ថ្ងៃ ច័ន្ទ ទី២៩ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • បាក់ទំនប់ទឹក នៅប្រទេសកេនយ៉ា ផ្តាច់ជីវិតមនុស្ស ៣៥នាក់ មនុស្សចំនួន៣៥នាក់ ត្រូវបាត់បង់ជីវិត ខណៈរាប់សិបនាក់ទៀតរកមិនទាន់ឃើញ ក្នុងហេតុការណ៍បាក់ទំនប់ទឹកនៅតំបន់ Nakuru ភាគខាងត្បូងប្រទេសកេនយ៉ា។ ប្រទេសកេនយ៉ា បានរងគ្រោះដោយសារតែភ្លៀងធ្លាក់ឥតឈប់ បង្កជាទឹកជំនន់ភ្លាមៗ ដោយសារទឹកឡើងលើសកម្រិត ទើបធ្វើឲ្យទំនប់ទប់លែងជាប់ និងបានបាក់ពន្លិចផ្ទះសម្បែងរបស់ប្រជាជន។ ក្រោយហេតុ ការណ៍ ក្រុមជួយសង្គ្រោះបានជីកកកាយតាមដីភក់ និងកម្ទេចកម្ទី ក្នុងក្តីសង្ឃឹមរកឃើញអ្នកនៅរស់រានមានជីវិត ប៉ុន្តែអភិបាលប្រចាំតំបន់ បានព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើង លើសនេះច្រើនទៀត។ ហេតុការណ៍នេះកើតឡើង ស្របពេលទឹកជំនន់ បានជន់លិចតំបន់ដ៏ធំនៃប្រទេសកេនយ៉ា ដោយសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និងបង្ខំឲ្យអ្នកស្រុករាប់ពាន់នាក់ ចាកចេញពីផ្ទះសម្បែងចាប់តាំងពីខែមីនាមក។ នៅថ្ងៃចន្ទ សមាគមកាកបាទក្រហមកេនយ៉ាប្រកាសថា មនុស្សមួយចំនួនត្រូវបញ្ជូនទៅមណ្ឌលសុខភាពនៅតំបន់ Mai Mahiu ដោយសារតែទឹកជំនន់ភ្លាមៗ បង្កផលប៉ះពាល់ដល់ភូមិ Kamuchiri។សូមបញ្ជាក់ ប្រទេសកេនយ៉ា តែងជួបប្រទះភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីពាក់កណ្តាលខែមីនាទៅ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតីកាលពីសប្តាហ៍មុន បានបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ។ លោក Jagan Chapagain អគ្គលេខាធិការនិងជានាយកប្រតិបត្តិសហព័ន្ធកាកបាទក្រហមអន្តរជាតិ បាននិយាយនៅលើបណ្តាញសង្គម X ថា ប្រទេសកេនយ៉ា កំពុងប្រឈមមុខនឹងវិបត្តិទឹកជំនន់កាន់តែអាក្រក់ទៅៗ ដោយសារឥទ្ធិពល El Niño។ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ បាតុភូតនេះ បានបង្កឲ្យមានទឹកជំនន់ដ៏សាហាវ ដែលផ្តាច់ជីវិតមនុស្សជាងមួយរយនាក់ […]
  • សីតុណ្ហភាពឡើងដល់កំពូល ៥៣អង្សាសេនៅហ្វីលីពីន សារព័ត៌មាន ABS-CBN បានរាយការណ៍នៅថ្ងៃចន្ទទី២៩ ខែមេសាថា ទីក្រុង Iba ក្នុងខេត្ត Zambales នៃប្រទេសហ្វីលីពីន បានជួបប្រទះនឹងថ្ងៃក្តៅបំផុត ដោយសីតុណ្ហភាពហក់ឡើងដល់កម្រិតកំពូល ៥៣ អង្សាសេ។ យោងតាមការិយាល័យអាកាសធាតុ PAGASA, សីតុណ្ហភាពនៅ Iba បានហក់ឡើងយ៉ាងឆាប់រហ័សត្បិតអី បីបួនថ្ងៃមុននេះ គេវាស់វែងឃើញថា សីតុណ្ហភាពនៅទីនោះ ឈរត្រឹម៤២ទៅ៤៣អង្សាសេប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានោះដែរ PAGASA បានប្រកាសដាក់តំបន់ចំនួន៣៦ ក្នុងបញ្ជីគ្រោះថ្នាក់ព្រោះថា កម្តៅកំពុងបង្កទុក្ខវេទនានៅទីនោះ។ ហ្វីលីពីនព្រួយបារម្ភខ្លាំងគឺថា កម្តៅអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម កង្វះទឹកស្អាតនិងថាមពល ព្រមទាំងបង្កទុក្ខលំបាកដល់សិស្សនិស្សិតផងដែរ។សាលារៀនជាច្រើនត្រូវបានប្រកាសបិទទ្វារ ប៉ុន្តែតម្រូវឲ្យសិស្សរៀនតាមអនឡាញវិញ ព្រោះតែមន្ត្រីគិតគូរពីសុខទុក្ខរបស់សិស្ស ខណៈដែលរលកកម្តៅត្រូវគេព្យាករថា នឹងបន្តវាយប្រហារប្រទេសនេះ រហូតដល់ចុងខែឧសភាឯណោះ។ ទិន្នន័យរបស់ក្រសួងអប់រំបង្ហាញថា សាលា រៀនរាប់ពាន់ ត្រូវផ្អាកដោយសារកម្តៅ ជាហេតុប៉ះពាល់ដល់សិស្សជាង ៣.៦លាននាក់។ រម្លឹកទៅកាលពីឆ្នាំមុន សីតុណ្ហភាពសកល បានកើនឡើងខ្ពស់បំផុត ហើយទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រ ជាជាតិ និយាយថា តំបន់អាស៊ី កំពុងឡើងកម្តៅក្នុងល្បឿនយ៉ាងលឿន ជាពិសេសប្រទេសហ្វីលីពីននេះតែម្តង៕
  • សម្ដេចតេជោជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារអាម៉េរិក នៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-តួកគី នឹងអាចសម្រេចបាននាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារអាម៉េរិក នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគី) នឹងអាចសម្រេចបាននាពេលខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសា សន៍សម្ដែងនូវការជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារអាម៉េរិក នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគី) នឹងអាចសម្រេចបាននាពេលខាងមុខ។ នេះបើតាមផលទ្ធផលនៃជំនួបសម្ដេចជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណា ចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ លោកជំទាវឯកគ្គរដ្ឋទូតតួកគី បានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះមានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ ទំនាក់ ទំនងកាន់តែច្រើនឡើង រវាងប្រជាជន និងប្រជាជន។ លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន […]
  • បទវិភាគ÷ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។ គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។ ផលប្រយោជន៍ដ៏មហិមានេះហើយដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីផ្តល់ការគាំទ្រដោយឥតរារែកដល់គម្រោងព្រែកជីកនេះ។ ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះត្រូវបង់ថ្លៃយ៉ាងខ្ពស់ហួសពីការស្មាននោះគឺការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី ខណៈដែលសកម្មជននិងអ្នកគាំទ្ររបស់ខ្លួនបានដើរចេញជាបន្តបន្ទាប់។ សរុបមកវិញ ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង។ ផ្ទុយទៅវិញ ចលនាជាតិនេះកំពុងដាក់ឱ្យអ្នកនយោបាយប្រឆាំងជ្រុលនិយមក្នុងសភាពឯកោកាន់តែខ្លាំងលើសពេលណាៗទាំងអស់។ នេះជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុលនិយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ហើយ៕
  • ការងារដំឡើងគ្រឹះថ្មីរបស់ប្រាសាទជម បានសម្រេច៨០ភាគរយហើយ ការងារដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបានសម្រេច៨០ ភាគរយហើយ ដោយក្នុងនោះបានជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិស។ ការដំ ឡើងគ្រឹះថ្មីរបស់ប្រាសាទជម ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) ដោយអនុវត្តតាមបច្ចេកទេសអាណាស្ទីឡូសឱ្យមានភាពប្រសើរឡើង វិញ។ ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្តគម្រោងជួសជុលប្រាសាទជម លោក EO JINKYU បានឱ្យដឹងថា នេះគឺជាដំណាក់កាលនៃការត្រូវពង្រឹងគ្រឹះនៃប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់របស់ប្រាសាទឡើងវិញជាមុនសិន បន្ទាប់មក ទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះ។ ក្នុងការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណាដែលមានថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹង មាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែ សម្រាប់កន្លែងដែលមានថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយថ្មបាយក្រៀមថ្មី។ លោក EO JINKYU បានបន្តថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ដូចជា ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញដែលដូនតាបានយកពីប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើមនៃថ្មជាដើម។ ទោះជាយ៉ាងណាក្តី ក្នុងរយៈ ពេល៧ខែចុងក្រោយនេះ ក្រុមការងារបានខិតខំប្រឹង ប្រែងដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន៨០ភាគរយ ជួសជុលថ្មដែលខូចគុណ ភាព […]
  • សម្តេចមហាបវរធិបតី អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ «ទិវាពលកម្មអន្តរជាតិ ១ឧសភា» ខួបអនុស្សាវរីយ៍លើកទី១៣៨ ឆ្នាំ២០២៤ ការរៀបចំពិធីអបអរសាទរ «ទិវាពលកម្មអន្តរជាតិ១ឧសភា» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ។ សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានា រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ «ទិវាពលកម្មអន្តរជាតិ១ឧសភា» មានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត ។ ជាមួយគ្នានេះ រាជរដ្ឋាបាលបានបន្តដាក់ចេញនូវអនុសាសន៍ស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” និងបានបញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣ -២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់បញ្ចូលយុទ្ធនាការនេះ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដើម្បីប្រែក្លាយអនុសាសន៍នេះឱ្យទៅជាការអនុវត្តជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព និងបង្កើតបានវប្បធម៌អនុលោមភាពតាមច្បាប់ ៕
  • មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿង ញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នង ការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នៅថ្ងៃទី២៥ ខែមេសា ២០២៤ វេលាម៉ោង១៣៖៣៩នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ដោយមានការដឹកនាំ និងសម្រប សម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រតិបត្តិការនោះ កម្លាំងជំនាញឃាត់ខ្លួនជនល្មើស ២នាក់៖ ឈ្មោះ សុខ គោកា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៦ និងឈ្មោះ គង់ […]
  • សម្តេចតេជោ ហ៊ុន សែន៖ «ព្រះមហាក្សត្រ ប្រុយណេ នឹងយាងមកដល់កម្ពុជា ហើយខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ បើមិនមានអ្វីប្រែប្រួល» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ «ប្រសិនពុំមានការផ្លាស់ប្តូរទេ នៅយប់ថ្ងៃទី២៩ ខែមេសាខាងមុខនេះ ព្រះមហាក្សត្រប្រុយណេ ព្រះអង្គនឹងយាងមកដល់កម្ពុជាដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ ករណីបែបនេះមិនចម្លែកទេ រវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។ គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។ (បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម ថាក់ សុីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹកថ្ងៃទី៣០ ខែមេសា ខាងព្រះអង្គ មានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និងហ៊ុន ម៉ានី។ ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕
  • ប្រធាន ILO សរសើរវិស័យការងារ សន្តិសុខសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈរបស់កម្ពុជាមានវឌ្ឍនភាពលឿន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយលោកស្រី Xiaoyan Qian នាយិការនៃការិយាល័យអង្គការអន្តរជាតិខាងការងារ(ILO)ប្រចាំកម្ពុជា ឡាវ និងថៃនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ លោកស្រីនាយិកា បានសរសើរថា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជាមានវឌ្ឍនភាពលឿនជាងបណ្តាប្រទេសក្នុងតំបន់មួយចំនួន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ILO ដែលបានផ្តល់កិច្ចសហការដើម្បីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈគម្រោង ការបណ្តុះបណ្តាលមន្ត្រីជំនាញលើជំនាញទន់ដើម្បីបង្កើនផលិតភាពការងារ គម្រោងការងារសមរម្យសម្រាប់យុវជន គម្រោងទីផ្សារការងារសកម្ម និងគម្រោងនៃការកសាងសមត្ថភាពស្ថាប័នចំពោះបេឡាជាតិសន្តិសុខសង្គមជាដើម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដែលនេះជាចំណុចគន្លឹះដ៏សំខាន់មួយក្នុងគោលបំណងធានាពីទំនាក់ ទំនងវិជ្ជាជីវៈ សិទ្ធិសេរីភាព ផលិតភាព និងសុខមាលភាព រួមទាំងបរិយាកាសល្អសម្រាប់វិនិយោគិនផងដែរ។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់លំអិតពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីផ្លាស់ប្តូរកម្លាំងអតិពលកម្មក្នុងទីផ្សារការងារឱ្យកម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ។ ទន្ទឹមនឹងនេះទាំងឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Xiaoyan Yan ក៏បានឯកភាពគ្នាក្នុងការបន្តគាំទ្រទៅវិញទៅមកដើម្បីឱ្យគម្រោងដែលភាគីទាំងពីរបានកំពុងសហការឱ្យកាន់តែរលូនជាបន្តទៀតដើម្បីវិបុលភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
  • អបអរសាទរ ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដូចតាមការប្រកាសកន្លងទៅ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណា ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃេីញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរព ច្បាប់ចរាចរណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយដែលជាអ្នកបេីកបរគ្រប់ប្រភេទ ដេីម្បីឱ្យគ្រប់ការធ្វេីដំណេីរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ជាលទ្ធផល មានខេត្តចំនួន ៦ ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ហេីយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ផ្តល់រង្វាន់តាមការសន្យាដូចខាងក្រោម៖ ១/ ផ្តល់លិខិតសរសេីរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ២/ ថវិកាចំនួន ២០០លានរៀល ៣/ ភេសជ្ជៈចំនួន ១ពាន់កេស សូមបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ ហេីយបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់៕
  • ជនជាប់ចោទចុងក្រោយបង្អស់ ក្នុងករណីសម្លាប់បុរសម្នាក់ ក្នុងឆ្នាំ ២០១៩ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្ម សិង្ហបុរី៖ ជនជាប់ចោទចុងក្រោយបង្អស់ ក្នុងករណីសម្លាប់បុរសម្នាក់ក្នុងឆ្នាំ ២០១៩ អំឡុងពេលប្រយុទ្ធគ្នានៅ Orchard Towers លោក Tan Sen Yang ដែលបច្ចុប្បន្នមានអាយុ ៣២ឆ្នាំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់ មួយជីវិត។ មនុស្ស៧នាក់ រួមទាំង Tan ត្រូវបានចោទប្រកាន់ដំបូងពីបទមនុស្សឃាតដោយចេតនា ជុំវិញការស្លាប់របស់ Satheesh Noel Gobidass អាយុ៣១ ឆ្នាំនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលសវនាការ ព្រះរាជអាជ្ញាបានបង្ហាញពីខ្សែវីដេអូពីកាម៉េរ៉ា CCTV បានបង្ហាញថា Tan និងគ្នាគ្នាជាជនជាប់ចោទ កំពុងមានជម្លោះជាមួយអ្នកឧបត្ថម្ភផ្សេងទៀតនៅខាងក្រៅក្លឹប Naughty Girl Club និងមានកាំបិតនៅក្នុងដៃរបស់ Tan។ កាមេរ៉ា CCTV បានចាប់យកការប្រយុទ្ធគ្នាដ៏សាហាវនៅជាន់ ផ្ទាល់ដីនៃផ្សារទំនើប ដោយឃើញលោក Tan បានដាល់លោក Satheesh។ ផ្សារទំនើបនេះកំពុងដំណើរការជួសជុល ហើយហាងកម្សាន្តពេលរាត្រីរបស់ខ្លួនបានឈប់ដំណើរការនៅឆ្នាំ ២០២៣ បន្ទាប់ពីប៉ូលីសបានបញ្ឈប់ការផ្តល់ និងបន្តអាជ្ញាប័ណ្ណរបស់ពួកគេ៕ ប្រែសម្រួលដោយ ម៉ុកម៉ានិច
  • TikTok ប្រកាសបេ្តជ្ញាតតាំង តាមផ្លូវច្បាប់ប្រឆាំង នឹងការហាមឃាត់របស់អាមេរិក នាយកប្រតិបត្តិក្រុមហ៊ុន TikTok បានប្រកាសប្តេជ្ញាតតាំងប្រឆាំងនៅក្នុងតុលាការ ដើម្បីច្រានចោលច្បាប់របស់សហរដ្ឋ អាមេរិក ក្នុងការហាមឃាត់ក្រុមហ៊ុន TikTok។ អាមេរិក បានចោទប្រកាន់ថា បណ្តាញសង្គមមួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ បណ្តាញផ្សព្វផ្សាយសង្គមដ៏ល្បីល្បាយ TikTok ដែលមានប្រជាជនអាមេរិកប្រើប្រាស់រហូតដល់ទៅ ១៧០លាន នាក់ ភាគច្រើន ជាក្មេងៗ ត្រូវបានហាមប្រាមនៅសហរដ្ឋអាមេរិក ក្រោយការចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ បានផ្តល់ពេលវេលាឱ្យក្រុមហ៊ុន TikTok រយៈពេលប្រាំបួនខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance ឬត្រូវបានដកចេញពីទីផ្សារអាមេរិក។ លោក Shou Zi Chew ម្ចាស់ក្រុមហ៊ុម TikTok បានហៅទង្វើនេះថា “គួរឱ្យអស់សំណើច ដោយសារតែសេរីភាពនៃការបញ្ចេញមតិនៅលើបណ្តាញសង្គម TikTok បានឆ្លុះបញ្ចាំងពីតម្លៃរបស់អាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាសញ្ញានៃសេរីភាព។” លោកក៏បានប្រាប់ទៅកាន់អ្នកប្រើប្រាស់ទាំងអស់ថា “សូមប្រាកដថា យើងនឹងមិនទៅណានោះទេ ហើយយើងនឹងបន្តតស៊ូ ដើម្បីសិទ្ធិរបស់អ្នកនៅក្នុងតុលាការ ព្រោះការពិត និងអត្តភាពគឺនៅលើយើង។” TikTok ដែលជាបណ្តាញផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាព អស់រយៈពេលជាច្រើនឆ្នាំមកនេះ បានស្ថិតនៅក្នុងរង្វង់ដៃរបស់អាជ្ញាធរអាមេរិក ដែលបាននិយាយថា បណ្តាញសង្គមមួយនេះ បានអនុញ្ញាតឱ្យទីក្រុងប៉េកាំង ចាប់យកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋ […]
  • បេសកជន អ.ស.ប ផ្នែកជំនួយនៅតំបន់ហ្គាហ្សា អំពាវនាវឱ្យអ៊ីស្រាអែលកែលម្អវិធានការបន្ទាន់ ដើម្បីផ្គត់ផ្គង់ជំនួយ មន្ត្រីទទួលបន្ទុកផ្នែកជំនួយ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បានជំរុញឱ្យអ៊ីស្រាអែលត្រូវតែមាន “សកម្មភាពបន្ថែម និងវិធានការណ៍ច្បាស់លាស់បន្ទាន់” ដើម្បីអនុញ្ញាតឱ្យជំនួយអាចមានលំហូរជានិរន្តរភាព ទៅកាន់តំបន់ហ្គាហ្សា ដើម្បីបើកលទ្ធភាពឲ្យបុគ្គលិកជំនួយត្រូវការសិទ្ធិចូលផ្គត់ផ្គង់ជំនួយដោយសុវត្ថិភាព និងពេញបរិបូរណ៍សម្រាប់ប្រជាជនចំនួន ២.៣លាននាក់។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ និងកិច្ចការកសាងតំបន់ហ្គាហ្សាឡើងវិញរបស់ អ.ស.ប លោកស្រី ស៊ីករីដ ខាក (Sigrid Kaag) បានលើកឡើងកាលពីថ្ងៃពុធថា “ជារៀងរាល់ថ្ងៃការបំផ្លិចបំផ្លាញ និងភាពរងទុក្ខលំបាករបស់ប្រជាជនពិតជាមានទំហំធំធេងណាស់” ។ នៅក្នុងរបាយការណ៍គាំទ្រដោយ អ.ស.ប ដែលចេញផ្សាយនៅក្នុងខែមីនា បាននិយាយថា គ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅភាគខាងតំបន់ជើងហ្គាហ្សា ទំនងជានឹងកើតមានឡើងនៅខែឧសភា ហើយអាចរីករាលដាលពាសពេញតំបន់កំពុងមានជម្លោះ នៅខែកក្កដា។ លោកស្រីខាក (Kaag) បានអំពាវនាវឱ្យមានការបង្កើនវិធានការណ៍បន្ទាប់ ដើម្បីកែលម្អគុណភាព បរិមាណ និងការចែកចាយជំនួយ ដើម្បីអាចអនុញ្ញាតឱ្យការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅខាងក្នុងតំបន់ហ្គាហ្សា ប្រកបទៅដោយសុវត្ថិភាព និងគ្មានសកម្មភាពរារាំង ព្រមទាំងត្រៀមលក្ខណៈរៀបចំសម្រាប់ស្តារ និងកសាងតំបន់ឡើងវិញ។ ចាប់តំាងពីអ៊ីស្រាអែល បានបើកប្រតិបត្តិការសងសឹកទៅលើក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាកាលពីដើមខែតុលា ឆ្នាំ២០២៣ រហូតមកទល់នឹងពេលនេះ បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនជាង ៣៤,០០០ នាក់ស្លាប់ នេះបើយោងតាមតួលេខចុងក្រោយរបស់មន្ត្រីសុខាភិបាលតំបន់ហ្គាហ្សា ៕
  • ត្រីងៀតខ្មែរចំនួន ៤.៧តោន ជាផ្លូវការលើកដំបូង ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។នេះបើតាម កញ្ញា អ៊ឹម រចនា អ្នកនាំពាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី ២៥ មេសានេះ ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការ នូវប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនោះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តសាធារណៈជនចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុស ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកទឹកចិត្តសាធារណៈជនចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុស។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពិធីបរិច្ចាគឈាម លើកទី១០ របស់ថ្នាក់ដឹក នាំ មន្រ្តីរាជការ បុគ្គលិកសុខាភិ បាល នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត” ដែលមានការសហការគាំទ្រដោយ ក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី (វីតាល់) និងចូលរួមសហការរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនាពេលនេះ ជាពិធីដ៏មានគុណតម្លៃជាកុសលផលបុណ្យដ៏ប្រសើរ និងពិតជាកាយវិការមនុស្សធម៌គំរូ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង ក្នុងពេលវេលាដែល មន្ត្រី បុគ្គលិករបស់មន្ទីរពេទ្យគ្រប់ឋានានុក្រម កំពុងតែមមាញឹកក្នុងការសង្គ្រោះអាយុជីវិត ថែទាំ និងព្យាបាលអ្នកជំងឺយើង ដោយប្រើអស់កម្លាំងកាយ កម្លាំងចិត្ដ ក្នុងភារកិច្ចរបស់ខ្លួន បន្ថែមពីលើនោះ បានបន្តស្ម័គ្រចិត្ដមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតបងប្អូនអ្នកជំងឺ ដោយផ្ទាល់ថែមទៀតផង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្ដបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ និងតាមបណ្តាស្ថាប័ន អង្គភាពនានា ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាម សូមបន្ដចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុសបន្ថែមទៀត។ កិច្ចការដែលទាំងអស់គ្នាកំពុងប្រឹងប្រែងធ្វើគ្រប់សកម្មភាព គឺសុទ្ធតែដើម្បីជាគុណប្រយោជន៍ជូនដល់អ្នកជំងឺយើង ហើយការផ្តល់ឈាម មួយប្លោក គឺមានន័យស្មើនឹងសង្គ្រោះអាយុជីវិតបានមួយនាក់។ […]

អូស្ត្រាលី ត្រៀមធ្វើតេស្ដ ទ្រង់ទ្រាយធំលើវ៉ាក់សាំងប្រឆាំងជម្ងឺរបេងដើម្បីឲ្យដឹងថា វាអាចទប់ ទល់នឹងជម្ងឺ COVID-19 បានឬទេ


មីនា ២៩
១០:០៣:១៦ ព្រឹក ២០២០
  ២៧១៣ Views

ក្រុមអ្នកប្រាជ្ញផ្នែកស្រាវជ្រាវជម្ងឺឆ្លងរបស់ប្រទេសអូស្ត្រាលី បាននិងកំពុងរៀបចំការធ្វើតេស្ដ
ទ្រង់ទ្រាយធំមួយលើក្រុមមនុស្ស ដើម្បីពិនិត្យថា តើវ៉ាក់សាំងដែលគេប្រើប្រាស់អស់រយៈពេល
រាប់ទសវត្សរ៍មកនេះ ដើម្បីបង្ការ និងប្រឆាំងមេរោគជម្ងឺរបេង(BT)ឈ្មោះ BCG អាចការពារបុគ្គលិកសុខាភិបាល ពីជម្ងឺឆ្លងរាតត្បាតសកលCOVID-19 បានឬទេ។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA កាលពីព្រឹកថ្ងៃសុក្រទី២៧ មីនា ឆ្នាំ២០២០ ម្សិលម៉ិញនេះ។
បើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រនេះ ដោយក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី មកពីវិទ្យាស្ថានស្រាវជ្រាវកុមារមើដុក (Murdoch Children) មានមូលដ្នានក្នុងទីក្រុង មែលប៊ន (Melbourne) ការធ្វើតេស្តសាកល្បងលើវ៉ាក់សាំង BCG នឹងត្រូវអនុវត្តជាមួយបុគ្គលិកសុខាភិបាល ៤.០០០នាក់តាមមន្ទីរពេទ្យជាច្រើន នៅក្នុងប្រទេសអូស្ត្រាលី ក្នុងគោលបំណងកំណត់ថា តើវ៉ាក់សាំងនេះអាចប្រយុទ្ធប្រឆាំង ឬកាត់បន្ថយរោគសញ្ញា COVID-19 បានដែរឬក៏យ៉ាងណា។
សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «BCG ត្រូវបានគេអភិវឌ្ឍដោយវត្ថុបំណងដើម ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ-ជំងឺរបេង ហើយវានៅតែបន្តជួយដល់ទារក ១៣០លាននាក់ជារៀងរាល់ឆ្នាំ ក្នុងវត្ថុបំណងដូចគ្នានេះ ព្រោះវ៉ាក់សាំង BCG ក៏មានសមត្ថភាពបង្កើន និងជំរុញប្រព័ន្ធភាពសាំជួរមុខរបស់មនុស្សផងដែរ ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងមេរោគ… ដូច្នេះយើងសង្ឃឹមថា យើងអាចនឹងបានឃើញវ៉ាក់សាំងនេះ ជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺ COVID-19 នៅក្នុងខ្លួនបុគ្គលិកសុខាភិបាល ដែលទទួលការចាក់វ៉ាក់ BCG ជាតេស្តសាកល្បង»។
គួរជម្រាបថា បើតាមក្រុមអ្នកវិទ្យាសា្រវជ្រាវអូស្ត្រាលី បុគ្គលិកសុខាភិបាល ៤.០០០នាក់ នឹងចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំង BCG ក្នុងរយៈពេលច្រើនសប្ដាហ៍ ក្រោមនីតិវិធីតាមដានស្ថានការណ៍ដ៏រហ័ស ដែលទទួលបានការអនុញ្ញាតពីរដ្ឋ និងអាជ្ញាធរសុខាភិបាលសហព័ន្ធ
ខណៈការធ្វើតេស្ដស្រដៀងគ្នានេះ ក៏កំពុងដំណើរការផងដែរ នៅប្រទេសមួយចំនួន ដូចជានៅ ហូឡង់ អាល្លឺម៉ង់ និងចក្រភពអង់គ្លេសជាដើម៕

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)