ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ការជីកស្តារប្រឡាយម័ល សម្រេចបានប្រមាណ៩០ភាគរយហើយ នៅសល់ប្រវែងជាង៤០០ម៉ែត្រ មន្រ្តីជំនាញកំពុងបន្តសម្រុក ដើម្បីរំដោះជំនន់ទឹកភ្លៀង ការជីកស្តារប្រឡាយម័ល នៅក្នុងភូមិសាស្រ្ត ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោប្រវែងជាង៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានី យបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ នៅពេលនេះបាន សម្រេចប្រមាណ៩០ភាគរយហើយ នៅសល់ប្រវែងប្រមាណ៤០០ ម៉ែត្រទៀតដែលកម្លាំងជំនាញកំពុងបន្តយ៉ាងមមាញឹក ដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ។ មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃនេះថា ក្រុមការងារនៃមន្ទីរធនធានទឹកនិងបាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ មានប្រវែងជាង៣ គីឡូម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានី យបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន។ ចំពោះមូល ហេតុ ដែលបង្កអោយមានភាពយឺតយ៉ាវ នៃការស្តារប្រឡាយម័លនេះ គឺដោយសារមានឧបសគ្គមួយចំនួន ពិសេសក្នុងកំណាត់ប្រឡាយប្រវែងជាង៤០០ម៉ែត្រ ដែលនៅសេស សល់នេះ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន សាងសង់ស្ពាន ខ្លះបោះបង្កោលឈើ និង ថ្ម នៅក្នុងប្រឡា យ ស្ទើបិទផ្លូវទឹកទៅហើយ។ កត្តាទាំងនេះ បានធ្វើអោយ ក្រុមការងារស្តាប្រឡាយ នៃមន្ទីរធនធានទឹករាជធានីភ្នំពេញ អូសបន្លាយពេលវេលាអស់ជាច្រើនខែ។ រហូតដល់ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារជំនាញបានបន្តដាក់ គ្រឿងចក្រ ជីកស្ដារប្រឡាយ ដើម្បីរំដោះទឹកចេញពីផ្នែកខ្លះប្រឡាយលូប្រាំ […]
  • អាជ្ញាធររាជធានី បាននិងកំពុងមមាញឹក ស្ថាបនាកំណាត់ផ្លូវ ២ខ្សែ ពីផ្លូវជាតិលេខ៦អា ដល់មហាវិថីឈ្នះឈ្នះ ដើម្បីត្រៀស៊ីហ្គេម នៅឆ្នាំ២០២៣ កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាយ៉ាងមមា ញឹក ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម នៅចុង ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ដើម្បីជំរុញការងារ នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ ឲ្យបានលឿនទៅតាមគម្រោង ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំ ពិភាក្សា ទៅលើបញ្ហាបច្ចេកទេសនិងផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ប៉ះពាល់នឹងគម្រោង នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ជាប្រធានគណៈកម្មការដឹកនាំ នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេស ត្រូង៊វអនុវត្តការងារនេះឲ្យបានលឿន និងទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារ ស្ថាបនាផ្លូវនេះអនុវត្តការងារបានលឿននិងមិនមានការរាំងស្ទះ ។ ចំពោះផលប៉ះពាល់ពីការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដោះស្រាយ ជា មួយបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់។ មន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា […]
  • យានយន្តដឹកជញ្ជូនខ្សាច់ធុនធ្ងន់៦គ្រឿង ត្រូវបានផាក ពិន័យ និងឃាត់ទុកចំនួន១ឆ្នាំ ដោយសារផ្ទុកលើសទំងន់ ក្រុមការងារចល័ត ចាប់យានយន្តដឹកជញ្ជូនខ្សាច់ធុនធ្ងន់ចំនួន ៦គ្រឿងត្រូវបានផាកពិន័យ និងឃាត់ទុកចំនួន ១ឆ្នាំ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ចំនួន ៥គ្រឿង និង១គ្រឿងទៀតនៅមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ស្ពឺ ដោយយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ អមដំ ណើរដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិ ការ សហការជាមួយមន្ទីរសាធារ ណការ និងដឹកជញ្ជូនខេត្ត រតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការឃាត់ត្រួតពិនិត្យយានយន្តដឹកខ្សាច់ចំនួន ៥ គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ ទុករយៈពេល១ឆ្នាំដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង […]
  • ប្រព័ន្ធសម្ពាធទាប នឹងធ្វើឲ្យរាជធានី-ខេត្ត ចំនួន៨ប្រឈមនឹងជំនន់ទឹកភ្លៀង ក្រសួងធនធានទឹកនិង ឧតុនិយម បានជូនដំណឹងពីប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេ សភូមា កាត់ប្រទេសថៃ ឡាវ នឹងវៀត ណាម រួចនឹងចុះបន្តិចមកលើកម្ពុជាធ្វើឲ្យរាជធានី ខេត្ត ចំនួន៨អាចប្រឈមនឹងជំនន់ទឹកភ្លៀង នៅក្នុងសប្តាហ៏ខាងមុខ ពោលចាប់ពីថ្ងៃទី៨ ដល់១៤ កញ្ញា ២០២១។ យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ ចុះ ថ្ងៃទី ៧ កញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសប្តាហ៏ខាងមុខ កកម្ពុជានឹងទទួលនូវឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ នឹងវៀត ណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុ និយម បណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល នឹងមានផ្ទៃមេឃអួរអាប់ ដែលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បណ្តាខេត្តមួយចំនួនមាន ខេត្តបាត់ ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ […]
  • ឯកឧត្តម ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចផ្លូវការរយៈ ពេល៣ថ្ងៃ នៅសាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឆុង អើយយ៉ុង (H.E. Mr. Chung Eui-yong) រដ្ឋមន្រ្តីការបរទេសនៃសាធារណ រដ្ឋកូរ៉េ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញជួបពិភាក្សាផ្លូវការជាមួយ ឯកឧត្តម ឆុង អើយយ៉ុង ដែលនៅក្នុងឱកាសនោះ បញ្ហានានានៃកិច្ចសហប្រតិ បត្តិការទ្វេភាគី រួមមាន នយោបាយនិងការពារជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ច វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នឹងត្រូវបានលើកយកមកពិភាក្សា សំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដែលល្អស្រាប់រវាងប្រទេសទាំងពីរ។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផ្លាស់ប្តូរ យោបល់គ្នាផងដែរ។ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមឧបនា យករដ្ឋមន្រ្តី ប្រាក់ សុខុន និង […]
  • រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបន្តដាក់ចេញវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធជំងឺកូវីដ-១៩ រយៈពេល២សប្តាហ៏ទៀត រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុសម្រាប់រយៈពេល ១៥ ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។
  • រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ ក្នុងចំណោម ៨២នាក់ ដែលពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ ក្នុងចំណោម ៨២នាក់ ដែលពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានយកសំណាក់ប្រជាពលរដ្ឋផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ។ លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០១នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៨២នាក់។ អ្នកវិជ្ជមានកូវីដខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មីពីមន្ទីរពិសោធន៍៕
  • ខេត្តព្រះសីហនុ ចាប់ផ្ដើមសង់អគារតេជោព្យាបាលជំងឺកូវីដ- ១៩ គ្រោងចំណាយថវិកា អស់ប្រមាណ៧០មុឺន​ដុល្លារ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ អញ្ជើញចុះពិនិត្យទីតាំងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ស្រប តាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយពង្រាបដីដោយធ្វើផ្លូវចេញចូល និងរៀបចំសួន ច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងមានសោភ័ណភាពស្រស់ស្អាត និងមានពណ៌បៃតង។ ចំពោះគម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរ​បេតុង​ ដំបូលប្រក់ស័ង្កសី​ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ​ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បានចំនួន ៣៥៦ គ្រែ​ (គ្រែ០១ជាន់​) ឬអាចបានចំនួន ​៧១២ គ្រែ ​ប្រសិនប្រើគ្រែ០២ជាន់។ គម្រោង​នេះប៉ាន់ស្មានត្រូវចំណាយថវិកា អស់ប្រមាណ៧០មុឺន​ដុល្លារអាមេរិក​ ដែលជាថវិកាចូលរួមពីសប្បុរសជន។ តាមការបញ្ជាក់របស់ក្រុមការងារជំនាញ គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុនេះ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល០៣ខែ។ សូមជម្រាបជូនផងដែរថា នៅក្នុងយុទ្ធនាការនៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ […]
  • ខេត្តត្បូងឃ្មុំ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩២នាក់ អ្នកជាសះស្បើយ ២៥នាក់ ក្នុងថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២១។ ខេត្តត្បូងឃ្មុំ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩២នាក់ អ្នកជាសះស្បើយ ២៥នាក់ ក្នុងថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២១។
  • រកឃើញករណីកូវីដ១៩ បំប្លែងថ្មី Delta នៅមិត្តភាព សង្កាត់ឬស្សីកែវ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលផ្ទះលេខ៩៦២ ក្រុម៣ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ០១នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២៥នាក់ ។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
  • ប្រព័ន្ធសាលារៀនឌីជីថល “Wiki School” នឹងជួយឲ្យការបង្រៀន នៅវិទ្យាស្ថានជាតិអប់រំ កាន់តែល្អប្រសើរ រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់ (MOU) រវាងក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក និងវិទ្យាស្ថានជាតិអប់រំស្តីពី និងការបើកឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមប្រព័ន្ធឌីជីថលWiki School Standard Edition (Annex1) License តាមរយៈប្រព័ន្ធ Zoom។ គោលដៅនៃកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងគម្រោង វិទ្យាស្ថានជាតិអប់រំ និងក្រុមហ៊ុនផលិតស្ដារ ឌីជីថល ឯ.ក គឺការលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិច នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន និងសាលារៀន ដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល ដោយសម្រេចការអនុវត្តសកម្មភាពដូចជា ការរក្សាទុកទិន្នន័យក្នុងម៉ាស៊ីន Server និងម៉ាស៊ីនវត្តមានឌីជីថល ចំនួន០៤ គ្រឿងដល់វិទ្យាស្ថានជាតិអប់រំ សម្រាប់រយៈពេល៧ឆ្នាំ ដោយឥតគិតថ្លៃ៕
  • អគារអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដែលជាស្រុកបង្កើត ថ្មី ក្នុងខេត្តពោធិ៍សាត់ ចាប់ផ្តើមដំណើរការសាងសង់ (ខេត្តពោធិ៍សាត់,ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១)៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់, លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការស្តីទីនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ញ៉ែម រដ្ឋា ស្នង ការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងសហការី បានអញ្ញើញ ចូលរួម ក្នុងពិធីសូត្រមន្ត សែនក្រុងពាលី បើកការដ្ឋានសាងសង់អគារ អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យថ្មី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីតាំងដីបម្រុងទុករបស់សាលាស្រុក ស្ថិតនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក សំ ណារិទ្ធិអភិបាលស្រុក តាលោសែនជ័យ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការ តំបន់ប្រតិបត្តការសឹករងស្រុក លោកអធិការ លោកអធិការង នាយ នាយរងប៉ុស្តិ៍ នាយ នាយរងផ្នែក និងមន្ត្រីនៃអធិការដ្ឋានជាច្រើនទៀត។ នៅក្នុងឱកាសនោះ លោកឧត្តមស្នងការស្តីទី ហៀង ស៊ីថា និងក្រុមការងារ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានសំណូមពរសុំឲ្យលោក អភិបាលស្រុក និងអាជ្ញាធរស្រុកពាក់ពន្ធ័ […]
  • វ៉ាក់សាំងស៊ីណូវ៉ាក់ ២លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកស្អែក វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ប្រមាណពីរលានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ស្អែកនេះ ដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខា ភិបាល។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវីធីសាស្ត្រដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។ មកដល់ ពេលនេះកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីក្រុម ហ៊ុនរបស់ចិន។ កម្ពុជា បានក្លាយទៅជាប្រទេសមួយ ក្នុង ចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានលឿន ៕
  • ត្រឹមខែកក្កដាឆ្នាំនេះ កម្ពុជា ទទួលបានគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន២១១ មានទុនជាង ៣៤០លានដុល្លារ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃចន្ទទី៣០ សីហា បានឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨លានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋ កិច្ចពិសេសចំនួន ៦៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយកិច្ចប្រជុំ រវាងឯកឧត្តម សុខ ចិន្ត សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេ ខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជាបានដឹកនាំកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ៕
  • អ្នកគ្រូពេទ្យម្នាក់ ដែលជាពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ បានទទួលមរណភាពហើយ ដោយសារជំងឺកូវីដ-១៩ អ្នកគ្រូពេទ្យម្នាក់ ដែលគេស្គាល់ថា ជាពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បានស្លាប់នៅយប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ១៩។ អ្នកគ្រូពេទ្យមានឈ្មោះ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសី ហនុ។ អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុកខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅភ្នំពេញ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណ ភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពនៃអ្នកគ្រូពេទ្យ​ ដែលជាកងទ័ពអាវាសដ៏ល្អ​ និងបានលះបង់កម្លាំង កាយចិត្តយ៉ាងសកម្មបំផុតក្នុងសមរភូមិ​ កូវីដ-១៩ នៅខេត្ត្រះសីហនុ​។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ផ្ញើសារ លិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលបានទទួលមរណភាពដោយសារជំងឺ កូវីដ-១៩៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)