បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធបច្ចេកទេសកសាងផ្លូវបេតុង ១ ខ្សែនៅចំណុចខាងត្បូង សាលាឃុំព្រៃវិហារ ស្រុកគងពិសីជាមួយ ភ្លាមៗនោះ លោក ហនពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកគងពិសី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែង ហើយណែនាំទៅដល់អ្នកទទួល ការសាងសង់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសគម្រោង និង ស្នើអោយមានការចាក់ជាបេតុងឡើងវិញនៅចំណុចលូ ដែលខុសបច្ចេកទេសទេស ១កន្លែង និង កែមាត់លូ និង ស្លាបទាំង៣ ចំណុចតាមបទដ្ឋានបច្ចេកទេស ក្នុងករណីអ្នកទទួលការសាងសង់មិនអនុវត្តតាមបទដ្ឋានបច្ចេកទេស ក្រុមហ៊ុនក៏មិនអាចបើថវិកាបានដែរ៕






