
ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Honeywell Aerospace Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីផ្តល់សេវាបច្ចេកទេសអាកាសចរណ៍ និងយន្តហោះទំនើបនិងសន្សំសំចៃប្រេងដល់ Vietjet ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong និងលោក Joseph Vitulli តំណាងក្រុមហ៊ុន Honeywell Aerospace Technologies គឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ Vietjet ដើម្បីធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងអនុវត្តកម្មវិធីថែទាំអាកាសចរណ៍របស់ Honey well និង APU (Auxiliary Power Unit) នៅលើយន្តហោះ A330neo ជំនាន់ថ្មីរបស់ខ្លួន និងយន្តហោះថ្មីដែលមានតួតូចជាច្រើនទៀត។
កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូល Honeywell Flight Efficiency ដែលជាដំណោះស្រាយផ្តល់នូវការកាត់បន្ថយការបំភាយឧស្ម័ន និងការត្រួតពិនិត្យប្រសិទ្ធភាពប្រេងឥន្ធនៈនៅទូទាំងកងនាវាអាកាសចររបស់ Vietjet ទាំងមូល។
លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet មានប្រសាសន៍ថា “កិច្ចព្រមព្រៀងថ្ងៃនេះ តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងភាពជាដៃគូដ៏យូរអង្វែងរបស់យើងជាមួយក្រុមហ៊ុន Honey well។
ក្រុមហ៊ុន Vietjet ប្តេជ្ញាជំរុញកំណើនប្រកប ដោយនិរន្តរភាព និងជំរុញឱ្យកាន់តែមានភាពបៃតង ជាមួយនឹងគោលដៅនៃការកាត់បន្ថយការបំភាយឧស្ម័ន និងការពង្រីកបណ្តាញហោះហើរអន្តរទ្វីប។
បច្ចេកវិជ្ជាទំនើបរបស់ Honeywell នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយយើងឱ្យកាន់តែប្រសើរឡើង ក្នុងការបម្រើអ្នក ដំណើរដ៏មានតម្លៃរបស់យើងជាមួយនឹងជើងហោះហើរដ៏ទំលំទូលាយ គុណភាពខ្ពស់ សុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ខណៈពេលដែលជំរុញឱ្យមាននិរន្តរភាពស្របតាមគោលដៅ ESG របស់យើង។
លោក Joseph Vitulli តំណាងក្រុមហ៊ុន Honeywell Aerospace Technologies មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រីកកិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Vietjet តាមរយៈកិច្ចព្រមព្រៀងដ៏សំខាន់នេះ”។
“Honeywell បានចាប់ដៃគូជាមួយក្រុមហ៊ុន Vietjet អស់រយៈពេលជិតមួយទសវត្សរ៍ ហើយនឹងបន្តគាំទ្រក្រុមហ៊ុនអាកាស ចរណ៍ក្នុងការសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន ខណៈពេលដែលបង្កើនបទពិសោធន៍ហោះហើររបស់អ្នកដំណើរ។
យើងបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍ និងអនុវត្តដំណោះស្រាយដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍បង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈដោយការវិភាគលើដំណើរការយន្តហោះ និងការចែករំលែកការអនុវត្តល្អបំផុតនៅទូទាំងប្រតិបត្តិការរបស់ពួកគេ។
Vietjet ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ 7/7 ពីក្រុមហ៊ុន AirlineRatings ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រទាប ដែលមានសុវត្ថិភាពបំផុតមួយរបស់ពិភពលោកចាប់តាំងពីឆ្នាំ២០១៨ មក។
ក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តពង្រីកកងនាវាអាកាសចររបស់ខ្លួនជាមួយនឹងយន្តហោះថ្មីៗដែលសន្សំសំចៃប្រេង ដោយសម្រេចបាននូវភាពជឿជាក់ផ្នែកបច្ចេក ទេស ដែលមានអត្រារហូតដល់ ៩៩.៦% ដែលវាត្រូវបានគេដាក់បញ្ចូលក្នុងចំណោមក្រុមហ៊ុនអាកាស ចរណ៍កំពូលៗ ទូទាំងពិភពលោក។
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Honeywell និងអ្នកដឹកនាំអាកាសចរណ៍ពិភពលោកផ្សេងទៀត Vietjet នៅតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើបច្ចេកវិទ្យាអាកាសចរណ៍កម្រិតខ្ពស់ ដើម្បីធានាបាននូវបទ ពិសោធន៍ហោះហើរដ៏ល្អបំផុតសម្រាប់អ្នកដំណើររបស់ខ្លួននៅទូទាំងពិភពលោក។
បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរត្រង់ប្រចាំ ថ្ងៃ រវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់បណ្តាញហោះហើរយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនអាកាស ចរណ៍ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ី និងអូស្ត្រាលីនេះផងដែរ៕

