% ដល់​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំមុន ខណ: សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​ បាន​ប្រើប្រាស់​ថាមពល​ជា​អាវុធ។ គណៈកម្មការអឺរ៉ុបបានជំរុញឱ្យប្រទេសនានាកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥% ក្នុងរយៈពេល ៧ ខែបន្ទាប់ បន្ទាប់ពីរុស្ស៊ីបានព្រមានថា ខ្លួនអាចទប់ស្កាត់ ឬបញ្ឈប់ការផ្គត់ផ្គង់ទាំងស្រុង៕
  • សម្តេចតេជោ អបអរសាទរចំពោះវឌ្ឍនភាព១០ឆ្នាំរបស់ក្រុមហ៊ុន Minebea Mitsumi ដែលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាព១០ ឆ្នាំនៃក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុនដែលបានរួមចំណែកផ្តល់ការងារដល់កម្មករជាច្រើន ពិសេសចូលរួមចំណែក ដល់ការរីកចម្រើនរបស់កម្ពុជា។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ នាយកប្រតិបត្តិក្រុមហ៊ុន Minebea លោក យ៉ូស៊ីហ៊ីសា កែនុម៉ា បានបញ្ជាក់ថា វឌ្ឍនភាពនៃក្រុមហ៊ុន Minebea រហូតមកដល់ពេល នេះក្រុមហ៊ុនបានប្រតិបត្តិការនៅកម្ពុជា រយៈពេល ១០ឆ្នាំហើយ។ លោក យ៉ូស៊ីហ៉ីសា កៃនូម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ និងពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ លោក កៃនូម៉ា បានគោរពរាយការណ៍ជូន សម្ដេចតេជោ ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ ពាន់លានយ៉េន នៅទូទាំងពិភពលោក […]
  • ពលករខ្មែរសរុប៣៩នាក់ ឆ្លងដែនខុសច្បាប់ ត្រូវយោធាថៃឃាត់ខ្លួន ពលករខ្មែរចាញ់បោកមេខ្យល់ ត្រូវបានយោធាថៃឃាត់ខ្លូន ៣៩នាក់ ទៅសួរនាំ កាលពីថ្ងៃទី២៥ កក្កដា។ កម្លាំងសមត្ថកិច្ចការពារព្រំដែនរបស់ថៃ ជាច្រើនគោលដៅ ក្នុងភូមិសាស្រ្តខេត្តស្រះកែវ ដោយមានកម្លាំងទាហានប្រាណអង្គភាពទី១២ អង្គភាពចំពោះកិច្ចទាហានជើងគោកទី១១១ ស្រុកតាព្រះយ៉ា នឹងសមត្ថកិច្ចទាហានអង្គភាពទី១៣ បានចាត់កម្លាំងដើរល្បាត ត្រួតពិនិត្យ ដើម្បីការពារនឹងទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ បរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកអារញ្ញ និងស្រុកតាព្រះយ៉ា របស់ខេត្តស្រះកែវ តាមវិធានការការពារ និងគ្រប់ គ្រងការរាត្បាតរបស់ជម្ងឺកូវីដ-១៩ រួមទាំងជម្ងឺអុតស្វាផងដែរ។ ប្រភពបន្តថាៈ សមត្ថកិច្ចថៃល្បាត ត្រួតពិនិត្យតាមភូមិសាស្រ្តទទួលខុសត្រូវ ក៏បានជួបប្រទះមនុស្សគួរឲ្យសង្ស័យ ស្របពេលដើរមកតាមច្រករបៀង ទើបហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ នឹងបានប្រទះឃើញពលករខ្មែរចំនួន៣៩នាក់។ ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចថៃបាននាំខ្លួនយកទៅសួរនាំបន្ថែម នឹងបញ្ជូនខ្លួនពលករខ្មែរទាំងអស់យកទៅដើម្បីចាត់ការតាមច្បាប់បន្ត៕ វណ្ណា
  • រដ្ឋសភា បើកសិក្ខាសាលាស្តីពីការកសាងក្របខ័ណ្ឌគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សិក្ខាសាលាស្តីពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណង​នៃការរៀបចំសិក្ខាសាលានេះឡើង​ គឺដេីម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជនទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការថវិកា និងការអនុវត្តផែនការថវិកានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នពាក់ពន្ធ័ និងមន្រ្តីជាន់ខ្ពស់រដ្ឋសភា […]
  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសឱ្យដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសឱ្យដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបោះឆ្នោត ឆ្នាំ២០២២។
  • ក្រសួងប្រៃសណីយ៍ ឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត តាមរយៈការចុះ ត្រួតពិនិត្យហ្វ្រេកង់វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត នៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster Restater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័ត នៅក្នុងតំបន់នោះ។ ដូចនេះ ក.ប.ទ. សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ចប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះ របស់ខ្លួន។ ក.ប.ទ. ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់បញ្ឈប់ការនាំចូលរបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួល ស្គាល់យថា ប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជា បន្ទាន់ជៀសវាងការប្រឈមនឹងវិធានការច្បាប់។ ក.ប.ទ. សូមគូសបញ្ជាក់ផងដែរថា យោងតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា “ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្ដាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនា សម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ […]
  • អភិបាលរាជធានី បញ្ជាឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំចាក់ថ្ម និងដីបំពេញពីទីតាំង ច្រាំងបាក់ឡើងវិញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២២ នេះ ឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យស្ថានភាព បាក់ច្រាំងទន្លេ ដែលបង្កផលប៉ះពាល់ដល់លំនៅឋាន និងផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពជាក់ ស្ដែង ឯកឧត្តមឃួង ស្រេងក៏បានបញ្ជាឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរ ក្នុងមូលដ្ឋាន រៀបចំចាក់ថ្ម និងដីបំពេញពីទីតាំង ដែលបានបាក់ឡើងវិញ ដើម្បីបង្កភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងផ្តល់ភាពកក់ក្តៅជូនបងប្អូន ដែលកំពុងជួបបញ្ហាបាក់ច្រាំង ទន្លេក្នុងតំបន់នេះឡើងវិញផងដែរ។
  • សម្តេចប្រធានរដ្ឋសភា÷ វត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា នៅកម្ពុជា វត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ជាមួយនិងបរិមាណ កំណើនគួរឱ្យកត់សំគាល់ នៅស្ទើរគ្រប់វិស័យសាធារណទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការបញ្ជាក់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៦ កក្កដានេះ។ សម្តេចប្រធឆនរដ្ឋសភា បានគាំទ្រ និងលើកទឹកចិត្តក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឱ្យបានកាន់តែល្អថែមទៀត។ លោកជំទាវ ហា ធីង៉ា បានជម្រាបសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារដែលសហព័ន្ធនារីវៀតណាម បានសម្រេចបាននាពេលកន្លងមក នៅក្នុងនោះមានកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលទើបបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្នាពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២២ និងត្រៀមចុះកិច្ចសហប្រតិបត្តិការ ៥ឆ្នាំបន្តទៀត។ លោកជំទាវ បន្ថែមថា នៅក្នុងរដ្ឋសភាប្រទេសវៀតណាម ដែលមានសមាជិកចំនួន ៤៩៩នាក់ មានសមាជិកជានារីចំនួន […]
  • ប្រធានអាស៊ាន ចាត់ទុកការអនុវត្តទោសប្រហារជីវិតរបស់របបយោធា ជាការទាញថយក្រោយវឌ្ឍនភាពស្តារមីយ៉ាន់ម៉ា សេចក្តីថ្លែងការរបស់ប្រធានអាស៊ាន ចុះថ្ងៃទី២៥ កក្កដា អាស៊ាន ពិតជាមានក្តីតក់ស្លុត និងសោកសៅយ៉ាងក្រៃលែងដោយសារ ការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន៤ រូប បើទោះបីជាមានការស្នើសុំឱ្យពិចារណាឡើងវិញ លើសេចក្តីសម្រេចផ្ដន្ទាទោសជនទាំងនេះ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន។ ការអនុវត្តទោសប្រហារ ជីវិត តែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺ ជាទង្វើរមិនអាចអត់ឱនបាន និងធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែម ទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិ សេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្ត ដើម្បីឲ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់។ អាស៊ាន នៅតែប្រកាន់ខ្ជាប់គោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជា ឯកច្ឆន្ទ៥ចំណុច។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមលើកបន្ទរនូវសម្លេងដ៏លើសលុបក្នុង មជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរ ជាតិ ដែលជំរុញឱ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការជាក់ស្ដែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ យើងសូមអំពាវនាវយ៉ាងខ្លាំងក្លា និងជាបន្ទាន់ដល់ភាគីទាំងអស់ឱ្យជៀសវាងនូវសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនា ដោយ សន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និង ស្ថិរភាព៕
  • ឯកឧត្តម កែ គឹមយ៉ាន ឧបត្ថម្ភអំណោយជាស្បៀងអាហារដល់ប្រជាពលរដ្ឋ ចំនួន៤០ គ្រួសារ ដែលរងគ្រោះដោយខ្សល់កន្ត្រាក់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២)៖ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងារខេត្ត ក្រុមការងារក្រុងបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងយកអំណោយប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ចំនួន៤០គ្រួសារ ក្នុងនោះមាន៖ ភូមិចកចំនួន១១គ្រួសារ ភូមិ១ចំនួន២គ្រួសារ ភូមិព្រះពន្លាចំនួន១៧គ្រួសារ ភូមព្រៃឬស្សីចំនួន២គ្រួសារ ភូមិ៣ចំនួន៦គ្រួសារ និងភូមិ៤ចំនួន២គ្រួសារ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ថ្លែងនាឱកាសនោះ ឯកឧត្តមកែ គឹមយ៉ាន បានសំដែងនូវការចូលរួមសោកស្តាយចំពោះការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋដោយសារគ្រោះធម្មជាតិ ដែលបានកើតមានកន្លងមក ដែលបង្កឲ្យលំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋចំនួន៤០គ្រួសារបានរងការខូចខាត ។ ឯកឧត្តម បានបញ្ជាក់ថា ដើម្បីជួយសម្រាលនូវទុក្ខលំបាក របស់បងប្អូន ឯកឧត្តម ជួយឧបត្ថម្ភជាស្បៀងអាហារដោយក្នុង១គ្រួសារ ទទួលបានមានអង្ករ២៥គ.ក្រ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១យួរ,មី១កេស,ទឹកសុទ្ធ១កេស ។ អំណោយទាំងអស់នេះ បើទោះជាមានចំនួនតិចតួចក៏ពិតមែន តែវាអាចជួយសម្រួលផ្នែកជីវភាពដល់បងប្អូនបានមួយគ្រានោះផងដែរ។ជាមួយគ្នានោះឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដូចជាផ្គររន្ទះ និងខ្សល់កន្ត្រាក់ជាដើម ៕ ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)
  • ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រកាសថា ប្រព័ន្ធការងារពាក់ព័ន្ធនៃធុរកិច្ចថ្មី របស់កម្ពុជាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស (ភ្នំពេញ)៖ យោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ធុរកិច្ចថ្មី ដែលផ្អែកលើបច្ចេកវិទ្យា (technology-based startups) របស់កម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងប្រព័ន្ធការងារពាក់ព័ន្ធគាំទ្រ (supporting ecosystem) ជំរុញដោយគោលនយោបាយ និង ហេដ្ឋារចនាសម្ព័ន្ធតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍរបស់វា។ យោងតាមរបាយការណ៍ស្តីពី ប្រព័ន្ធការងារពាក់ព័ន្ធសម្រាប់ធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យារបស់កម្ពុជា (Cambodia’s Ecosystem for Technology Startups) នេះ ក្នុងនោះមានកម្មវិធីមួយចំនួនរួមមាន៖ សហគ្រិនខ្មែរ (Khmer Enterprise) និង កម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា (Startup Cambodia National Program) បានលេចចេញជារូបរាង ដើម្បីជួយដល់ធុរកិច្ចថ្មីក្នុងវិស័យដូចជា វេទិកាឌីជីថលនានា ការផ្តល់មូលនិធិ ផ្លូវការដំបូង (seed funding) និង ការស្រាវជ្រាវ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានគាំទ្រដោយគោលនយោបាយដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (Cambodia Digital […]
  • អាជ្ញាធរជាតិអប្សរា÷ ថ្មបញ្ចុះសីមារកឃើញនៅកំពូលខ្លោង ទ្វារតាកាវ ថ្មភក់រាងបួនជ្រុង ទំហំ៥៣សង់ទីម៉ែត្រ គុណនិង ៥៣សង់ ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ ដែលគេស្គាល់ជាទូទៅថាជា «ថ្មបញ្ចុះសីមា» ត្រូវបានរកឃើញទើនៅលើខ្លោងទ្វារពេលរុះរើផ្នែកខាងលើនៃរចនាសម្ពន្ធសំណង់ខ្លោងទ្វារតាកាវដើម្បីជួសជុល។ នៅលើថ្មបញ្ចុះមានរន្ធជាច្រើន ដែលរន្ធរាងមូលធំមួយនៅចំកណ្តាលនៃផ្ទៃថ្មព័ទ្ធជុំវិញដោយរន្ធរាង បួនជ្រុងស្មើនៅតាមទិសទាំង៨ និងនៅជ្រុងឦសានដែលជាទិសសំខាន់នៅក្នុងជំនឿខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ត្រូវបានគេដាប់រន្ធបួនជ្រុងបន្ថែមមួយទៀតនៅ ចន្លោះរន្ធមូលកណ្តាល និងរន្ធបួនជ្រុងនៅទិសឦសាន។ រន្ធទាំងអស់ព័ទ្ធពីក្រៅដោយជញ្ជាំងថ្មភក់ ដែលជញ្ជាំងនេះត្រូវបានកាត់ផ្តាច់ចេញជា៤ជ្រុងដោយចង្អូរនៅតាមអ័ក្សសំខាន់ទាំងបួន។ នៅពីលើផ្នែកខ្ពស់មានរន្ធតូចៗ រាងបួនជ្រុងចំនួន៣៤ ដែលគេដាប់រាក់ល្មមចំនួន១០នៅជ្រុងឦសាន ៩នៅជ្រុងអាគ្នេយ៍ ៧នៅជ្រុងនិរតី និង៨នៅជ្រុងពាយ័ព្យ។ ឯកឧត្ដម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ថ្មបញ្ចុះសីមាភាគច្រើនប្រទះឃើញនៅកណ្ដាលបាតប្រាសាទ ប៉ុន្តែ វាច្រើនមានកម្រាស់ក្រាស់ និងដោយនៅផ្នែកខាងលើកំពូលគឺស្ដើងដូចថ្មដែលបានរកឃើញ។ ឯកឧត្ដម បានប្រៀបធៀបជំនឿ និងទំនៀមទម្លាប់នៃការបញ្ចុះថ្មសីមា ទៅនិងសំណង់ផ្ទះលំនៅដ្ឋានខ្មែរជាមួយនឹងការចងក្រណាត់ពណ៌ក្រហម(យ័ន្ត)នៅចំកណ្តាលមេដំបូលដែលទើបតែសាងសង់ថ្មីដើម្បីការពារផ្ទះផងដែរ។ ឯកឧត្តម មានប្រសាសន៍ថា ថ្មបញ្ចុះ ដែលរកឃើញនៅពេលជួសជុលត្រូវបានបញ្ចុះកាលដើមឡើយនៅលើកំពូលប្រាង្គកណ្តាល ប៉ុន្តែ វាបានរលុះធ្លាក់មកទើរនៅពាក់កណ្តាលនៃខ្លោងទ្វារ។ ក្រៅពីការបញ្ចុះថ្មដែលមានរន្ធច្រើននៅកំពូលប្រាសាទ គេបានឃើញថ្មបញ្ចុះស្រដៀងគ្នានៅក្នុងគ្រឹះប្រាសាទមួយចំនួននៅតំបន់អង្គរ។ ការបញ្ចុះថ្មទាំងអស់មិនថាតែនៅក្នុងគ្រឹះ និងលើកំពូលប្រាសាទ គឺនឹងធ្វើឱ្យសំណង់ដែលកំពុងសាងសង់មានភាពរឹងមាំ ព្រមទាំងនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនដល់សំណង់។ ថ្មបញ្ចុះ គឺជាពាក្យដែលយើងប្រើបច្ចុប្បន្ន តែពាក្យដែលប្រើដើម្បីហៅថ្មសម្រាប់បញ្ចុះឱ្យបានត្រឹមត្រូវតាមក្បួនបុរាណហាក់ដូចជាមិនទាន់ប្រទះឃើញសរសេរនៅក្នុងឯកសារណាមួយនៅឡើយ។ […]
  • កម្ពុជាប្ដេជ្ញារៀបចំយន្តការគាំទ្រដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡា ហោម ស ខេង បានឱ្យដឹងថាកម្ពុជានឹងធ្វើយ៉ាងណាដើម្បីអាចដកចេញពីបញ្ជីប្រផេះនៃការលាង លុយកខ្វក់ និងសំដៅលើកកម្ពស់កិត្តិនាមកម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិផង។ ថ្លែងនៅក្នុងកិច្ចប្រជុំនាថ្ងៃពុធ ទី២៩ ខែមិថុនា ផ្សព្វ ផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញ ប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ គ.ស.ហ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍កែសម្រួលសមាសភាព និងពង្រីកវិសាល ភាពសមាសភាព គ.ស.ហ ឱ្យកាន់តែធំទូលាយ ព្រម ទាំងបង្កើតអនុគណៈកម្មការ និងក្រុមការងារដើម្បីដឹកនាំ និងអនុវត្តការងារដែលនៅសេស សល់ជំរុញឱ្យកម្ពុជាកាន់តែឆាប់ចេញពីបញ្ជីប្រផេះនៃការលាងលុយ។ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ ឯ.ឧ ជា ចាន់តូ បានបញ្ជាក់ថារក្សាកំណើននៃទិន្នន័យពាក់ព័ន្ធនឹងការបញ្ជូនរបាយការណ៍ និងចំនួននៃការស៊ើបអង្កេត និងការចោទប្រកាន់ពីបទសម្អាតប្រាក់ ដែលទាមទារឱ្យមានការចូលរួមពីមន្រ្តីពាក់ព័ន្ធសំដៅឈានទៅទាញកម្ពុជាចេញពីបញ្ជីប្រផេះ និងធានាស្ថិរភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា ខណៈក្រុមការ ងារអន្តរជាតិនឹងចុះមកត្រួតពិនិត្យដល់ទីកន្លែងនៅអំឡុងខែមករា ឆ្នាំ ២០២៣។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិច អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក កើត រិទ្ធ បានរាយការណ៍ថា […]
  • សម្តេចតេជោស្នើ ឲ្យអតីតទូតជប៉ុន ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីបង្កើនសមត្ថភាពសម្រាប់ការប្រកួតកីឡាស៊ីហ្កេម សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានស្នើ ឲ្យឯ.ឧ Gotaro OGAWA ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្កេមខាងមុខ។ ការស្នើសុំនេះធ្វើ ឡើង នៅក្នុងឱកាសសម្តេចតេជោ អនុញ្ញាតឲ្យ ឯ.ឧ Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០៣ ចូលជួបសំដែងការគួរសម នៅព្រឹកថ្ងៃទី៣០ មិថុនានេះ ។ ឯកឧត្តម អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៣បាន បង្ហាញ ក្តីរីករាយ ដែលបានអញ្ជើញមកកាន់ព្រះរាជា ណាចក្រកម្ពុជា សាជាថ្មីម្តងទៀត។ ឯកឧត្តមបន្តថា កន្លងមកឯកឧត្តម ធ្លាប់តែបានលឺថា រាល់ពេលមិត្តភក្តិមកដល់កម្ពុជា ពួកគេបានឃើញនូវភាពខុសប្លែក ភាពរីកចំរើន ការរីកដុះដាលនៃសំណង់អគារថ្មីៗ និងខ្ពស់ៗ ក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)