ភ្ញៀវដំណើរអាចរៀបចំផែនការសម្រាប់ការធ្វើដំណើរកម្សាន្តខាងមុខរបស់ខ្លួន ខណៈដែល Vietjet ផ្តល់ជូនប្រូម៉ូសិនតម្លៃសំបុត្រ Deluxe ដែលបញ្ចុះតម្លៃរហូតដល់ ៥០% (*) នៅលើបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet នូវទូទាំងប្រទេសវៀតណាម និងអាស៊ីប៉ាស៊ីហ្វិក។
រយះពេលកក់សំបុត្រ និងកាលបរិច្ឆេទធ្វើដំណើរមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។តម្លៃសំបុត្រប្រូម៉ូសិន Deluxe ដ៏ពិសេសនេះ មានតម្លៃទាបចាប់ផ្តើមពី USD50 (*) ឡើងទៅ ដែលភ្ញៀងនឹងទទួលបានការផ្តល់ជូនកញ្ចប់សេវាចំនួន ០៣ មានដូចជា ដាក់ឥវ៉ាន់ឥតគិតថ្លៃបានចំនួន ២០គីឡូក្រាម ជ្រើសរើសកន្លែងអង្គុយ និងផ្លាស់ប្តូរកាលវិភាគធ្វើដំណើរដោយឥតគិតថ្លៃ (**)។ សំបុត្រ អាចកក់បាននៅលើគេហទំព័រ www.vietjetair.com កម្មវិធីទូរស័ព្ទដៃ Vietjet Air ឬនៅការិយាល័យ និងភ្នាក់ងារលក់សំបុត្រផ្លូវការទូទាំងពិភពលោក។
ភ្ញៀវធ្វើដំណើរដែលបានទិញសំបុត្រ Deluxe ធ្វើដំណើរ និងភ្ជាប់ហោះហើរពីប្រទេសវៀតណាមទៅកាន់ទីក្រុង Melbourne ទីក្រុង Sydney និង Brisbane របស់ប្រទេសអូស្ត្រាលី អាចរីករាយជាមួយនឹងឥវ៉ាន់ដាក់ឥវ៉ាន់បានទម្ងន់ ៤០គីឡូក្រាម ឥវ៉ាន់យួរតាមខ្លួន 10 គីឡូក្រាម អាហា និងភេសជ្ជៈ (**) ។
ការធ្វើដំណើរតភ្ជាប់នៅលើផ្លូវផ្សេងទៀតឆ្លងកាត់បណ្តាញជើងហោះហើររបស់ខ្លួន សំបុត្រ Deluxe ផ្តល់ជូនការដាក់ឥវ៉ាន់ទម្ងន់២០គីឡូក្រាម វ៉ាលីសម្រាប់ដាក់តាមខ្លួនទម្ងន់ ៧kg រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនបន្ថែមបន្ថែមទៀត (**)។ លើសពីនេះ សមាជិក Vietjet SkyJoy អាចទទួលបានពិន្ទុរហូតដល់ 1,000 SkyPoints សម្រាប់ការចំណាយប្រាក់លើសពី 1,000,000 ដុង (USD40) អាចប្តូរយករង្វាន់ពី Vietjet និងទិញផលិតផលម៉ាកល្បីៗជាង 250+ បាន។
ប្រូម៉ូសិនដ៏អស្ចារ្យទាំងនេះ មានសម្រាប់ជើងហោះហើររវាងខេត្តសៀមរាបប្រទេសកម្ពុជា និងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ក្នុងរយៈពេលមិនលើសពីពីរម៉ោងនៃការហោះហើរ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា នឹងទៅដល់ទីក្រុងហាណូយ និងស្វែងយល់ពីភាពស្រស់ស្អាតនៃមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។
ក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ទីក្រុងហាណូយ អនុញ្ញាតឱ្យអ្នកទស្សនាអាចភ្ជាប់ដំណើរយ៉ាងរលូនទៅកាន់កន្លែងទេសចរណ៍ផ្សេងៗទៀតក្នុងប្រទេសវៀតណាម និងលើសពីនេះ ដោយសារបណ្តាញដ៏ធំទូលាយរបស់ Vietjet ។
ជាផ្នែក មួយនៃការពង្រីកបណ្តាញជើងហោះហើរយ៉ាងឆាប់រហ័ស ថ្មីៗនេះ Vietjet បានចាប់ផ្តើមលក់សំបុត្រសម្រាប់ផ្លូវហោះហើរ Da Nang ទៅកាន់ Ahmedabad ប្រទេសឥណ្ឌា ដែលនឹងចាប់ផ្តើមនៅខែក្រោយ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានបង្កើនប្រេកង់ជើងហោះហើរទៅកាន់ទីក្រុងសំខាន់ៗជាច្រើននៅអាស៊ីឦសាន រួមមាន ប៊ូសាន ណាហ្គោយ៉ា ហុងកុង តៃប៉ិ តៃចុង និងកៅសុង ដើម្បីបំពេញតម្រូវការធ្វើដំណើរក្នុងអំឡុងពិធីបុណ្យឆ្លងឆ្នាំ និងពីធីបុណ្យផ្សេងៗនាឆ្នាំថ្មីនេះ៕






