ព័ត៌មានថ្មី
- អាជ្ញាធរជាតិអប្សរា កំពុងដាំស្មៅកែលម្អបរិវេណក្នុងប្រាសា ទអង្គរវត្ត ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងដាំស្មៅ ក្នុងបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាពបរិស្ថាន ឱ្យកាន់តែមានភាពល្អប្រសើរ។ ការដាំស្មៅនេះគឺចាប់ផ្តើមពីមាត់កសិន្ធុខាងក្នុង រហូតដល់ផ្នែកខាងក្នុងប្រាសាទ ដោយការងារនេះ ជាគម្រោងរៀបចំកែលម្អនៅតាមផ្លូវដើរមួយចំនួន ដែលភ្ញៀវទេសចរដើរជាន់ និងមិនមែនជាផ្លូវដើរ ដែលធ្វើឱ្យស្មៅខ្លះរងការខូចខាតជាដើម។ ការងារនេះ ក៏ដើម្បីរៀបចំលំហូរដើរឡើងវិញ ធ្វើយ៉ាងណាឱ្យសោភ័ណភាពបរិស្ថានក្នុងប្រាសា ទអង្គរវត្ត កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត៕
- រយៈពេល៧ខែ CMAC រកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង៣ម៉ឺនគ្រាប់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានឲ្យដឹងថា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ ២០២១ នេះ លទ្ធផលកិច្ច ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពCMAC បានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ក្នុងនោះ ស៊ីម៉ាក់បានធ្វើការរំដោះផ្ទៃដីចម្ការមីន ចម្ការគ្រាប់សរុបចំនួន ៦៤លាន ៥សែន ៦២. ៥៣៩ ម៉ែត្រក្រឡា ស្មើនឹង ៩៨,៦០% នៃផែនការ៧ខែក្នុងឆ្នាំ២០២១។ កិច្ចប្រតិបត្តិការនេះ រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៣១.៦៦៥គ្រាប់។ ទន្ទឹមនឹងនេះ ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោល ដៅបានចំនួន៨.៩៩៧លើក ស្មើនឹង៣០០.៤៣០ ខ្នងផ្ទះ និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន៦០មុឺននាក់ ។ ជាមួយគ្នានេះ ក្នុងន័យពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់អង្គភាពផងនោះ នៅដើមឆ្នាំ២០២១នេះ អង្គភាពបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដផងដែរ។ ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកដោយសារជម្ងឺកូវីដ-១៩ក៏ដោយ ក៏ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ អង្គភាពមានលទ្ធភាពបន្ដកៀគរជំនួយ និងអនុវត្តគម្រោងកម្មវិធីនានាសរុបចំនួន ៤៣គម្រោងក្នុងនោះគម្រោងកំពុងដំណើរការមានចំនួន ២៣គម្រោង គម្រោងកំពុងចរចាមានចំនួន១០គម្រោង គម្រោងដែលរំពឹងទុកមានចំនួន៤គម្រោង។ ជារួម ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពទាំងមូល […]
- រកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករនៅផ្សារដើមគរ២នាក់សង្ស័យជាវីរុសបំប្លែងថ្មី Delta អ្នកជំងឺកូវីដ-១៩ បានទៅផ្សារទិញម្ហូប លើដងផ្លូវ៣៣៦ ចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ អំឡុងម៉ោង១រសៀល។ ភ្លាមៗ ថ្ងៃទី៣០ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករនៅផ្សារដើមគរ លើផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ តាមលទ្ធផលតេស្តរហ័សលើកទី១ ក្នុង ចំណោមអ្នកធ្វើតេស្ត ២១៧នាក់ រកឃើញវិជ្ជមានកូវីដ ០២នាក់។ នេះបើតាមអនុគណៈកម្មាធិការស្រាវជ្រាវកូវីដ- ១៩ នៅថ្ងៃទី៣០ សីហា។ សម្រាប់អ្នកវិជ្ជមានកូវីដ ០២នាក់ខាងលើ ត្រូវបន្តរង់ចាំលទ្ធ ផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕
- ក្រសួងកសិកម្ម បើកយុទ្ធនាការចាក់វ៉ាក់សាំងជម្ងឺដុំពកស្បែកគោ ក្របី នៅកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានបញ្ជាក់កាលពីម្សិលម៉ិញថា ឲ្យដឹងថាក្រសួងកសិកម្ម បើកយុទ្ធនាការចាក់វ៉ាក់សាំងជម្ងឺដុំពកស្បែកគោ ក្របី នៅកម្ពុជា។ ការខិតខំប្រឹងប្រែងក្នុងការតាមពិនិត្យ និងព្យាបាលសត្វគោ ដែលបានឆ្លងជម្ងឺដុំពកនៅលើស្បែកកន្លងមក ក្រសួងក៏បានខិតខំប្រឹងប្រែងស្វះស្វែងរកបញ្ជាទិញវ៉ាក់សាំងការពារជំងឺដុំពកស្បែកគោក្របី ក៏បានដំណើរការព្រមគ្នាផងដែរ ។ ប៉ុន្តែអ្វីដែលក្រសួងមិននឹកស្មានដល់នោះ ការរីរាលដាលនៃជំងឺឆ្លងនេះបានរាលដាលយ៉ាងលឿនពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលមកទល់ពេលនេះ ជំងឺឆ្លងនេះបានធ្វើឲ្យប៉ះពាល់និងធ្វើឲ្យសត្វគោឈឺចំនួនជាង ៣០ ០០០ ក្បាលហើយ ជាពិសេសបានឆ្លងទៅលើកូនគោ ដែលបានធ្វើឲ្យសត្វគោបានងាប់មួយចំនួន និងដែលធ្វើក្រសួងមានការព្រួយបារម្ភជាខ្លាំង ។ រដ្ឋមន្ត្រីកសិកម្ម បានបន្ថែមថា កម្ពុជាទទួលបានវ៉ាក់សាំងចំនួនពីរម៉ឺនដូស នៅក្នុងដៃរួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់សម្រាប់ក្រសួងមានលទ្ធភាពចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺដុំពកស្បែកគោក្របី ដែលដឹកនាំដោយឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានចេញប្រតិបត្តិការកាលពីថ្ងៃម្សិលមិញ ទី២៨ ខែសីហា ឆ្នាំ២០២១ នេះ នៅខេត្តត្បូងឃ្មុំ ។ ក្រសួងមានក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោចំនួន ៤០ ០០០ […]
- រថយន្តសេរីទំនើប បោះពួកបុកជនជាតិចិន២នាក់ស្លាប់ នៅឃុំថ្មដា ស្រុក វាលវែង (ខេត្តពោធិ៍សាត់,ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១)៖ រថយន្តស៊េរីទំនើប១ គ្រឿង បោះពួយក្នុងល្បឿនលឿនបានបុកជនជាតិចិន២នាក់ស្លាប់។ ហេតុ ការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៣ និង៣៣នាទីទាប ភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចលើផ្លូវចាក់បេតុង ខាងមុខអគារ ក្រុមហ៊ុន ចិន ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។បន្ទាប់ពី កើតហេតុជនបង្កបានរួចរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែង។ សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះ បង្កឡើងដោយ រថយន្តម៉ាក Bentlev (បេនលីព័ណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2E-3333 បើកបរ ដោយបុរសមិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងល្បឿនលឿន ហើយ បាន បុកជនជាតិចិន កំពុងដើរនៅលើផ្លូវ បណ្តាលឱ្យស្លាប់ចំនួន២នាក់ ។ ម្នាក់ ឈ្មោះ WANG CHONG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិននិងម្នាក់ទៀត ឈ្មោះ ZENG BTAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនទាំង២នាក់មាន មុខរបរបុគ្គលិកក្រុមហ៊ុន […]
- ខេត្តស្វាយរៀង រកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥នាក់ និងជាសះស្បើយចំនួន៩នាក់ តាមថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១។ ខេត្តស្វាយរៀង រកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥នាក់ និងជាសះស្បើយចំនួន៩នាក់ តាមថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១។
- កូរ៉េផ្តល់ហិរញ្ញប្បទានសម្បទាន ជាង៧៨លានដុល្លារ ដើម្បីលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថ លេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមដោយផ្ទាល់ និង តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួល បន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង ប្រវែង ២៥,១គីឡូម៉ែត្រមាន ចំនួន ០៤ គន្លងលើទីតាំងចំនួនបួនគឺ៖ ១). ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០- គ.ម ១២+ ០០០) ២). ប្រវែង៣,៤ គីឡូម៉ែត្រ (គ.ម ៥៧+៧០០ […]
- សម្ដេចពិជ័យសេនា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ពីរដ្ឋាភិបាលចិន នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីប្រគល់វ៉ាក់សាំងជំងឺកូរីដ-១៩ ចំនួន៥០ម៉ឺនដូស។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការទទួលវ៉ាកសាំងពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការពារមប្រទេសចិន ផ្ដល់ជូនក្រសួងការពារជាតិ គឺជាជំនួយសប្បុរ សធម៌ដ៏ថ្លៃថ្លា និងជាសណ្តានចិត្ត “ជួយគ្នាក្នុងគ្រាលំបាក” ស្ថិតក្នុង បរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្រ្តគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាល ដាលនៃជំងឺកូដ ១៩ នៅគ្រប់ទិសទីនៃពិភពលោក ។ សម្តេចពិជ័យសេនា បានបន្តមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើន បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏ សមស្របបំផុតក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩ រួមទាំងមេរោគបំប្លែងថ្មីប្រភេទ ដែល “Data” ផងដែរ។ សម្ដេចពិជ័យសេនា […]
- សម្តេចប្រធានរដ្ឋសភា ចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ខណ:សភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដែលសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥” ។ ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពថ្នាក់ ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិប្រទេសព្រុយណេដារូស្សាឡាម និងបានភ្ជាប់ទៅបណ្តាសភាសមាជិកអាយប៉ាយទំាង១០ គណៈប្រតិភូប្រទេសដែលជាដៃគូសន្ទនា និងគណៈប្រតិភូប្រទេសសង្កេតការណ៍មួយចំនួនទៀត បានចូលរួមផងដែរ ។ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាសកលពីរឆ្នាំហើយ ដែលស្ថាប័នសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ។ អន្តរសភាអាស៊ានជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ជាសមាជិក។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ […]
- មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តក្រចេះ ចុះត្រួតពិនិត្យទំនិញហួសសុពលភាព ប្រើ ប្រាស់និងអាល់កុលក្លែងក្លាយនៅតាមឱសថស្ថាននានានៅជុំវិញផ្សារក្រុងក្រចេះ (ខេត្តក្រចេះ,ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១)៖ មន្ត្រីជំនាញសាខា ក.ប.ប ខេត្តក្រចេះ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មន្ត្រីជំនាសាខា ក.ប.ប ខេត្ត និងមានការចូលរួម ពីសំណាក់មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ បានចុះត្រួតពិនិត្យមុខទំនិញហួសសុពលភាពប្រើប្រាស់ និងអាល់កុលក្លែងក្លាយ ដែលក្រុមអាជីវករបានដាក់តាំងលក់នៅតាមឱសថស្ថាននានានៅជុំវិញផ្សារក្រុងក្រចេះ។ ជាមួយនិងការចុះត្រួតពិនិត្យមុខទំនិញ គ្រឿងឧបភោគបរិភោគ និងអាល់កុល នៅតាមបណ្តាដេប៉ូចែកចាយ ឱសថស្ថាន និង ម៉ាត ក្នុងក្រុងក្រចេះ នៅថ្ងៃទី១៩ខែសីហានេះ មន្ត្រីជំនាញសាខាក.ប.ប ខេត្តក្រចេះ ពុំបានរកឃើញមុខទំនិញល្មើស(ទំនិញហួសសុពលភាពប្រើប្រាស់ និងអាល់កុលក្លែងក្លាយ)នោះទេ។ ប្រធានសាខា ក.ប.ប ខេត្តក្រចេះ លោក លាង បូរ៉ា បានឱ្យដឹងថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើតេស្តវិភាគបឋមទៅលើគំរូអាល់កុល ជាច្រើនប្រភេទ ជាពិសេសមុខទំនិញដែលដាក់តាំងលក់នៅតាម ម៉ាត និងកន្លែងបោះដុំ តែមន្ត្រីជំនាញរកពុំឃើញមុខទំនិញណាមួយ ដែលហួសសុពលភាពប្រើប្រាស់នោះទេ។ លោកថា ក្រៅពីពិនិត្យមុខទំនិញមន្ត្រីជំនាញក៏បាន ចែកខិត ប័ណ្ណ អប់រំសុខភាព បិទនៅតាមហាងលកើទំនិញ ដើម្បីឱ្យអតិថិជនបានឃើញនិងស្វែងយល់ពីមុខទំនិញដែលខូចគុណភាព។ […]
- អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន២នាក់ ដែលជាករណីរកឃើញដំបូងគេនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ មន្ទីរពេទ្យខេត្តស្ទឹង ត្រែង បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ដែលជាអ្នកជំងឺមានផ្ទុកកូវីដ-១៩ ប្រភេទថ្មី( Delta) ដែលបានសម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័កកម្រិត២ សាលាគរុកោសល្យភូមិភាគស្ទឹងត្រែង បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានសម្រាកព្យាបាលអស់រយះពេល២២ថ្ងៃ។ អ្នកជំងឺទាំង២នាក់នេះ ត្រូវបានក្រុមគ្រូ ពេទ្យនែមន្ទីរពេទ្យខេត្តស្ទឹងត្រែង អនុញ្ញាតអោយត្រឡប់ ទៅផ្ទះវិញនៅថ្ងៃទីនេះផងដែរ នឹងបានណែនាំអោយធ្វើចត្តា ឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព និងអនុវត្តវិធានការណ៏សុខាភិបាល ៣ការពារ និង៣កុំ ។ សូមបញ្ជាក់ថា គិតត្រឹ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ អ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ក្នុងខេត្តស្ទឹងត្រែង មានចំនួន៤៩៧នាក់ និងអ្នកកំពុងព្យាបាលមានចំនួន២៨៨នាក់ ក្នុងនោះមានប្រភទDeltaចំនួន៧នាក់។
- ខេត្តត្បូងឃ្មុំ បន្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១៩ នាក់ អ្នកជាសះស្បើយ ២៦នាក់ ក្នុងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ខេត្តត្បូងឃ្មុំ បន្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១៩ នាក់ អ្នកជាសះស្បើយ ២៦នាក់ ក្នុងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
- លទ្ធផលនៃការធ្វើតេស្តរហ័សរបស់អាជីវករលក់ដូរនៅ ផ្សារ៧មករា ខណ្ឌទួលគោក គឺអវិជ្ជមានទាំងអស់។ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ សូមមេត្តា តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ដើម្បីសុវត្ថិភាព។ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា
- រដ្ឋមន្រ្តីការងារ ចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើក កម្ពស់យុវជនជាកម្លាំងជួរមុខរបស់ប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធាន មនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២០ ចំនួន ២៦នាក់ (ស្រី ១០នាក់) មុនពេលចេញដំណើរទៅបំពេញការសិក្សារៀនសូត្រនៅពេលខាងមុខ តាមរយៈប្រព័ន្ធវីដេអូZOOM នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តមបន្តថា ការឈានទៅយកបរិញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតរបស់ក្មួយៗនាពេលនេះជាការសំខាន់ណាស់ ព្រោះ ថាការសិក្សានៅប្រទេសជប៉ុនពិតជាមានកម្រិតខ្ពស់ និងជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា ដែលក្មួយៗត្រូវតែយក ចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសយើងវិញនាពេលខាងមុខ។ ក្រៅពីសិក្សាជំនាញ ក្មួយៗក៏ត្រូវស្រាវជ្រាវបទពិសោធន៍រវាងសង្គម និងសង្គម ព្រោះថានៅជប៉ុនមានការគោរពគ្នា យ៉ាងល្អ ជាពិសេ សរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ប្រជាជននៅប្រទេសនេះពិតជាមានវិន័យល្អណាស់ ពួកគេប្រកាន់ខ្ជាប់ទាំងក្របខណ្ឌសង្គម ការងារ ឬបរិយាកាសខាងក្រៅ ដែលយើងគួរតែរៀនសូត្រតាម។ ផ្អែកលើបទពិសោធន៍ដែលកម្ពុជាយើងបានឆ្លងកាត់ការកសាងប្រទេសក្នុងរយៈពេលកន្លងមកនេះ សុខសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំធានាបាន […]
- អាជ្ញាធរបិទផ្សារក្រមួន ក្រោយសាលាអង្គអេង ក្រោយសង្ស័យមានករណីមេរោគបំប្លែងថ្មី អាជ្ញាធរបានសម្រេច បិទផ្នែកទាំងមូលផ្សារក្រមួនអង្គ អេងរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃ១៨ ខែសីហា ឆ្នាំ ២០២១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគរយៈពេល ៤៨ម៉ោង។ ទីតាំងខាងលើកំពុងរង់ចាំមើលលទ្ធផលនៃកាវិភាគមេរោគ និងមានចំណាត់ការបន្ត។ សូមបងប្អូនដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ បង្កើនការប្រុងប្រយ័ត្ន និងតាមដានសុខភាព ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


