ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ សាទរចំពោះកំណើនភ្ញៀវចុងសប្តាហ៍ទី២ ខែធ្នូ ដោយភ្ញៀវទេសចរសរុបជាង ២២ម៉ឺននាក់ និងជំរុញវិស័យឯកជនត្រៀមទទួលភ្ញៀវនៅពេលឆ្លងឆ្នាំ ភ្នំពេញ៖ នៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងគឺមានកើនឡើងលើសសប្ដាហ៍មុនៗទៀត ដោយភ្ញៀវទេសចរសរុបមានចំនួន ២២២,៥២៧ នាក់ ក្នុងនោះភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់ * រាជធានីភ្នំពេញ ២៨,៨៤៤ នាក់ * ខេត្តកំពត ២៧,០៤១ នាក់ * ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់ * ខេត្តពោធិ៍សាត់ ២០,៨២៦ នាក់ * ខេត្តសៀមរាប ១៩,១៦៣ នាក់ * ខេត្តបាត់ដំបង ១៣,៨៥០ នាក់ * ខេត្តកែប ៧,២៣៦ នាក់ * ខេត្តមណ្ឌលគិរី ៦,៩១៤ នាក់។ ជាការកត់សម្គាល់របស់ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន […]
  • ការកែលម្អរសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិសម្រេចបាន១០០ភាគរយហើយ ភ្នំពេញ៖ គម្រោងកែលម្អរសួនច្បារនៅមុខអគាទីស្តីការក្រសួងការពារជាតិ ថ្មី ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការកែសម្រួលសម្រេចបាន១០០ ភាគរយហើយ ដើម្បីអោយទាន់ពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារក្រសួងការពាជាតិ គ្រោងនឹងសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១នេះ។ លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​ និង​រុក្ខជាតិ​នៃមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១៣ធ្នូនេះថា៖ សួនច្បារនេះត្រូវបាន អភិ បាលរាជធានីភ្នំពេញ ណែនាំឲ្យធ្វើការជួសជុលកែសម្រួលឡើងវិញកាលពីខែកក្កដាឆ្នាំ២០២១ ដោយឯកឧត្តមអភិបាល បានជំរុញឲ្យអង្គភាពរបស់លោកជំរុញការងារអោយបានលឿន ធ្វើយ៉ាង ណាអោយរួចរាល់នៅមុនការសម្ពោធដាក់អោយប្រើប្រាស់អគារក្រសួងការពារជាតិ នៅពេលខាមុខនេះ។ លោក សំ សាមុត បានបញ្ជាក់ថា សួនច្បារនេះបានធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារ ជាតិ ដែលមានទំហំ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច ។ តែពេលនេះយើងបានពង្រីកឲ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិសម្រេចបាន១០០ភាពហើយ។ សួនច្បារថ្មីនេះអាចឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការហាត់ប្រាណ ជាងមុន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក សំ សាមុត ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសំអាតនៅសួនច្បារថ្មីនេះទាំងអស់គ្នានិងសូម កុំលេងបាល់ទាត់ ដោយលេងត្រឹមទាត់សីឬដាក់បាស់ហាត់ប្រាណ រាំលេងកំសានបានហើយ […]
  • ជប៉ុនជួយសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ តម្លៃ២១,៩ លានដុល្លារ នៅថ្ងៃទី១៣ខែធ្នូ ឯកអគ្គរាជទូត មិកាមិ បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ រួមជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២១,៩ លានដុល្លារអាមេរិកសម្រាប់គម្រោងនេះ។ ស្ថានទូតសង្ឃឹមថា គម្រោងនេះនឹងត្រូវបានអនុវត្តដោយរលូន និងជោគជ័យ និងរួមចំណែកលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់៕
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទព័ត៌មាន យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅព្រឹកស្អែក នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និ សីទសារព័ត៌មានមួយស្ដីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងពន្យល់ផ្សព្វផ្សាយដល់សាធារណជន អំពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់រារដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងទិសដៅរក្សាលំនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជន ដែលបាននិងកំពុងរងផលប៉ះពាល់ ដោយសារវិបត្តិសាកល នៃការរីករាលដាលជំងឺកូវដ-១៩។ បើតាមសេចក្ដីជូនដំណឹង សន្និសីទនេះដឹកនាំ និងសម្រប សម្រួលដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការចូលរួមជាវាគ្មិនកិត្តិយសពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
  • បុរសបែកថ្នាំដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេចត្រូវសមត្ថកិច្ចចាប់ខ្លួន (ខេត្តត្បូងឃ្មុំ,ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១)៖អណ្ដាតភ្លើងបានឆាបឆេះសន្ធោរ សន្ធៅ ចេញពីលំនៅឋានមួយខ្នងដែលសាងសង់អំពីឈើប្រក់ក្បឿងមានទំហំ៧x១២m ស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រ២២ ភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលា រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ធ្នូ ឆ្នាំ២០២១បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។ នគរបាលមូលដ្ឋានប្រាប់ឲ្យដឹងថាផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះមានម្ចាស់ឈ្មោះសា ទិប ភេទប្រុសអាយុ៤០ឆ្នាំជាខ្មែរឥស្លាម ។ក្នុងពេលដែលមានអគ្គីភ័យកើតឡើងនោះម្ចាស់ផ្ទះប្រុសស្រីមិនបានជញ្ជូនរបស់ទ្រព្យសំខាន់ៗចេញពីលើផ្ទះមករកកន្លែងសុវត្ថិភាពនោះទេ។គឺត្រូវបានភ្លើងលេបត្របាក់ខ្ទេចខ្ទីអស់តែម្ដង។ លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីគ្រោះអគ្គីភ័យរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកមេមត់មួយគ្រឿងបានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយសារផ្លូវឆ្ងាយទំរាំទៅដល់ផ្ទះឈើនោះត្រូវបានអគ្គីភ័យលេបត្របាក់អស់។ ចំពោះមូលហេតុដែលបណ្ដាលឱ្យមានគ្រោះអគ្គីភ័យកើតឡើងគឺដោយសារតែបុរសម្ចាស់ផ្ទះបែកថ្នាំញៀន។ ភ្លាមៗនោះដោយមានកិច្ចអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍មូលដ្ឋានបុរសជាម្ចាស់ផ្ទះត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ថាគ្រោះអគ្គីភ័យដែលបានកើតឡើងនេះមិនបណ្ដាលឱ្យឆ្លងទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះទេ៕ ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)
  • រយៈពេលជាង១៣ខែ ក្រុមការងារបច្ចេកទេសអន្តរក្រសួងចួលរួមសម្រួលដល់ការផ្ទេកម្មសិទ្ធិរថយន្តជាង ៤៣ ០០០ គ្រឿង រយៈពេលជាង១៣ខែ ក្រុមការងារបច្ចេកទេសអន្តរក្រសួងចួលរួមសម្រួលដល់ការផ្ទេកម្មសិទ្ធិរថយន្តជាង ៤៣ ០០០ គ្រឿង ក្រុមការងារបច្ចេកទេសអន្តរក្រសួងតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក (ស.ក.ដ) និងប្រព័ន្ធទិន្នន័យអគ្គនា យកដ្ឋានពន្ធដារ (អ.ព.ដ) បានធ្វើការប្រជុំពិភាក្សាឆ្លងខ្លឹមសារគោលការណ៍ប្រតិបត្តិ (SOP) សម្រាប់គ្រប់គ្រងដំណោះស្រាយបញ្ហាបច្ចេកទេសលើការប្រើប្រាស់ទិន្នន័យពន្ធមធ្យោបាយដឹកជញ្ជូន ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំពិភាក្សានេះ មានគោលបំណង ឆ្លងយោបល់ខ្លឹម សារ ដើម្បីផ្តល់សុពលភាពលើ គោលការណ៍ប្រតិបត្តិនេះ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអ្នកមកទទួលសេវា និងអ្នកជាប់ពន្ធ អាចទទួលសេវាផ្ទេកម្មសិទ្ធិ និងបង់ពន្ធប្រប្រថាប់ត្រា កាន់តែមានភាពងាយស្រួល លឿនរហ័ស និងកាត់បន្ថយចំណាយ។ គោលការណ៍ប្រតិបត្តិនេះ ក៏ជាវិធានមួយសម្រាប់ជួយដល់ក្រុមការងារអន្តរក្រសួង ក្នុងការ កំណត់នូវការដោះស្រាយមួយដែលមានភាពជាក់លាក់ អាចទទួលយកបាន ព្រមទាំងបង្ហាញពីតម្លាភាព ប្រសិទ្ធភាពនៅក្នុងការដោះស្រាយ និងបង្កើននូវចំណេះដឹង និងបម្រើជាប្រភពនៃឯកសារយោងសម្រាប់ណែនាំ បង្ហាញនូវផែនការ និងការអនុវត្តនូវសកម្មភាពការងារបច្ចេកទេស។ គោលការ ណ៍ប្រតិបត្តិនេះ គឺនឹងអាចដោះស្រាយរាល់បញ្ហាបច្ចេកទេស ភាពមិនប្រក្រតីនានា ក្នុងការអនុវត្ត ដោយបង្ហាញផ្លូវអនុវត្តឱ្យស្របទៅតាមច្បាប់ និងលិខិតបទដ្ឋាន ព្រមទាំងស្ថានភាពជាក់ស្ដែង។ សូមបញ្ជាក់ផងដែរថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច […]
  • កម្ពុជាបានផ្តល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជូនរដ្ឋាភិបាល និងប្រជាជនឡាវ រួចហើយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១នេះ បានអញ្ជើញប្រគល់វ៉ាក់សាំងចំនួន ៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជូនរដ្ឋាភិបាល និងប្រជាជនឡាវរួចហើយ។ ពិធី ប្រគល់ និងទទួល បានប្រារព្ធធ្វើឡើងនៅ ខេត្តស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវ (ត្រពាំងគ្រៀល-ណងនុឃាន) រវាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលឡាវ ។ សូមរំលឹកថា ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន៥០ម៉ឺនដូស និង […]
  • គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ សម្រេចបាន ៣០,៣៧ ភាគរយ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយ ឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ននីដា និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តបន្ទាយ មានជ័យ បានប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យដំណើរ ការនៃគម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺក្នុងន័យតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ នៃអគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការទិសដៅ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា និង ថៃ។ លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng បានបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអនុវត្តការងាររបស់ខ្លួនសម្រេចបាន […]
  • អភិបាលរាជធានី ជំរុញឲ្យមន្ត្រីជំនាញ ធ្វើការសិក្សានិងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រឡាយមេនិងប្រព័ន្ធលូនានាឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានស្រកចុះ ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សានិងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោត បានគំរាមកំហែងនិងធ្វើអោយខូចខាតហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនកាលពី១ខែមុននេះ និងដើម្បីបង្ការទប់ស្កាត់កុំអោយមានការគម្រាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះនៅបណ្តាឆ្នាំក្រោយៗទៀត។ ការជំរុញរបស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងពេលដឹកនាំមន្ត្រីជំនាញសាលារាជធានីនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅតាមបណ្ដា ប្រឡាយមេ ផ្លូវមួយចំនួននិងនៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២ ធ្នូន២០២១នេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោ។ ជុំវិញការចុះពិនិត្យទីតាំងនេះ ឯកឧត្តម បានជំរុញឲ្យដាក់លូមុននឹងស្ថាបនាផ្លូវ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ ។ គិតត្រឹមថ្ងៃទី០២ ធ្នូនេះ បើតាមមន្ត្រីជំនាញថា ការដាក់បណ្តាញលូ នៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ ការងារ ដាក់លូទំហំ១ម៉ែត្រ៥០ គុណ ២ម៉ែត្រ បានប្រវែង៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រ ស្មើ៦០%ហើយ។ ចំពោះកាងារដាក់លូ ទំហំ១ម៉ែត្រ ក្រម ការងារដាក់លូបានប្រវែង១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង ១៥%ហើយដែរ។ ឯកឧត្តម […]
  • ឯកឧត្តម សាយ សំអាល់៖ កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ (Blue Print) ប្រកបដោយចីរភាព សមធ៌ម និងភាពធន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម «កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ (Blue Print) ប្រកបដោយចីរភាព សមធ៌ម និងភាពធន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់យើង»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងវេទិការដ្ឋមន្ត្រី លើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា នៃអង្គមហាសន្និបាតសមុទ្រអាស៊ីបូព៌ា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសី ហនុ។ ឯកឧត្តម សាយ សំអាល់ បានបន្តថា ឥឡូវនេះ យើងបានឈានចូលមកដល់ទសវត្សរ៍នៃវិទ្យាសាស្រ្តមហា សមុទ្រ និងការស្ដារប្រព័ន្ធអេកូឡូស៊ី ដូច្នេះយើងត្រូវចេះច្បាមចាប់យកឱកាសទាំងអស់ ដែលមាននៅចំពោះមុខ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមជាមួយនឹងទស្សនវិស័យ SDS-SEA របស់យើង។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រវត្តិសាស្រ្ត វប្បធម៌ សេដ្ឋកិច្ច និងសុខភាពក្នុងតំបន់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសមុទ្ររបស់យើង។ ដោយផ្អែកលើរបាយការណ៍សេដ្ឋកិច្ចពណ៌ខៀវរបស់ PEMSEA ជាមួយនឹងទិន្នន័យមកពីប្រទេសចំនួនដប់ សេដ្ឋកិច្ចមហាសមុទ្រត្រូវបានគេប៉ាន់ ស្មានថា មានតម្លៃប្រហែល 1.4 ពាន់ពាន់លានដុល្លារអាមេរិក។ ក្នុងនាមជាមជ្ឈមណ្ឌលនៃជីវចម្រុះសមុទ្រក្នុងពិភពលោក និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកបំផុត តំបន់របស់យើងដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខស្បៀង ការបង្កើតប្រាក់ចំណូល ជីវភាពរស់នៅ […]
  • សម្តេចតេជោ បន្តមហិច្ចតាវិនិយោគថវិកាសន្សំ លើហេដ្ឋា រចនាសម្ព័ន្ធ នៅតាមបណ្តាខេត្តនានាបន្តទៀត នៅពេលស្ថានភាពកូវីដ-១៩ធូរស្បើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាពចំពោះសមិទ្ធផលដែលលេចចេញជារូបរាងដ៏អស្ចារ្យនៅខេត្តព្រះសីហនុ ដែលបង្កើតឡើងដោយកូនខ្មែរ និងប្រើប្រាស់ថវិកាសន្សំជាតិ។ សម្តេចតេជោ បានបង្ហាញមហិច្ចតា បន្តប្រើប្រាស់ថវិកាសន្សំរបស់ជាតិ លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធតាមខេត្តនានា បន្តទៀតនៅពេលកម្ពុជាធូរស្បើយពីស្ថានភាពកូវីដ-១៩។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ ៣៧ខ្សែ និងស្ថានីយ៏ប្រព្រឹត្តកម្មទឹកស្អាត នៅខេត្តព្រះ សីហនុ នៅព្រឹកថ្ងៃទី០២ ខែធ្នូនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជាការវិនិយោគខ្នាតធំ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង រួមទាំងអ្នកជំនាញបច្ចេកទេសក្នុងការសាងសង់។ សម្តេចតេជោ អះអាងថា ពាក្យថាខ្មែរធ្វើបាន នឹងបន្តជារៀងរហូត ហើយជំនួយបច្ចេកទេសពីបរទេស នឹងត្រូវកាត់បន្ថយជាបន្តបន្ទាប់នៅពេលខាងមុខ។ ជំនួយបច្ចេកទេសភាគច្រើន បានផ្តល់ការងារតែទៅលើអ្នកជំនាញមកពី បរទេស និងត្រូវការចំ ណាយពេលវេលាយូរ ដើម្បីធ្វើការសិក្សា។ ជាមហិច្ចតារបស់កម្ពុជា គឺនឹងប្រើប្រាស់ថវិកាសន្សំរបស់ជាតិ យកទៅវិនិយោគនៅកន្លែងផ្សេងទៀត ក្រោយវិបត្តិកូវីដ-១៩។ វិបត្តិកូវីដ-១៩ បានធ្វើឲ្យ គម្រោងធំៗនានារបស់រាជរដ្ឋាភិបាល ត្រូវបានអាក់ខាន ដោយសាររាជរដ្ឋាភិបាលបានយកថវិកាជាង២៥០០លានដុល្លារអាមេរិក ទៅសង្គ្រោះ និងដោះស្រា យវិបត្តិកូវីដ-១៩ ។ បើមិនមានវិបត្តិកូវីដ-១៩ ទេ ថវិកាសន្សំរបស់រាជរដ្ឋភិបាលកម្ពុជា […]
  • សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បង ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការគាំទ្រកូន ប្រុសច្បង ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយឆ្លងកាត់ការបោះឆ្នោត។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការហេដ្ឋា រចនា សម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានថ្លែងថា អនាគតនៅពេលក្រោយ គឺ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅក្នុងចំ ណោមបេក្ខភាពដទៃទៀត ដោយឆ្លងកាត់ការបោះឆ្នោត។ សម្តេចតេជោ ថ្លែងណែនាំឲ្យឯ.ឧ ហ៊ុន ម៉ាណែត ត្រូវពង្រឹងសមត្ថភាព ខិតខំបន្តកសាងតែអំពើល្អ ជៀងវាងកុំឱ្យគេប្រមាថមើលងាយ ត្រូវធ្វើពង្រឹងខ្លួន ឱ្យសក្ត័សម ជាថ្នាក់ដឹកនាំដ៏ល្អ របស់ប្រជាជន ។ ការប្រកាសពីបេក្ខ ភាពរបស់ឯ.ឧ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅ ពេលនេះ ជាប្រតិកម្មចំពោះក្រុមប្រឆាំងដែលវាយ ប្រហារទៅលើសម្តេចថា ពង្រឹងអំណាច និងប្រមាថកូនប្រុសរបស់សម្តេចថា ជាកូនមេដឹកនាំវៀតណាម។ សម្តេចតេជោ បានប្រកាសជាចំហរថា […]
  • ដំណើរឆ្ពោះទៅកាន់មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១ នៅខេត្តព្រះសីហនុ ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តព្រះសីហនុធ្វើសន្និសីទសារព័ត៌មានមុនពេលចាប់ផ្តើសមហាន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដើម្បីជម្រាបជូនអ្នកសារព័ត៌មានអំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការរៀបចំដឹកនាំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ២០២១ និងបង្ហាញពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានសម្រាប់ខេត្តព្រះសីហនុ។ សន្និសីទសារព័ត៌មានដែលរៀបចំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះមានការចូលរួមពី សំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួង បរិស្ថាន និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅរដ្ឋបាលសាលាខេត្តព្រះសីហនុ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នេះដែលរួមមានកិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមការជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA សន្និសីទអន្តរជាតិ និងវេទិការរដ្ឋមន្ត្រីគឺជាមហាសន្និបាតលើកទី៧ ហើយបន្ទាប់ពីបានរៀបចំជាលើកទី១ នៅឆ្នាំ ២០០៣ នៅប្រទេសម៉ាឡេស៊ី។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសី ហនុ បានជម្រាបជូនក្រុមអ្នកសារព័ត៌មានជាង ៣០ រូបមកពី ១៦ អង្គភាពសារព័ត៌មានអំពីស្ថានភាពទូទៅរបស់ខេត្តព្រះសីហនុ សក្តានុពលទេសចរណ៍ សេដ្ឋកិច្ច […]
  • អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមដឹកនាំកង កម្លាំងមន្ត្រីជំនាញ ចុះពិនិត្យទីតាំងផ្ទៃដីជាប់បឹងទន្លេសាប ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ មេបញ្ជា ការ ស្នងការ កងកម្លាំងចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ការចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ដោយប្រើប្រាស់មធ្យោបាយទូក ក្នុងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្នុងបេសកកម្មអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនោះ ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្ត បានរៀបចំកម្លាំង ប្រដាប់អាវុធចម្រុះ មានមន្ត្រីខេត្ត មន្ត្រីជំនាញ កងកម្លាំងទាំង៣ ប្រចាំការជាប់នៅគោលដៅ ដើម្បីទប់ស្កាត់ បង្ក្រាប់បទល្មើស និង ក្រុមមន្ត្រីជំនាញសូរិយោដីខេត្ត មន្ត្រីជល ផល និងមន្ត្រីស្រុក ឃុំមូលដ្ឋាន ដើម្បីចុះផ្ទៀងផ្ទាត់កំណត់បង្គោលព្រំ ដើម្បីកសាងឯកសារប័ណ្ណកម្ម ចុះបញ្ជីដីរដ្ឋ។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា […]
  • ជប៉ុន ពិចារណាផ្តល់ឥណទានសម្បទានប្រមាណ ១៨០ លានដុល្លារដល់កម្ពុជា គាំទ្រការអនុវត្តវិធានការស្តារសេដ្ឋ កិច្ច ជំនួបពិភាក្សាការងារ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្រទេសជប៉ុនគ្រោងផ្តល់ឥណទានសម្បទានប្រមាណ ១៨០ លានដុល្លារដល់កម្ពុជា គាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការពិ ចារណារបស់ភាគីជប៉ុន ចំពោះ «ផែន ការផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាល ដាលនៃជំងឺកូវីដ១៩» ដែលមានទឹកប្រាក់២០ប៊ីលានយ៉េនជប៉ុន (ប្រហែ ល១៨០លានដុល្លារ) ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)