ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រាជធានីភ្នំពេញៈ អគ្គីភ័យមួយកំពុងតែឆេះរថយន្ត ក្នុងចំណតរបស់ក្រុមហ៊ុនវីរះប៊ុនថាំ​ ដែលមានទីតាំងស្ថិតនៅខាងកេីតគល់ស្ពានជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​។ ពេលនេះរថយន្តពន្លត់អគ្គីភ័យ ជាច្រេីនកំពុងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យយ៉ាងសកម្ម​។ រាជធានីភ្នំពេញៈ អគ្គីភ័យមួយកំពុងតែឆេះរថយន្ត ក្នុងចំណតរបស់ក្រុមហ៊ុនវីរះប៊ុនថាំ​ ដែលមានទីតាំងស្ថិតនៅខាងកេីតគល់ស្ពានជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​។ ពេលនេះរថយន្តពន្លត់អគ្គីភ័យ ជាច្រេីនកំពុងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យយ៉ាងសកម្ម​។
  • រយៈពេលជាង២០ឆ្នាំ ជប៉ុនផ្តល់អាហារូបករណ៏ដល់មន្ត្រីវ័យក្មេងកម្ពុជា ជាង៤៨០នាក់ បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Kamei Haruko ប្រធាន តំណាងទីភ្នាក់ងារចៃកាប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង អាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស រយៈពេលជាង២០ឆ្នាំ ជប៉ុនផ្តល់អាហារូបករណ៏ដល់មន្ត្រីវ័យក្មេងកម្ពុជា ជាង៤៨០នាក់ បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ គម្រោងនេះមានគោលបំណងជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងរបស់រដ្ឋាភិបាល ដែលរំពឹងថានឹង ចូលរួមបង្កើត និងអនុវត្តផែន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដើរតួជា អ្នកដឹកនាំក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ គម្រោងមាន គោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងមនុស្សតាមរយៈសកម្មភាពសិក្សា សកម្មភាពសង្គម និង បទពិសោធន៍ក្នុងប្រទេសជប៉ុន។ កិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់ឱកាសដល់មន្ត្រី កម្ពុជាចំនួន២៦ នាក់ទៅសិក្សានៅប្រទេសជប៉ុននារដូវក្តៅក្នុងឆ្នាំ២០២២ ។ កម្មវិធីអាហារូបកណ៍JDS បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ ២០០០ រយៈពេលជាង២០ឆ្នាំមកនេះ មានមន្ត្រីវ័យក្មេងជាង៤៨០នាក់ដែលបានទទួល អាហារូបករណ៍បន្តការ សិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងប្រទេសជប៉ុន។ គម្រោងនេះពិតជាសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ដើម្បី ឈានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា។ អតីតនិស្សិត JDSជាច្រើនបានក្លាយជាមន្ត្រីជាន់ខ្ពស់បម្រើការងារក្នុងក្រសួងនានាក្នុងប្រទេសកម្ពុជា ដូចជាឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ […]
  • អាជ្ញាធរខេត្តពោធិ៍សាត់ចេញសេចក្តីជូនដំណឹង ស្តីពីការបិទខ្ទប់ ភូមិសាស្ត្រខេត្តពោធិ៍សាត់ រយៈពេល១៤ថ្ងៃ (ខេត្តពោធិ៍សាត់,ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១)៖រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីជូនដំណឹងដល់ប្រជា ពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ថាៈ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគ វីដ ១៩ ប្រភេទដែលតា(Delta) និងដើម្បីអនុវត្តនូវ សេចក្តីសម្រេចលេខ ៨២សសរ របស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង,ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុង សហគមន៍នៃ មេរោគកូវីដ១៩ ប្រភេទដែលតា (Delta)។ រដ្ឋបាលខេត្ត ពោធិ៍សាត់ ចាត់តាំងអនុវត្តសេចក្តីសម្រេចបិទខ្ទប់ខេត្ត ពោធិ៍ សាត់ ចាប់ពីវេលា ម៉ោង២៣:៥៩នាទី(ម៉ោងម្ភៃបី និងហាសិបប្រាំបួននាទី) ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សូម បងប្អូនសាធារណៈជន និងប្រជាពលរដ្ឋទូទាំងខេត្ត ពោធិ៍សាត់ មេត្តា ជ្រាបជាព័ត៌មាន។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត ស្នើឲ្យលោកស្នងការ នគរបាលខេត្ត មេបញ្ជា ការ កងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រី […]
  • ពលករខ្មែរឆ្លងដែនចូលកម្ពុជាត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនពីរគោលដៅផ្សេងគ្នាសរុបចំនួន១៤នាក់ (ក្រុងប៉ោយប៉ែត,ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១)៖ កម្លាំងនគបាល ការ ពារ ព្រំដែនរបស់ថៃ សហការជាមួយទាហានក្រុមចំពោះកិច្ចតាព្រះយ៉ា និង នគរបាលស្រុកតាព្រះយ៉ាកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១នេះ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៤នាក់ ក្នុងនោះប្រុសម្នាក់និងស្រី៣នាក់ នៅបរិវេណ ចំការដំឡូងក្បែរថ្នល់ស្រីពេញ ភូមិ ទ័ពសៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះ យ៉ា ខេត្តស្រះកែវ។ មុនសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនពលរដ្ឋខ្មែរទាំងនោះ ក្រុមសមត្ថកិច្ច ថៃបានរួមគ្នាល្បាត និងឃ្លាំមើលទីតាំងសំខាន់ៗក្នុងភូមិសាស្រ្តទទួលខុស ត្រូវរបស់ខ្លួន ដើម្បីទប់ស្កាត់ការលួចឆ្លងចូលមកក្នុងប្រទេសថៃ និងបទ ល្មើសខុសច្បាប់ផ្សេងៗ រហូតដល់វេលាម៉ោងប្រមាណ១២,៣០ នាទី នគរ បាលថៃប្រទះឃើញក្រុមបុគ្គលទាំង៤នាក់ នៅបរិវេណចំការដំឡូង និងសុំ ពិនិត្យឯកសារ តែពួកគេមិនមានឯកសារការចូលមកនៅក្នុងប្រទេស ថៃ នោះឡើយ ទើបសមត្ថកិច្ចឃុំខ្លួននាំមកសួរនាំបន្ថែមនៅទីបញ្ជារការកង រយទី៣។ ក្រោយការសួរនាំ ពលរដ្ឋខ្មែរទាំងនោះបានសារភាពថា ចូល មកធ្វើការនៅ ផ្សាររោងគ្លឿ ក្នុងស្រុកអារញ្ញ តែដោយសារស្ថានការណ៍កូវីដ-១៩ធ្វើឲ្យពួក ខ្លួនត្រូវតែធ្វើដំណើរត្រឡប់ ទៅប្រទេសកម្ពុជាវិញ ដោយលួចដើរឆ្លងតាម ច្រករបៀង ដោយចំណាយលុយថ្លៃផ្លូវក្នុងការលួចឆ្លងចូលប្រទេស ចំនួន ៤ពាន់បាត ទើបសមត្ថកិច្ចថៃធ្វើការចោទប្រកាន់ពីបទ […]
  • សារាចរថ្មី÷ រាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា ត្រូវដាក់បំរាមគោចរជាថ្មីពីម៉ោង២១:00 ដល់ម៉ោង ៣ ទៀប ភ្លឺ សារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាន សម្រេចដាក់ចេញបម្រាមគោចរពីចន្លោះម៉ោង ២១:00 (ម្ភៃមួយ) ដល់ម៉ោង ៣ ទៀបភ្លឺ សម្រាប់ភូមិសាស្តទាំងមូល ឬផ្នែកណាមួយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស សម្រាប់រាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា រយៈ ពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី (ម្ភៃបី និងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ក្នុងការអនុវត្តបម្រាមគោចរនេះ គណៈអភិបាលរាជធានី -ខេត្ត ត្រូវ យកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ការធ្វើដំណើ ររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការធ្វើដំណើរដោយមូលហេតុ សុខភាពបន្ទាន់, ការដឹកជញ្ជូ នទំនិញ និងគ្រឿងឧប ភោគបរិភោគ ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្រ របស់រដ្ឋ សេវាសង្គ្រោះបន្ទាន់ និងរស់វាសុខា ភិបាលទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់ […]
  • ក្រុមបេសកម្មថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ស្ទើរតែទាំងអស់បានចាកចេញពី តំបន់ Darfur សហភាពអាហ្វ្រិក ប្រធានភស្តុភារកម្ម របស់អង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអង្គារ៏ថា បុគ្គលិក និង អ្នក ថែរក្សាសន្តិសុខអង្គការសហប្រជាជតិ សហភាពអាហ្វ្រិកនៅក្នុងតំបន់ Darfur (UNAMID) ស្ទើរតែទាំងអស់ បានចាកចេញពីបេសកម្មរបស់ខ្លួន ស្របនឹងគម្រោងនៃការដក ចេញ។ កងទ័ព និងប៉ូលីសជិត ៦០០០នាក់ បានចាកចេញពីខេត្តនៅក្នុងប្រទេស៊ូដង់ មុនថ្ងៃទី៣០ ខែមិថុនា ហើយបុគ្គលិកស៊ីវិលជិត១២០០នាក់ ត្រូវបានបំបែកចេញពីបេសកម្មនេះផងដែរ។ ជាមួយគ្នានេះផងដែរ មហាសន្និបាតអង្គការសហប្រជាជាតិថ្មីៗនេះ បានអនុម័តថវិកាជិត៨០ លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការបញ្ចប់បេសកកម្ម មិនលើសពីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២។ បច្ចុប្បន្ននេះ មានអ្នកការពារចំនួនតែ៣៦០នាក់ប៉ុណ្ណោះ នៅការពារបុគ្គលិកដែលចាកចេញ និង សម្ភារៈទ្រព្យសម្បត្តិមួយ ចំនួន ទោះបីជាមានការការពារចម្បងពីរដ្ឋាភិបាលស៊ូដង់ក៏ដោយ។ សម្ភារៈ សំខាន់ៗទាំងនោះត្រូវបានបញ្ជូនចេញជា២ដំណាក់ ដែលដំណាក់កាលទី១ ត្រូវបានបញ្ចប់រួចរាល់។ សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០ បានអនុម័តសេចក្តីសម្រេចចិត្ត ដើម្បីបញ្ចប់អាណត្តិរបស់ UNAMID ចាប់ពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០៕
  • ប្រទេសថៃ រាយការណ៍នៃការឆ្លងកូវីដ១៩ប្រចាំថ្ងៃ ចំនួន ១៦.៥៣៣នាក់ ថ្ងៃពុធនេះ ប្រទេសថៃបានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន ១៦៥៣៣ករណី ដែលតួឆ្លងនេះ គឹមានចំនួនច្រើនបំផុត ចាប់តាំងពីមានការរាតត្បាតកូវីដ១៩មក ខណៈដែលប្រទេសថៃកំពុងតែប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការរាលដាលកូវីដ១៩។ មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថាន ភាពកូវីដ១៩ (CCSA) អោយដឹងថា ចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់៥៤៣៣៦១នាក់។ កាលពីថ្ងៃពុធមានអ្នកស្លាប់ថ្មីចំនួន១៣៣នាក់ ដែលធ្វើអោយអ្នកស្លាប់ដោយ សារកូវីដ១៩សរុបចំនួន៤៣៩៧នាក់។ ចំណែកឯនៅក្នុងទីក្រុងបាងកក ដែលជាកន្លែងផ្ទុះកូវីដ១៩ច្រើនជាងគេនោះ គឺក្នុង១ថ្ងៃមានអ្នកឆ្លងចំនួន៣៩៩៧ករណី។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃអង្គារ៏ អាជ្ញាធរបានដំណើរការចាក់វ៉ាក់សាំងចំនួន១៦.៤លានដូស ដែលមានប្រជាជនចំនួន ៣.៧លាននាក់បានទទួលការចាក់វ៉ាក់សាំងចំនួន២ដូសពេលលេញ។ ប្រទេសថៃមានគម្រោងចាក់វ៉ាក់សាំងជួនប្រជា ពលរដ្ឋអោយបាន៧០%នៃចំនួប្រជាជនជិត៧០លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ៕
  • លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVC ទៅទទួល យកស្រ្តីមានផ្ទៃពោះម្នាក់ វិលមុខរអិលដួលនៅភូមិកោះរ៉ុងសន្លឹម (ខេត្តព្រះសីហនុ,ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១) ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVC និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តីមានផ្ទៃពោះម្នាក់ វិលមុខរអិលដួល នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយបញ្ជូនយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្របពេលដែលសមុទ្រមានភ្លៀង ខ្យល់និងរលកខ្លាំង។ ស្រ្តីរងគ្រោះមានឈ្មោះ សែត ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ត្រូវបានដឹកតាមអូប័រពេទ្យល្បឿនលឿនមកដល់ដីគោកក្រុងព្រះសីហនុ និងបានដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់លោកឧកញ៉ាផ្ទាល់ យកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅរសៀលថ្ងៃដដែល។ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នដើម្បីងាយស្រួល ក្នុងការជួយសង្គ្រោះពលរដ្ឋដែលត្រូវការសង្គ្រោះបន្ទាន់ ក្រៅពីអូប័រពេទ្យល្បឿនលឿន លោកឧកញ៉ា ក៏បានទិញរថយន្តសង្គ្រោះថ្មីនិងទំនើបស៊េរីឆ្នាំ២០២១ មួយគ្រឿងទៀត មកបម្រើការងារ ជួយសង្រ្គោះប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរថាកន្លងមកក្រុមការងាររបស់លោកឧកញ៉ាតែងតែសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើកោះនិងលើផ្ទៃសមុទ្រដែលជួបគ្រោះថ្នាក់លោកឧកញ៉ាតែងតែបញ្ជូនល្បឿនលឿនទៅសង្គ្រោះបានទាន់ពេលវេលាផងដែរ៕ ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)
  • បច្ចេកវិទ្យាចិនជំរុញការអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ យោងតាមព័ត៌មាននៃក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានឱ្យដឹងថា គម្រោងកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុកំពុងតែបន្តយ៉ាងរលូន។ រហូត មកដល់បច្ចុប្បន្ននេះ គម្រោងខាងលើសម្រេចបាន៦៣%។ បន្ទាប់ពីបញ្ចប់គម្រោងផ្លូវល្បឿនលឿនខាងលើ ការធ្វើដំ ណើរពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុចំណាយពេលត្រឹម តែ២ម៉ោងប៉ុណ្ណោះ ហើយគម្រោងខាងលើនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា៕
  • អាជ្ញាធរក្រុងកោះរ៉ុង សម្រេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម បន្ទាប់ ពីធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ (ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១)៖យោងតាមការបញ្ជាក់ពីលោក នួន ប៊ុនថុល អភិបាលក្រុងកោះ រ៉ុង បានអោយដឹងថា គិតត្រឹមរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋបាល ក្រុងកោះរ៉ុង សម្រេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ដោយយោង ទៅតាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ហើយអ្នកវិជ្ជមានទាំង ៦នាក់ បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើនទៀត ហេតុ នេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាក រកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង។ ទាក់ទងនឹងបញ្ហានេះដែរ ចំពោះការដឹងជញ្ជូនភ្ញៀវទេសចរណ៍ លោកអភិបាលក្រុងកោះរ៉ុង បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ: ពេលខ្លីសិន រង់ចាំការជូនដំណឹងជាថ្មីម្តងទៀត ដោយឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។ សូមជម្រាបថា អ្នកវិជ្ជមានទាំង ៦នាក់ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្ត រៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលក្នុងក្រុងព្រះសីហនុរួចរាល់ហើយ នៅល្ងាចថ្ងៃដដែល៕ ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)
  • ត្រឹម​៦​ខែ​ សមត្ថកិច្ច បង្ក្រាប​ការ​ជួញដូរ​មនុស្ស​១៩៨​ករណី និង​រំ​ដោះ ជន​រង​គ្រោះ​សរុប​៧៣១​នាក់ រាជធានី​ភ្នំពេញ៖ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានឲ្យដឹងថា នៅ​ក្នុង​ឆមាស​ទី​១ នាយកដ្ឋាន​ប្រឆាំ ង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ ជន និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នៃ​អគ្គ ស្នងការដ្ឋាន​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទ ល្មើស​បច្ចេកវិទ្យា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​តាមដាន​ស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវ កម្ម​ផ្លូវភេទ សរុប​បាន ១៩៨​ករណី លើ​៦៣​ករណី កើនឡើង​ចំនួន ១៣៥​ករណី ធៀប​នឹង​ឆ្នាំ​២០២០ ហើយ​ឃាត់ខ្លួន​ជន សង្ស័យ​បញ្ជូន​ទៅ​សាលា ដំបូង​ចំនួន ២៩១​នាក់ និង​បាន​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន ៧២១​នាក់ ក្នុង​នោះ​មាន អាយុ​ក្រោម​១៥​ឆ្នាំ ៨៨​នាក់​, អាយុ​១៥-១៧​ឆ្នាំ ៦៣​នាក់ និង​អាយុ​ពី​១៨​ឆ្នាំ​ឡើង ៥៧០​នាក់ ដោយ​ប្រគល់​ឱ្យ​មន្ទីរ​សង្គមកិច្ច ២៥​នាក់ និង​ប្រគល់​ឱ្យ​គ្រួសា រ ៦៩៦​នាក់​។ នៅ​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈ ពេល​មួយ​ឆមាស​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត បាន​ល្បាត​ឃ្លាំមើល​គោលដៅ​សង្ស័យ​មាន​សកម្ម ភាព​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​១.០៧៤​លើក លើ​គោលដៅ​៣១៨​គោលដៅ មាន​ចំនួន​មនុស្ស​សរុប​ចំនួន​១.២៤៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១.០៣៦​នាក់ […]
  • សំរាម និងស្មៅបណ្តែតទឹកជាង ២៥០០ឡាន ត្រូវបានស្តារចេញពីប្រឡាយប្រឡាយបឹងទំពន់ ការងារស្តារប្រឡាយ បឹងទំពន់ ដែលមានប្រវែងជិត៤គីឡូ ម៉ែត្រ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញ ពេលនេះបានឈានមក ដល់ទីបញ្ចប់១០០ភាគរយ។ ក្រុមការងារបានធ្វើសកម្មភាពស្តារអស់រយៈ៤ខែរួចមក ដោយស្តារសំរាម និងស្មៅបណ្តែតទឹកបានជាង២៥០០ឡានស្មើ និងជាង១ម៉ឺន ២ពាន់ម៉ែត្រ គូប។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ កក្កដានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពី អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក​ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ បញ្ចប់១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។ លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹង មានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ២០២១ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ កក្កដា ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបាន២៥១០ឡានស្មើ១២០៥០ម៉ែត្រគូប។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។ […]
  • ក្រសួងសុខាភិបាល÷ ការចែកចាយ និងលក់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ត្រូវមានលេខបញ្ញិការពីក្រសួងសុខា ភិបាល ដើម្បីជំរុញឱ្យមានការ ចែកចាយ និងលក់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឱ្យបានទូលំទូលាយ និងធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់ក្នុងការ ចូលរួមចំណែក ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួង សុខាភិបាលបានណែនាំ ឱសថការីទទួលបន្ទុកបច្ចេកទេស អគ្គនាយក គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនពីលក្ខខណ្ឌមួយចំនួន។ ក្នុងនោះចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ត្រូវធ្វើការចែកចាយតេស្តរហ័សរកអង់ទីហ្សែនកូវីដ- ១៩ ដែលមាន លេខបញ្ជីកាពីក្រសួងសុខាភិបាល ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យា បាល មន្ទីរសម្រាកព្យាបាល និងគ្លីនិក។ ចំពោះឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែគេរហ័សរកអងទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ញិការពីក្រសួង សុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់និងទិញតេស្ដរហ័សនេះតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ ជាពិសេសចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជា ពលរដ្ឋ ត្រូវទិញតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមាន លេខបញ្ញិកាត្រឹមត្រូវពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ហើយត្រូវជៀសវាងការទិញឧបករណ៍គេស្គរហ័ស នេះពីតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ព្រោះឧបករ ណ៍តេស្តនេះតម្រូវឱ្យមានការទុក ដាក់ត្រឹមត្រូវ និងត្រូវមាន ប្រភពច្បាស់លាស់ បើមិន ដូច្នោះទេអាចនឹងប្រឈមជាមួយតេស្ដរហ័សដែលមាន គុណភាពមិនត្រឹមត្រូវ ឬអាចជា […]
  • ក្រសួងសុខាភិបាល អនុញ្ញាតឲ្យផ្នែកឯកជនអាចនាំ ចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល នឹងអនុញ្ញាតឲ្យគ្រឹះ ស្ថានអាហរ័ណ នីហរ័ណ ឳសថ អាចធ្វើការស្នើរសុំនាំចូលវ៉ាក់សាំងកូវីដ- ១៩ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយតាមទីកន្លែ ងផ្ដល់សេវាសុខាភិ បាលឯកជនស្របច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដីជូន ដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទៅយ៉ាងណា ក្រសួងបានណែនាំឲ្យ ប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេក ទេសក្នុងការដឹក ជញ្ជូន ការថែរក្សា និងការស្ដុកវ៉ាក់ សាំងកូវីដ-១៩ នៅ ក្នុងឃ្លាំង ដើម្បីធានាឲ្យ បាននូវសុវត្ថិ ភាព និងប្រសិទ្ធ ភាពខ្ពស់។ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឳសថ ដែលមាន បំណងនាំចូលវ៉ាក់សាំងកូវីដ- ១៩ ត្រូវរៀបចំឯកសារសុំនាំចូលតាមបែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល៕
  • រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនដំណឹងដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល​ពុំទាន់​បានចាក់វ៉ាក់សាំងកូវីដ -១៩ ដូសទី១ សូមបងប្អូនរួសរាន់ទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​ ចាប់ពីថ្ងៃ​ជូនដំណឹងរហូត ដល់ថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង​១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៦:០០នាទី និងត្រូវទំនាក់ ទំនង យកប័ណ្ណចាក់វ៉ាក់សាំងពីអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)