អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្ទែបហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភជាផ្លូវការ ចំពោះសហរដ្ឋអាមេរិក លើរបាយការណ៍ស្តីពីចារកម្មរបស់សហរដ្ឋអាមេរិក ចំពោះអគ្គលេខាធិការអង្គការសហប្រ ជាជាតិលោក អានតូនីញូ ហ្គត់ថឺរេស (Antonio Guterres) និងមន្ត្រីជាន់ខ្ពស់ដទៃទៀតរបស់អង្គការសហប្រជាជាតិ។
លោក ឌូចារីក បាននិយាយថា យើងបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពបែបនេះមិនសមស្របនឹងកាតព្វកិច្ចរបស់សហរដ្ឋអាមេរិក ដូចដែលបានរៀបរាប់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាស្តីពីសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិឡើយ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






