ព័ត៌មានថ្មី
- ក្រុមអភិរក្សសត្វជួយសង្គ្រោះសត្វអណ្តើកព្រិចចំនួន ៧ ក្បាល ពីការជួញដូរខុសច្បាប់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ឲ្យដឹងថា ក្រុមមន្ត្រីក្នុងតំបន់ជួរភ្នំក្រវាញ បានជួយសង្គ្រោះសត្វអណ្តើកព្រិចចំនួន ៧ក្បាល។ សត្វអណ្តើកទាំងអស់មិនមានរងរបួសឡើយ និងត្រូវបានដោះលែងចូលទៅក្នុងជម្រកការពារវិញ។ ប្រភេទសត្វនេះគឺជិតផុតពូជ ដូច្នេះរាល់អណ្តើកព្រិចនីមួយៗគឺសំខាន់ណាស់។ ជនប្រមា ញ់ តាមប្រមាញ់រកប្រភេទសត្វអណ្តើក និងកន្ធាយ សម្រាប់ធ្វើជាអាហារ និងការជួញ ដូរសត្វចិញ្ចឹមខុស ច្បាប់។ អណ្តើកទាំងនេះមានសំណាងណាស់។ កាលពីឆ្នាំមុន មន្រ្តីឧទ្យានុរក្សបានរឹបអូសសត្វអណ្តើកនិងកន្ធាយសរុបចំនួន ៩២ ក្បាល រួមទាំងប្រភេទសត្វដែលជិតផុតពូជផងដែរ។ ក្រៅពីមន្រ្តីឧទ្យានុរក្សដែលជួយសង្គ្រោះសត្វអណ្តើក នៅមានក្រុមអនុវត្តច្បាប់ប្រឆាំងបទល្មើសសត្វព្រៃ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ បានរឹបអូសសត្វអណ្តើ ក និងកន្ធាយចំនួន ២៦២ ក្បាលកាលពីឆ្នាំមុន។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថាប្រសិនបើលោកអ្នក ប្រទះ ឃើញមានការដាក់លក់សត្វព្រៃ ឬត្រូវបានរក្សាទុកជាសត្វចិញ្ចឹម រួមទាំងសត្វអណ្តើកផងដែរ៕
- ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងស្នើសុំគោល ការណ៍ ឯកភាពលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដោយ មានការចូលរួមដោយផ្ទាល់ មន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្នុង គោល បំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យ អ្នក ប្រើប្រាស់ផ្លូវថ្នល់ ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។ សូមជម្រាបជូនថា៖ វិសោធនកម្មច្បាប់ស្តីពីចរាចរ ណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន ១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូត ដល់ថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២ លើកបន្ថែមទៀតដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រីនាពេលនេះផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាលើវាក្យសព្ទ មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មីនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាពបញ្ចូលការកំ ណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿនចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។ […]
- អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលតួអគ្នេយ៍ប្រាសាទ លលៃ ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរ ការជួសជុលតួអគ្នេយ៍របស់ប្រាសាទលលៃ ដែលទទួលរងនូវការដួលរលំ ស្ទើរទាំងស្រុង អស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកង្វះការថែទាំ។ ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១ មកនេះ គឺមិនបាន ធ្វើការជួសជុលឡើងវិញនូវតួប្រាសាទទាំងមូលទេ។ យើងគ្រាន់តែធ្វើ កំណាយពំនូកកំទេចឥដ្ឋចេញដើម្បីបើកបង្ហាញតួប្រាង្គឡើងវិញ និងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធតួប្រាសាទដែលសេសសល់ ដើម្បីបង្ការទប់ស្កាត់ការបង្កគ្រោះថ្នាក់ខូចខាតបន្តទៀតប៉ុណ្ណោះ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ខាងមុខ៕
- អាជ្ញាធរជាតិអប្សរា កំពុងកែលម្អផ្លូវក្នុងវង់តូចនៃរមណីយ ដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាកំពុងកែលម្អផ្លូវថ្នល់ ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន៦៣៦៨ម៉ែត្រ ដោយចែកជា៣ កំណាត់។ កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទ តាកែវ មានប្រវែង២១២២ ម៉ែត្រ។ ទី២ចាប់ ពីស្ពានប្រាសាទ តាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ ម៉ែត្រ។ ទី៣ ចាប់ពីខាងលិចប្រាសាទតា ព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ ម៉ែត្រ ដែលសរុបមានប្រវែងចំនួន៦៣៦៨ម៉ែត្រ។ ការងារនេះរួមមានការពង្រី កស្មាផ្លូវសងខាង ហើយអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ៦ ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕
- កុមារ និងយុវវ័យ រំពឹងថា វ៉ាក់សាំងការពារកូវីដ-១៩ នឹង អាចផ្តល់លទ្ធភាពក្នុងការបើកសាលារៀនឡើងវិញ ដំណើរការនៃចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ កំពុងប្រព្រឹត្តទៅយ៉ាងរលូននៅរាជធានីភ្នំពេញ។ ពួកគាត់រីករាយ ដែលទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលនឹងអាច ការពារពួកគាត់ពីការចម្លងមេរោគកូវីដ ពិសេសពួកគាត់រំពឹងថា នឹងអាចចូលរៀននៅសាលាវិញក្នុងពេលឆាប់ៗ។ កុមារ និងយុវវ័យដែលមានអាយុចន្លោះពី ១២ ទៅក្រោម ១៨ឆ្នាំ ក្នុងខណ្ឌទួលគោក ត្រូវបានឪពុកម្តាយនាំយកមកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅមណ្ឌលសុខភាពទួលគោក ក្នុងរាជធានីភ្នំពេញ។ ទាំងកុមារ និងយុវវ័យ ដែលមកទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ សុទ្ធតែបានបញ្ជាក់ថា ការទទួលបានវ៉ាក់សាំង គឺបានផ្តល់ប្រយោជន៏ជាច្រើនសម្រាប់គាត់ គ្រួសារ និងសហគមន៏។ ពួកគាត់រំពឹងថា តាមរយៈការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចប់សព្វគ្រប់ លទ្ធភាពនៃការបើកសាលារៀនឡើងវិញក៏នឹងចាប់ផ្តើម ហើយពួកគាត់ក៏អាចចូល រៀននៅសាលាឡើងវិញបាន។ លោក ប៉ាវ សំអាត អ្នកសម្របសម្រួលចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅខណ្ឌទួលគោក បានបញ្ជាក់ថា រយៈពេល៣ថ្ងៃកន្លងមកនេះ ឪពុកម្តាយ អាណាព្យាបាលជាច្រើននាក់ បាននាំកូនៗ របស់ខ្លួនទទួលវ៉ាក់សាំងការពារ កូវីដ-១៩ នៅតាមខណ្ឌទួលគោកនេះ។ លោកបញ្ជាក់ថា ក្រុមការងារ នឹងចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យចាប់ពីថ្ងៃទី០១ ដល់១៣ ខែសីហា […]
- អភិបាលខេត្តតាកែវ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុកព្រៃកប្បាស ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី នៅទូទាំងស្រុកព្រៃកប្បាស។ ឯកឧត្តម អភិបាល ខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ប្រឹងប្រែងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយ:ការ ស្វែងរកវ៉ាក់សាំងមកពីបណ្តាប្រទេសនានា ក្នុងការយកមកចាក់ជូនប្រជាពលរដ្ឋ បានជាបន្តបន្ទាប់ដោយឥតគិតថ្លៃ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនផងដែរថា នៅពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ សម្រាប់ចាក់ជូនកុមារ និងមកដល់ខេត្តតាកែវ ដូច្នេះសូមមាតាបិតា និងអ្នកអាណាព្យាបាល កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមក ទទួលការចាក់វ៉ាក់សាំងនៅពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តា ប់ធ្នាប់ សូមកុំប្រជៀត និង ដណ្តើមគ្នា គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់។ សូមជម្រាបជូនដែរថា រដ្ឋបាលស្រុកព្រៃកប្បាស បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង […]
- កម្ពុជារកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី Delta ៥ករណីបន្ថែមទៀត នៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែសីហា បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ចំនួន ៤២ករណីថែមទៀត ដែលធ្វើឱ្យមេរោគថ្មីនេះកើតឡើងប្រមាណ ជិត ៣០០ករណី នៅក្នុងប្រទេសកម្ពុជា។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងចំណោម ៤២ករណី ដែលត្រូវបានរកឃើញថ្មីនេះ មាននៅខេត្ត កំពង់ធំ ចំនួន៤នាក់ ខេត្តឧត្តរ មានជ័យចំនួន១៥នាក់ រាជធានីភ្នំពេញចំនួន៥នាក់ និងខេត្តសៀមរាប១៨ នាក់។ សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញ មេរោគបំប្លែងថ្មី Delta ជាង២៦០ករណីហើយ។ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕
- រដ្ឋមន្ត្រីការបរទេសមេគង្គ-អាមេរិក ប្តេជ្ញាបន្តកិច្ចសហ ប្រតិ បត្តិការរួមគ្នា ក្នុងការលុបបំបាត់ជំងឺរាតត្បាតសកលកូវីដ- ១៩ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូល រួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ- អាមេរិកលើកទី២ ជាមួយឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋ មន្ត្រីការបរទេសសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិកមេគង្គដទៃទៀត។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ បានពិនិត្យមើលពីមិត្តភាព និងកិច្ចសហប្រ តិបត្តិការដ៏រឹងមាំ ជាងមួយទសវត្សរ៍ នៃកិច្ចសហការរវាងសហរដ្ឋ អាមេ រិក និងបណ្តាប្រទេសមេគង្គ ដែលផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងអនុតំបន់ តាម រយៈ កិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ចំនួន៤ រួមមាន៖ (១)ការតភ្ជាប់សេដ្ឋកិច្ច (២)ការគ្រប់គ្រងធនធាន ទឹកប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស និងការការពារបរិស្ថាន ៣)សន្តិសុខមិនប្រពៃណី និង(៤) ការអភិវឌ្ឍធនធានមនុស្ស។ រដ្ឋមន្រ្តីទាំងអស់បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការ រួមគ្នា ក្នុងការលុបបំ បាត់ជំងឺរាតត្បាតសកលកូវីដ-១៩ ការការពារចំពោះការផ្ទុះឡើងនៅថ្ងៃអនាគតនិងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេ សនៃប្រទេសមេគង្គបានថ្លែងអំណរគុណដល់សហរដ្ឋ […]
- អ្នកជំងឺកូវី-១៩ ចំនួន២នាក់ ទទួលមរណភាពនៅសាលាគរុកោសល្យសឹ្ទងត្រែង (ខេត្តសឹ្ទងត្រែង,ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ ១)៖មានករណីស្លាប់អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ នៅមណ្ឌលចត្តាឡី ស័កកម្រិត២ នៅសាលាគរុកោសល្យភូមិភាគ សឹ្ទងត្រែង។ លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទ ងត្រែង បានប្រាប់ភ្នាក់ងារ(SEATV)តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៣ ខែសីហានេះថា អ្នកជំងឺ ដែ លទទួលមរណភាពនេះ ឈ្មោះ វ៉ែន ថា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំអូរឡង់ ស្រុកសៀមបូក ខេត្តសឹ្ទងត្រែង បានចូលសម្រាក ពេទ្យនៅថ្ងៃ ទី២៩ ខែកក្កដា បានទទួលមរណភាពនៅវេលាម៉ោង៨និង១៥នាទី និងឈ្មោះ អែល សាភីស ស្រ្តីអាយុ៥៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិអូរ ក្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានចូលសម្រាកពេទ្យនៅថ្ងៃទី៣១ ខែកក្កដា និងបានទទួ លមរណភាព នៅវេលាម៉ោង ១១យប់ថ្ងៃទី០២ សីហា ក្នុងថ្ងៃជាមួយគ្នា។ លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត […]
- ក្រុមហ៊ុនឯកជនក្នុងស្រុក ផ្ដល់ថ្នាំបុរាណចិន១ម៉ឺនប្រអប់ជូនរដ្ឋបាលរាជធានី ថ្នាំបុរាណចិន ចំនួន ១០,០០០ប្រអប់ត្រូវបាន ក្រុមហ៊ុន ជីប ម៉ុងយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិ ធានការទប់ស្កាត់ការរីករាលដាល នៃមេរោគបូរីដ-១៩ (Covid-19) ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលយ៉ាងខ្លាំង ពិសេសវុីរីសបម្លែងថ្មីដែលតា (DETA)។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែ សីហា ឆ្នាំ២០២១នេះ ក្រោមវត្តមានឯ.ឧ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ ឯ.ឧ កើត ឆែ បានមានប្រសាសន៏ថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូដ-១៩ (Covid-19)។ […]
- រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta។
- ក្រសួងបរិស្ថាន បំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់២១ រាជធានី-ខេត្ត ក្រសួងបរិស្ថាន បានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះ ទៅរកការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនប្រកប ដោយ ប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកប ដោយប្រសិទ្ធភាពបន្ថែមទៀត។ រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី- ខេត្ត (៤៩ស្រុក)។ ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់ រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹម ត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រ ជុំជន។ ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានបានផ្តល់៖ ១)រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅខេត្តចំនួន៩ (១៥ក្រុង -ស្រុក)។ ២)ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅខេត្តចំនួន២១ (៥៤ក្រុង-ស្រុក)។ ៣) គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ។ ៤) ធុង សំរាមខ្នាតធំ (៥-១១តោន) ចំនួន៦៨ធុង ជូនទៅខេត្តចំនួន៨។ ៥) ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈ វិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន។ ៦) ធុងចម្រោះទឹកស្អាត […]
- កម្លាំងចម្រុះឃាត់ខ្លួនពលករប្រុស ស្រីចំនួន៣គោលបាន៨០នាក់ បម្រុងឆ្លងដែន ចូលកម្ពុជា (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១)៖ បើទោះមានការហាមឃាត់ មិនទាន់ឲ្យឆ្លងដែនចូលកម្ពុជាពីប្រមុខថ្នាក់ដឹកនាំដើម្បីទប់ស្កាត់ការពារការរីក រាលដាលជម្ងឺកូវីដ19ក៏ដោយនៅថ្ងៃ ទី ២ ខែ សីហា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍របស់វរៈសេនាតូច៨០៧ និង កម្លាំងតាមបណ្តាប៉ុស្តិ៍នីមួយៗ សហការជាមួយកម្លាំង អាវុធហត្ថ យោធា បានធ្វើការចុះល្បាតនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតបានប្រទះឃើញ ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ចំនួន ៣គោលដៅ ផ្សេងគ្នាក្នុងភូមិសាស្រ្តស្រុកថ្មពួក។ ក្នុងនោះកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ពលករខ្មែនៅគោលដៅទីមួយ១នៅចំណុចតាខ្លឹង(ប៉ុស្តិ៍អូសាយ)សរុបចំនួន ១៧នាក់ ស្រី៥នាក់។ទី២នៅគោលដៅគោឆ្លង(ប៉ុស្តិ៍គោកខ្វាវ)សរុបចំនួន ៤៨នាក់ ស្រី ១៨ នាក់ កុមារ៣នាក់ និងគោលដៅទី៣នៅស្រះទឹក(ប៉ុស្តិ៍ប្រាសាទត្បែង)សរុបចំនួន១៥នាក់(ស្រី៥នាក់) កុមារ៣នាក់។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះពលករទាំងអស់ នោះបម្រុងឆ្លងដែនចូលមកកម្ពុជា វិញ ត្រូវកងកម្លាំងរបស់យើង បានធ្វើការទប់ស្កាត់អោយនៅក្នុងទឹកដីថៃ ចំណែកឯពលករចំនួន ១១នាក់ បានអោយពួកគាត់ត្រឡប់ទៅកន្លែងដើមវិញ រីឯពីរនាក់ ម្តាយ និងកូន ម្តាយដែលបាក់ជើងផ្នែកខាងស្តាំ ត្រូវកម្លាំងរបស់យើង បានសហការជាមួយ ក្រុមលោកគ្រូពេទ្យ បានធ្វើការសង្គ្រោះ និង បញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបូរី។ ដោយឡែកចំពោះពលករដែលនៅសល់ រង់ចាំក្រុមការងាររបស់ភាគីថៃមកទទួលយកទៅធ្វើចត្តាឡីស័កនៅប្រទេសថៃវិញ៕ […]
- ផ្សារចំការគរ និងតាមផ្ទះល្វែងបែរមុខមកផ្សារចំការគរទាំងអស់អាច នឹងត្រូវ បិទខ្ទប់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១)៖ រដ្ឋបាលក្រុងសិរីសោភ័ណ តម្រូវឲ្យអាជីវករផ្សារចំការគរ និងតាមផ្ទះល្វែងបែរមុខមកផ្សារចំការគរទាំងអស់ ត្រូវធ្វើតេស្ដរកមេរោគកូវីដ១៩។ ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា គណៈអភិបាលក្រុងសូមជម្រាបជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋដែល ប្រកបអាជីវកម្មក្នុងផ្សារចំការគរ និងតាមផ្ទះ ល្វែង បែរមុខមកផ្សារចំការគរទាំងអស់ ឲ្យបានជ្រាបថា ចំពោះអាជីវករក្នុងផ្សារ និងអាជីវករតាមផ្ទះល្វែង ដែលមិនទាន់បានមកយកសំណាកតេស្ដរហ័ស (Rapid Test) នៅក្នុងផ្សារ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។ រដ្ឋបាលក្រុងសូមអញ្ជើញ លោក លោកស្រី អាជីវករទាំងអស់មកយកសំណាកតេស្តរហ័ស(Rapid Test)នៅផ្សារចំការគរ(ហៅផ្សារ ថ្មី) មានរយៈពេល ចំនួន១ថ្ងៃបន្តទៀត គឺថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ចាប់ពីម៉ោង៨ព្រឹកតទៅ ។ ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថា បង ប្អូនប្រជាពលរដ្ឋ ដែល ប្រកបអាជីវកម្មទាំងអស់នឹងចូលរួមសហការ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-19 ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ បញ្ជាក់៖ក្នុងករណីបងប្អូនអាជីករណាមិនព្រមយកសំណាកតេស្តរហ័ស(Rapid Test)គឺមិនអនុញ្ញាតអោយប្រកបអាជីវកម្មលក់ដូរក្នុងផ្សារឡើយ៕ ដោយ៖ណុប […]
- សមត្ថកិច្ចឃាត់ខ្លួនមន្រ្តីយោធាផ្កាយពាក់២ម្នាក់ តាមអំណាចដីកាតុលាការ ដែលប្រើហិង្សា និងបង្ខាំងស្រ្តីម្នាក់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១)៖ មន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការខេត្ត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ លោកស្នងការនគរបាលខេត្តបានឱ្យដឹងថា មន្រ្តីយោធាដែលឃាត់ខ្លួនបាននោះមាន ឈ្មោះ សូយ ចាន់សឿន មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដែលបានប្រើហិង្សា និងបង្ខាំងស្រ្តីម្នាក់យ៉ាងធ្ងន់ធ្ងរ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានហើយ តាមដីការបស់សាលាដំបូងខេត្តកំពង់ស្ពឺ។ មន្រ្តីយោធារូបនេះមានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ។ ជនសង្ស័យ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពី បទ«ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់» ចំពោះស្រ្តីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា កម្លាំងនគរបាលបានឃាត់មន្រ្តីយោធារូបនេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។ នៅពេលនេះកំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្តទៀត។ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ជនរងគ្រោះមានឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ និងឈ្មោះ សូយ ចាន់សឿន បានជិះរថយន្តជាមួយគ្នា គោលបំណងទៅកងរាជអាវុធហត្ថខេត្តកណ្តាល […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


