ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាជ្ញាធរជាតិអប្សរាសម្អាតស្មៅ និងរុក្ខជាតិតូចៗដុះនៅតាមប្រាសាទក្នុងតំបន់អង្គរ ជាប្រចាំ ក្រុមការងារកាត់សម្អាតស្មៅ រុក្ខជាតិតាមប្រាសាទនៅក្នុងតំបន់រមណីយថ្ឋានអង្គរនៃអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់សម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើតួ ឬកំពូលប្រាសាទនានានៅក្នុងតំបន់អង្គរ ដែលស្មៅ រួមទាំងរុក្ខជាតិទាំងនោះអាចនឹងធ្វើឱ្យឆាប់ពុកផុយ បែកបាក់រចនាសម្ពន្ធនៃប្រាសាទ។ ការសម្អាតស្មៅ និងរុក្ខជាតិចេញពីបា្រសាទនេះ គឺជាសកម្មភាពថែទាំប្រាសាទ ដែលក្រុមការងារបានធ្វើជាប្រចាំ ដើម្បីលើកសោភណ័ភាពប្រាសាទ រក្សាបាននូវភាពរឹងមាំរបស់ប្រាសាទបុរាណ៕
  • កម្ពុជា និងសហភាពអារ៉ាប់រួម គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅក្នុងឱកាសរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាចូលរួមក្នុងពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃសហភាពអារ៉ាប់ រួមនិងបានពិភាក្សាលើលទ្ធភាព នៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីជំរុញឱកាសវិនិយោគរវាងប្រទេសទាំងពីរ ។ ឯកឧត្តមបណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃអារ៉ាប់រួម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ និងចូលរួមពិព័រណ៍ ពិភពលោកឌុយបៃ ២០២០ ដែលមានរយៈពេល ៦ខែ នេះ ។ ជាមួយគ្នានេះឯកឧត្តម បណ្ឌិតបានជម្រាបជូនគណៈប្រតិភូកម្ពុជា អំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍របស់សហភាពអារ៉ាប់រួម ព្រមទាំងបានស្នើឱ្យភាគីកម្ពុជាជួយផ្តល់ព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគរួមគ្នានាពេលអនាគត ជាពិសេស លោកចង់ឱ្យមានក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (FTA) រវាងប្រទេសទាំងពីរ ដូចដែលសហភាពអារ៉ាប់រួមបានធ្វើជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមួយចំនួនកន្លងមក ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត។ ឯកឧត្តមប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន មានកសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជា ច្រើនដែលកំពុងអភិវឌ្ឍដូចជា វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ ។ល។ ដែលសហភាពអារ៉ាប់រួមអាចមកធ្វើការវិនិយោគនៅកម្ពុជាបាន។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជ […]
  • ន្ត្រីជាន់ខ្ពស់ទេសចរណ៍អាស៊ានពិភាក្សាលើយន្តការបើកទេសចរណ៍តំបន់អាស៊ានឡើងវិញ (ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់ទេសចរណ៍អាស៊ានបានបើកកិច្ចប្រជុំដោយផ្ទាល់និងតាមអនឡាញ ដើម្បីពិនិត្យឯកសារផ្សេងៗ មុនដាក់ស្នើសុំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ ដើម្បីពិនិត្យ និងអនុម័ត ពិសេសគឺដើម្បីគាំទ្រការបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តតំបន់អាស៊ានឡើងវិញ។ កិច្ចប្រជុំទាំងនេះធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៥ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីថ្នាក់ប្រធានស្ថាប័នទេសចរណ៍ជាតិអាស៊ាន ប្រទេសបូកបី រុស្ស៊ី ឥណ្ឌា លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលមានសមាសភាពចូលរួមប្រមាណជាង១៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ឯកឧត្ដម ថោង រដ្ឋសក្តិ បានឱ្យដឹងថា ដើម្បីគាំទ្រការបើកទទួលស្វាគមន៍ទេសចរអន្តរជាតិមកទស្សនាកម្សាន្តតំបន់អាស៊ានឡើងវិញ ស្ថាប័នទេសចរណ៍ជាតិអាស៊ាន និងដៃគូបានពិភាក្សា និងឯកភាពគ្នាដូចតទៅ៖ ១៖ រៀបចំសេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលមានបញ្ចូលខ្លឹមសារស្តីពីការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ដោយឈរលើមូលដ្ឋានវិធានសុខាភិបាលរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ ព្រមទាំងតម្កល់សុខភាពប្រជាពលរដ្ឋអាស៊ាន និងទេសចរជាអាទិភាព ដោយផ្សារភ្ជាប់នឹងការរៀនរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩។ ២៖ ការរៀបចំគោលការណ៍អាស៊ានស្តីពីការវាយតម្លៃការសិក្សាពីមុន ក្នុងគោលដៅផ្តល់ឱកាសដល់ឲ្យអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ានដែលគ្មានសញ្ញាបត្របញ្ជាក់ការសិក្សា […]
  • អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ ផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍ អាស៊ានលើកទី៤០ (ខេត្តកោះកុង,ថ្ងៃទី១៧ខែមករា ឆ្នាំ ២០២២)៖លោកជំទាវ មិថុនា ភូថង អភិបាល ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការ ដើម្បីពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤ ០(The 40th ASEAN Tourism Forum)ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។ ជាសភាពការណ៍រួម គណៈប្រតិភូជាតិ អន្តរជាតិ និងភ្ញៀវកិត្តិយស នឹងអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ប្រមាណ៤០០នាក់។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាខាងលើប្រព្រឹត្តទៅប្រកបដោយជោគជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការជាក់ស្តែង រួមមាន ១.គោលដៅការពារ សរុបមានចំនួន៣គោលដៅតំបន់ “ក” ទីលានវាយកូនហ្គោល ចំណតយានយន្ត កំពង់ផែតារាសាគរ តំបន់ “ខ” ចំណុចខ្ពស់នៅខាងក្រៅទីលានវាយកូនហ្គោលតារាសាគរ តំបន់ “គ” កំណាត់ផ្លូវជាតិលេខ៤ និងលេខ ៤៨។ ២.ត្រៀមប្រើប្រាស់មធ្យោបាយ សរុបចំនួន ៥១គ្រឿង (រថយន្ត ១៧គ្រឿង […]
  • សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្រាប់ដំណើរបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ៩និង២៥នាទីព្រឹកម៉ោងនៅរដ្ឋធានីណៃពិដោរ ត្រូវនឹងម៉ោង៩និង៥៥នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៧មករានេះ សម្រាប់ដំណើរបំពេញទស្សនកិច្ចការងាររយៈពេល ២ថ្ងៃ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។ នៅអាកាសយានដ្ឋានអន្តរជាតិណៃពិដោរ វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ឯកឧត្តមអភិបាលរដ្ឋធានីណៃពិដោរ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណា ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។ នៅអាកាសយានដ្ឋានអន្តរជាតិណៃពិដោរនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលអំណោ យមនុស្សធម៌ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត របស់រាជរដ្ឋាភិបាល និងប្រជាជន […]
  • ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព បាន២,៧លាននាក់ (ភ្នំពេញ)៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញ ផ្សាយថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកង ទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ២លាន ៧៥៩,៨៤៤នាក់, ចាក់លើកទី២ បានចំនួន ២លាន ៧សែន ៣២,៣៨០នាក់ និងដូសជំរុញចំនួន ១លាន ៣៧៦,៥១៤នាក់។
  • កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ១០០,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,១៨% ៕
  • រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី នៅស្រុកកំពង់សិលា ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញមកពិនិត្យសួនឧស្សាហកម្មកសិកម្មហ៊ុង ថៃ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលនេះ បានកសាងលើផ្ទៃដី ៨០ហ.ត ដោយធ្វើការបែងចែកជាអគាររដ្ឋបាល ផ្ទះកម្មករ ទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារពិពណ៌កសិផល កន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ (ម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ ) សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន និងដូង។ល។ បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចបាន ៨០% នូវអគារមួយខ្នងទំហំ ១៥ ០០០m2 និងជាបណ្តើរៗកំពុងដំណើរការសាងសង់អគារ ២ បន្ថែមទៀតដើម្បីដាក់ឲ្យបម្រើការស្តុកផ្លែឈើ លាងសំអាត (ធ្វើអនាម័យ) វេចខ្ចប់ និងដឹកជញ្ជូនទៅកាន់ផែក្រុងព្រះសីហនុ។ នៅពេលចាប់ផ្តើមដំណើរការ មជ្ឈមណ្ឌលត្រូវការកម្មករ ៣០០នាក់ ហើយនៅពេលដំណើរពេញសមត្ថភាពមជ្ឈមណ្ឌលត្រូវការ ៣០០០នាក់។ […]
  • ដើមពោធិ៍ ជ្រៃ និងរុក្ខជាតិធំៗ ដុះលូតលាស់លឿននៅតាមប្រាសាទបានបង្កហានិភ័យដល់ប្រាសាទ ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំជាប្រចាំថ្ងៃទៅតាមផែនការគ្រោងទុកដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែងដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗបង្កឡើងដោយរុក្ខជាតិទាំងនោះ។ លោក ងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រា សាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ក្នុងចំណោមរុក្ខជាតិទាំង អស់ដែលដុះនៅលើប្រាសាទមានរុក្ខជាតិប្រភេទធំៗមួយ ចំនួនដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំងឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះងាយនឹងដុះលូតលាស់លឿនដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ក្នុងការកាត់សម្អាតជាប្រចាំ ពោល គឺក្នុងរយៈពេល១ខែកន្លះឬ២ខែត្រូវមកកាត់សម្អាតម្តងមិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភ័ណភាព និងចៀសវាងធ្វើឱ្យថ្មប្រាសាទក្រៀកឬរលុះនៅពេលរុក្ខជាតិដុះកាន់តែធំ។ មូលហេតុដែលនាំឱ្យរុក្ខជាតិទាំងនោះមកដុះនៅលើប្រាសាទបាន ដោយសារកត្តា ខ្យល់បក់នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប តែងតែពាំគ្រាប់រុក្ខជាតិមកធ្វើជាចំណីរអាហារជាប្រចាំ៕
  • សម្តេចតេជោ÷ ពលរដ្ឋជាង៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ត្រូវពិនិត្យឡើងវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល ធ្វើការពិនិត្យឡើងវិញ ចំពោះប្រជាពលរដ្ឋជាង៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង។ ជាមួយគ្នានេះសម្តេចតេជោ បានបន្តជំរុញឲ្យប្រជាពលរដ្ឋការពារធ្វើយ៉ាងណាកុំឲ្យកូវីដ-១៩ ឆ្លងក្នុងសហគមន៍ជាថ្មីនិងកុំឲ្យមានការបិទខ្ទប់ជាថ្មី។ ប្រជាពលរដ្ឋជាង៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ដោយសារបញ្ហាសុខភាព ក្រសួងសុខាភិ បាល ត្រូវធ្វើការពិនិត្យឡើងវិញ ធ្វើយ៉ាងណាឲ្យពួកគាត់បានមកទទួលវ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។ ពិសេស ត្រូវជំរុញការចាក់ ដូសជម្រុញ ឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់អត្រាឆ្លងកូវីដ-១៩ ទៅក្នុងសហគមន៍។ សម្តេចតេជោ បានណែនាំឲ្យ លោកជំទាវ ឱ វណ្ណឌីន រដ្ឋ លេខាធិការក្រសួង សុខា ភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស ដាក់បញ្ជាទៅគ្រប់រាជធានីខេត្ត ដើម្បីពិនិត្យឡើងវិញ ដើម្បីប្រជាពលរដ្ឋ ឲ្យពួកគាត់បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។ សម្តេចតេជោ ថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មិន មែនជាថ្នាំទិព្វនោះទេ វ៉ាក់សាំងគ្រាន់តែជួយទប់ស្កាត់កុំឲ្យឆ្លងកូវីដ១៩ មួយផ្នែកតូចណាមួយ ប៉ុន្តែអ្វីដែលសំខាន់នៅពេលឆ្លងកូវីដ១៩ ហើយ វាមិនឈានដល់ជំងឺធ្ងន់ធ្ងរ ដូច្នេះអ្នកដែលមិនទាន់បានចាក់ […]
  • រដ្ឋមន្ត្រីបរិស្ថាន លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូប ករណ៍ទៅសិក្សាបន្តនៅរុស្សី ខិតខំប្រឹងប្រែងរៀនសូត្រ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ពី​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី ចូលជួបសម្តែងការគួរសម​ និងស្តាប់អនុសាសន៍ល្អៗ ឯកឧត្តម​រដ្ឋមន្រ្តី​ បានថ្លែងកោតសរសេីរ​ និងជូនពរដល់ប្អូនៗនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាបន្តនៅសហព័ន្ធ រុស្ស៊ី​ ដែលជាប្រទេសមហាអំណោចធំមួយ​ មានភាពរីកចម្រេីនខ្លាំងផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា​ ហេីយជាថ្នាលបណ្តុះបណ្តាលនិស្សិតមួយដ៏ល្អ​ ជាឱកាសសម្រាប់ប្អូនៗត្រូវសិក្សាស្វែងយល់អំពីចំណេះដឹង​ បទពិសោធន៍ល្អៗ​នៅរុស្ស៊ីទាំងក្នុង​ថ្នាក់​ និងការអភិវឌ្ឍន៍សង្គមរុស្ស៊ីជាដេីម។ ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងថា​ និស្សិតកម្ពុជាត្រូវមានភាពក្លាហាន​ ទន់ភ្លន់​ រៀនដោះស្រាយបញ្ហា​សង្គម​ និងជំនាញវិជ្ជាជីវៈ​ច្បាស់លាស់​ ជាពិសេសនិស្សិតត្រូវមានប្រកាន់ជំហស្មោះត្រង់នឹងខ្លួនឯង​ និងស្មោះត្រង់ជាមួយប្រទេសជាតិ​៕
  • ឧត្តមមន្ត្រីទេសចរណ៍អាស៊ាន កំពុងពិភាក្សាពីការបើកទេសចរណ៍តំបន់អាស៊ានឡើងវិញ នាពេលដ៏ឆាប់ខាងមុខ (ព្រះសីហនុ)៖ ឯកឧត្តម ថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៥ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូខនហ្វើរិន នៅក្រុងព្រះសីហនុ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការរប្រលងប្រណាំងជ្រើសរើសជើងឯកទូកក្តោងអាស៊ាន South East Asian Sailing Championship (SEAS)។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍អាស៊ាន ប្រទេសបូកបី រុស្ស៊ី ឥណ្ឌា លេខាធិការដ្ឋានអាស៊ាន មជ្ឍមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក US-ABC (VISA, Agoda and Google….) ដែលមានសមាសភាពប្រមាណជាង១៥០នាក់ តាមប្រព័ន្ធវីដេអូខនហ្វើរិនដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ។ ដើម្បីគាំទ្រការបើកទទួលស្វាគមន៍ទេសចរអន្តរជាតិមកទស្សនាកំស្សាន្តតំបន់អាស៊ានឡើងវិញ ស្ថាប័នជាតិទេសចរណ៍អាស៊ាន និងដៃគូបានពិភាក្សា និងឯកភាពគ្នាដូចតទៅ៖ ១៖ រៀបចំសកម្មភាពការងារដើម្បីអនុវត្តផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញក្រោយវិបត្តកូវីដ-១៩ […]
  • កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ភ្នំពេញ៖ កម្លាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋានគករបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជើងឯកចុះបង្កា្របមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះសាងសង់ទុកចោល ផ្លូវបេតុង ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង០០។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ យ៉ុន ដារា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់មានទីលំនៅ ស្ថិតនៅភូមិ ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ រិន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ស្ថិតនៅភូមិ ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចដកហូតវត្ថុតាង៖ ក្រាមសថ្លាចំនួន០៦កញ្ចប់ថង់តូច (ធំល្មមចំនួន០១កញ្ចប់ថង់,តូចចំនួន០៥កញ្ចប់ថង់), ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, កញ្ចប់បារីម៉ាក MEVIUSចំនួន០១, កូនថង់ក្រណាត់ពណ៌ក្រហមចំនួន ០១, ដាវកែច្នៃចំនួន០១ដើមប្រវែង៦០សង់ទីម៉ែត្រ, […]
  • គ្រោះអគ្គីភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋនៅកោះគល់អស់៣ខ្នង (ខេត្តកំពង់ចាម,ថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២១)៖ អគ្គីភ័យបានឆាបឆេះលំនៅឋាន ប្រជាពលរដ្ឋនៅកោះគល់ ឈ្មោះ វ៉ន វឿន ស្របពេលដែលខ្យល់បោកបក់ មក ពីទិសខាងជើងខ្លាំងជាហេតុធ្វើឲ្យភ្លើងឆេះរាលដាលបណ្ដាលឲ្យឆេះដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតៗគ្នានោះអស់ថែម២ខ្នងទៀត។ ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទី យប់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ។ភ្លាមៗនោះស្នងការនគរបាលខេត្តបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ៦គ្រឿងចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ប្រភពពីអ្នកភូមិបានប្រាប់ឲ្យដឹងថា: មុនដំបូងគេបានឃើញអគ្គីភ័យឆេះចេញពីផ្ទះ ទី១ ដែលមានម្ចាស់ផ្ទះឈ្មោះ វ៉ន វឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ប្រពន្ធឈ្មោះ បឹង ពៅ ភេទស្រី អាយុ៥៤ឆ្នាំ ។ ក្នុងពេលនោះអណ្ដាតភ្លើងបានឆាប់ឆេះយ៉ាងសន្ធោរសន្ធៅនិងមានផ្សែងហុយទ្រលោមទៅលើអាកាសដោយមិនមានអ្នកណាម្នាក់ចូលទៅក្បែរបាននោះទេ។តែបានអ្នកភូមិខ្លះហៅទូរស័ព្ទទៅនគរបាលប៉ុស្តិ៍ និងខ្លះទៀតបានហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ទឹកពន្លត់។ អធិការនគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា ស្នងការនគរបាលខេត្តបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យមកពីតាមបណ្ដាស្រុកនានាដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ដែលមានរហូតទៅដល់៦គ្រឿង។តែដោយសារខ្យល់បោកបក់មកពីទិសខាងជើងខ្លាំងជាហេតុធ្វើឲ្យភ្លើងបានឆាបឆេះលឿនបន្តរាលដាលមកផ្ទះពលរដ្ឋនៅក្បែរនោះចំនួនពីរខ្នងទៀត។ ចំពោះការខូចខាតទ្រព្យសម្បត្តិវិញ លោកអធិការបានឲ្យដឹងថា ផ្ទះទី១ មានទំហំ ៧×១៣ ប្រកក្បឿង ជញ្ជាំងក្ដារ។សម្ភារៈខូចខាតមានម៉ូតូ ៣គ្រឿង (ម៉ាកហុងដា ២០១៨,សង់ហុងដាកូរ៉េ c១០០,ហុងដាវេវអាល់ហ្វា),ទឹកប្រាក់បីពាន់ដុល្លា (៣.០០០ដុល្លា),មាស ៨ជីកន្លះ និងសម្ភារៈប្រើប្រាស់មួយចំនួន។ ផ្ទះទី២មានទំហំ ៥×៦ […]
  • រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ផលិតកម្មកសិកម្មតាមកិច្ចសន្យា ជួយជំរុញកំណើនផលិតកម្មកសិកម្ម ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផលិតកម្មកសិកម្មតាមកិច្ចសន្យា បាននិងកំពុងដើរតួនាទីជាស្ពានចម្លងរវាងកសិករ ឬអ្នកផលិតជាមួយវិស័យឯកជន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ទីផ្សារ និងតម្លៃ។ មិនតែប៉ុណ្ណោះ ភាគីប្រមូលទិញក៏នឹងជួយជាបច្ចេកទេស ផ្គត់ផ្គង់ធាតុចូលកសិកម្ម ឥណទាន ព័ត៌មាន និងសេចក្តីត្រូវរបស់ទីផ្សារ។ សហគមន៍កសិកម្មតាសីសាមគ្គី មានទីតាំងស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល បានចុះ បញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ មានសមាជិកចំនួន ៩២គ្រួសារ (ស្រ្តី ៣៦នាក់) មានភាគហ៊ុនចំនួន ២០០ហ៊ុន និងមានទុនសរុបចំនួន ១០ លានរៀល។ ឆ្នាំ២០១៨ លោក ណុប នុន ត្រូវបានជ្រើស តាំងជាប្រធានក្រុមប្រឹក្សាភិបាល និងជាកសិករឆ្នើមទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតប្រជែងកសិករឆ្នើមប្រចាំឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)