ថ្ងៃ សុក្រ ទី៣០ ខែ Apr ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រីករាយធ្វើដំណើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ 50% ពី Vietjet សម្រាប់ជើងហោះហើរ សៀមរាប និងហាណូយ (ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥) – បន្ទាប់ពីស្វាគមន៍បុណ្យចូលឆ្នាំថ្មី Vietjet ក៏នៅតែបន្តផ្តល់ជូនសំបុត្របញ្ចុះតម្លៃពិសេសដល់ភ្ញៀវធ្វើដំណើររហូតដល់ 50% រយៈពេលមួយសប្តាហ៍សម្រាប់គ្រប់ផ្លូវហោះហើរចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥។ ប្រូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅផ្សេងៗជាច្រើនទៀត។ ក្នុងអំឡុងពេលនៃការផ្តល់ជូនពិសេសរយៈពេល ៧ ថ្ងៃនេះ ខិត្តប័ណ្ណបញ្ចុះតម្លៃសំបុត្រ 50% សម្រាប់សំបុត្រ Eco-class (*) មានលេខកូដប្រូម៉ូសិន BIGSALE50 ដែលភ្ញៀវធ្វើដំណើរត្រូវប្រើនៅពេលកក់សំបុត្រធ្វើដំណើរតាមរយៈគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។ ការផ្តល់ជូននេះមាននៅទូទាំងបណ្តាញទាំងអស់របស់ Vietjet ជាមួយនឹងកាលបរិច្ឆេទធ្វើដំណើរដែលអាចបត់បែនបានចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីក ជាមួយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ី និងអូស្ត្រាលី […]
  • MoU ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជា គឺជាថ្នាលបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ទីស្តីការក្រសួងបរិស្ថាន៖ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជាបានប្រារព្ធេពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិ ក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ ដើម្បីសហការអនុវត្តលើការរៀបចំឧទ្យាននៃរាជបណ្ឌិតសភាកម្ពុជាទៅជាឧទ្យានអព្យាក្រឹតកាបូននាពេលឆាប់ៗខាងមុខនេះ ហើយក៏ជាការងារសាកល្បងរួមគ្នា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិរវាងក្រសួងបរិស្ថាន និងរាជបណ្ឌិតសភាកម្ពុជានៅថ្ងៃនេះ គឺមិនមែនមានតែក្នុងក្រដាស់ប៉ណ្ណោះទេ តែជាកិច្ចសហការ និងការស្វែងយល់កាន់តែស៊ីជម្រៅ ក្នុងការអនុវត្តលើនីតិវិធីដែលរាជបណ្ឌិតសភាមានភាពចន្លោះប្រហោង នោះគឺជាក្រមបរិស្ថានដែលជាច្បាប់ការពារលើធនធានធម្មជាតិក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹបខេត្តព្រះវិហារ របស់រាជបណ្ឌិតសភាកម្ពុជា ហើយការនេះមិនត្រឹមតែការពារក្នុងក្របខណ្ឌយើងប៉ុណ្ណោះទេ គឺជាការបន្សល់នូវកេរ្តិ៍មរតកធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈការប្រែក្លាយផ្នត់គំនិតប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វមកស្រឡាញ់ការពារភពផែនដីវិញ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការសាទរចំពោះវត្តមានរបស់រាជបណ្ឌិតសភាកម្ពុជា ក្នុងការរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាំកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ស្របតាមយុទ្ធសាស្ត្របញ្ចកោណក្នុងដំណាក់កាលទី១នេះ។ កិច្ចសហការអនុវត្ត គឺជាជំហានដ៏រឹងមាំ និងមានទម្ងន់សម្រាប់វិស័យបរិស្ថានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដែលជាបញ្ហាប្រឈមរបស់យើង ហើយឥតមានព្រំដែនកំណត់នោះឡើយ ជាក់ស្តែងដូចជាខ្យល់អាកាសនាពេលបច្ចុប្បន្ននេះដែរ ថ្វីបើស្ថានភាពខ្យល់នៅកម្ពុជាមានភាពប្រសើរជាងប្រទេសដទៃក្នុងតំបន់អាស៊ានតែកម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជាមួយមិត្តក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដទៃទៀតនៅលើសកលលោក។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាសាក្ខីកម្មនៃកម្លាំងសាមគ្គីបន្ថែមពីថ្នាលបណ្តុះទ្រឹស្តីទៅជាថ្នាលបណ្តុះការអនុវត្ត ដែលស្របតាមជំហានរបស់បរិស្ថាន គឺប្រែក្លាយពីការផ្សព្វផ្សាយ ការប្តេជ្ញាចិត្ត ទៅជាសកម្មភាពនៃការរអនុវត្តផ្ទាល់ ហើយបន្តការអនុវត្តឱ្យទៅជាទំលាប់ប្រចាំថ្ងៃ ដែលមានភាពស្អាត ភាពបៃតង […]
  • អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្រូវប្រាំងដែលកំពុងខ្វះ ខាតទឹក ជាង ៨០០ហិចតា នៅឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ដើម្បីធ្វើការអន្តរាគមន៍ជួយសង្គ្រោះ ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ជាង ៨១៧ហិចតា នៅភូមិដីស ឃុំស្ទឹងត្រង់ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ដើម្បីអោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត រកដំណោះស្រាយ ធ្វើការបូមទឹកសង្គ្រោះ បានទាន់ពេលវេលា ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែង នូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈម និងការខូច ខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពដែលមាននោះឡើយ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការ […]
  • អ្នកនាំពាក្យក្រសួងសាធារណៈការ÷ ចូលឆ្នាំខ្មែរខាងមុខនេះ លោកអ្នកចង់ជិះកាត់ពីកោះធំ ទៅលើកដែកលែងលំបាកទៀត ហើយ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានដោយដឹងថា ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល ដោយមិនចាំបាច់វាងទៅតាមផ្លូវផ្សេងណាទៀតឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមបន្តថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់ កុង ឃុំលើកដែក និងឃុំពាមរាំង បានស្ថាបនាជិតរួចរាល់ ។ សូមជម្រាបថា ខ្សែផ្លូវនេះជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តភ្ជាប់នៅក្នុងតំបន់ ដ៏ប្រទាក់ក្រឡា ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួស ជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ.៕
  • យុទ្ធនាការរបស់ក្រសួងបរិស្ថាន កំពុងជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមសម្អាត រៀបចំទីប្រជុំជន និងមូលដ្ឋាននៅក្នុងខេត្ត មណ្ឌលគិរី ឆ្ពោះទៅរកភាពស្អាត (មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន បានបន្តសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទីក្រុងសែនមនោរម្យ មានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគិរី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងតំណាងអង្គការ WWF ជាង៥០០នាក់។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមបន្តអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន «ថ្ងៃនេះ យើងមិនប្រើថង់ប្លាស្ទិក» «យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន» និង «យើងរួមកម្លាំងគ្នា ដើម្បីការពារបរិស្ថានកម្ពុជា» ដើម្បីសំអាតទីក្រុង ទីប្រជុំជន និងតាមផ្ទះភូមិឋាន ក្នុងខេត្ត មណ្ឌលគិរី ក៏ដូចកម្ពុជា បានស្អាត។ ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ ក៏បានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋល្អ សម្រាប់អនាគតប្រទេសជាតិ។ សម្រាប់ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបា លខេត្តមណ្ឌលគិរី បានថ្លែងស្វាគមន៍ ចំពោះការរៀបចំយុទ្ធនាការដើម្បីមណ្ឌលគិរី ស្អាតនាពេលនេះ។ […]
  • ក្រសួងបរិស្ថានសម្រេចផ្អាកដំណើរការផ្នែកផលិតកម្មក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ក្រោយរកឃើញលួចបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឆ្លងតាមរយៈនៃការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញក្រសួងបរិស្ថានមើលឃើញថា៖ ក្រុមហ៊ុននេះ ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការណ៍ EIA រួចរាល់ទេ ដោយស្ថិតក្នុងលក្ខណៈជាពង្រាងនៅឡើយ។ នៅក្នុងដំណើរការបោកគក់ រោងចក្រ មានម៉ាស៊ីនបោកគក់ចំនួន២៥គ្រឿង (ប្រភេទធុនធំ) ដោយបច្ចុប្បន្នដំណើរការបោកគក់តែចំនួន១៥គ្រឿងប៉ុណ្ណោះ ដោយចំនួន១០គ្រឿងទៀតតម្លើងពុំទាន់រួចរាល់ និងមានកម្មករធ្វើការចំនួន៩០នាក់ ដែលធ្វើការពីរវេន/ថ្ងៃ (វេនពេលថ្ងៃ និងយប់)។ ក្រុមហ៊ុន មានអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយរៀបចំបំពាក់បច្ចេកទេសសម្អាតតាមបែបលក្ខណៈជីវសាស្ត្រ-គីមីសាស្ត្រ។ […]
  • មុនដាច់ខែមករា រាជរដ្ឋាភិបាលសម្ដេចធិបតី ចម្រាញ់បានបេក្ខជនមានសមត្ថភាព៤០០នាក់ទៀត ឱ្យចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជា នាដើមឆ្នាំ២០២៥នេះ ពោលគឺនៅក្នុងខែមករា បន្ទាប់ពីបញ្ចប់ការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាសេនាធិការចម្រាញ់បានបេក្ខជនមានសមត្ថភាពចំនួន៤០០នាក់បន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដំណើរការប្រឡងជ្រើសរើសនេះ បានប្រព្រឹត្តទៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ត្រង់មុំធនធាន មនុស្ស និងស្មារតី នៃមរតកនយោបាយដឹកនាំកំណែទម្រង់នគរបាលជាតិ ដាក់ចេញដោយអតីតរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ទទួលដឹកនាំអនុវត្តដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយចម្រាញ់បានទាំងបេក្ខជនមានកាយ សម្បទាត្រូវស្តង់ដារ និងចំណេះដឹងជាមូលដ្ឋានយ៉ាងច្បាស់ លាស់។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោម បេក្ខជនទាំង ៤០០ នាក់នោះ បេក្ខជនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល លើជំនាញប្រតិបត្តិការកិច្ចការនគរបាល ភាសាអង់គ្លេសមាន២៥នាក់ ជំនាញសន្តិសុខ ជំនាញសណ្តាប់ធ្នាប់សារធារណៈ និងជំនាញស៊ើបអង្កេតព្រហ្មទណ្ឌមានចំនួន១៧៥នាក់ […]
  • CMAC ផ្អាកបោសសំអាតមីននៅខេត្តចំនួន៨ បណ្ដោះអាសន្ន ក្រោយអាម៉េរិកផ្អាកផ្ដល់ជំនួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានចេញសេចក្ដីជូនដំណឹងដល់អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តចំនួន៨ អំពីការផ្អាកកិច្ចប្រតិបត្តិការដោះមីនបណ្តោះ អាសន្នរយៈពេល៨៥ថ្ងៃ គិតពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥តទៅ ក្រោយសហរដ្ឋអាម៉េរិកផ្អាកផ្ដល់ជំនួយ។ ឯកឧត្តម ហេង រតនា បានឲ្យដឹងថា លោកមានសេចក្តីសោកស្តាយជូនដំណឹងដល់អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង មេត្តាជ្រាបថា កម្លាំងអង្គភាពសុីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលេីនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។ លោក បានបន្តថា ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភព លោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វេីការនៅប្រទេសកម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំអង្គភាពសុីម៉ាក់និងដៃគូអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ ដែលជំនួយរបស់រដ្ឋាភិបាលអាម៉េរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នេះ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពសុីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។ សូមជម្រាបថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកផ្តល់ជូនអង្គភាពសុីម៉ាក់តាមរយៈអង្គការដៃគូក្នុងរយៈពេល ៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន […]
  • ឡើងមាឃ ឬឡើងអ្នកតា ទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។ ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ ជាលក្ខណៈ រួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខ សប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម។ ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ ឯខ្លះទៀតពុំមាននោះឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់៕
  • មនុស្សទាំង៦៧នាក់ស្លាប់ ក្នុងឧប្បត្តិហេតុយន្តហោះបុកឧទ្ធម្ភាគចក្រ នៅសហរដ្ឋអាមេរិក មន្ត្រីជំនាញ អាមេរិក កាលពីថ្ងៃទី៣០ ខែមករាថា ឧប្បត្តិហេតុកណ្តាលអាកាសរវាងយន្តហោះដឹងអ្នក ដំណើរ American Airlines និងឧទ្ធម្ភាគចក្រយោធា បណ្តាលឲ្យមនុស្ស ទាំង៦៧នាក់ស្លាប់បាត់បង់ជីវិត។ នេះបើជាគ្រោះថ្នាក់ក្នុងវិស័យអាកាសចរណ៍ដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០១មក។ គិតរហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញសាក សព យ៉ាងហោចណាស់ចំនួន២៨នាក់ ក្នុងនោះក៏មានសាកសព ៣នាក់ ដែលជាអ្នកបញ្ជាឧទ្ធម្ភាគចក្រយោធាអាមេរិក និងត្រូវបានស្រង់ចេញពីទន្លេ Potomac។ ឧប្បត្តិហេតុនេះ កើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រយោធាហោះចូលគន្លងផ្លូវរបស់យន្តហោះដឹកអ្នកដំ ណើរ កាលពីយប់ថ្ងៃពុធ ចំពេលដែលយន្តហោះរៀបនឹងចុះចត នៅព្រលានយន្តហោះ Ronald Reagan។ យន្តហោះ American Airlines បានហោះចេញពីក្រុង Wichita នៃរដ្ឋ Kansas សំដៅមករដ្ឋធានីវ៉ាស៊ិនតោន ដោយមានអ្នកដំណើរសរុប ៦០នាក់ និងក្រុមអាកាសយានិក ៤នាក់។ ខណៈដែលឧទ្ធម្ភាគចក្រយោធា មានអ្នកបញ្ជាលើយន្តហោះ ៣នាក់ ជាទាហានអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង ប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានថា គ្រោះថ្នាក់ធ្លាក់យន្ត […]
  • ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបានប្រមាណ ៥២% ហើយ ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបានប្រមាណ៥២% ហើយ។ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ។ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី៣១ មករា ២០២៥ នេះថា៖ គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតទាំងមូលសម្រេចបានប្រមាណ ៥២%ហើយ។ចំពោះស្ពានដែលមានទិសដៅពីមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះនិងសសរ ស្ពានរួចរាល់ហើយ។បច្ចុប្បន្នកំពុងតែដំឡើងធ្នឹមបេតុងបានប្រមាណជាង៦០% (៤ប្រលោះ/៧ប្រលោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមិនាខាងមុខនេះ។ ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)បានសាងសង់គ្រឹះនិងសសររួចហើយ។ ឯការដំឡើងធ្នឹមនឹងរៀបចំចាប់ពីខែមេសាខាងមុខនេះ។ លោកស្រីដោ សម្ផស្ស បានបញ្ជាក់ផងដែរថា៖ ចំពោះការសាង សង់ដំឡើងធ្នឹមស្ពាននេះនឹងមានបិទចរាចរណ៍ រវាងមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រលានសម្តេចតេជោនិងផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន)ម្តងម្កាល ដោយសារការដ្ឋានត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារអោយបានទាន់ផែនការ។ ដូចនេះសូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំនេះមេត្តាយោកយល់និងអធ្យាស្រ័យ។ ស្ពានអាកាសភ្លោះនេះ […]
  • សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត អាស៊ែបៃហ្សង់ មកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាល បន្ថែមទៀត សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហ កម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។ សម្ដេចរដ្ឋសភា ធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែ ស្វាយ គ្រាប់ស្វាយចន្ទី […]
  • កម្ពុជាដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះជាការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់ គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត […]
  • កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។ […]
  • ចំណុចមួយចំនួនដែលលោកអ្នកត្រូវដឹង មុននឹងចង់ចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មាត្រា៦ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលប្រកាសឱ្យប្រើនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ” និងមាត្រា៩ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលមិនបានចុះបញ្ជី មិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។” ដូច្នេះ ដើម្បីអាចធ្វើសកម្មភាពបានដោយស្របច្បាប់ លោកអ្នកអាចស្វែងយល់អំពីនិយមន័យ បែបបទ និងនីតិវិធី នៃការចុះបញ្ជី ដូចខាងក្រោម៖ សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាព ដែលត្រូវបង្កើតឡើងក្រោមច្បាប់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍សមាជិករបស់ខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ចំណែកឯ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកសំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គលក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីប្រយោជន៍សាធារណៈដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ដើម្បីអាចបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មាត្រា៥នៃច្បាប់ដដែលបានកំណត់ថា សមាគមតម្រូវឱ្យមានសមាជិកស្ថាបនិកយ៉ាងតិច៣រូបដែលមានអាយុគ្រប់១៨ឆ្នាំឡើងទៅ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតម្រូវឱ្យមានសមាជិកស្ថាបនិកមានសញ្ជាតិខ្មែរចំនួនយ៉ាងតិច៣រូប ដែលម្នាក់ៗមានអាយុគ្រប់១៨ឆ្នាំឡើងទៅដូចគ្នា។ គួរបញ្ជាក់ថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវតែមានប្រធានជាជនជាតិខ្មែរ។ បន្ទាប់ពីបានបង្កើតរួច តំណាងស្ថាបនិកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយបំពេញនូវសំណុំលិខិតដូចជា៖ ១-ពាក្យសុំចុះបញ្ជីចំនួនពីរច្បាប់ ២-លិខិតបញ្ជាក់អាសយដ្ឋាន នៃទីស្នាក់ការកណ្តាលពីមេឃុំ ឬចៅសង្កាត់ ចំនួនមួយច្បាប់ ៣-ជីវប្រវត្តិស្ថាបនិកម្នាក់ៗចំនួនពីរច្បាប់ និង៤-លក្ខន្តិកៈចុះហត្ថលេខាដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួនពីរច្បាប់។ ជាមួយគ្នានេះដែរ […]

ប្រទេសថៃ៖ស្ត្រីជនជាតិថៃម្នាក់ត្រូវចាប់ខ្លួនព្រោះបដិសេធមិនពាក់ម៉ាសនិងស្តោះទឹកមាត់ដាក់បុគ្គលិក សុខាភិបាល


Apr ០៤
០៤:០៤:១១ ល្ងាច ២០២០
  ១៥២៦ Views

ស្ត្រីជនជាតិថៃម្នាក់បានស្ដោះទឹកមាត់ដាក់បុគ្គលិកសុខាភិបាល នៅស្ថានីយរថភ្លើងណងស៊ុន នៅព្រឹកថ្ងៃសុក្រទី៣ មេសា ពេលមន្ត្រីសុខាភិបាលបានព្យាយាមផ្ដល់ម៉ាសដល់គាត់នៅលើរថភ្លើងក្នុងតំបន់ តែគាត់មិនព្រម ថែមទាំងបានស្ដោះទឹកមាត់លើ ដែលបង្កឱ្យមានការភ័យខ្លាចនិងការភ័យស្លន់ស្លោក្នុងចំណោមអ្នកដំណើរនិងអ្នកស្រុក។

ប្រធានស្ថានីយរថភ្លើង Non Sung លោក Thaworn Khamchunphon បាននិយាយថា ស្រ្តីរូបនោះមើលទៅហាក់ដូចជាឈឺ ហើយមិនបានពាក់ម៉ាស់បិទមុខ ដែលធ្វើឱ្យអ្នកដំណើរមួយចំនួនជឿថាគាត់អាចចំលងវីរុសនេះទៅកាន់ពួកគេ។

ឃើញសភាពការណ៍មិនស្រួលលោកកបានកោះហៅបុគ្គលិក មកពីមន្ទីរពេទ្យ Non Sung ដែលមានឈុតការពារមួយតួខ្លួនចំនួន ៣ នាក់ ឲ្យចូលក្នុងរថភ្លើងដែលស្ត្រីនោះកំពុងអង្គុយ។

បុគ្គលិកម្នាក់បានប្រគល់ម៉ាសឱ្យគាត់ ហើយប្រាប់គាត់ឱ្យទៅប៉ុស្តិ៍ត្រួតពិនិត្យវីរុស Covid-19នៅស្ថានីយរថភ្លើង ប៉ុន្តែគាត់បានបដិសេធនិងស្រែកដាក់ពួកគេ។

បន្ទាប់មកគាត់ក៏បានស្ដោះទឹកមាត់ដាក់បុគ្គលិកសុខាភិបាល។ ប្រការនេះបានជំរុញឱ្យបុគ្គលិកមន្ទីរពេទ្យដាក់ខ្នោះគាត់ ហើយដឹកគាត់ចេញពីរថភ្លើងដើម្បីពិនិត្យសីតុណ្ហភាពរាងកាយ។

សីតុណ្ហភាពរបស់គាត់ត្រូវបានគេវាស់ឃើញថា ៣៧.៩ អង្សាសេ ហើយគាត់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Non Sung ដើម្បីពិនិត្យបន្តទៀត ក្នុងករណីគាត់ពិតជាមាន Covid-19 មែន ។


ក្រោយមកប្រធានស្ថានីយរថភ្លើងបានអំពាវនាវឱ្យក្រុមជួយសង្គ្រោះបាញ់ថ្នាំសម្លាប់មេរោគនៅស្ថានីយ និងនៅតាមទូរថភ្លើងទាំងអស់។ គាត់ត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃ ដែលជាផ្នែកមួយនៃវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។


គួររំលឹកថា ប្រទេសថៃបានរាយការណ៍ថា មានអ្នកឆ្លងសរុប ១៩៧៨ នាក់ អ្នកស្លាប់ ១៩ នាក់ និងអ្នកជាសះស្បើយ ៦១២ នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ៕

ចែករំលែកបន្ត

ការភ័យខ្លាចមេរោគកូរ៉ូណា នាំឲ្យមានការធ្វើកុបកម្មនៅក្នុងពន្ធនាគារប្រទេសថៃ។


មីនា ៣១
០២:០៣:៣៨ ល្ងាច ២០២០
  ១៤៥៤ Views
ចែករំលែកបន្ត

អូស្ត្រាលី ត្រៀមធ្វើតេស្ដ ទ្រង់ទ្រាយធំលើវ៉ាក់សាំងប្រឆាំងជម្ងឺរបេងដើម្បីឲ្យដឹងថា វាអាចទប់ ទល់នឹងជម្ងឺ COVID-19 បានឬទេ


មីនា ២៩
១០:០៣:១៦ ព្រឹក ២០២០
  ៣១៤៦ Views

ក្រុមអ្នកប្រាជ្ញផ្នែកស្រាវជ្រាវជម្ងឺឆ្លងរបស់ប្រទេសអូស្ត្រាលី បាននិងកំពុងរៀបចំការធ្វើតេស្ដ
ទ្រង់ទ្រាយធំមួយលើក្រុមមនុស្ស ដើម្បីពិនិត្យថា តើវ៉ាក់សាំងដែលគេប្រើប្រាស់អស់រយៈពេល
រាប់ទសវត្សរ៍មកនេះ ដើម្បីបង្ការ និងប្រឆាំងមេរោគជម្ងឺរបេង(BT)ឈ្មោះ BCG អាចការពារបុគ្គលិកសុខាភិបាល ពីជម្ងឺឆ្លងរាតត្បាតសកលCOVID-19 បានឬទេ។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA កាលពីព្រឹកថ្ងៃសុក្រទី២៧ មីនា ឆ្នាំ២០២០ ម្សិលម៉ិញនេះ។
បើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រនេះ ដោយក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី មកពីវិទ្យាស្ថានស្រាវជ្រាវកុមារមើដុក (Murdoch Children) មានមូលដ្នានក្នុងទីក្រុង មែលប៊ន (Melbourne) ការធ្វើតេស្តសាកល្បងលើវ៉ាក់សាំង BCG នឹងត្រូវអនុវត្តជាមួយបុគ្គលិកសុខាភិបាល ៤.០០០នាក់តាមមន្ទីរពេទ្យជាច្រើន នៅក្នុងប្រទេសអូស្ត្រាលី ក្នុងគោលបំណងកំណត់ថា តើវ៉ាក់សាំងនេះអាចប្រយុទ្ធប្រឆាំង ឬកាត់បន្ថយរោគសញ្ញា COVID-19 បានដែរឬក៏យ៉ាងណា។
សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «BCG ត្រូវបានគេអភិវឌ្ឍដោយវត្ថុបំណងដើម ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ-ជំងឺរបេង ហើយវានៅតែបន្តជួយដល់ទារក ១៣០លាននាក់ជារៀងរាល់ឆ្នាំ ក្នុងវត្ថុបំណងដូចគ្នានេះ ព្រោះវ៉ាក់សាំង BCG ក៏មានសមត្ថភាពបង្កើន និងជំរុញប្រព័ន្ធភាពសាំជួរមុខរបស់មនុស្សផងដែរ ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងមេរោគ… ដូច្នេះយើងសង្ឃឹមថា យើងអាចនឹងបានឃើញវ៉ាក់សាំងនេះ ជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺ COVID-19 នៅក្នុងខ្លួនបុគ្គលិកសុខាភិបាល ដែលទទួលការចាក់វ៉ាក់ BCG ជាតេស្តសាកល្បង»។
គួរជម្រាបថា បើតាមក្រុមអ្នកវិទ្យាសា្រវជ្រាវអូស្ត្រាលី បុគ្គលិកសុខាភិបាល ៤.០០០នាក់ នឹងចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំង BCG ក្នុងរយៈពេលច្រើនសប្ដាហ៍ ក្រោមនីតិវិធីតាមដានស្ថានការណ៍ដ៏រហ័ស ដែលទទួលបានការអនុញ្ញាតពីរដ្ឋ និងអាជ្ញាធរសុខាភិបាលសហព័ន្ធ
ខណៈការធ្វើតេស្ដស្រដៀងគ្នានេះ ក៏កំពុងដំណើរការផងដែរ នៅប្រទេសមួយចំនួន ដូចជានៅ ហូឡង់ អាល្លឺម៉ង់ និងចក្រភពអង់គ្លេសជាដើម៕

ចែករំលែកបន្ត

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតុឡាវបានធ្វើសេចក្ដីជូនដំណឹងចំពោះប្រជាពលរដ្ឋកម្ពុជា និងនិស្សិតកម្ពុជាពីការផ្អាកមិនឲ្យចូលមកប្រទេសឡាវរបស់រដ្ឋាភិបាលឡាវរយៈពេល៣០ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលវីរុសCovid-19 នៅក្នុងប្រទេសនេះ។សេចក្ដីជូនដំណឹងមានខ្លឹមសារថា៖


មីនា ២០
០២:០៣:៤៥ ល្ងាច ២០២០
  ១៥៦៨ Views
ចែករំលែកបន្ត

នាយករដ្ឋមន្រ្តីឡាវ ប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសទាំងអស់៣០ថ្ងៃ និងបិទសាលារៀនគ្រប់កម្រិត ដើម្បីទប់ស្កាត់ COVID-19


មីនា ១៩
០២:០៣:៥៦ ល្ងាច ២០២០
  ១៩៩៦ Views

វៀងច័ន្ទ)៖ នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) បានប្រកាសឲ្យផ្អាកផ្តល់ទិដ្ឋាការ ដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ និងបានបញ្ជាឲ្យបិទគ្រឹះស្ថានអប់រំ គ្រប់កម្រិតទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដែលចេញផ្សាយព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា៖ក្នុងកិច្ចប្រជុំប្រចាំខែនៃគណៈរដ្ឋមន្ត្រីឡាវ ដែលបានប្រព្រឹត្តិទៅកាលពីម្សិលម៉ិញនេះឯ.ឧនាយករដ្ឋមន្រ្តីឡាវបានលើកឡើងថា រាល់ទិដ្ឋាការបរទេសទាំងអស់ត្រូវបានផ្អាកមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ សម្រាប់អ្នកដែលមានទិដ្ឋាការចូលរួចហើយ ត្រូវនាំមកជាមួយនូវលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការធ្វើដំណើរជាចាំបាច់។


ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានបញ្ជាឲ្យបិទ គ្រឹះស្ថានអប់រំគ្រប់កម្រិតទាំងអស់ ដោយគិតចាប់ពីសាលាមត្តេយ្យ រហូតដល់សាកលវិទ្យាល័យ ដើម្បីជាវិធានការការពារទុកជាមុន កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺ COVID-19។


គួរជម្រាបថា រហូតមកដល់ពេលនេះ ប្រទេសឡាវមិនទាន់មានសេចក្តីរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ទេ៕

ចែករំលែកបន្ត

វីរុសកូវីដ១៩ ប៉ះពាល់សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៏ អាចរហូត​ជាង​១៥​​ម៉ឺន​លានដុល្លារអាមេរិក


មីនា ១៦
០៨:០៣:៣៨ ល្ងាច ២០២០
  ១៩៩៣ Views

បើតាមការចុះផ្សាយរបស់ Reportingasean បានឲ្យដឹងថា វីរុស​កូវីដ១៩ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៏យ៉ាងច្រើន។

តាមការប៉ាន់ស្មាន ប្រទេសអាស៊ាន នឹងខាតបង់សេដ្ឋកិច្ចរហូត១៥ម៉ឺន៦ពាន់លានដុល្លារអាមេរិក។

វិស័យដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត គឺផ្នែកកសិកម្ម និងរ៉ែ និងថាមពល ពិសេសវិស័យសេវានានា ដែលបំរើដល់វិស័យទេសចរណ៏ ដូចជាសណ្ឋា​គារ ភោជនីយ៏ដ្ឋាន និងផ្នែកផ្សេងទៀត។

ដោយឡែកផ្នែកដឹកជញ្ជូនវិញ ក៏រងផលប៉ះពាល់ផងដែរ។ បើតាមប្រមុខការទូតកម្ពុជា រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបពិភាក្សាគ្នា ដើម្បីសិក្សាពីលទ្ធភាពរៀបចំកិច្ចប្រជុំកំពូល មេដឹកនាំអាស៊ាន តាមវីដេអូខនហ្វើរេន របៀបវារៈសំខាន់គឺការទប់ស្កាត់នៃ វីរុសកូវីដ១៩៕

ចែករំលែកបន្ត

តាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានកំពុងពិភាក្សា អំពីលទ្ធភាពក្នុងការរៀបចំកិច្ច ប្រជុំមេដឹកនាំកំពូលអាស៊ាន តាមរយៈវីដេអូខនហ្វើរេនហើយរបៀបវារ:សំខាន់គឺជុំវិញវិធានការទប់ស្កាត់វីរុស Covid-19


មីនា ១៦
០៨:០៣:៤២ ព្រឹក ២០២០
  ១៥៤៤ Views

តាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានកំពុងពិភាក្សា អំពីលទ្ធភាពក្នុងការរៀបចំកិច្ច ប្រជុំមេដឹកនាំកំពូលអាស៊ាន តាមរយៈវីដេអូខនហ្វើរេនហើយរបៀបវារ:សំខាន់គឺជុំវិញវិធានការទប់ស្កាត់វីរុស Covid-19

 

 

ចែករំលែកបន្ត

រដ្ឋាភិបាលសឹង្ហបូរីបានចេញវិធានការថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស ឬកូវីដ១៩ ដោយ តម្រូវឲ្យពលរដ្ឋសឹង្ហបូរីពន្យារការធ្វើដំណើរចេញក្រៅប្រទេសរយៈពេល៣០ថ្ងៃប្រសិនបើមិនមានការចាំបាច់


មីនា ១៥
១១:០៣:៤៨ ល្ងាច ២០២០
  ១២១៤ Views

ម្យ៉ាងទៀត ចាប់ពីថ្ងៃច័ន្ទទី១៦ មីនា ២០២០ស្អែកនេះ,រាល់អ្នកដំណើរឬអ្នកទេសចរណ៍ ដែលចូលមកពីបណ្ដាប្រទេសអាស៊ាន(លើកលែងប្រទេសម៉ាឡេស៊ី),ជប៉ុន,ស្វីសឬសហរដ្ឋអាមេរិករយៈ១៤ថ្ងៃចុងក្រោយនេះ ត្រូវអនុវត្តការឃាត់ទុកឲ្យនៅដោយឡែករយៈពេល១៤ថ្ងៃ issued a 14-day stay-home notice (SHN)ទាំងអស់ ៕

 

ចែករំលែកបន្ត

មហាសេដ្ឋីចិនលោក Jack Ma ប្រកាសថា នឹងបរិច្ចាគម៉ាស់១លាន និងឧបករណ៍ធ្វើ តេស្តិ៍រកមេរោគកូវីដ១៩ ចំនួន៥០០.០០០ កញ្ចប់ ទៅឲ្យសហរដ្ឋអាមេរិក


មីនា ១៥
១០:០៣:៣៧ ល្ងាច ២០២០
  ១៨៥៧ Views

មហាសេដ្ឋីចិន លោក Jack Ma បានសរសេរក្នុងTwitter របស់លោកឲ្យដឹងថា លោកនឹងបរិច្ចាគឧបករណ៍ធ្វើតេស្តិ៍មេរោគឆ្លងចំនួន ៥០០,០០០ និងរបាំងមុខចំនួន ១ លានដល់សហរដ្ឋអាមេរិក។ អំណោយទាំងនេះបានត្រៀមរួចរាល់ហើយ។

លោក Jack Ma បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដកស្រង់បទពិសោធន៍ពីប្រទេសរបស់ខ្ញុំ និងការប្រើឧបករណ៍ការពារផ្ទាល់ខ្លួនត្រឹមត្រូវតាមអ្នកជំនាញវេជ្ជសាស្រ្ត យើងសង្ឃឹមថាអំណោយរបស់យើង អាចជួយប្រជាជនអាមេរិកប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះបាន»។

ការផ្តល់ជូនរបស់លោក Jack Ma បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសអាសន្នពីការឆ្លងរីករាលដាលវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក។


យោងតាមការផ្សាយលើ Weibo បានអោយដឹងថាលោក Jack Ma បានបរិច្ចាគម៉ាស់ចំនួន១លានដល់ប្រទេសជប៉ុន គិតត្រឹមថ្ងៃទី២ ខែមីនា និងបានបញ្ជូនម៉ាស់ចំនួន១លានទៅអ៊ីរ៉ង់គិតត្រឹមថ្ងៃទី៦ខែមីនា។

នៅថ្ងៃទី១១ ខែមីនា គាត់បានសរសេរថា ម៉ាស់ចំនួន១,៨លាន និងឧបករណ៍ធ្វើតេស្ត៍បានបញ្ជូនទៅដល់ប្រទេសបែលហ្ស៊ិកនៅសប្តាហ៍នេះ។

គាត់គ្រោងបរិច្ចាគដូចគ្នាទៅប្រទេស អ៊ីតាលី និង អេស្បាញ ជាប្រទេសពីរទៀត ដែលរងគ្រោះដោយវីរុសកូវីដ១៩នេះផងដែរ៕

 

ចែករំលែកបន្ត

អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ យោធាអាមេរិកប្រហែលអាចជាអ្នកនាំយកមេរោគ Covid-19 មកកាន់ទីក្រុងវូហាន


មីនា ១៤
០៨:០៣:១២ ល្ងាច ២០២០
  ១៦៣០ Views

ទីភ្នាក់ងារសារព័ត៌មាន South China Mornig Post នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានដក ស្រង់សម្តី លោកZhao Lijaing អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនថា យោធាអាមេរិកប្រហែលអាចជាអ្នកនាំយកមេរោគ Covid-19 ទៅកាន់ទីក្រុងវូហានប្រទេសចិន ដែលជាតំបន់ផ្ទុះឡើងដំបូងនៃជំងឺដ៏កាចសាហាវនេះ។

លោក Zhao បានសរសេរសារនៅលើ Twitter ផ្ទាល់ខ្លួន ធ្វើការចោទប្រកាន់ ដោយផ្សារភ្ជាប់ទៅនឹងការចូលរួមរបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងការប្រកួតកីឡាយោធាពិភពលោក ដែលបានប្រារព្ធធ្វើនៅទីក្រុងវូហាន កាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ ដែលមានការចូលរួមជាង ១០០ ប្រទេស ៕ (ប្រភពពីទីភ្នាក់ងារសារព័ត៌មាន South China Mornig Post)

ចែករំលែកបន្ត

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគោរពជូនសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ស្ដីពីការលើកកិច្ចប្រជុំកំពូលCLMVលើកទី១០ កិច្ចប្រជុំកំពូលCLVលើកទី១១ និងទស្សនៈកិច្ចផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសឡាវទៅពេលក្រោយ


មីនា ១៤
០៧:០៣:២៧ ល្ងាច ២០២០
  ២៩៣៣ Views

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
បានគោរពជូនសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ស្ដីពីការលើកកិច្ចប្រជុំកំពូលCLMVលើកទី១០ កិច្ចប្រជុំកំពូលCLVលើកទី១១ និងទស្សនៈកិច្ចផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសឡាវទៅពេលក្រោយ។

លិខិតរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជូនសម្ដេចតេជោថា ភាគីឡាវជាម្ចាស់ផ្ទះទើបតែផ្ដល់ព័ត៌មានក្រៅ
ផ្លូវការចំណែកលិខិតជាផ្លូវការនឹងផ្ដល់ជូនតាមក្រោយ៕

ចែករំលែកបន្ត

«អគ្គរាជទូតកម្ពុជាជូនដំណឹងពីការពន្យាពេលកិច្ចប្រជុំចំនួន៤ នៅឡាវ ដោយសារ Covid-19»


មីនា ១៤
០៧:០៣:២៧ ល្ងាច ២០២០
  ១៣៥៥ Views

យោងតាមលិខិតរបស់ស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវដែលបានផ្ញើរជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេសកាលពីថ្ងៃទី១៣ ខែមីនាបានឲ្យដឹងថា រដ្ឋាភិបាលឡាវ សម្រេចពន្យារពេលនៃកិច្ចប្រជុំ 3th MLC Leaders’ Meeting, 9th ACMECS, 10th CLMV Summit និង 11th CLV Summit នៅទីក្រុងវៀងចន្ទ។

ក្នុងលិខិតដដែលនេះ បានលើកឡើង ថារដ្ឋាភិបាលឡាវ មានការសោកស្តាយដោយបានសំរេចពន្យារពេលនៃកិច្ចប្រជុំទាំង៤ ដែលគ្រោងរៀបចំធ្វើពីថ្ងៃទី២៥ ដល់២៧ ខែមីនា ឆ្នាំ២០២០ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ទៅរៀបចំធ្វើនៅពេលក្រោយវិញអាស្រ័យដោយមានការរីករាលដាលធ្ងន់ធ្ងរនៃជំងឺ Covid-19 នៅក្នុងតំបន់និងពិភពលោក៕

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)