ថ្ងៃ អាទិត្យ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ព្រះសង្ឃ​ និងឧបាសកចំនួន ៤៣អង្គ/នាក់ នៅវត្តទួលទំពូងតេស្តឃើញ វិជ្ជមានកូវីដ-១៩ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ពុទ្ធ បរិស័ទ ដែលបានទៅ​​ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ​ និងឧបាសក ដែលគង់/រស់នៅក្នុងឧត្តមណីរតនារាមទួល ទំពូង ឬវត្តទួលទំពូង ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៨ ខែកក្កដា​ ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ មូលហេតុ៖ ព្រះសង្ឃ​ និងឧបាសកចំនួន ៤៣អង្គ/នាក់ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ-១៩៕
  • ក្រសួងបរិស្ថាន រៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ សម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ ក្រសួងបរិស្ថានបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ ការ ពារទេសភាពបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ជា« តំបន់រ៉ាមសារ» ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្តល់ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ នេះ។ ឯកឧត្តមបានថ្លែងថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដី សើមនោះដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមាន ការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពា រទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជារួមមាន តំបន់រ៉ាមសារស្ទឹង ត្រែង កោះ កាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា តំបន់ការ ពារទេសភាពបឹងព្រែកល្ពៅស្ថិត នៅក្នុងខេត្តតាកែវបានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វ ស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាម កំហែង។ នៅថ្មីៗនេះផងដែរ ឧទ្យានុរក្សនៃក្រសួងបរិស្ថានក៏បានកត់ត្រាពីវត្តមានចាបព្រៃវែង […]
  • ខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាក នៅកណ្តាលក្រុង ព្រះវិហារ និងបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ១២នាក់ បន្ថែមទៀត (ខេត្តព្រះវិហារ,ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចលេខ ០៩១/២១ សសរ ចុះថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ បិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ មិនឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងៗទៀត នៅក្នុង ដែនដីរដ្ឋបាលខេត្ត។ទន្ទឹមនេះ,រដ្ឋបាលខេត្ត ក៏បានប្រកាសរកឃើញ អ្នក វិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១២នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហ គមន៍២០កុម្ភៈ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។ នៅក្នុងសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញថា រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន ដែលស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលជាទីតាំងជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយចាប់គិតពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការជូន ដំណឹងសារជាថ្មី។ គិតត្រឹមថ្ងៃទី១៦កក្កដាឆ្នាំ២០២១ ខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ សរុបចំនួន ៣១៩នាក់ (ស្រី១៣២នាក់) និងមានអ្នកស្លាប់ ម្នាក់។ ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួនសរុប ១៨៨នាក់ (ស្រី ៨៦នាក់ និងកុមារី ៩នាក់)។ […]
  • បុគ្គលិកក្រុមហ៊ុន ត បណ្ដាញអគ្គិសនី នៅរង្វង់មូល ទូក ខុស បច្ចេកទេស ឆក់ស្លាប់ម្នាក់ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១)៖បុគ្គលិកក្រុមហ៊ុន ត បណ្ដាញ អគ្គិសនីម្នាក់បានខ្សែភ្លើងឆក់ស្លាប់ បណ្ដាលអោយមានការភ្ញាក់ ផ្អើល កាលពីវេលាម៉ោង ៣និង០០ នាទី រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចរង្វង់មូលទូកស្ថិតនៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុង កំពង់ឆ្នាំង ខណៈដែលជនរងគ្រោះបានឡើង បង្គោលភ្លើង ដើម្បី ត បណ្តាញអគ្គិសនី នៅទីនោះ ដោយខុសបច្ចេកទេស ។ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ ប៉ែន សិរី អាយុ ២២ ឆ្នាំ មានទីលំនៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុក រលាប្អៀរ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន (វិសាន់អេឡិចទ្រិចស៊ីធី) ។ មុន ពេលកើតហេតុ ជនរងគ្រោះ បានតបណ្ដាញអគ្គិសនីនៅទីនោះដើម្បីដាក់ បំភ្លឺ រង្វង់មូលទូក។ ប៉ុន្តែដោយសារខុសបច្ចេកទេសក៏បានឆក់ បណ្ដាល ឲ្យធ្លាក់មកដី ហើយភ្លាមៗនោះ ដោយអ្នកធ្វើការជាមួយគ្នា សង្ស័យថា នៅរស់ […]
  • សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្ត បន្ទាប់ពីបើកបុកមនុស្សស្លាប់ រួចជ្រុល បុកចូលផ្ទះប្រជាពលរដ្ឋនៅលើផ្លូវជាតិលេខ៥១ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១)៖ អ្នកបើកបររថយន្តធុនធំម្នាក់ បើកបររថយន្តបុករថយន្តមួយគ្រឿងរងការខូចខាត រួចជ្រុលទៅបុកម៉ូតូកំពុង ចាក់សាំងបណ្តាលឲ្យបុរសម្នាក់ស្លាប់ មិនតែប៉ុណ្ណោះ រថយន្តជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋខូចខាតទ្រព្យសម្បត្តិជាច្រើនថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥ទៅលេខ៦ ត្រង់ចំណុចភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក( KAMAZ) ពណ៌ ប្រផេះ ពាក់ស្លាកលេខ ក.4522 ភព3 សណ្តោងសឺមីរ៉ឺម៉កស៊ីទែន ពណ៌ ស.ខៀវ.ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A.4550 បើកបរដោយឈ្មោះ តែម ឡូញ ភេទ ប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បើកបរ តាមបណ្តោយផ្លូវជាតិលេខ៥១ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើងលុះបើកបរ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក NISSAN ពណ៌ ត្រួយចេក គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកចេញពីកន្លែងប៉ះកង់រថយន្តខាងកើតផ្លូវឡើងមកលើផ្លូវជាតិលេខ […]
  • ថ្នាំងញៀនធ្វើទុក្ខខ្លាំងទប់ស្មារតីមិនជាប់ដុតផ្ទះខ្លួនឯងឆេះខ្ទេច (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១)៖ ផ្ទះតៀម១ខ្នង ត្រូវបាន អគ្គីភ័យឆេះគ្មានសល់ ដោយសារតែម្ចាស់បែកថ្នាំ ទប់ស្មារតីមិនបាន ដុតផ្ទះខ្លួនឯងឆេះខ្ទេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិង សមត្ថកិច្ច មិនអាចពន្លត់ទាន់ឡើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២១ នៅក្នុងភូមិត្រពាំងរនះ ឃុំជង្រុក ស្រុកគងពិសី។ តាមការឲ្យដឹងពីសមត្ថកិច្ចថា ផ្ទះដែលអគ្គីភ័យឆាបឆេះអស់នោះជា កម្មសិទ្ធិរបស់ឈ្មោះ សឿង សុភ័ណ្ឌ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងរនះ ឃុំជង្រុក ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ។ ផ្ទះដែលឆេះអស់មានទំហំ៤ម៉ែត្រ គុណនិង៥ម៉ែត្រ ធ្វើពីឈើប្រកស័ង្កសី ជញ្ជាំងស្លឹក ក្រោយសមត្ថកិច្ចពិនិត្យ ខូចខាត សំភារៈ មានដូចជា៖ ពូកចំនួន២ ទូរឈើ១ ចានឆ្នាំង អង្ក១៥គីឡូ ។ តាមការសួរនាំ ស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យឆាប ឆេះផ្ទះនេះ បណ្ដាលមកពីឈ្មោះសឿង សុភ័ណ្ឌជាអ្នកដុតដោយខ្លួនឯង មូលហេតុគឺបុរសនោះ(បែកថ្នាំគាត់រស់នៅតែម្នាក់ឯង) សំណាងល្អ មិនឆេះរោលរាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ៕ ដោយ៖ អ៊ុំ […]
  • ក្រុមការងារចល័តចម្រុះ ក្រសួងសាធារណៈការ ចុះចាប់ និងពិន័យរថយន្តដឹកលើសទម្ងន់ចំនួន២០គ្រឿង ក្នុងខេត្ត៣ ក្នុងប្រតិបត្តិការចល័តរយៈពេល ២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មា ធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានត្រួតពិនិត្យ និងឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២០គ្រឿងក្នុងខេត្តសៀមរាប កណ្តាល និងខេត្តកំពង់ស្ពឺ។ ចំពោះប្រតិបត្តិការនៅខេត្តសៀមរាប ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹក ជញ្ជូនចំនួន ១៣គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី ៥តោន ដល់ ២៨តោន ចំនួន៧គ្រឿង ក្នុងនោះយាន យន្តចំនួន ០៣គ្រឿងដែលលើសចាប់ពី ២០%នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល១ឆ្នាំ។ ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិ និត្យយានយន្តដឹកជញ្ជូនចំនួន ៧គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី ១០តោន ដល់២២តោនទាំង ០៧គ្រឿ ង ដែលលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។ ក្នុងប្រតិបត្តិការចុងក្រោយលើផ្លូវជាតិលេខ ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រុមការ ងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន០៦គ្រឿង ដោយដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី១៥ តោន ដល់ ២០ តោន […]
  • សមត្ថកិច្ចខេត្តព្រះវិហារចុះបង្ក្រាប និងរឹបអូសឈើបានជាង ១០០កំណាត់ រួមទាំងរថយន្តមួយគ្រឿងក្នុងរយៈពេលពីរថ្ងៃ (ខេត្តព្រះវិហារ,ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១)៖ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ បានដឹកនាំមន្ត្រីខណ្ឌ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង និងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ចុះបង្ក្រាបទីតាំងលាក់ទុកឈើប្រភេទលេខ១ ចំនួន ៥កន្លែង និងបង្ក្រាបរថយន្តដឹកឈើ ១គ្រឿង រឹបអូសឈើជ្រុងបានជាង ១០០កំណាត់ នៅក្នុងរយៈពេលពីរថ្ងៃចុងសប្តាហ៍មុននេះ។ ប្រតិបត្តិការរុករកទីតាំងស្តុកឈើ និងការបង្ក្រាបរថយន្ត១គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងនោះ បានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ បន្តបន្ទាប់គ្នា គឺនៅថ្ងៃទី១០កក្កដា បង្ក្រាបទៅលើទីតាំងចំនួន ៥កន្លែង ស្ថិតនៅក្នុងភូមិស្វាយ និងភូមិសុច ឃុំរណសិរ្ស រឹបអូសឈើបាន ៩៩កំណាត់ និងនៅថ្ងៃទី១១ កក្កដា ស្ទាក់ចាប់រថយន្ត ១គ្រឿង ដកហូតបានឈើ ៥កំណាត់ នៅលើដងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ស្ថិតនៅក្នុងភូមិសុច ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងនៅថ្ងៃ១២កក្កដា នេះថា ក្រោយពេលបានដឹងពីសកម្មភាព លួចចូលដឹកជញ្ជូនឈើ ពីសំណាក់ឈ្មួញមួយក្រុមតូច […]
  • រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់ (ភ្នំពេញ)៖ ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦៩,៩៣៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨,៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១៦៧ នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានសប្រសាសន៍ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * រាជធានីភ្នំពេញ៖ ១៩,៨៦៨ នាក់ * ខេត្តកំពត៖ ១០,០២៤ នាក់ * ខេត្តព្រះសីហនុ៖ ៧,៧១២ នាក់ * ខេត្តកំពង់ស្ពឺ៖ ៦,២៥២ នាក់ * ខេត្តបាត់ដំបង ៖ ៥,៥៨៨ នាក់ * ខេត្តកណ្តាល៖ ៤,៤០៩ នាក់។ ចំនួននេះមានការថយចុះប្រមាណ ៥.២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ […]
  • អាជ្ញាធរក្រុងបាវិត ដាំដើមឈើប្រភេទធ្នង់ចំនួន១០០ដើមអមផ្លូវដើម្បីលើកកំពស់សម្រស់ទីក្រុងបាវិត (ខេត្តស្វាយរៀង,ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១)៖អាជ្ញាធរក្រុងបាវិត សហការជា មួយ សប្បុរសជននានា នៅរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០២១ បានដាំដើមឈើ ប្រណិត ប្រភេទធ្នង់ដើមធំមាន កម្ពស់ជាង៣ម៉ែត្រ ចំនួន១០០ដើមអមសង ខាងផ្លូវ ៣១៩ B (ហៅផ្លូវឯកឧត្តមអគ្គហុក ឡង់ឌី) ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលឧបត្ថមដោយសប្បុរសជនក្នុងក្រុងបាវិតដើម្បី ចូលរួមអបអរសាទរពិធី រុក្ខទិវា ៩ កក្កដា។ លោកលឹម សៀងហេង អភិបាល ក្រុងបាវិតបានអោយដឹងថាក្នុងនាមរដ្ឋបាលក្រុងបាវិតបានសំដែងការអរគុណចំពោះ មិត្តភ័ក្រ សប្បុរសជនចូលរួមទិញដើមប្រភេទឈើប្រភេទឈើធ្នង់ ចំនួន១០០ដើមធ្វើការដាំនៅតាមអមសងខាងផ្លូវសំដៅធ្វើយ៉ាងណាលើកំពស់សោភ័ណ្ឌភាពទីក្រុងបាវិតឲ្យភាពស្រស់ស្អាត ។ លោកលឹម សៀងហេង អភិបាលក្រុងបាវិតសូមអំពាវនាចទៅដល់បងប្អូនប្រជាពលរដ្ឋមេត្តាកុំកាប់បំផ្លាញព្រៃឈើ ត្រូវចូលរួមដាំដើមឈើឲបានគ្រប់ក្រុមគ្រួសារ ព្រោះព្រៃឈើមានអត្ថប្រយោជន៏សំរាប់ប្រទេសជាតិយើងនិងក្រុមគ្រួសារ ជាពិសេសសម្រាប់ខ្លួនយើងទាំងអស់។ត្រូវចូលរួមថែរក្សាព្រៃឈើឲបានគង់វង់ព្រោះព្រៃឈើជាប្រភពផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិនិងមនុស្សយើងទាំងអស់គ្នា៕ ដោយ៖ព្រហ្ម សាវ៉េត(កែសម្រួលដោយ មណ្ឌល កែវ)
  • ត្មាតចំនួន១២១ក្បាល ត្រូវបានកត់ត្រាក្នុងពេលជំរឿនសត្វត្មាតកម្ពុជានាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ការធ្វើជំរឿនសត្វត្មាតកម្ពុជា ធ្វើឡើងចំនួន៥ដងក្នុងមួយឆ្នាំគឺ នៅថ្ងៃទី១០ ខែមីនា, ថ្ងៃទី១០ ខែមិថុនា, ថ្ងៃទី២០ ខែ មិថុនា, ថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី២០ ខែធ្នូ ជារៀងរាល់ឆ្នាំ។ កាលពីថ្ងៃទី២០ ខែមិនថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានធ្វើជំរឿងសត្វត្មាតទូទាំងប្រទេស នៅក្នុងទីតាំងអាហារដ្ឋានត្មាតចំនួន៤ គឺ អាហារដ្ឋានត្មាតស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង, អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ, អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។ លទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការ ងារអភិរក្សសត្វត្មាតកម្ពុជាបានកត់ត្រាវត្តមានសត្វត្មាតបានចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល។ ដោយឡែកលទ្ធផលនៃការធ្វើជំរឿនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ ក្រុមការងាររាប់ឃើញសត្វត្មាតចំនួន៨២ក្បាល ក្នុងនោះមានត្មាតភ្លើង១៣ក្បាល ត្មាតផេះ៤២ក្បាល និងត្មាតត្នោត២៧ក្បាល។ ការអង្កេតតាមដានពីប្រជាសាសស៏សត្វត្មាតដែលជិតផុតពូជនេះនិងបន្តធ្វើជារៀងរាល់ឆ្នាំដើម្បីតាមដាននិន្នាការប្រជាសាស្រ្ត និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអភិរក្ស។ សមាសភាពក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា រួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ(ACCB) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) […]
  • រដ្ឋបាលខេត្តតាកែវ ជូនដំណឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី ដោយឥតបង់ថ្លៃ នៅស្រុកទ្រាំង និងស្រុកគិរីវង់ ចាប់ពីថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១ តទៅ។ រដ្ឋបាលខេត្តតាកែវ ជូនដំណឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី ដោយឥតបង់ថ្លៃ នៅស្រុកទ្រាំង និងស្រុកគិរីវង់ ចាប់ពីថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១ តទៅ។
  • Breaking News÷ លោក រ័ត្ន សណ្តាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទឆបោកប្រាក់ និងបរិហាកេរ្តិ៍លើស្ត្រីពាណិជ្ជករដ៏ល្បីឈ្មោះម្នាក់ (ភ្នំពេញ)៖ លោក រ័ត្ន សណ្តាប់ ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញផ្នែកវប្បធម៌ និងអរិយធម៌ខ្មែរ ត្រូវទទួលរងបណ្តឹង និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទបរិហាកេរ្តិ៍ និងបោកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីស្ត្រីជាពាណិជ្ជករដ៏ល្បី ឈ្មោះម្នាក់។ បើយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា លោករ័ត្ន សណ្តាប់ បានទទួលរងបណ្តឹងព្រហ្មទណ្ឌពីបទ៖ រំលោភលើទំនុកចិត្ត ជេរប្រមាថ និងបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងរបស់ពាណិជ្ជករមួយរូប។ លោកជំទាវពាណិជ្ជកររូបនោះបានប្រាប់បណ្តាញសារព័ត៌ មានថា លោក រ័ត្ន សណ្ដាប់ បានប្រើឋានៈជាទីប្រឹក្សា ទីស្តីការគណៈរដ្ឋមន្រ្តី (ឋានៈស្មើអនុរដ្ឋលេខាធិការ) មកធ្វើជាជំនួយការលោកជំទាវផ្នែកច្បាប់ដោះស្រាយវិវាទដីធ្លី របស់លោកជំទាវនៅឃុំកែវផុស ស្រុកព្រៃនប់ រយៈពេលជាង៣ឆ្នាំកន្លងមកហើយ។ នៅកំឡុងពេលនោះ ដោយមានសេចក្តីទុកចិត្តលើរូបលោក ហើយដើម្បីសម្រេចបានលទ្ធផលផ្លែផ្កាផងនោះ លោកជំទាវ ក៏បានផ្តល់នូវថវិកាជាបន្តបន្ទាប់ និងព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដោយជឿជាក់ថា អាចជួយដោះស្រាយបញ្ហាដីធ្លីរបស់លោកជំទាវ ដែលត្រូវបានប្រជាពលរដ្ឋមកតាំងទីលំនៅ ដោយខុសច្បាប់នៅលើដីលោកជំទាវ នៅឃុំកែវផុស ស្រុកព្រៃនប់នោះបាន។ លោកជំ ទាវក៏បានផ្តល់ថវិកាជាច្រើនផ្សេងទៀត ដើម្បីឱ្យឈ្មោះ រ័ត្ន សណ្តាប់ យកទៅដោះស្រាយរឿងផ្សេងៗទៀត ដែលជាបញ្ហាក្នុងមុខរបររកស៊ីផ្សេងៗ […]
  • ដំណើរការជួសជុលប្រាសាទ ត្រពាំងផុងផ្នែកខាងលិចសម្រេច បានជិត៤០ភាគរយ ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មសាសនា។ ដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង។ លោកសារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដោយមើលឃើញអំពីស្ថានភាពនៃការខូចខាត របស់ប្រាសាទ ត្រពាំងផុង ទើបនៅដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ដើម្បីលើកតម្លៃ សំណង់បុរាណមួយនេះឡើងវិញ។ លោកបន្តថា ក្នុងដំណើរការជួសជុល ត្រូវបន្ថែមឥដ្ឋថ្មីប្រមាណពី២០ទៅ៣០ភាគរយ ជំនួសឥដ្ឋចាស់ដែលខូចខាត។ ដូច្នេះក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់អំពីលក្ខណៈរបស់ឥដ្ឋ ដែលត្រូវយកមកជំនួសឥដ្ឋចាស់ ធ្វើយ៉ាងណាឱ្យគុណភាពឥដ្ឋថ្មី មានលក្ខណៈស្រដៀងនិងឥដ្ឋចាស់។ លោកបន្តថា នៅក្នុងគម្រោងជួសជួលប្រាសាទត្រពាំងផុងផ្នែកខាងលិច ត្រូវចំណាយពេលវេលាចំនួន១ឆ្នាំ ទើបរួច រាល់ ដែលមកដល់ពេលនេះដំណើរការជួសជុលសម្រេចបានប្រមាណ៤០ភាគរយហើយ។ ដោយការងារនេះ ជួបប្រ ទះបញ្ហាប្រឈមខ្លះៗ ដូចជាផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ការដឹកជញ្ជូនសម្ភារចេញចូល ខែវស្សាត្រូវធ្វើដំណើរដោយទូកជាដើម។ លោកបានឱ្យដឹងទៀតថា ប្រាសាទត្រពាំងផុងនេះ ធ្លាប់មានការជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយ កាលពីអំឡុង១៩៣៦ […]
  • រកឃើញគ្រាប់បែកដៃជាង៣០០គ្រាប់ នៅកណ្តាលក្រុងសៀមរាប នៅពេលរៀបចំបណ្តាញខ្សែកាប មន្ត្រីជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់ បានជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានប្រមាណជាង៣០០គ្រាប់ យកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ដើម្បីត្រៀមកំម្ទេចចោល។ លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានអោយដឹងនៅល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១នេះ គ្រាប់បែកដៃនោះមានប្រមា ណ ៣២៥គ្រាប់នោះ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមាន ការប៉ះពាល់ឬធ្វើជ្រុះធ្លាក់ទៅដី។ លោកបានបន្ដថា គ្រាប់ បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀម រាប។ ប៉ុន្ដែ លោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ។ លោកបន្ថែមថា គ្រាប់បែកដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកបន្តនៅថ្ងៃទី១២ ខែកក្កដានេះទៀត ដើម្បីប្រមូលយកទៅកំទេចចោល។ លោកបានបន្ដថា ការជីកកាយរកឃើញដោយចៃដន្យនោះ គឺជាក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបណ្តាញខ្សែកាប កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមកនោះ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)