ព័ត៌មានថ្មី
- ប្រជាការពារ ជាកម្លាំងស្នូលនៅថ្នាក់មូលដ្ឋាន ការអនុវត្តគោលនយោបាយជាតិភូមិ ឃុំ សង្កាត់មានសុវត្ថិភាព «ប្រជាការពារគឺជាកម្លាំងស្នូលនៅថ្នាក់មូលដ្ឋាន និងបានដើរតួនាទីសំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដើម្បីចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងមានសមត្ថកិច្ច»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពតកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ ក្នុងអំឡុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់វិទ្យុ ទាក់ទងចំនួន ៥៦ គ្រឿងជូនប្រជាការពារចំនួន ៥៦នាក់របស់សង្កាត់កោះតូច ក្រុងបូកគោ។ វិទ្យុទាក់ទងដែលឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថាជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ទំនាក់ទំនងការពាររវាងប្រជាការពារនិងប្រជាការពារ និងរវាងកម្លាំងមានសមត្ថកិច្ចដើម្បីប្រសិទ្ធភាពការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋបានទាន់ ពេលវេលាជាពិសេសចូលរួមរក្សាសណ្ដាប់ធ្នាប់របៀប រៀបរយនិងធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព កាន់តែផ្តល់ភាពកក់ក្តៅបន្ថែមទៀតក្នុងការរស់នៅដល់ប្រជាពលរដ្ឋក្នុងម្លប់សុខសន្តិភាព។ ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោបានថ្លែងអំណរគុណបងប្អូនប្រជាការពារចំពោះការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្តរបស់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសង្កាត់របស់ខ្លួន។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថាក្រុមប្រជាការពារជាកម្លាំងដ៏សំខាន់ ដើម្បីចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិសង្កាត់ ហើយកម្លាំងនេះក៏ជាសេនាធិការយ៉ាងសំខាន់របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋានផងដែរ។ ឯកឧត្តមបានគូស បញ្ជាក់ថា ភូមឃុំសង្កាត់មានសុវត្ថិភាពជាក្តីប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ហើយកន្លងមកនេះ ប្រជាការពារបានបំពេញការងារយ៉ាង សកម្មជាមួយអាជ្ញាធរក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត […]
- ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ កំពុងដេញគោត្រឡប់ចូលផ្ទះត្រូវរន្ទះបាញ់ ស្លាប់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២)៖ក្មេងប្រុសអាយុ១២ ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ខណៈដេញគោត្រឡប់ចូលផ្ទះ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣និង១៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ចំណុច.វាលគោកតាម៉ាចម្ងាយពីផ្ទះជនរងគ្រោះប្រមាណជា២,៥០០ម៉ែត្រ ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីឈ្មោះ ជា ត្រាន ប្រជាកាពារបានរាយការណ៍មកថា (មានករណីរន្ទះបាញ់ស្លាប់) កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុទើបដឹងថាកុមារារងគ្រោះឈ្មោះ រ៉ា រឿន ភេទប្រុស អាយុ១២ឆ្នាំ.នៅភូមិឈូក.ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មេឃមានធ្លាក់ភ្លៀងលាយឡំជាមួយខ្សល់និងផ្គររន្ទះយ៉ាងខ្លាំង ពេលនោះក្មេងប្រុសរងគ្រោះឃើញសភាពផ្ទៃមេឃមិនស្រួលក៏បានដេញគោដែលយកទៅឃ្វាលនៅឯវាលស្រែត្រឡប់មកផ្ទះ ពេលមកដល់ចំណុចវាលគោកតាម៉ាក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។សពក្មេងរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីគណៈកម្មការចម្រុះត្រួតពិនិត្យរួច ៕ ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)
- រយៈពេល ៣ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង រយៈពេល ៣ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញមានចំនួន ៥ ១១៥, ៤២ ប៊ីលានរៀល (ប្រមាណជា ១២៦៣,០៧ លានដុល្លារ) ស្មើនឹង ៤៤,៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករ។ ក្នុង រយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៩៣០,៩៩ ប៊ីលានរៀល (ប្រមា ណជា ២២៩, ៨៧ លានដុល្លារ) ស្មើនឹង ២២,២៥%។
- ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញចូលជួបសាវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន។
- អគារទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិ សុខលម្ហសមុទ្រ នៅកោះព្រាបក្នុងខេត្តព្រះសីហនុ សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ (ខេត្តសីហនុ,ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២)៖ អគារទីបញ្ជាការជួរមុខ អគ្គ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលទើប សាងសង់ថ្មីរួច នៅក្នុងបរិវេណតំបន់កោះព្រាបស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ ។ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេ បញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រមានប្រសាសន៍ថា ទីបញ្ជាការជួរមុខដាក់សម្ពោធឱ្យ ប្រើប្រាស់នាពេលនេះមានចំនួន ៣ ខ្នងរួមមានអាគារទីបញ្ជាការមួយខ្នង កម្ពស់បីជាន់អាគាររោងជាងមួយខ្នងនិងអគារស្នាក់នៅអាហារដ្ឋានមួយខ្នងរួមជាមួយនឹងសមិទ្ធផលជាច្រើន,បានស្ថាបនារួចរាល់នៅក្នុងបរិវេណទីបញ្ជាការ ហើយសមិទ្ធិផលសម្រេចបានទាំងអស់នេះគឺក្រោមការ យកចិត្ត ទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនជាប្រមុខដឹកនាំបានធ្វើឱ្យប្រទេសកម្ពុជាមានសុខ សន្តិ ភាពស្ថេរភាពនយោបាយពេញលេញទូទាំងប្រទេសនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍បន្ថែមថាបច្ចុប្បន្នកម្លាំង ចំរុះ របស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បាននិងកំពុងធ្វើសកម្មភាព ចូលរួមទប់ស្កាត់បទ […]
- សមត្ថកិច្ចឃាត់ខ្លួនម្តាយចិត្តអប្រិយនាំកូនស្រីយកឱ្យមនុស្សប្រុសរំលោភ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២)៖ សមត្ថកិច្ចនគរបាលស្រុកឧដុង្គធ្វើការ ឃាត់ខ្លួន ម្តាយចិត្តអប្រិយ និងមនុស្សប្រុសម្នាក់ទៀតភ្លាមៗ ដោយសារតែ ម្តាយចិត្តតិរិច្ឆានរូបនេះ បាននាំកូនស្រីរបស់ខ្លួនអាយុទើបតែ១៣ឆ្នាំ ឱ្យមនុស្សម្នាក់រំលោភរហូតបានសម្រេច ហើយកូនស្រីរត់ទៅប្តឹងសមត្ថកិច្ច។ ហេតុការឃាត់ខ្លួនម្តាយចិត្តតិរិច្ឆាន និងជនល្មោភកាមនេះ នៅក្នុងភូមិចិនដាំម្លូរ ឃុំវាំចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។នគរបាលស្រុកបាននិយាយឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ពេជ្រ ស្រីអ៊ី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ(ជាម្តាយ និងជាអ្នកផ្តល់ទីតាំងរំលោភសេពសន្ថវៈកូនខ្លួន) និងឈ្មោះ សេក ណារិន ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាជនល្មោភកាមពាក់ព័ន្ធករណីរំលោភ)។ នគរបាលស្រុកបានបន្តទៀតថា ស្រ្តីជាម្តាយនិងបុរសឈ្មោះ សេក ណារិន អាយុ៣៧ឆ្នាំ នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្គាល់គ្នា។ ស្រាប់តែម្តាយចិត្តតិរិច្ឆាន បែរជារៀបចំ និងផ្តល់ទីតាំង ឱ្យបុរសរូបនេះរំលោភសេពសន្ធវៈលើឈ្មោះ ម .ស.ន ភេទស្រីអាយុ១៣ឆ្នាំត្រូវជាកូនស្រីបង្កើតរបស់ស្រីសង្ស័យឈ្មោះពេជ្រ […]
- សម្តេចតេជោ៖ ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាការរួមចំណែកពីផ្ទេរអំណាច ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នឹងលើកយកសេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី០១ ខែមេសា ខាងមុខ។ សម្តេចតេជោ មានប្រសាសន៏ថា ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាការរួមចំណែកពីការផ្ទេរអំណាចទៅ រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការបញ្ជាក់នេះធ្វើឡើង នៅរសៀលថ្ងៃទី ២១ មិនា ក្នុងពិធីបិទប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ដំណាក់កាលទី២ (២០២១ -២០៣០) នារសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៏ថា បទពិសោធន៏ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ រយៈពេល២ឆ្នាំ គឺជាជោគជ័យនៃការប្រសិទ្ធភាពក្នុងការបែងចែកមុខងារ និងការផ្ទេរអំណាចកាន់តែច្រើន ទៅកាន់មូលដ្ឋាន។ បញ្ហាកូវីដ១៩ បើនៅចាំរដ្ឋបាលថ្នាក់ជាតិ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិមិនអាចធ្វើសកម្មភាព ទៅតាមទំហំការងារ ក្នុងការឆ្លើយតបបន្ទាន់ទេនោះ គឺយើងមិនអាចមានជោគជ័យ ក្នុងការប្រយុទ្ធនឹងកូវីដ-១៩ ដូចបច្ចុប្បន្ននេះទេ។ សម្តេចតេជោ បន្តថា ដោយសារការផ្ទេរ អំណាច សិទ្ធិស្វ័យសម្រេច ទៅមូលដ្ឋាន ទើបធ្វើឲ្យមូលដ្ឋាននីមួយៗ ឈានទៅ សម្រេចបានសមិទ្ធផលនេះ។ […]
- រន្ទៈបាញ់ស្លាប់បុរសវ័យចំណាស់ម្នាក់កំពុងឃ្វាលគោនៅវាលស្រែពេល មេឃកំពុងធ្លាក់ភ្លៀង (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២)៖ លោកតាវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែ ដោយសារតែត្រូវរន្ទៈបាញ់ ពេល ទៅឃ្វាលគោហើយ ចំពេលមេឃធ្លាក់ភ្លៀងមួយមេលាយឡំ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ នៅចំណុចវាលស្រែខាងក្រោយភូមិជាង២គីឡូម៉ែត្រ ក្នុងភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកបសេដ្ឋនិយាយថា បុរសវ័យចំណាស់រងគ្រោះនេះ បាន ចេញទៅឃ្វាលគោដូចសព្វមួយដង។ស្រាប់តែម៉ោងប្រមាណ៣រសៀល ពពកឡើងខ្មៅ មេឃពណ៌ខ្មៅ ភ្លាមៗនោះក៏មានភ្លៀងធ្លាក់មួយមេ លាយ ខ្យល់កន្រ្ទាក់ និងមានរន្ទៈបាញ់ផងនោះ បណ្តាលឱ្យ ស្លាប់បុរសវ័យ ចំណាស់ម្នាក់ដែលមានឈ្មោៈ ស ផន់ អាយុ៦៧ឆ្នាំ រស់នៅចំនុចភូមិ ក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងទៀតថាដោយបាត់បុរសវ័យចំណាស់យូរពេកមិនឃើញត្រឡប់មកផ្ទះវិញ កូនចៅបានដើររក ក៏ប្រទះ ឃើញដេកស្លាប់នៅកណ្តាលវាលស្រែបាត់ទៅហើយ។ ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចុះពិនិត្យ សន្និដ្ឋានថាពិតជាស្លាប់ ដោយសារន្ទៈបាញ់ពិតប្រាកដមែន។ ចំពោៈសពត្រូវបានក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ […]
- ឃាត់ខ្លួនមនុស្ស៥ នាក់ពីបទពាក់ព័ន្ធការជួញដូរគ្រឿងញៀន (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២) ៖ជនសង្ស័យចំនួន៥នាក់ រួមជា មួយម៉ាទឹកកកចំនួន១២កញ្ចប់ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាល ស្រុក ឧដុង្គ ធ្វើការបង្ក្រាបបានពេលដែលក្រុមជនទាំងនេះកំពុងចរាចរាចរណ៍ គ្រឿងញៀន,ហើយកម្លាំងនគរបាលល្បាតប្រទះឃើញ។ ការឃាត់ខ្លួនមុខសញ្ញា សង្ស័យ ពាក់ព័ន្ធ នឹង គ្រឿងញៀនបានចំនួន៥ នាក់ នេះគឺនៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅ ចំណុចភូមិស្ដុកតោល ឃុំ ចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ក្រុមជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននេះមានឈ្មោះ សុខ រស់ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិវាលអន្សា យ ឃុំ ចាន់សែន ស្រុក ឧដុង្គ , ឈ្មោះ ស៊ីម ឆេ ងហៀ ង ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ […]
- សម្ដេចតេជោនាយករដ្ឋមន្ត្រី ជួបជាមួយឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ឯកឧត្តមវីវៀន បានថ្លែងអំណរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ដែលនេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក ។ ឯកឧត្តម វីវៀន ក៏បានសម្ដែងនូវអំណរសាទរជូនសម្ដេចតេជោផងដែរ ដែលបានទទួលនូវ ជោគជ័យយ៉ាងត្រចះ ត្រចង់នៅក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ នៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ។ នេះគឺជាកត្តាដែលអនុញ្ញាតឲ្យកម្ពុជា អាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ។ ក្នុងន័យនេះឯកឧត្តម វីវៀន បានគោរពជម្រាបជូន សម្ដេចតេជោថា សិង្ហបុរី បន្ត គាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន ។ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យមានការជំរុញ ការវិនិយោ គមកកម្ពុជាកាន់តែច្រើន ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ និងពិនិត្យមើលលើកិច្ចសហប្រ តិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន។ ក្នុងជំនួបនេះសម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមវីវៀនដែរអំពី គោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា […]
- ក្មេងស្រីចំនួន៣នាក់នាំគ្នាចុះមុជទឹកត្រពាំងលង់ស្លាប់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)៖ក្មេងស្រីចំនួន៣នាក់ត្រូវបានស្រង់ ចេញ ពីទឹកត្រពាំងទឹកក្រោយភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ខណៈដែលនាំគ្នាចុះមុជទឹកត្រពាំងខាងក្រោយភូមិ មិនមានអ្នកណាដឹង បណ្តាលឱ្យលង់ទឹកស្លាប់។ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកឧដុង្គបានឱ្យដឹងថាក្មេងស្រីរងគ្រោះ៣នាក់ ដែលលង់ទឹកត្រពាំងស្លាប់នោះមានឈ្មោះ ឈ្មោះ រ៉ី លីហៀង អាយុ ១១ឆ្នាំ , ម៉ាញ គីតា អាយុ១១ឆ្នាំ និង រ៉ី ថាន់វៃ អាយុ ១១ឆ្នាំក្មេងស្រីរងគ្រោះទាំង៣នាក់នេះ រស់នៅភូមិឃុំជាមួយគ្នា។ នគរបាលស្រុកឧដុង្គបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង៣នាក់បានបបួលគ្នាទៅជីកក្តាមតាមវាលស្រែ ដែលមេឃទើបតែកក់ខែដំបូង។ពេលដែលជីកក្តាម រួចហើយពួកគេ ក៏បាននាំគ្នាទៅមុជទឹកក្នុងត្រពាំងក្បែរនោះ,ដោយត្រពាំងទឹកនោះមានជំរៅជ្រៅ បណ្តាលឲ្យលង់ស្លាប់ទាំង៣នាក់តែម្តងទៅ។ ប្រភពព័ត៌មានពីនគរបាលបានបន្តទៀតថា ក្រោយបាត់មិនឃើញកូនៗ ឪពុក ម្តាយបាននាំគ្នាដើររកឃើញស្បែកជើងនៅមាត់ត្រពាំង ទើបនាំគ្នាចុះរាវក៏ប្រទះឃើញទាំង៣នាក់។ ក្រោយពីកើតហេតុកម្លាំងជំនាញបច្ចេកទេសស្រុកបានធ្វើកោសល្យវិច្ច័យ ព្រមទាំងមានការចូលរួមពីលោកមេឃុំបានបញ្ជាក់ផងដែរថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ប្រាកដមែន មិនមានពាក់ពន្ធ័ករណីផ្សេងឡើយ និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
- សម្តេចតេជោ ចាត់ទុកការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីដៃគូអភិវឌ្ឍន៍គឺជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា មួយផ្នែកលើការរីក ចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញ ពីជំនួយឧបត្ថមពីដៃគូអភិវឌ្ឍន៍ទាំងអស់បានទេ ជាពិ សេសប្រទេសជប៉ុន។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ០៧កន្លែង ក្នុងខេត្តព្រៃវែងចំនួន០២ កន្លែង លើកំណាត់ផ្លូវជាតិលេខ១១ និងក្នុងខេត្តក្រចេះចំនួន ០៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣ នៅព្រឹកថ្ងៃទី ១៦ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មួយផ្នែកការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីជំនួយឧបត្ថមពីប្រទេសជប៉ុនបានទេ។ សម្តេចតេជោ បានយកឱកាសនេះ តាមរយៈឯកអគ្គរាជទូតជប៉ុន និង តតាមរយៈចៃកា សូមសម្តែងនូវការអរគុណ ដែលបានផ្តល់ថវិការសាងសង់ស្ពានទាំង៧នេះ។ សម្តេចតេជោ សង្កត់ធ្ងន់ថា សមិទ្ធផលនាពេលនេះ គឺបានកើតចេញពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អ រវាងព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិបាលជប៉ុន។ ប្រទេសជប៉ុន គឺជាប្រទេស ដែលបានផ្ដល់ជំនួយឥត សំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កិច្ចដំណើរការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនៅព្រះរាជាណាចក្រកម្ពុជាសំដៅជួយកាត់បន្ថយភាពក្រីក្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯ.ឧ មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា […]
- មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បង្ក្រាបឈើគ្រឿងផ្ទះច្រើន ម៉ែត្រគីបដែលឈ្មួញលាក់ទុក (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)៖ ឈើគ្រឿងផ្ទះជាច្រើនម៉ែត្រ គូបត្រូវបានកម្លាំងជំនាញមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ធ្វើការ បង្ក្រាបបាននៅចំណុចដីវាលមួយកន្លែងក្នុងភូមិច្រកទៀក(រង្វង់ មូលស្ពានដែក) ឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺខណៈដែល ឈ្មួញយក មកលាក់ ទុក បម្រុងដឹកចេញទៅលក់បន្តតាមគោយន្ត កន្ត្រៃយ៍។ មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និយាយថានៅមុនពេលចុះ បង្ក្រាប ឈើគ្រឿងធ្វើផ្ទះនេះបន្ទាប់ទទួលបានការរាយការណ៍ពីអ្នកសារ ព័ត៌មានដែលឈរជើងនៅក្នុងស្រុកឱរ៉ាល់ ដែលធ្វើការតាមដាននិង ចុះទៅផ្តិត យករូបភាពដោយឃើញគំនរឈើនេះ រួចបានផ្ដល់ព័ត៌មានជូនដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ចុះធ្វើការទប់ស្កាត់និងបង្ក្រាបបានតែម្តង។ មន្ត្រីជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដដែលបានបន្តទៀតថាក្រោយពី ទទួលបានសេចក្តីរាយការណ៍រួចមកកម្លាំងជំនាញបានចុះទៅពិនិត្យឃើញឈើគ្រឿងផ្ទះពិតប្រាកដមែន។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ ភ្នំ ឱរ៉ាល់ បានបង្ហើបឲ្យដឹងថា ឈើអារជ្រៀកគ្រឿងផ្ទះទាំងអស់នេះដឹកចេញ មកពីខាងបឹងខ្លុង ខេត្តពោធិ៍សាត់ ឆ្លងកាត់មុខស្នាក់ការរងបឹងខ្លុង និងឆ្លង កាត់មុខស្នាក់ការរងអូរត្រាវ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រួចឆ្លងកាត់ មក តាមក្រុមហ៊ុន អេច អិល អេច(HLH) មកដល់ចំណុចលាក់ស្តុក សម្រាប់ លក់ចេញបន្ត ហើយក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋផ្ដល់ព័ត៌មាន ជូនអ្នក សារព័ត៌មាន ឱ្យចុះផ្តិតយករូបភាពជាក់ស្ដែង ក៏បានផ្ដល់ព័ត៌មានជូនទៅ ខាងជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីធ្វើការចំណាត់ការបានទាន់ ពេលវេលា។ […]
- ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨នាក់ថែមទៀត រកឃើញវិជ្ជមានកូវីដ១៩ (ភ្នំពេញ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨នាក់ថែមទៀត។ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញបានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ ជាលទ្ធផលគិតត្រឹមម៉ោង១៧៖០០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន០៨នាក់ បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន »។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខា ភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធ ផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត៕
- សម្តេចតេជោ÷ ជនជាតិអូស្ត្រាលី នៅមិនទាន់ទទួលបានការដោះលែងនៅឡើយទេ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បាន បញ្ជាក់មុននេះថា “ព្រឹកមិញខ្ញុំបានលើកឡើងអំពីការដោះ លែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើ សុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ ការភ័ន្តច្រឡំនេះបណ្តាលមកពីខ្ញុំទទួល បានព័ត៌មានខុសដែលខ្ញុំសូមអធ្យាស្រ័យ លើកំហុសដោយអចេតនាមួយនេះ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


