ព័ត៌មានថ្មី
- ព្រះចៅអធិការវត្តថៃ បកស្រាយប្រាប់ទូតកម្ពុជាថា ការសាង សង់ប្រាសាទ តាមប្លង់ខ្លួនឯង មិនបានយកពីខ្មែរទេ ព្រះចៅអធិការវត្តថៃ បកស្រាយប្រាប់ទូតកម្ពុជាថា ការសាង សង់ប្រាសាទ តាមប្លង់ខ្លួនឯង មិនបានយកពីខ្មែរទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌កម្ពុជា នៅថ្ងៃទី ៧ កក្កដានេះ។ សេចក្តីប្រកាសព័ត៌មាននោះ ព្រះ ចៅអធិការវត្តថៃ មានសង្ឃដីកាប្រាប់ទូតកម្ពុជាថា ការសាង សង់«ប្រាសាទ»តាមប្លង់ខ្លួនឯងមិនបានយកពីខ្មែរ ទេ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា សំណង់ប្រាសាទនៅប្រទេសថៃនោះ ធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង និង ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា ខេត្តបុរីរម្យ នៃប្រទេសថៃ។ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារប្លង់ សំណង់នានា ព្រះ ចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។តំណាងអ្នកសម្របសម្រួលនៃគម្រោងស្ថាបនាប្រាសាទក៏បានស្វាគមន៍មន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាដែលចុះពិនិត្យដោយផ្ទាល់ក្នុងករណីមានការមន្ទិលសង្ស័យ៕
- ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ដែលជាស្នាដៃកូនខ្មែរ ងាយ ស្រួលប្រើ និងចំនេញគ្រាប់ពូជស្រូវ តាមប្រពៃណីជាយូលង់ ការដាំដុះដំណាំស្រូវរបស់កសិករកម្ពុជាគឺចាប់ផ្តើមពីការត្រាំគ្រាប់ពូជស្រូវ យកទៅសាប បន្ទាប់មកដកសំណាបយកទៅស្ទូង ដោយឡែកនៅតំបន់វាលទំនាបធំល្វឹងល្វើយកសិករភាគច្រើនព្រោះគ្រាប់ពូជស្រូវយកជាការស្រេច ដែលវិធីទាំងពីរនេះចាំបាច់ត្រូវប្រើកំលាំងមនុស្ស ហើយការប្រើពលកម្មមនុស្ស ធ្វើឲ្យខ្សែច្រវាក់ផលិត កម្មដំណាំស្រូវខាតបង់ពេលវេលា ពលកម្មមនុស្ស និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ចក្ខុ វិស័យក្នុងការកែទម្រង់ស៊ីជម្រៅ ដើម្បីប្រែក្លាយកសិកម្មកម្ពុជាឱ្យមានលក្ខណៈទំនើប ប្រកួតប្រជែង បរិយាប័ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព និងបង្កើនប្រាក់ ចំណូល តាមរយៈការបង្កើនពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្ម និងយន្តូបនីយកម្ម។ ដើម្បីជំរុញការប្រើប្រាស់គ្រឿង យន្តកសិកម្ម ក្រសួងបានគាំទ្រ ជំរុញលើកទឹកចិត្ត និងសហការជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិ បាល សមាគម និងក្រុមហ៊ុនផលិត និងចែកចាយគ្រឿង យន្តកសិកម្មដែលមានក្នុងស្រុកឲ្យបង្កើត ឬច្នៃប្រឌិតគ្រឿង យន្ត និងឧបករណ៍ផ្សេងៗដែលមានលក្ខណសាមញ្ញ ងាយ ប្រើ តម្លៃសមរម្យ ដើម្បីកាត់បន្ថយថ្លៃដើមដែលចំណាយលើការទិញគ្រឿងយន្ត ឬឧបករណ៍ទាំងអស់នោះពីក្រៅប្រទេស ។ ដោយទទួលបានការគាំទ្រពីក្រសួង សមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to […]
- រយៈពេល៦ខែ កម្ពុជានាំផលិតផលម្រេចកើនឡើងជាង ៤០០ភាគរយ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា រយៈពេល៦ខែ ឆ្នាំ២០២១ កម្ពុជាបាននាំម្រេច ចំនួន១ម៉ឺន ៤ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិ១៧ ប្រទេស ពោលគឺកើនឡើងដល់ទៅ៤០០ ភាគរយ។ ១៧ ប្រទេសដែលកម្ពុជានាំម្រេចទៅកាន់ទីផ្សារ នោះ ប៊ែលហ្សិក កាណាដា សាធារណរដ្ឋឆេក បារាំងអាល្លឺម៉ង់ ឥណ្ឌា ជប៉ុន កូរ៉េ ប៉ូឡូញ ស៊ុយអែត ស្វីស ចិនអង់គ្លេស អារ៉ាប់រួម សហរដ្ឋអាមេរិច និងវៀតណាម៕
- វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន ៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន១ លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន៤លាន ដូស ក្នុងនោះ ១លានដូស ជាស៊ីហ្វាម ហើយ៣លានដូសជាស៊ីណូវ៉ាក់។ ដោយឡែកនៅខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែម ទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះ គឺជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូស ដែលបានកំណត់ក្នុងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។ គិតត្រឹមថ្ងៃទី០៥ ខែកក្កដា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួន ៤លាន ៥សែន ៩ម៉ឺន ៩ពាន់ ៦៤៨ នាក់ស្មើនឹងជាង ៤៥ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ៕
- សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះគោលនយោ បាយរបស់គណបក្សកុម្មុយនិស្តចិន ដែលចាត់ទុកប្រជាជនជាស្នូល សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះគោលនយោ បាយរបស់គណបក្សកុម្មុយនិស្តចិន ដែលចាត់ទុកប្រជាជនជាស្នូលក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនយោបាយ និងគំនិតផ្តួចផ្តើមនានា។ គណបក្សបានខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ បានស្វាគម ន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ានៃការអភិវឌ្ឍប្រកប ដោយសន្តិ ភាព និងគំនិតផ្តួចផ្តើម ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលបានជំរុញ និងផ្សព្វផ្សាយនូវនយោបាយការទូតប្រកបដោយភាពឈ្លាសវៃរបស់ចិន និងបានជះឥទ្ធិពលដល់អនាគតនៃទំនាក់ទំនងអន្តរជាតិ។ ក្នុងបរិបទនេះ ប្រទេសចិន បានលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដើម្បីកែលម្អប្រព័ន្ធអភិបាលកិច្ចពិភពលោក តាមរយៈការធ្វើកំណែទម្រង់នានា។
- ប្រធានថ្មី គ.ជ.ប ប្តេជ្ញាធ្វើឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ លោក ប្រាជ្ញ ចន្ទ ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានថ្លែងថា ដំណាក់កាលចំពោះ មុខចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ តាមច្បាប់បោះឆ្នោតនឹងត្រូវរៀបចំការបោះឆ្នោតចំនួនបួន។ ថ្លែងក្នុងពិធីចូល កាន់តំណែងជាប្រធានគ.ជ.ប.ជាផ្លូវការកាលពីព្រឹកថ្ងៃទី ៣០ខែមិថុនា លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ ថា សម្រាប់ដំណាក់កាលចំពោះមុខចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ តាមច្បាប់បោះឆ្នោតនឹងត្រូវរៀបចំការបោះឆ្នោតចំនួនបួន គឺ មួយ. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទីពីរ. ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣,ទីបី.ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ទីបួន.ការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤។ គ.ជ.ប. បាននឹងកំពុងរៀបចំការបោះឆ្នោតលើកទី១ ជ្រើស រើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតដែលទើបបង្កើតថ្មី ដែលតាមគម្រោងនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។ ប្រធានថ្មី នៃគ.ជ.ប បានបញ្ជាក់ទៀតថា ការ […]
- ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៥នាក់ និងជាសះស្បើយចំនួន ៥៥នាក់ នៅ៣០ មិថុនា ២០២១ ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៥នាក់ និងជាសះស្បើយចំនួន ៥៥នាក់ នៅ៣០ មិថុនា ២០២១
- ទាហានថៃចាប់ពលករខ្មែរ២គោលដៅផ្សេងគ្នាសរុប១៤នាក់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១)៖ពលករខ្មែរលួចឆ្លងដែន ខុសច្បាប់និយាយថាក្នុងម្នាក់ចំណាយប្រាក់ឲ្យមេខ្យល់ចំនួន៧ពាន់បាត ខណៈដែលទាហានថៃបានចាប់ពីរគោលដៅផ្សេងគ្នាកាលពីវេលាម៉ោង១០និង១៩នាទី យប់ថ្ងៃទី២៩ មិថុនា ២០២១ ។ សមត្ថកិច្ចតាមព្រំដែនប្រាប់ថាៈកម្លាំងនគរបាលល្បាតព្រំដែនទី១២ និងសមត្ថកិច្ចទាហានក្រុមចំពោះកិច្ច តាព្រះយ៉ា កងកម្លាំងបូរផា សហការគ្នាចាប់ខ្លួនពលករខ្មែរចំនួន៥នាក់ ក្នុងនោះប្រុស៣និងស្រី២នាក់ នៅបរិវេណភូមិទ័ពសៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចនាំខ្លួនយកមកសួរនាំបន្ថែម។ នៅពេលសួរនាំពលករទាំងនោះបានប្រាប់ថា ទៅរកការងារធ្វើ ទើបបបួលគ្នាធ្វើដំណើរចាកចេញពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដោយមានមេខ្យល់ជាជនជាតិខ្មែរនាំផ្លូវដើរតាមច្រករបៀងចូលមកប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់៧ពាន់បាត។ លុះនៅម៉ោង១២និង៣០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ មិថុនា ២០២១ កម្លាំងសមត្ថកិច្ចថៃដដែល ចាប់ឃុំខ្លួនពលករខ្មែរចំនួន៩នាក់ទៀត ក្នុងនោះប្រុស៥ និងស្រី៤នាក់ នៅបរិវេណភូមិ មើនសម្បូរ ឃុំតាព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ។ ពេលសមត្ថកិច្ចថៃសួរនាំពលករខ្មែរទាំង៩នាក់ បានប្រាប់ថា មកពីខេត្តបន្ទាយមានជ័យ៥នាក់ និងខេត្តឧត្តមានជ័យ៤នាក់ ដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកនាំផ្លូវ នាំដើរកាត់តាមច្រករបៀងចូលមកប្រទេសថៃ។បន្ទាប់ពីរសួរនាំរួចសមត្ថកិច្ចថៃ បាននាំខ្លួនពលករខ្មែរទាំងអស់ ទៅធ្វើកំណត់ហេតុចាប់ខ្លួន និងអនុវត្តតាមវិធានរបស់សុខាភិបាល និងបញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ៕ ដោយ៖នីម វណ្ណា(កែសម្រួលដោយមណ្ឌល កែវ)
- អាជ្ញាធរលែងអនុញ្ញាតឱ្យ មានការលក់ម៉ូតូ ឡាន រំលោភយកចិញ្ចើមផ្លូវសាធារណៈទៀតទេ ដោយទុករយៈពេល២ខែ ដើម្បីផ្លាស់ប្តូរទីតាំងថ្មី ឯ.ឧ ឃួង ស្រេង អភិបាលភ្នំពេញ បានដាក់បទបញ្ជាទៅឲ្យអាជ្ញាធរខណ្ឌនៅកណ្ដាលរាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដា ប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនមានការអនុញ្ញាតឱ្យ មាន ការលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវដើម្បីធ្វើ អាជីវ កម្មទៀតនោះទេ ។ អាជ្ញាធររាជធានីភ្នំពេញនិងទុករយៈ ពេលឲ្យ២ខែដើម្បីឲ្យពួកគាត់រុះរើឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងនៃរាជធានីភ្នំពេញវិញ។ការដាក់បទបញ្ជាបែបនេះរបស់ ឯ.ឧឃួង ស្រេង បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង ១៤ នៅសាលារាជធានីភ្នំពេញ។ ឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន ៥នៅកណ្ដាលរាជធានីភ្នំពេញ ឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅកណ្ដាលក្រុងត្រូវតែធ្វើសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មបែបអនាធិបតេយ្យនោះ ប្រញាប់ រុះរើទីតាំងរបស់ខ្លួនទៅនៅជាយរាជធានីភ្នំពេញវិញដោយអាជ្ញាធររាជធានីភ្នំពេញនិងទុករយៈពេលឱ្យ២ខែ ដើម្បីឲ្យពួកគាត់រកទីតាំងថ្មី ។ ឯ.ឧ ឃួង ស្រេង បានបញ្ជាក់ទៀតថា មកដល់ពេលនេះ យើងឈប់និយាយរឿងប្រើប្រាស់ចិញ្ចើមផ្លូវ ២ភាគ៣ទៀត ហើយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើ ការអនុគ្រោះជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមូយចំនួនណានោះ ដូចជាមិនចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ជុំវិញការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ ដូច្នេះចាប់ពីពេលនេះតទៅ គឺមិនមានការអនុញ្ញាតឱ្យការប្រើប្រាស់ចិញ្ចើមផ្លូវធ្វើអាជីវកម្មបន្តទៀតទេ […]
- សម្តេចតេជោ ព្រួយបារម្ភពីស្ថានភាពនៃសង្គ្រាមត្រជាក់ថ្មី ក្នុងពិភពលោកពហុប៉ូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសំដែងនូវក្តីព្រួយបារម្ភ ចំពោះការលេចឡើងជាថ្មី នៃសង្គ្រាមត្រជាក់ ខណៈដែលសណ្តាប់ធ្នាប់ពិភពលោកថ្មី កំពុងត្រូវបានបែង ចែកដោយសារសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេក វិទ្យា ។ ការបញ្ជាក់នេះធ្វើឡើងនៅ ក្នុងសន្និសីទតុមូល ក្រោមប្រធានបទ« តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ានក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិ ក» ថ្ងៃទី២៩ ខែមិថុនា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រសាសន៏ថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពនេះកាន់តែមានភាពស្មុគស្មាញ ខណៈពេលដែលស្មារតីល្បែងផលបូកសូន្យនៃសង្រ្គាមត្រជាក់ថ្មីកំពុងលេចឡើង ហើយសណ្តាប់ធ្នាប់ពិភពលោក កំពុងត្រូវបានបែងចែក ដោយសារសង្រ្គាមពាណិជ្ជកម្ម, សង្រ្គាមបច្ចេកវិទ្យា និងសង្គ្រាមដោយតួអង្គតំណាងដ៏ក្តៅគគុកមួយចំនួនទៀត។ សម្តេចតេជោ កត់សំគាល់ថា និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះ នៅមិនទាន់បានរាប់បញ្ចូលនូវទិដ្ឋភាពមនុស្សធម៌នៃវ៉ាក់សាំង កូវីដ-១៩ ដែលប្រទេសជាច្រើនកំពុងតែដណ្តើមគ្នា ក្រោមស្លាកស្មារតីជាតិនិយម គាំពារនិយម និងការរើសអើងរៀងៗខ្លួន បើទោះបីជាការពិតបង្ហាញយ៉ាងច្បាស់ថា ភាគច្រើននៃប្រជាជនគ្រប់រូបនៅលើពិភពលោក ត្រូវការវ៉ាក់សាំងនេះបំផុត ដើម្បីសង្រ្គោះអាយុជីវិតរបស់ពួកគេ។ សម្តេចតេជោ បញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កំពុងត្រូវបានកំណត់ដោយការបែងចែកភូមិសាស្ត្រនយោបាយ។ ភាពមិនពិតប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនេះ […]
- កម្លាំងនគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងអង្គកាហេឡូត្រាស ប្រមូល គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO)ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចយកទៅកម្ទេចចោល (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១)៖គ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន៤ គ្រាប់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច សហការជាមួយអង្គការហេឡូត្រាស ធ្វើការប្រមូលដើម្បីយកទៅកម្ទេចចោល នៅក្នុងឃុំចំនួន២ គឺ ឃុំ (ក្រាំងដីវ៉ាយ និងឃុំចំបក់) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចនគរបាលស្រុកថា ការសហការជាមួយអង្គការហេឡូត្រាសនេះ ជាលទ្ធផលប្រមូលបានចំនួន៤គ្រាប់ និង(គ្រាប់12,7 ចំនួន១កេសផងដែ )។ នគរ បាលដដែលបញ្ជាក់ទៀតថា គ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនោះមានដូចជា៖ គ្រាប់បែកដៃ ចំនួន១គ្រាប់,គ្រាប់៨២មីលីម៉ែត្រ(៨២mm) ចំនួន២គ្រាប់,គ្រាប់៦០មីលីម៉ែត្រ(60 mm) ចំនួន១គ្រាប់។ក្រោយពីប្រមូលបាន សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបានប្រគល់ជូនអង្គការហេឡូត្រាស ដើម្បីយកទៅកម្ទេចចោលតាមលក្ខណៈបច្ចេកទេស។ សមត្ថកិច្ចធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕ ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
- ឃាត់ខ្លួនអ្នកការសែតម្នាក់ពីបទកាន់កាប់អាវុធកែឆ្នៃខុសច្បាប់ (ខេត្តព្រះវិហារ,ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១)៖សមត្ថកិច្ចស្រុកត្បែងមានជ័យ បានឃាត់ខ្លួនអ្នកកាសែតម្នាក់ពីបទកាន់កាប់ នឹងប្រើប្រាស់អាវុធកែឆ្នៃខុសច្បាប់ ករណីនេះបានកើតឡើងនារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ស្របពេលដែលសមត្ថកិច្ចកំពុងបំពេញភារៈកិច្ច អនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោក នឹងបាញ់ល្បឿនរថយន្តដែលបើកលើសល្បឿនកំណត់ នៅចំនុចភូមិបុស្ស ក៏ប្រទះឃើញបុរសម្នាក់បើកបររថយន្តម៉ាក លុចស៊ីស Rx300 ពណ៌ស បានរក្សាទុកនៅកាំ ភ្លើងកែឆ្នៃ១ដើម ប្រភេទកាំភ្លើងខ្យល់ ដោយម្ចាស់មានឈ្មោះគីម គីមឡាយ មានតួនាទីជាអ្នកសារព័ត៌មាន បច្ចុប្បន្នរស់នៅភូមិ កំពង់ប្រណាក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នឹងបញ្ជូនមកអធិការដ្ឋានស្រុកត្បែងមានជ័យដើម្បីសួរនាំ នឹងចាត់ការទៅតាមច្បាប់ ។ គួរបញ្ជាក់ផងដែលថានៅល្ងាចថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មានយើងថា ការឃាត់ខ្លួន លោក គីម គីមឡាយ ដែលមានតួនាទីជាអ្នកសារព័ត៌មាននេះគឺគ្រាន់តែឃាត់យកមកអប់រំ និងធ្វើកិច្ចសន្យា អោយបញ្ឈប់រាល់ សកម្មភាព ឬចលនា នានា ដែលបង្ករអោយមាន ភាពច្របូកច្របល់ក្នុងភូមិសាស្រ្តស្រុកតែប៉ុណ្ណោះ។ ក្នុងនោះប្រជាពលរដ្ឋកំពុងតែមានការងឿងឆ្ងល់ថាហេតុអ្វីបានជាសមត្ថិកិច្ចនគរបាលស្រុកត្បែងអនុវត្តន៍ច្បាប់បែបនេះទៅវិញ តើលោកមានបានមើលមាត្រាទី២០ ស្តីពីរជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឲ្យខ្ចីផ្ទេរចែកចាយ ជួល កែឆ្នៃ តម្លើង […]
- អបអរសាទរទិវាប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ២០២១ អបអរសាទរទិវាប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ២០២១ ____________________________ គ្រឿងញៀនបំផ្លាញជិវិតអ្នក គ្រួសារ និងសង្គមជាតិ ចូលនិយាយថា “ទេ” ចំពោះគ្រឿងញៀន។ #The_SEATV_Network #ទូរទស្សន៍អាសុីអាគ្នេយ៍ #The_SEA_Radio_FM106
- សូមស្វាគមន៍ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣រាជធានីភ្នំពេញ។ សូមស្វាគមន៍ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣រាជធានីភ្នំពេញ។
- អាជ្ញាធររាជធានី បន្តស្តារប្រឡាយលូ៥ ដើម្បីរំដោះទឹកលិច លង់៣ខណ្ឌ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្តារប្រឡាយលូ៥ ដែលមានប្រវែជាង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ ដេីម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ ពិសេស កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់និងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ដោយមានការយកចិត្ត ទុក្ខដាក់និងការចង្អុលណែនាំពី ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹកជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់និងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ។ លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រទទឹងមានទំហំពី១៥ ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើ ប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែកក្កដា ខាងមុខ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


