ថ្ងៃ ច័ន្ទ ទី០៤ ខែ មីនា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • ២ខែដើមឆ្នាំ២០២៤ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបល្បែងខុសច្បាប់៣០០ទីតាំង ឃាត់ខ្លួនជិត៥០០នាក់ ភ្នំពេញ ៖ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ ខ្លួនមនុស្សសរុបចំនួន៤៩៦នាក់។ នេះបើតាមការគូស បញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួង មហាផ្ទៃ។អ្នកនាំពាក្យរងរូបនេះ បន្តថា ក្នុងចំណោមទាំង៣០០ ទីតាំងដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធាន ការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។ លោក ទូច សុឃៈ (សុខៈ) អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។ អ្នកនាំពាក្យរង លោក ទូច សុឃៈ […]
  • អគ្គលេខាធិការអាស៊ាន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី តមតាមការអញ្ជើញរបស់ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី។ នៅព្រឹក ថ្ងៃចន្ទ ទី ៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញទស្សនាមជ្ឈមណ្ឌលព័ត៌មាន និងប្រឹក្សាយោបល់ Marketplace ដែលបង្កើតឡើងដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារធុរកិច្ច អាកាសធាតុ និងថាមពល និងវិស័យផ្សេងៗទៀត ដែលជាផ្នែកមួយនៃព្រឹត្តការណ៍អមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។ Marketplace មានអ្នកចូលរួមប្រមាណ ៤៥០ នាក់ មកពីវិស័យផ្សេងៗ រួមទាំងទីភ្នាកងាររដ្ឋាភិបាលរបស់អូស្ត្រាលី សហគ្រាសធុនតូចនិងមធ្យម ស្ថាប័នសិក្សាធិការ និងអ្នកវិនិយោគជាដើម។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញទស្សនាស្តង់ AustCham ASEAN និងស្តង់ផ្សេងៗផងដែរ។
  • មនុស្សរាប់ម៉ឺននាក់ បានមកកម្សាន្តនៅតំបន់ទន្លេស្ងួតក្នុងស្រុកអូររាំងឪ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានមកលែងកម្សាន្ត នៅក្នុងថ្ងៃ សម្រាកចុងសប្តាហ៍ នៅតំបន់ឧទ្យានទន្លេស្ងួតក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ។ យោងតាមមន្រ្តីរដ្ឋបាលស្រុកអូររាំងឪ នៅថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ មានប្រជាពលរដ្ដ ភាគច្រើនជាកុមារ ចំនួនប្រមាណ ១ម៉ឺននាក់ បានមកជិះទោងកម្សាន្ត នៅតំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ តំបន់ជិះទោងកម្សាន្តនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត បន្ទាប់ពីការរៀបចំតំបន់ទេសភាព ការដាំផ្កាស្បែរឿង១លានគុម្ព ដែលមិនត្រឹមជាកន្លែងកម្សាន្ត សម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលអនគត គម្រោងអភិវឌ្ឍន៍ឧទ្យានទន្លេស្ងួត នឹងជួយតំបន់ទន្លេស្ងួត ពីមុនមានភាពស្ងប់ស្ងាត់ ក្លាយជាទីកន្លែង ទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត។ ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំរៀបចំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំបន់ទន្លេស្ងួត ដែលមានផ្ទៃដី១៤ហិកតា នឹងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្ត បែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត […]
  • កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីឆបោកមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២៖៣៦នាទី នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត មានករណី ឆបោកមានស្ថានទម្ងន់ទោស(ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ថុន សុនៀវ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ខាតបង់ប្រាក់ចំនួន៤,០០០ ដុល្លារ។ ដោយជនល្មេីសជាក្រុមមានការចាត់តាំង មានគូកនច្រេីននាក់ បែងចែកភារកិច្ចរៀងៗខ្លួន ធ្វេីសកម្មភាពហែកគណនីធនាគារ យកទៅប្រេីប្រាស់ និងទិញគណនីធនាគារ ដេីម្បីផ្ទេរប្រាក់បន្ដ នៅពេលធ្វេីសកម្មភាព។ ជនល្មេីសបានធ្វេីសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះឲ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនីដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ជាអ្នកប្រមូលទិញគណនីធនាគារ។.ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ […]
  • គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋបារាំងដោយសុខសុវត្ថិភាព គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់អាកាសយានដ្ឋាន Charle de Gaules (CDG) នៃសាធារណរដ្ឋបារាំង ដោយសុខសុវត្ថិភាព នៅវេលាម៉ោង ៦:៥០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉ារីស) នាថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉ារីស គណៈប្រតិភូរដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគីបារាំង ថ្នាក់ដឹកនាំនិងមន្រ្តីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំងជាច្រើនរូប ដែលក្នុងនោះ មានវត្តមាន ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ព្រមទាំងសហការី។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។ ដំណើរទស្សនកិច្ចនាពេលនេះ […]
  • លោក ពូទីន ព្រមានលោកខាងលិច ចំពោះការបញ្ជូនទ័ពទៅជួយអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រទេសលោកខាងលិច ប្រឆាំងនឹងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ លោកបានបន្តថា ផលវិបាកនៃការសម្រេចចិត្តបែបនេះនឹងក្លាយជា «សោកនាដកម្ម»។ ក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតីពូទីន បានចោទលោកខាងលិចថា បានព្យាយាមអូសទាញរុស្ស៊ីឲ្យចូលក្នុងការប្រជែងអាវុធ។ ក្នុងពេលជាមួយគ្នានោះ លោកបាននិយាយថា រុស្ស៊ីចាំបាច់ត្រូវពង្រឹងការការពាររបស់ខ្លួននៅតាមព្រំដែនភាគខាងលិច ដែលពេលនេះស៊ុយអែត និងហ្វាំងឡង់បានចូលរួមជាមួយណាតូ។ ប្រធានាធិបតី ពូទីន បាននិយាយថា លោកខាងលិច បាន “បង្ក” ជម្លោះនៅអ៊ុយក្រែន ហើយបន្តកុហកដោយគ្មានភាពអាម៉ាស់ ដោយនិយាយថា រុស្ស៊ីមានចេតនាវាយប្រហារអឺរ៉ុប។ នេះប្រហែ លជាសំដៅទៅលើការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង Emmanuel Macron (អេម៉ានូអ៊ែល ម៉ាក្រុង) នៅដើមសប្តាហ៍នេះដែលថា ការបញ្ជូនកងទ័ពជើង គោករបស់ណាតូទៅ កាន់អ៊ុយក្រែន “មិនអាចដកចេញបានទេ”។ ប្រទេសជាច្រើនរបស់ណាតូ រួមទាំងសហរដ្ឋ អាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោ លការដាក់ពង្រាយកងទ័ពជើងគោកទៅកាន់អ៊ុយក្រែន។ អាមេរិកបានរិះគន់ការលើកឡើងចុងក្រោយ របស់ប្រធានាធិបតីរុស្ស៊ីទាក់ទងនឹងលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរ។ អ្នកនាំ ពាក្យ ក្រសួងការបរទេសលោក Matthew Miller (មែតធូ មៀលើ) បាននិយាយថា […]
  • លោកBiden និង Trump ធ្វើដំណើរប្រជែងគ្នាទៅព្រំដែនអាមេរិក-ម៉ិកស៊ិក លោកប្រធានាធិបតី Joe Biden និងលោក Donald Trump បានធ្វើដំណើរទស្សនកិច្ចប្រកួតប្រជែងទៅកាន់ព្រំដែនសហរដ្ឋ អាមេរិកក្នុងរដ្ឋតិចសាស់ ដោយម្នាក់ៗព្យាយាមសង្កត់ធ្ងន់ថា ពួកគេអាចដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់។ បញ្ហានេះជាបញ្ហាមួយ ដែលមានភាពលំអៀងបំផុតនៅក្នុងនយោបាយអាមេរិក ហើយជាចំណុចកណ្តាលនៃការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ។ គណបក្សសាធារណរដ្ឋ នៅក្នុងសភាតំណាងរាស្រ្ដបានរារាំងការកែទម្រង់ព្រំដែនទ្វេភាគី នៅក្នុងអ្វីដែលគណបក្សប្រជាធិបតេយ្យនិយាយថាជាកិច្ចខិតខំប្រឹងប្រែង ដែលគ្រប់គ្រងដោយលោក Trump ដើម្បីបដិសេធការហូរចូលអន្តោប្រវេសន៏ មុនការបោះឆ្នោត។ បញ្ហានេះគឺជាការផ្តោតអារម្មណ៍យ៉ាងខ្លាំង ដោយសារតែជនចំណាកស្រុកជាង៦.៣លាននាក់ ត្រូវបានឃុំខ្លួនឆ្លងចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ក្នុងអំឡុងពេលកាន់តំណែងរបស់លោក Biden ដែលជាចំនួនខ្ពស់ជាងនៅក្រោមប្រធានា ធិបតីមុនៗ។ អ្នកគាំទ្រនិងក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ Eagle Pass ជាកន្លែងដែលគណបក្សសាធារណរដ្ឋកំពុងដំណើរការនយោ បាយដោយវាយប្រហារការរត់ព្រំដែនរបស់លោក Biden៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • យ៉ាងហោចណាស់មនុស្ស ៤៣នាក់បានបាត់បង់ជីវិត នៅក្នុងអគ្គីភ័យនៅប្រទេសបង់ក្លាដែស រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសបង់ក្លាដែស បាននិយាយថា យ៉ាងហោចណាស់មនុស្ស៤៣នាក់ បានស្លាប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះអគារច្រើនជាន់ក្នុងប្រទេសបង់ក្លាដែស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អគ្គីភ័យបានចាប់ផ្តើមនៅក្នុងភោជនីយដ្ឋានមួយ នៅម៉ោងប្រហែល១០យប់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានីដាកា។ មនុស្សចំនួន ៧៥នាក់ត្រូវបានជួយសង្គ្រោះ និងរាប់សិបនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អគ្គីភ័យត្រូវបានគ្រប់គ្រងបន្ទាប់ពីរយៈពេលពីរម៉ោង នេះបើយោងតាមមន្ត្រីពន្លត់អគ្គីភ័យ ហើយមូលហេតុកំពុងត្រូវបានស៊ើបអង្កេត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបង់ក្លាដែស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៣នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ ដាកា មេឌីកខល ខូលេច (Dhaka Medical College) ។ យ៉ាងហោចណាស់មនុស្ស ១០នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យ ខណៈ២២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ សេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកាន់ភោជនីយដ្ឋាន កាចឈី បៃ (Kacchi Bhai) ដែលយោងតាមកាសែត ឌែលលី បង់ក្លាសដែស (Daily Bangladesh) ស្ថិតនៅក្នុងអគារមួយដែលមានកម្ពស់ប្រាំពីរជាន់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា អគ្គីភ័យនេះអាចមានប្រភពមកពីការលេចធ្លាយឧស្ម័ន៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ប្រតិបត្តិករទេសចរណ៍ ត្រូវបានបញ្ជាឱ្យបង់ប្រាក់រាប់លាន ដល់ជនរងគ្រោះដោយសារផ្ទុះភ្នំភ្លើង នៅប្រទេសនូវែលសេឡង់ តុលាការប្រទេសនូវែលសេឡង់ បានចេញដីកាបង្គាប់ឱ្យផ្តល់សំណងចំនួន ១០លានដុល្លារនូវែលសេឡង់ ដែលស្មើនឹង៤.៨ លានដុល្លារអាមេរិកដល់ជនរងគ្រោះនៃគ្រោះមហន្តរាយភ្នំភ្លើង វ៉ាយ អាយលែន (White Island) ដែលបណ្តាលអោយមនុស្ស ២២ នាក់បានស្លាប់។ ក្នុងខែធ្នូ ឆ្នាំ២០១៩ មនុស្សចំនួន ៤៧ នាក់បានទៅទស្សនាភ្នំភ្លើងនៅពេលដែលវាបានផ្ទុះឡើង ដោយបានសម្លាប់មនុស្សជិត ពាក់កណ្តាលនៃក្រុម និងធ្វើឱ្យអ្នកផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុនដែលកាន់កាប់កោះ និងដំណើរការដំណើរទេសចរណ៍ ត្រូវបានរកឃើញថាមានពិរុទ្ធកាលពីឆ្នាំមុនពីបទធ្វេសប្រហែស និងការរំលោភបំពានសុវត្ថិភាព។ តុលាការបាននិយាយថា ការខកខានរបស់ពួកគេក្នុងការផ្តល់ការត្រួតពិនិត្យត្រឹមត្រូវបានបំផ្លាញជីវិតមនុស្សជាច្រើន។ តុលាការបាននិយាយថា ភ្នំភ្លើងបាននិងកំពុងបង្ហាញសញ្ញានៃសកម្មភាពកើនឡើងក្នុងប៉ុន្មានសប្តាហ៍ ដែលនាំទៅដល់ការផ្ទុះ ប៉ុន្តែប្រតិបត្តិករមិនអើពើនឹងបញ្ហាទាំងនេះទេ។ កាលពីថ្ងៃសុក្រ តុលាការស្រុក អក់គ្លែន បានបញ្ជាឱ្យក្រុមហ៊ុនដែលកាន់កាប់កោះ វ៉ាការី ម៉េណេចមិន លីមីតធីត ឱ្យសងការខូចខាតចំនួន ៤.៥៧ លានដុល្លារនូវែលសេឡង់ ដល់ជនរងគ្រោះ។ តុលាការក៏បានបញ្ជាឱ្យក្រុមហ៊ុនទេសចរណ៍ វ៉ាយ អាយលែន ធួ(White Island Tours) ឱ្យបង់ប្រាក់សំណងចំនួន ៤.៦៨ លានដុល្លារ នូវែលសេឡង់សម្រាប់សងការខូចខាតផងដែរ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល សំណូមពរដល់ភាគីមិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើលោក Lam Chun-wah, Parson ជានាយកនៃការិយា ល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង មានទីស្នាក់ការនៅទីក្រុងបាងកកពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា។ លោកនាយក Lam Chun-wah, Parson បានបញ្ជាក់អំពីគោលបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការលើកកម្ពស់ការវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល មានដូចជា ឱសថ ផលិតផលសុខភាព ឧបករណ៍វេជ្ជសាស្ត្រ និងការគ្រប់គ្រងមន្ទីរពេទ្យបែបទំនើប។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរដល់ភាគីមិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា តាមរយៈការជួយធ្វើទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI ឬការផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងពិចារណាពីលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យឯកជនលំដាប់អន្តរជាតិ។ ពិសេសបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្សគ្រប់គ្រាន់ ការចែករំលែកគំនិត និងចំណេះដឹងក្នុងកាលើកទឹកចិត្តបុគ្កលិកសុខាភិបាលឱ្យស្ម័គ្រចិត្តអាចបំពេញការងារនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងស្វាគមន៍ដល់ការចែករំលែកបទពិ សោធន៍ ស្ដីពីការផ្តល់សេវាសុខាភិបាលតាមរយៈប្រព័ន្ធពិនិត្យជំងឺពីចំងាយ និងការអភិវឌ្ឍន៍ Digital Health។ ជាការឆ្លើយតប លោកនាយកប្រធានប្រតិភូ បានពិចារណាគិតគូពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងស្វាគមន៍អញ្ជើញគណៈប្រតិភូក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ។ […]
  • ខេត្តត្បូងឃ្មុំ៖ ឧទ្យានទន្លេស្ងួតបានបង្កើតជាសួនកម្សាន្តកុមារអមដោយផ្កាចម្រុះពណ៌ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ទេវតាបានជប់ទន្លេស្ងួតពីទន្លេដែលមានសភាពស្ងួតហួតហែងនារដូវប្រាំង ទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌ គួរជាទីមនោរម្យរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ទន្លេស្ងួតជាតំបន់ប្រវត្តិសាស្ត្រស្ថិតនៅប្រមាណ១០គីឡូម៉ែត្រពីទីប្រជុំជននៃផ្សារអូររាំងឪ ហើយតំបន់នេះមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានការឆ្លងកាត់ពីប្រជាពលរដ្ឋនៅស្រុកជិតខាងឡើយ ប៉ុន្តែបន្ទាប់ពីមានវត្តមានទេវតាឆ្នាំថ្មី នាព្រឹត្តិការណ៍សង្ក្រានប្រចាំឆ្នាំមក តំបន់ប្រវត្តិសាស្រ្តនេះ បានវិវត្តន៍ ខ្លួនទំនើបជាងមុន មានសួនឧទ្យានទន្លេស្ងួតសម្រាប់កុមារលេង កម្សាន្ត និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត ស្ទូចត្រី ពីព្រោះទេវតាបានជប់ទន្លេស្ងួតលែងជាទន្លេស្ងួតហួត ហែងនារដូវប្រាំងទៀតហើយឆាប់ៗ ខាងមុខនេះ ទន្លេស្ងួតនឹងមានទឹកពេញប្រៀប ដែលសម្បូរទៅដោយត្រី ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះផង និងភ្ញៀវទេសចរមកកម្សាន្តផង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើជូនចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ទន្លេស្ងួតនេះថា ដើម្បីធ្វើឱ្យសួនឧទ្យានទន្លេស្ងួត កាន់តែមានភាពទាក់ទាញពីអ្នកទេសចរ គឺមានតែការរួមចំណែកថែរក្សាការពារពីសិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងស្អាត គ្មានសំណល់ប្លាស្ទិក ហើយមិនត្រឹមតែស្អាតលើគោកទេ ក្នុងទឹកក៏ស្អាត អាកាសក៏ស្អាតដែរ។ លើសពីភាពស្អាតចេញពីចិត្តប្រកបដោយធម៌ ដែលជាអំណោយផលពីធម្មជាតិ និងជាស្នាមញញឹមដ៏ទាក់ទាញឱ្យភ្ញៀវទេសចរ មក លេងតំបន់យើង ហើយយើងអាចរកចំណូលបានពីភ្ញៀវទេសចរដោយសុចរិត ហើយភ្ញៀវទេសចរនឹងចូលរួមជួយផ្សព្វផ្សាយសួនឧទ្យានទន្លេស្ងួតរបស់យើង។ ពីពេលនេះទៅ លែងស្ងួតហួតហែង និងស្ងប់ស្ងាត់ទៀតហើយ ព្រោះយើងមានកន្លែងកម្សាន្ត មានផ្លូវរលោង […]
  • ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម ត្រូវបានដុតកម្ទេចចោល (បាត់ដំបង)៖ នាព្រឹកនៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថាសាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។ បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្រ្តីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម តាមនីតិវិធី។ ការដុតកម្ទេចនេះស្ថិតក្រោមការសម្របសម្រួលពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តនិងមានការចូលរួមពីមន្រ្តីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ។
  • ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ចំនួន ៨៣ឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់បានធ្វេីឱ្យខេត្តសៀមរាបទទួលបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់របៀបរយបានទូទាំងខេត្ត។ កត្តានេះបានធ្វេីឱ្យខេត្តទទួលបានការកោតសរសេីរពីរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ដែលបានវាយតម្លៃការអនុវត្តការងារ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៣ របស់ខេត្តសៀមរាបទទួលបានលទ្ធផលដូចខាងក្រោម : -ចំណាត់ថ្នាក់លេខ១ ទទួលបាន ៨៣ ឃុំសង្កាត់ កើន ១៦ ធៀបនឹងឆ្នាំ២០២២ – ចំណាត់ថ្នាក់លេខ២ ទទួលបាន ១៥ ឃុំ សង្កាត់ – ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២ឃុំ សង្កាត់។ ជាមួយនឹងលទ្ធផលល្អប្រសើរជាងឆ្នាំ២០២១ និង២០២២នេះ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្រ្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនៅមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសេីរដែលធ្វេីឱ្យខេត្តសៀមរាបទទួលបានលទ្ធផលល្អប្រសេីរគួរជាទីមោទក៕
  • សមត្ថកិច្ច បំភ្លឺករណីបុរសម្នាក់ចោទសមត្ថកិច្ចថា កែលេខម៉ាស៊ីនពិនិត្យជាតិអាល់កុល សមត្ថកិច្ចបំភ្លឺករណីបុរសម្នាក់ថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផលជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់៤០ម៉ឺនរៀល ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ ថា ក្រោយ មានការផ្សាយព័ត៌មានតាមបណ្តាញសង្គម នៅពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បុរសម្នាក់ថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង ០.៣៣ mg/L ផាកពិន័យប្រាក់ ៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅកាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថែមទាំងចោទប្រកាន់មន្រ្តីជំនាញអនុវត្តច្បាប់បានកែច្នៃម៉ាស៊ីនតេស្តជាតិស្រវឹង ដើម្បីផាកពិន័យយកប្រាក់គាត់។ នៅ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានកោះហៅអ្នកបើករថយន្តម៉ាក LEXUS RX330 ឈ្មោះ ខេង សុជាតិ ចូលមកសួរនាំនៅកន្លែងធ្វើការរបស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ។ សមត្ថកិច្ច បានពន្យល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងដោយម៉ាស៊ីននោះផលិតនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានដាក់ឱ្យប្រើប្រាស់តាមផ្លូវច្បាប់និងមានការត្រួតពិនិត្យបច្ចេកទេសស្តង់ដាត្រឹមត្រូវដោយ ទទួលស្គាល់តាមរបៀបរបបស្តង់ដាប្រតិបត្តិ ហៅកាត់ (SOP) ដោយមន្រ្តីអ្នកអនុវត្តច្បាប់នៅគោលដៅ មិនអាចកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះបានឡើយ៕
  • ខេត្តសៀមរាប អបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ នៅរសៀលថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត សៀមរាប រួមជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរ សុខាភិបាលខេត្ត បានរៀបចំពិធីអបអរសាទរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៣ និងដង្ហែពានជ័យលាភីនៅតាមដងវិថីនានា ក្នុងក្រុងសៀមរាប។ ពិធីនេះបានធ្វើឡើងនៅ សាលាគរុកោសល្យ និង វិក្រឹត្យការខេត្ត ក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត មន្តី្ររាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្សយ៉ាងច្រើនកុះករ។ ពិធីអបអរសាទរនេះ គឺដោយសារខេត្តសៀមរាប មានអង្គភាពដែលទទួលបានជ័យលាភីមានចំនួន ៤អង្គភាព ១.អនុវិទ្យា ល័យមិត្ត ភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា (ចំណាត់ថ្នាក់លេខ២ ) , ២.មណ្ឌលសុខភាព គោកចក (ចំណាត់ថ្នាក់លេខ ២) […]

ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា ថ្ងៃនេះគ្មានអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីនៅទេ ។ មកដល់ពេលនេះមានមនុស្សពីរនាក់ទៀតហើយដែលបានជាសះស្បើយគឺនៅខេត្តកែប


Apr ០១
១០:០៤:៣៨ ព្រឹក ២០២០
  ៨២៩ Views

 

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)