ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សហគមន៍តំបន់ការពារធម្មជាតិអន្លង់ព្រីង រកប្រាក់ចំណូលបន្ថែមពីប្រពៃណីតម្បាញកន្ទេលចចូត ប្រជាពលរដ្ឋក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជាការធ្វើនំបញ្ចុក និងសិប្បកម្មត្បាញចចូតជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរដែលមកកម្សាន្តតំបន់ការពារធម្មជាតិមួយនេះ។ ប្រជាពលរដ្ឋនៃសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង នៅតែថែរក្សាប្រពៃណីតម្បាញចចូត(កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្ន មិនទាន់បោះបង់ទាំងស្រុងឡើយ។ តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។តំបន់ការ ពារទេសភាពអន្លង់ព្រីងបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស និងសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក។ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយក្រុមអភិរក្សនៃអង្គការដៃគូ និងសហគមន៍កំពុងធ្វើការគ្រប់គ្រងតំបន់ការពារធម្មជាតិមួយនេះ ដើម្បីប្រយោជន៍កូនចៅតជំនាន់។ ជាមួយគ្នានេះ គណៈកម្មការសហគមន៍ប្រជាពលរដ្ឋ មានឱកាសទទួល បង្កើនកិច្ចថែរក្សាតំបន់វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និងរកចំណូលពីការនាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ព្រមទាំងសិក្សាស្វែងយល់ ក៏ដូចជាទិញផលិតផលសហគមន៍៕
  • ក្រុមគ្រូពេទ្យ បានទទួលដំណឹងថា មានអ្នកពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ១៩បំប្លែងថ្មី ដែលតា(Delta) ដែលស្ថិតនៅលើផ្លូវ223 ក្នុងសង្កាត់ផ្សារដេប៉ូរទី១ ក្រុមគ្រូពេទ្យ បានទទួលដំណឹងថា មានអ្នកពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ១៩បំប្លែងថ្មី ដែលតា(Delta) ដែលស្ថិតនៅលើផ្លូវ223 ក្នុងសង្កាត់ផ្សារដេប៉ូរទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពេលនេះ សមត្ថកិច្ចមូលដ្ឋាន បាននឹងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ។
  • ក្រុមអ្នកអភិរក្ស បានរកឃើញសម្បុកសត្វត្រយងយក្សចំនួន ១០ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្រុមការងារអភិរក្ស ដែលមានមន្រ្តីក្រសួងបរិស្ថានសហការជាមួយក្រុមអ្នកអភិរក្សនៃអង្គការ BirdLife បានរកឃើញសម្បុកសត្វត្រយងយក្ស ជាបក្សីជិតផុតពូជនៅលើពិភព លោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា ចំនួន១០ សម្បុក ក្នុងរយៈពេលត្រឹមតែ៣ខែ នៅក្នុងដែនជម្រក សត្វ ព្រៃលំផាត់។ បើតាមចេញផ្សាយរបស់អង្គការ BirdLife នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២១ សម្បុកត្រយងយក្សមួយចំនួន ត្រូវបានញាស់ និងមួយចំនួនទៀត កំពុងក្រាបពង និងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ ជារៀងរាល់ឆ្នាំក្រុមអភិរក្សនៅដែនជម្រកសត្វព្រៃលំផាត់បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូនដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការ រៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ ដោយ ហេតុថាសត្វនេះពងកូននារដូវវស្សាការសិក្សាស្វែងរកមានការលំបាកខ្លាំងនិងទាមទារការប្រឹងប្រែងខ្ពស់។ ជាមួយ គ្នានេះ អ្នកអភិរក្ស សង្ឃឹមថាសម្បុកសត្វត្រយ៉ងយក្ស អាចរកឃើញច្រើនបន្ថែមទៀត ក្នុងរដូវកាលពងកូនឆ្នាំ២០២១ នេះ ដែលគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខ៕
  • អាជ្ញាធរជាតិអប្សរា សំអាតប្រាង្គប្រាសាទនៅក្នុងប្រាសាទអង្គរ ខណ:ដែលរមណីយដ្ឋានអង្គរ ត្រូវបានបិទខ្ទប់ មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មន្ដ្រីរបស់ខ្លួនបានខិតខំសំអាតកំទេចកំទីដី ដែលជាប់នៅប្រាង្គប្រា សាទអង្គរ ក្នុងអំឡុងពេល តំបន់រណីយដ្ឋានអង្គរត្រូវបានបិទខ្ទប់ ដើម្បីធ្វើយ៉ាងណាឱ្យមានសោភណ្ឌភាពស្រស់ស្អាត។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែសី ហាឆ្នាំ២០២១នេះថា នៅក្នុងការបិទខ្ទប់ ការចូលទស្សនាប្រាសាទអង្គរវត្ដ ក្រុមការងារផ្នែកភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពបោសសំអាតដីធ្លី នៅប្រាសាទអង្គរវត្ដ ដើម្បីឱ្យមានសោភណ្ឌភាពស្រស់ស្អាត ។ បា្រសាទដែលហ៊ំព័ទ្ធដោយកំទេចកម្ទីនេះ វាធ្វើអោយប៉ះ ពាល់ ដល់បរិស្ថានមិនល្អ ក៏ដូចជាប៉ះពាល់ដល់រូបចម្លាក់នៅលើប្រាង្គប្រាសាទផងដែរ។ លោកបានបន្ដថាភ្នាក់ងារទេសចរណ៍សម្អាតនៅបរិវេណប្រាសាទអង្គរវត្តនោះ ទោះបីស្ថានភាពនៅរមណីយដ្ឋានអង្គរត្រូវបានបិទការចូលទស្សនាយ៉ាងណាក៏ដោយ តែភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទនីមួយៗបានខិតខំធ្វើការថែទាំប្រាង្គប្រាសាទ ក្នុងសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួន។ ជាក់ស្តែង ក្រុមការងារភ្នាក់ងារទេសចរណ៍បានបន្តស កម្មភាពដោយធ្វើការសម្អាតធូរលីដី ស្លែដែលកកជាប់លើខឿនប្រាង្គប្រាសាទអង្គរវត្ត។ សូមជម្រាបថា ក្រុមការងារសម្អាតប្រាសាទ ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រសិនបើគ្មានការថែទាំ និងសម្អាតអនាម័យជាទៀងទាត់ពីសំណាក់ក្រុមការងារសម្អាតប្រាសាទ ឬក្រុមការងារណាមួយចូលរួមសំអាតនោះទេ ម្ល៉េះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាតដូចដែលសាធារណ ជនបានឃើញនោះឡើយ។ អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរនេះ ដើម្បីត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលវិបត្ដិជំងឺកូវីដ-១៩ បានបញ្ចាប់នៅពេលខាងមុខនេះ៕ ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប
  • ពលករខ្មែរ១១នាក់បម្រុងឆ្លងដែនចូលប្រទេសកម្ពុជានិងពលរដ្ឋឡាវ៥ នាក់ឆ្លងចូលប្រទេសថៃត្រូវទាហានថៃឃាត់ខ្លួន (ក្រុងប៉ោយប៉ែត,ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១)៖ ទាហានឈុតខ្មៅកង រយ១៣០៥ សហការជាមួយនគរបាល ស្រុកខ្លងហាត,អន្តោប្រវេសន៍ ខេត្តស្រះកែវ និងអាជ្ញាធរស្រុកខ្លងហាតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ឃាត់រថយន្តគួរឲ្យសង្ស័យមួយគ្រឿង ដែលធ្វើដំ ណើរមកតាមផ្លូវជាតិលេខ៣៣៩៥ ចន្ទ័បុរី-ស្រះកែវទើបហៅឲ្យឈប់ដើម្បី ត្រួតពិនិត្យ ក៏ប្រទះឃើញជនជាតិឡាវ លួចចូលប្រទេសដោយខុសច្បាប់ ចំនួន៥នាក់ ក្នុងនោះប្រុស៣និងស្រី២នាក់ ព្រមទាំងមេខ្យល់ជនជាតិថៃ ម្នាក់ ជាអ្នកបើកបររថយន្ត។ ស្របគ្នានេះដែរ កម្លាំងទាហានឈុតខ្មៅ អង្គ ភាពទី១២ ដែលកំពង់ល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានឃើញពល ករ ខ្មែរ កំពុងដើរព្រមទាំងសម្ភារៈ នៅបរិវេណភូមិណូន ឃីឡេក ឃុំ ផាន សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ចម្ងាយពីព្រំដែនប្រមាណ១គ.ម ដោយធ្វើ ដំណើរឆ្ពោះមកបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទើបសមត្ថកិច្ចចូលទៅត្រួតពិនិត្យ ឆែកឆេរមិនឃើញមានឯកគ្រប់គ្រាន់ ទើបសមត្ថកិច្ចនាំខ្លួនពលករខ្មែរទាំង នោះទៅត្រួតពិនិត្យនៅចំណុចច្រកMOU ក្នុងឃុំផានសឹក ស្រុកអារញ្ញ ដែលពលករខ្មែរទាំង១១នាក់នេះ មានលំនៅក្នុងខេត្តបាត់ដំបង ប្រទេស កម្ពុជា។ យ៉ាងណាក៏ដោយ ក្រោយសមត្ថកិច្ចថៃសួរនាំអ្នកទាំងអស់សារភាពថា […]
  • សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះ វិហារ ប្រែក្លាយពីការបរបាញ់សត្វព្រៃ មកចិញ្ចឹមសត្វជំនួសវិញ ការផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេស ចៀម និងពពែ ជាសត្វដែលអាចចិញ្ចឹមក្នុងព្រៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច និងអាចចំណេញច្រើន។ ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី ២១៦ក្បាល សត្វគោខ្មែរចំនួន១៥៣ក្បាល គោពូជកាត់ ចំនួន៦១ក្បាល គោបាចំនួន ៦ក្បាល ចៀមចំនួន ២៤៧ក្បាល ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជា ពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល ដែលក្នុងនោះរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក) បញ្ជាការដ្ឋាននៃយោធភូមិ ភាគ១ កងយោធពលខេមរភូមិន្ទ និងកសិដ្ឋានប្រជាពលរដ្ឋចិញ្ចឹមសត្វនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារផងដែរ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កន្លងមកមកបានចាត់ទុកថាការចិញ្ចឹមសត្វ មិនត្រឹមតែចូលរួមការពារបរិស្ថាននិងព្រៃឈើ គឺបានចូលរួមចលនាដល់សហគមន៍មូលដ្ឋាន មានចំណូលខ្ពស់ មានជីវភាពធូរធារនិងចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។ សូមបញ្ជាក់ថា […]
  • កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានបញ្ជាក់ថា កម្ពុជាសម្រេចជ្រើសរើសខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ដើម្បីប្រារព្ធមហា សន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជាបានឲ្យដឹងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ Charting a New Decade of HOPE -Healthy Oceans, People and Economies ដែលមានគោលបំណងសំខាន់ៗរួម មាន៖ ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បង្កើតនិងរៀបចំ ឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្ប ទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ និងកំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់ លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គ […]
  • ឯ.ឧ សែម សុវណ្ណនី÷ កម្លាំងមួកខៀវកម្ពុជាជិត ៣០០នាក់ នឹងត្រូវផ្លាស់ប្តូរកម្លាំងចាស់ នៅពាក់កណ្ដាលខែកញ្ញា បើគ្មានការប្រែប្រួលកម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជិត ៣០០នាក់ នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋម៉ាលី។ ឯ.ឧ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈ កម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូល រួមបេសកកម្មរបស់ អ.ស.ប និងជាអគ្គនាយកមជ្ឈ មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម «កម្ពុជានឹងបញ្ជូនកម្លាំងចំនួនជិត ៣០០នាក់ នៅពាក់កណ្ដាលខែកញ្ញានេះ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ ដោយមានកងអនុសេនាធំកម្ទេចគ្រាប់មិន ទាន់ផ្ទុះលេខ ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទ្រាំព្រលានយន្តហោះលេខ ៩២៧ ដែលមានកងកម្លាំងមួកខៀវជិត ៣០០នាក់ ក្នុងនោះមានយោធិននារី ២៦រូប ដើម្បីចូល រួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ បើគ្មានការប្រែប្រួល»៕
  • សាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារៈបរិក្ខារ ជូនរដ្ឋបាល ខេត្ត ដើម្បីចូលរួមវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ (ខេត្តពោធិ៍សាត់,ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១)៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឯកឧត្តម ម៉ៅ ធនិន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពី សា លាដំបូងខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភ គ្រឿងសម្ភារៈបរិក្ខារ រួមមាន៖ អាល់កុល ម៉ាស់ មីជាតិ ទឹកបរិសុទ្ធ និងដបបាញ់អាល់កុល សម្រាប់ប្រើ ប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត។ ក្នុងពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយ បញ្ហាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ ជុក សុផានី សមាជិកាក្រុមប្រឹក្សា ខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោក នាយករដ្ឋបាលសាលា ខេត្ត, ឯកឧត្តម ប្រធានសាលាដំបូងខេត្ត, ឯកឧត្តម ព្រះរាជអាជ្ញា អមសា លាដំបូងខេត្ត និងលោកប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្ត […]
  • ខែកក្កដា ឆ្នាំ២០២១ ផេកហ្វេសប៊ុករបស់សម្តេច ស ខេង ទទួលសំណូមពរពីពលរដ្ឋជាង៧០គណនី នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បង ប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពរដ្ឋ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ គឺមានចំនួន ៧៣គណនី និង បានឆ្លើយតបនិងដោះស្រាយមានចំនួន ១៨គណនី ក្រៅពីនោះគឺស្ថិតក្នុងដំណាក់កាលកំពុងដំណើរការដោះ ស្រាយ ។ សម្តេចក្រឡាហោម បញ្ជាក់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ទោះជាត្រូវប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ- ១៩ក៏ដោយ។ សម្តេច បានស្នើសុំការយល់យោគអធ្យា ស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះ ស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេល វេលា និងអនុវត្តទៅតាមនីតិវិធី៕
  • ការជួសជុលកាំជណ្តើរច្រាំង ស្រះទឹកខាងជើងប្រាសាទ អង្គរវត្តសម្រេចលទ្ធផលបានប្រវែង១០០ម៉ែត្រ ស្រះទឹកខាងជើង ជារចនាសម្ពន្ធមួយនៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលបានធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការផ្តិតរូបភាពឆ្លុះនៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ។ ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំង ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងនៅរយៈពេល២ឆ្នាំក្រោយ។ បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការងារជួសជុលក្នុងដំណាក់កាលទី៣នេះ បានប្រវែងសរុប១០០ម៉ែត្រ ក្នុងប្រវែងសរុប២៥០ម៉ែត្រ៕
  • សម្តេចតេជោ មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Astrazeneca ដូសទី៣ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ ទី២ ប្រភេទ Astrazeneca ទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធចំពោះសំណើ របស់មន្ត្រីមួយចំនួន ដែលចង់ចាក់វ៉ាក់សាំង Astrazeneca ជាដូសជំរុញ ខណៈដែលខ្លួនបានចាក់ដូសទី១ និងទី២ ប្រភេទ Astrazeneca នេះ។ តាមរយៈសារជាសម្លេងនៅថ្ងៃទី០៩ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Astrazeneca ដូសទី៣ ទៅតាមសំណើ អ្នកដែលបានចាក់វ៉ាក់សាំង Astrazeneca ដូសទី១ ទី២នោះទេ។ ការ សម្រេចនេះ គឺដោយសារតែគ្រូពេទ្យជំនាញ មិនទាន់បានសិក្សាលំអិតពីគម្លាតនៃការចាក់ពីដូសទី១ ដូសទី២ ទៅដូសទី៣នៅឡើយ សម្រាប់អ្នកចាក់ Astrazeneca នៅឡើយទេ។ ម្យ៉ាងទៀត កម្ពុជាក៏មិនទាន់មានវ៉ាក់សាំង Astrazeneca គ្រប់គ្រាន់ សម្រាប់ដំណើរការចាក់គ្រប់គ្នានោះទេ។ គួរកត់សំគាល់ថា មកដល់ពេលនេះ រាជរដ្ឋាភិបាល បានប្រើប្រាស់វ៉ាក់សាំង Astrazeneca ជាដូសជំរុញ រឺដូសទី៣ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រូពេទ្យជួរមុខ នៅខេត្តនៅជាប់ព្រំដែនកម្ពុជា ដើម្បីទប់ទល់នឹងមេរោគបំប្លែងដែលតា។ ចំពោះការចាក់ដូសទី៣ […]
  • ក្រុមហ៊ុនប៊ូយ៉ុង ជួសជុលសងកំណាត់ផ្លូវសហព័ន្ធរ៉ុស្ស៊ី និងប្រព័ន្ធលូ ដែលរងការខូចខាតដោយការដ្ឋានសំណង់ កំណាត់ផ្លូវ និងប្រព័ន្ធលូដែលទទួលរងការខូចខាត បាក់បែក រាប់រយម៉ែត្រ ដោយការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង នៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ីស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ត្រូវបានក្រុម ហ៊ុនធ្វើការជួសជុលសងរដ្ឋបាលរាជធានីវិញហើយ។ មន្ត្រីជំនាញរដ្ឋបាលរាជធានី បានអោយដឹងនៅព្រឹកថ្ងៃទី៩ សីហានេះថា ក្រុមហ៊ុនប៊ូយ៉ុង បានដាក់គ្រឿងចក្រធ្វើការជួសជុលផ្លូវប្រវែងជា៣០០ម៉ែត្រ និងដាក់ប្រព័ន្ធលូថ្មីនៅកំណាត់ផ្លូវសហព័ន្ធរ៉ុស្ស៊ីនៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន សងមករដ្ឋបាលរាជធានីវិញ ក្រោយពីបានធ្វើអោយខូចនិងបែកបាក់កាលពីឆ្នំា២០២០កន្លងទៅ ហើយមកដល់ ពេល នេះ សកម្មភាពនៃការជួសជុលផ្លូវនិងដាក់ប្រព័ន្ធលូថ្មីនេះជិតរួចរាល់ហើយ។ ក្រុមហ៊ុនប៊ូយ៉ុង ជាក្រុមហ៊ុនសំណង់របស់ប្រទេសកូរ៉េ មានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សូមកាលពីខែមករាឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឱ្យក្រុមហ៊ុនប៊ូយ៉ុងធ្វើការជួសជុលផ្លូវដែលខូចនិងដាក់ប្រព័ន្ធលូថ្មី សងមករដ្ឋបាលរាជធានីភ្នំពេញវិញ ព្រោះ តែ ក្រុមហ៊ុន បានយករថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែកដឹកខ្សាច់និងដឹកថ្មមកចតលើទ្រូវថ្នល់លើគម្របលូបណ្ដាលឱ្យបែក បាក់បែក ខូចខាតផ្លូវសហព័ន្ធរុស្ស៊ីនៅខាងមុខក្រុម ហ៊ុននេះ ប្រវែងជាង៣០០ម៉ែត្រនិងទទឹងជាង៤ម៉ែត្រ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះខាង ក្រុមហ៊ុនធ្វើការជួសជុលសងវិញតាមការសន្យាហើយ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧សីហា២០១៧ កន្លងមកនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានចុះទៅពិនិត្យដីបាក់ស្រុតនៅមុខក្រុមហ៊ុនប៊ូយ៉ុង ខណៈក្រុម ហ៊ុនជីកយកអាចម៌ដី ជ្រៅទៅខាងក្រោម ដើម្បីធ្វើចំណត បានបណ្តាលអោយដីស្រុតនិងបាក់ជិតមកដល់ផ្លូវសហព័ន្ធរ៉ុស្សី […]
  • ២ថ្ងៃជាប់គ្នា គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះបិទ និងបង្ក្រាបហាងផឹកស៊ី៤ទីតាំង ដែលបានល្មើសនិងបំរាមរបស់រដ្ឋបាលរាជធានី យ៉ាងហោចណាស់ មនុស្ស​ប្រុស​ស្រី​ចំនួន១៣​នាក់ ត្រូវបានគណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការឃាត់ខ្លួន ជាមួយនឹងការពិនិត្យយកសំណាក(តេស្តរហ័ស )ភ្លាមៗ ខណៈដែលពួកគេប្រមូលផ្តុំគ្នា ពពាក់ពពូនផឹកស៊ីរាំច្រៀង ក្នុងហាងហូបចុកមួយកន្លែងផ្គើន​បម្រាម​ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលត្រូវបិទបំរាមគោចរ ចាប់ពីម៉ោង៩យប់ដល់ ម៉ោង៣ភ្លឺ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈ ពេល១៤ ថ្ងៃ គិតចាប់ពីម៉ោង២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ ។   ប្រតិបត្តិការនេះបានធ្វើឡើងកាលពី​វេលា ម៉ោង​១០​និង​១០ នាទី​យប់​ថ្ងៃ​ពុធ ទី​៤ ខែសីហា ឆ្នាំ​២០២១ នៅចំណុចទីតាំង​ហាង នីសា​កែវ​ព្រិល តាមបណ្តោយមហាវិមាន​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រ សាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។ មន្រ្តីរដ្ឋបាលខណ្ឌពោធិសែនជ័យ បានអោយដឹងថា មុនពេលកេីតហេតុទីតាំងខាងលេី បានបង្កេីតអោយមានកម្មវិធីខួបកំណេីតមួយ ដោយបានជួបជុំផឹកស៊ី ជាមួយនិងការដាក់ធុងបាស់តាំងពីក្បាលព្រលប់ រហូតដល់ម៉ោងបម្រាមគោចរ នៅតែបន្តមិនឈប់ទៀត ។ លុះដល់វេលាកេីតហេតុ កម្លាំងសមត្ថកិច្ចដែលចុះល្បាតក្នុងមូលដ្ឋាន ប្រទះឃេីញ ក៏បានចុះធ្វេីការបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្ស ប្រុស […]
  • កម្ពុជារំពឹងថា នឹងអាចបង្កើតទីផ្សារ ២,២ពាន់លាននាក់ក្រោយកិច្ចព្រមព្រៀងអសិបចូលជាធរមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគីរបស់កម្ពុជា និងប្រទេសលើពិភពលោក កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យរបស់ព្រឹទ្ធសភាជាតិកម្ពុជា បន្ទាប់ពីនោះនឹងថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា ដើម្បីដាក់ដំណើរការជាផ្លូវការ ។ កិច្ចព្រមព្រៀង៣ ដែលព្រឹទ្ធសភាកម្ពុជា បាននឹងកំពុងពិនិត្យ រួមមានកិច្ចព្រមព្រៀងពាណិជ្ជ កម្មទ្វេភាគីជាមួយចិន ជាមួយកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រោយតំបន់ ( អសិប )។ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អសិប កម្ពុជារំពឹងថា នឹងអាចបង្កើតទីផ្សារដល់ទៅ២,២ពាន់នាក់គិតជាទឹកប្រាក់ផលិតផលក្នុងស្រុករហូតដល់២៦,២ទ្រីលានដុល្លារអាមេរិកឬ៣០ភាគរយនៃផលិតផលសរុបពិភពលោក។ នេះបើតាមឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាថ្លែងនៅក្នុងកិច្ចប្រជុំការពារសេចក្ដីព្រាងច្បាប់ជាមួយព្រឹទ្ធសភាកាលពីថ្ងៃទី៣សីហា ២០២១ ។ ឯកឧត្តមបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (អាសិប) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន ១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។ កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រម ព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជ កម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភព លោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)