ថ្ងៃ ព្រហស្បត៍ ទី៣០ ខែ Apr ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រីករាយធ្វើដំណើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ 50% ពី Vietjet សម្រាប់ជើងហោះហើរ សៀមរាប និងហាណូយ (ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥) – បន្ទាប់ពីស្វាគមន៍បុណ្យចូលឆ្នាំថ្មី Vietjet ក៏នៅតែបន្តផ្តល់ជូនសំបុត្របញ្ចុះតម្លៃពិសេសដល់ភ្ញៀវធ្វើដំណើររហូតដល់ 50% រយៈពេលមួយសប្តាហ៍សម្រាប់គ្រប់ផ្លូវហោះហើរចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥។ ប្រូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅផ្សេងៗជាច្រើនទៀត។ ក្នុងអំឡុងពេលនៃការផ្តល់ជូនពិសេសរយៈពេល ៧ ថ្ងៃនេះ ខិត្តប័ណ្ណបញ្ចុះតម្លៃសំបុត្រ 50% សម្រាប់សំបុត្រ Eco-class (*) មានលេខកូដប្រូម៉ូសិន BIGSALE50 ដែលភ្ញៀវធ្វើដំណើរត្រូវប្រើនៅពេលកក់សំបុត្រធ្វើដំណើរតាមរយៈគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។ ការផ្តល់ជូននេះមាននៅទូទាំងបណ្តាញទាំងអស់របស់ Vietjet ជាមួយនឹងកាលបរិច្ឆេទធ្វើដំណើរដែលអាចបត់បែនបានចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីក ជាមួយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ី និងអូស្ត្រាលី […]
  • MoU ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជា គឺជាថ្នាលបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ទីស្តីការក្រសួងបរិស្ថាន៖ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជាបានប្រារព្ធេពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិ ក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ ដើម្បីសហការអនុវត្តលើការរៀបចំឧទ្យាននៃរាជបណ្ឌិតសភាកម្ពុជាទៅជាឧទ្យានអព្យាក្រឹតកាបូននាពេលឆាប់ៗខាងមុខនេះ ហើយក៏ជាការងារសាកល្បងរួមគ្នា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិរវាងក្រសួងបរិស្ថាន និងរាជបណ្ឌិតសភាកម្ពុជានៅថ្ងៃនេះ គឺមិនមែនមានតែក្នុងក្រដាស់ប៉ណ្ណោះទេ តែជាកិច្ចសហការ និងការស្វែងយល់កាន់តែស៊ីជម្រៅ ក្នុងការអនុវត្តលើនីតិវិធីដែលរាជបណ្ឌិតសភាមានភាពចន្លោះប្រហោង នោះគឺជាក្រមបរិស្ថានដែលជាច្បាប់ការពារលើធនធានធម្មជាតិក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹបខេត្តព្រះវិហារ របស់រាជបណ្ឌិតសភាកម្ពុជា ហើយការនេះមិនត្រឹមតែការពារក្នុងក្របខណ្ឌយើងប៉ុណ្ណោះទេ គឺជាការបន្សល់នូវកេរ្តិ៍មរតកធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈការប្រែក្លាយផ្នត់គំនិតប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វមកស្រឡាញ់ការពារភពផែនដីវិញ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការសាទរចំពោះវត្តមានរបស់រាជបណ្ឌិតសភាកម្ពុជា ក្នុងការរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាំកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ស្របតាមយុទ្ធសាស្ត្របញ្ចកោណក្នុងដំណាក់កាលទី១នេះ។ កិច្ចសហការអនុវត្ត គឺជាជំហានដ៏រឹងមាំ និងមានទម្ងន់សម្រាប់វិស័យបរិស្ថានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដែលជាបញ្ហាប្រឈមរបស់យើង ហើយឥតមានព្រំដែនកំណត់នោះឡើយ ជាក់ស្តែងដូចជាខ្យល់អាកាសនាពេលបច្ចុប្បន្ននេះដែរ ថ្វីបើស្ថានភាពខ្យល់នៅកម្ពុជាមានភាពប្រសើរជាងប្រទេសដទៃក្នុងតំបន់អាស៊ានតែកម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជាមួយមិត្តក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដទៃទៀតនៅលើសកលលោក។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាសាក្ខីកម្មនៃកម្លាំងសាមគ្គីបន្ថែមពីថ្នាលបណ្តុះទ្រឹស្តីទៅជាថ្នាលបណ្តុះការអនុវត្ត ដែលស្របតាមជំហានរបស់បរិស្ថាន គឺប្រែក្លាយពីការផ្សព្វផ្សាយ ការប្តេជ្ញាចិត្ត ទៅជាសកម្មភាពនៃការរអនុវត្តផ្ទាល់ ហើយបន្តការអនុវត្តឱ្យទៅជាទំលាប់ប្រចាំថ្ងៃ ដែលមានភាពស្អាត ភាពបៃតង […]
  • អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្រូវប្រាំងដែលកំពុងខ្វះ ខាតទឹក ជាង ៨០០ហិចតា នៅឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ដើម្បីធ្វើការអន្តរាគមន៍ជួយសង្គ្រោះ ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ជាង ៨១៧ហិចតា នៅភូមិដីស ឃុំស្ទឹងត្រង់ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ដើម្បីអោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត រកដំណោះស្រាយ ធ្វើការបូមទឹកសង្គ្រោះ បានទាន់ពេលវេលា ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែង នូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈម និងការខូច ខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពដែលមាននោះឡើយ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការ […]
  • អ្នកនាំពាក្យក្រសួងសាធារណៈការ÷ ចូលឆ្នាំខ្មែរខាងមុខនេះ លោកអ្នកចង់ជិះកាត់ពីកោះធំ ទៅលើកដែកលែងលំបាកទៀត ហើយ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានដោយដឹងថា ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល ដោយមិនចាំបាច់វាងទៅតាមផ្លូវផ្សេងណាទៀតឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមបន្តថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់ កុង ឃុំលើកដែក និងឃុំពាមរាំង បានស្ថាបនាជិតរួចរាល់ ។ សូមជម្រាបថា ខ្សែផ្លូវនេះជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តភ្ជាប់នៅក្នុងតំបន់ ដ៏ប្រទាក់ក្រឡា ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួស ជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ.៕
  • យុទ្ធនាការរបស់ក្រសួងបរិស្ថាន កំពុងជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមសម្អាត រៀបចំទីប្រជុំជន និងមូលដ្ឋាននៅក្នុងខេត្ត មណ្ឌលគិរី ឆ្ពោះទៅរកភាពស្អាត (មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន បានបន្តសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទីក្រុងសែនមនោរម្យ មានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគិរី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងតំណាងអង្គការ WWF ជាង៥០០នាក់។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមបន្តអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន «ថ្ងៃនេះ យើងមិនប្រើថង់ប្លាស្ទិក» «យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន» និង «យើងរួមកម្លាំងគ្នា ដើម្បីការពារបរិស្ថានកម្ពុជា» ដើម្បីសំអាតទីក្រុង ទីប្រជុំជន និងតាមផ្ទះភូមិឋាន ក្នុងខេត្ត មណ្ឌលគិរី ក៏ដូចកម្ពុជា បានស្អាត។ ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ ក៏បានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋល្អ សម្រាប់អនាគតប្រទេសជាតិ។ សម្រាប់ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបា លខេត្តមណ្ឌលគិរី បានថ្លែងស្វាគមន៍ ចំពោះការរៀបចំយុទ្ធនាការដើម្បីមណ្ឌលគិរី ស្អាតនាពេលនេះ។ […]
  • ក្រសួងបរិស្ថានសម្រេចផ្អាកដំណើរការផ្នែកផលិតកម្មក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ក្រោយរកឃើញលួចបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឆ្លងតាមរយៈនៃការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញក្រសួងបរិស្ថានមើលឃើញថា៖ ក្រុមហ៊ុននេះ ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការណ៍ EIA រួចរាល់ទេ ដោយស្ថិតក្នុងលក្ខណៈជាពង្រាងនៅឡើយ។ នៅក្នុងដំណើរការបោកគក់ រោងចក្រ មានម៉ាស៊ីនបោកគក់ចំនួន២៥គ្រឿង (ប្រភេទធុនធំ) ដោយបច្ចុប្បន្នដំណើរការបោកគក់តែចំនួន១៥គ្រឿងប៉ុណ្ណោះ ដោយចំនួន១០គ្រឿងទៀតតម្លើងពុំទាន់រួចរាល់ និងមានកម្មករធ្វើការចំនួន៩០នាក់ ដែលធ្វើការពីរវេន/ថ្ងៃ (វេនពេលថ្ងៃ និងយប់)។ ក្រុមហ៊ុន មានអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយរៀបចំបំពាក់បច្ចេកទេសសម្អាតតាមបែបលក្ខណៈជីវសាស្ត្រ-គីមីសាស្ត្រ។ […]
  • មុនដាច់ខែមករា រាជរដ្ឋាភិបាលសម្ដេចធិបតី ចម្រាញ់បានបេក្ខជនមានសមត្ថភាព៤០០នាក់ទៀត ឱ្យចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជា នាដើមឆ្នាំ២០២៥នេះ ពោលគឺនៅក្នុងខែមករា បន្ទាប់ពីបញ្ចប់ការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាសេនាធិការចម្រាញ់បានបេក្ខជនមានសមត្ថភាពចំនួន៤០០នាក់បន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដំណើរការប្រឡងជ្រើសរើសនេះ បានប្រព្រឹត្តទៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ត្រង់មុំធនធាន មនុស្ស និងស្មារតី នៃមរតកនយោបាយដឹកនាំកំណែទម្រង់នគរបាលជាតិ ដាក់ចេញដោយអតីតរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ទទួលដឹកនាំអនុវត្តដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយចម្រាញ់បានទាំងបេក្ខជនមានកាយ សម្បទាត្រូវស្តង់ដារ និងចំណេះដឹងជាមូលដ្ឋានយ៉ាងច្បាស់ លាស់។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោម បេក្ខជនទាំង ៤០០ នាក់នោះ បេក្ខជនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល លើជំនាញប្រតិបត្តិការកិច្ចការនគរបាល ភាសាអង់គ្លេសមាន២៥នាក់ ជំនាញសន្តិសុខ ជំនាញសណ្តាប់ធ្នាប់សារធារណៈ និងជំនាញស៊ើបអង្កេតព្រហ្មទណ្ឌមានចំនួន១៧៥នាក់ […]
  • CMAC ផ្អាកបោសសំអាតមីននៅខេត្តចំនួន៨ បណ្ដោះអាសន្ន ក្រោយអាម៉េរិកផ្អាកផ្ដល់ជំនួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានចេញសេចក្ដីជូនដំណឹងដល់អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តចំនួន៨ អំពីការផ្អាកកិច្ចប្រតិបត្តិការដោះមីនបណ្តោះ អាសន្នរយៈពេល៨៥ថ្ងៃ គិតពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥តទៅ ក្រោយសហរដ្ឋអាម៉េរិកផ្អាកផ្ដល់ជំនួយ។ ឯកឧត្តម ហេង រតនា បានឲ្យដឹងថា លោកមានសេចក្តីសោកស្តាយជូនដំណឹងដល់អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង មេត្តាជ្រាបថា កម្លាំងអង្គភាពសុីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលេីនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។ លោក បានបន្តថា ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភព លោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វេីការនៅប្រទេសកម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំអង្គភាពសុីម៉ាក់និងដៃគូអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ ដែលជំនួយរបស់រដ្ឋាភិបាលអាម៉េរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នេះ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពសុីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។ សូមជម្រាបថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកផ្តល់ជូនអង្គភាពសុីម៉ាក់តាមរយៈអង្គការដៃគូក្នុងរយៈពេល ៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន […]
  • ឡើងមាឃ ឬឡើងអ្នកតា ទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។ ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ ជាលក្ខណៈ រួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខ សប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម។ ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ ឯខ្លះទៀតពុំមាននោះឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់៕
  • មនុស្សទាំង៦៧នាក់ស្លាប់ ក្នុងឧប្បត្តិហេតុយន្តហោះបុកឧទ្ធម្ភាគចក្រ នៅសហរដ្ឋអាមេរិក មន្ត្រីជំនាញ អាមេរិក កាលពីថ្ងៃទី៣០ ខែមករាថា ឧប្បត្តិហេតុកណ្តាលអាកាសរវាងយន្តហោះដឹងអ្នក ដំណើរ American Airlines និងឧទ្ធម្ភាគចក្រយោធា បណ្តាលឲ្យមនុស្ស ទាំង៦៧នាក់ស្លាប់បាត់បង់ជីវិត។ នេះបើជាគ្រោះថ្នាក់ក្នុងវិស័យអាកាសចរណ៍ដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០១មក។ គិតរហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញសាក សព យ៉ាងហោចណាស់ចំនួន២៨នាក់ ក្នុងនោះក៏មានសាកសព ៣នាក់ ដែលជាអ្នកបញ្ជាឧទ្ធម្ភាគចក្រយោធាអាមេរិក និងត្រូវបានស្រង់ចេញពីទន្លេ Potomac។ ឧប្បត្តិហេតុនេះ កើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រយោធាហោះចូលគន្លងផ្លូវរបស់យន្តហោះដឹកអ្នកដំ ណើរ កាលពីយប់ថ្ងៃពុធ ចំពេលដែលយន្តហោះរៀបនឹងចុះចត នៅព្រលានយន្តហោះ Ronald Reagan។ យន្តហោះ American Airlines បានហោះចេញពីក្រុង Wichita នៃរដ្ឋ Kansas សំដៅមករដ្ឋធានីវ៉ាស៊ិនតោន ដោយមានអ្នកដំណើរសរុប ៦០នាក់ និងក្រុមអាកាសយានិក ៤នាក់។ ខណៈដែលឧទ្ធម្ភាគចក្រយោធា មានអ្នកបញ្ជាលើយន្តហោះ ៣នាក់ ជាទាហានអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង ប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានថា គ្រោះថ្នាក់ធ្លាក់យន្ត […]
  • ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបានប្រមាណ ៥២% ហើយ ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបានប្រមាណ៥២% ហើយ។ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ។ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី៣១ មករា ២០២៥ នេះថា៖ គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតទាំងមូលសម្រេចបានប្រមាណ ៥២%ហើយ។ចំពោះស្ពានដែលមានទិសដៅពីមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះនិងសសរ ស្ពានរួចរាល់ហើយ។បច្ចុប្បន្នកំពុងតែដំឡើងធ្នឹមបេតុងបានប្រមាណជាង៦០% (៤ប្រលោះ/៧ប្រលោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមិនាខាងមុខនេះ។ ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)បានសាងសង់គ្រឹះនិងសសររួចហើយ។ ឯការដំឡើងធ្នឹមនឹងរៀបចំចាប់ពីខែមេសាខាងមុខនេះ។ លោកស្រីដោ សម្ផស្ស បានបញ្ជាក់ផងដែរថា៖ ចំពោះការសាង សង់ដំឡើងធ្នឹមស្ពាននេះនឹងមានបិទចរាចរណ៍ រវាងមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រលានសម្តេចតេជោនិងផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន)ម្តងម្កាល ដោយសារការដ្ឋានត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារអោយបានទាន់ផែនការ។ ដូចនេះសូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំនេះមេត្តាយោកយល់និងអធ្យាស្រ័យ។ ស្ពានអាកាសភ្លោះនេះ […]
  • សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត អាស៊ែបៃហ្សង់ មកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាល បន្ថែមទៀត សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហ កម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។ សម្ដេចរដ្ឋសភា ធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែ ស្វាយ គ្រាប់ស្វាយចន្ទី […]
  • កម្ពុជាដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះជាការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់ គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត […]
  • កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។ […]
  • ចំណុចមួយចំនួនដែលលោកអ្នកត្រូវដឹង មុននឹងចង់ចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មាត្រា៦ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលប្រកាសឱ្យប្រើនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ” និងមាត្រា៩ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលមិនបានចុះបញ្ជី មិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។” ដូច្នេះ ដើម្បីអាចធ្វើសកម្មភាពបានដោយស្របច្បាប់ លោកអ្នកអាចស្វែងយល់អំពីនិយមន័យ បែបបទ និងនីតិវិធី នៃការចុះបញ្ជី ដូចខាងក្រោម៖ សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាព ដែលត្រូវបង្កើតឡើងក្រោមច្បាប់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍សមាជិករបស់ខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ចំណែកឯ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកសំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គលក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីប្រយោជន៍សាធារណៈដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ដើម្បីអាចបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មាត្រា៥នៃច្បាប់ដដែលបានកំណត់ថា សមាគមតម្រូវឱ្យមានសមាជិកស្ថាបនិកយ៉ាងតិច៣រូបដែលមានអាយុគ្រប់១៨ឆ្នាំឡើងទៅ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតម្រូវឱ្យមានសមាជិកស្ថាបនិកមានសញ្ជាតិខ្មែរចំនួនយ៉ាងតិច៣រូប ដែលម្នាក់ៗមានអាយុគ្រប់១៨ឆ្នាំឡើងទៅដូចគ្នា។ គួរបញ្ជាក់ថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវតែមានប្រធានជាជនជាតិខ្មែរ។ បន្ទាប់ពីបានបង្កើតរួច តំណាងស្ថាបនិកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយបំពេញនូវសំណុំលិខិតដូចជា៖ ១-ពាក្យសុំចុះបញ្ជីចំនួនពីរច្បាប់ ២-លិខិតបញ្ជាក់អាសយដ្ឋាន នៃទីស្នាក់ការកណ្តាលពីមេឃុំ ឬចៅសង្កាត់ ចំនួនមួយច្បាប់ ៣-ជីវប្រវត្តិស្ថាបនិកម្នាក់ៗចំនួនពីរច្បាប់ និង៤-លក្ខន្តិកៈចុះហត្ថលេខាដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួនពីរច្បាប់។ ជាមួយគ្នានេះដែរ […]

ក្រុមហ៊ុនចំនួន១៥ទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់កម្ពុជាទៅប្រទេសចិន


កក្កដា ២៥
០៤:០៧:០៣ ល្ងាច ២០២០
  ២០៨៣ Views

ភ្នំពេញ ៖ បច្ចុប្បន្ន ប្រទេសកម្ពុជា មានក្រុមហ៊ុនវិនិយោគចម្ការដំណាំចេករហូតដល់ ១៥ក្រុមហ៊ុន លើផ្ទៃដីដាំដុះជាង៨.០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បន្ទាប់ពីរដ្ឋាភិបាលចិន អនុញ្ញាតឲ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិន។

 

យោងតាមការហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះថា នាពេលថ្មីៗនេះរដ្ឋបាលគយប្រទេសចិន ទើបអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៥ទៀត អាចវេចខ្ចប់ និងនាំចេញផ្លែចេករបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤ ទើបធ្វើឲ្យចំនួនក្រុមហ៊ុនកើនឡើងដល់ ១៥ក្រុមហ៊ុន។

 

តាម Facebook ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា បានចុះផ្សាយ ថា «កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និងក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន ៥ ជាសហគ្រាសចំការ និងរោងចក្រវេចខ្ចប់នាំចេញផ្លែចេកនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។

រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជា ដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨.០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរ លើសមត្ថភាពកែច្នៃផលិតកម្មទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា»៕

សំអាង

ចែករំលែកបន្ត

អត្រាប្តូរប្រាក់គោលរវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល


កក្កដា ២៤
០៣:០៧:៣៤ ល្ងាច ២០២០
  ១៩៧៧ Views

អត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៤,០០រៀល។

អត្រាប្តូរប្រាក់រៀល ជាមួយនិងរូបិយបណ្ណផ្សេងទៀត ៖

ចែករំលែកបន្ត

កសិករភ្ញាស់ និងចិញ្ចឹមកង្កែប នៅក្រុងសួងអាចរក ចំណូលបានពី២ ទៅ៣ពាន់ដុល្លារក្នុងមួយខែ


កក្កដា ២០
០៣:០៧:៣៧ ល្ងាច ២០២០
  ២៤៩៧ Views

កសិករ សោម លី នៅសង្កាត់វិហារលួង ក្រុងសួង បានចាប់ផ្តើមរៀបចំអាងភ្ញាស់និងចិញ្ចឹមកង្កែប ពីមានអាងចំនួន ៦ សម្រាប់ដាក់មេពូជ ញី ២០ក្បាល ឈ្មោល ២០ ក្បាល នៅពាក់កណ្តាលឆ្នាំ២០១៩ ហើយបានពង្រីកចំនួនអាងតង់ប្លាស្ទិចបាន ៥០អាង មានមេពូជ ៣៥០ក្បាល និងឈ្មោល ៣៥០ក្បាល ហើយមកទល់បច្ចុប្បន្ននេះអាចមានលទ្ធភាពលក់កូនកង្កែបបានចំនួន ៥០ ០០០ក្បាល ។

កសិកររូបនេះ បានភ្ញាស់កូនកង្កែប (កូនក្អុក) បានចំនួន ១០០ ០០០ ក្បាល ដែលទៀបតែញាស់បានមួយថ្ងៃ នៅក្នុងអាងចំនួន ៩អាង។

បច្ចុប្បន្នកូនកង្កែប និងកង្កែបសាច់ កំពុងមានទីផ្សារល្អណាស់ ដោយកូនកង្កែបមួយអាចលក់បានតម្លៃ ៤០០រៀល ទៅឲ្យកសិករចិញ្ចឹមបន្តក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោធ៍សាត់ និងខេត្ត ព្រៃវែង។

ចំណែកកង្កែបសាច់ លក់ទៅកាន់ទីផ្សារតម្លៃជាមធ្យម ១០ ០០០ រៀល/គ.ក្រ អាចទទួលបានចំណេញបានចន្លោះពី ២ ០០០-៣ ០០០ដុល្លា/ខែ ហើយក្នុងរយៈពេល ៣-៤ខែខាងមុខនេះ គាត់មានផែនការពង្រីកបន្ថែមលើផ្ទៃដីចំនួន ២ហិកតាបន្ថែមទៀត៕


ក្រសួងកសិកម្ម
សំ វណ្ណា
…………………………………………………………..
SEATV News 24 Hours, Real News from Cambodia
#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia

ចែករំលែកបន្ត

កសិករនៅស្រុកបាកានម្នាក់ ចាប់យករបរដាំដើមផ្កាចន្ធូរ អាចរកចំណូលពី ៤០ ទៅ៥០ម៉ឺនរៀល ក្នុងមួយសប្តាហ៏


កក្កដា ២០
០២:០៧:០៨ ល្ងាច ២០២០
  ២៨៥៥ Views

កសិករឈ្មោះ ហ៊ឹង ប៊ុនហេង នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុកបាកាន បានចាប់យករបរដាំផ្កាចន្ធូ នៅលើផ្ទៃដីតូចដែលមានទំហំតែកន្លះហិកតា តែប៉ុណ្ណោះ ដែលការដាំដុះរបស់គាត់កំពុងប្រមូលផល ។

លោក ហ៊ឹង ប៊ុនហេង ជាម្ចាស់ចំការដំណាំផ្កាចន្ធូ បានរៀបរាប់អោយដឹងថា ដំណាំផ្កាចន្ធូ បានដាំរយះពេលមួយឆ្នាំមកហើយ ចំណាយថវិកាទិញពូជ ជី អង្កាម និងប្រេងបូមទឹក អស់ថវិកាសរុបជាង៨ លាន៦សែនរៀល។

ចំពោះការប្រមូលផលវិញគឺបានធ្វើឡើង ០១ សប្តាហ៍ម្តង ដែលទទួលបានប្រាក់ចំណូល ៤០ម៉ឺន រៀល ទៅ ៥០ម៉ឺនរៀលរៀងរាល់ ថ្ងៃសីល ដែលក្នុងរយៈពេល០១ ខែ កាត់ផ្កាប្រមូលផលបានចំនួន ០៤ លើក (០៤ថ្ងៃសីល៍ក្នុងមួយខែ) ដោយដឹកយកទៅលក់ នៅក្រៅខេត្ត្ត ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងទីក្រុងភ្នំពេញ និងពេល ខ្លះឈ្មួញមកទទួលទិញដល់ផ្ទះ ដោយ០១ឆ្នាំ ចំណូលពីការលក់បានចំនួន ១៧ លាន ២សែន រៀល ចំណេញសរុបបានចំនួន ៨លាន ៥សែន ២ម៉ឺនរៀល៕


ប្រភពក្រសួងកសិកម្ម
សំ វណ្ណា
…………………………………………………………..
SEATV News 24 Hours, Real News from Cambodia
#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia

ចែករំលែកបន្ត

កសិករដាំបន្លែនៅស្រុករុក្ខគិរី កំពុងទទួលផលផ្លែផ្កាតាមរយៈជំនាញបច្ចេកទេសមានគម្រោងក្រសួងកសិកម្ម


កក្កដា ១៧
០៣:០៧:២២ ល្ងាច ២០២០
  ២៥៧៦ Views

បទពិសោធន៍នៃការដាំបន្លែរបស់កសិករ ឈ្មោះ ឡាច ណាម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី។

គាត់បានចាប់ផ្តើមដាំបន្លែអស់រយៈពេលពី ៥-៦ ឆ្នាំមកហើយ ដែលបានដាំដុះលើផ្ទៃដីសរុប ចំនួន ១,៩២៥ ហត ក្នុងនោះមានផ្ទៃដីដាំសណ្តែកទ្រើងចំនួន ០,២២៥០ ហ.ត ត្រប់ ០,៧០ ហ.ត និងផ្ទៃដីដាំត្រសក់ ទ្រើង ១ ហ.ត។

បច្ចុប្បន្នគាត់កំពុង់ប្រមូលផលសណ្តែក ទ្រើងបានចំនួន ៦០គ.ក្រ/ថ្ងៃ ដោយទទួលបានតម្លៃជា មធ្យមចំនួន ១ ៥០០៛/គ.ក្រ ។

បច្ចេកទេសដាំដុះបន្លែនេះ គាត់បានទទួលពីគម្រោង HARVEST ១ ហើយគម្រោងពេលនេះបានបញ្ចប់ហើយ។

ក្រោយពីគម្រោងនេះបានបញ្ចប់ គាត់ក៏ទទួលបានការគាំទ្របច្ចេកទេសបន្ត ពីមន្ត្រីការិយាល័យកសិកម្មស្រុក ក៏ដូចជាមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

ម្ចាស់ចំការបានបញ្ជាក់ឲ្យដឹងថា ចំណាយលើការដាំសណ្តែកទ្រើងលើផ្ទៃដី ០,២២៥០ហ.តអស់ទឹកប្រាក់សរុបចំនួន ១ ៨៦០ ០០០រៀល ហើយទទួលបានប្រាក់ចំណូលសរុបចំនួន ៦ ៧៥០ ០០០៛ និងទទួលបានប្រាក់ចំណេញចំនួន ៤ ៨៩០ ០០០៛ ក្នុងមួយវត្តរបស់សណ្តែកទ្រើង (ការដាំដុះសណ្តែក ទ្រើងមួយវគ្គមានរយៈពេល ៧៥ថ្ងៃ)។

ទន្ទឹមនឹង នេះយើងក៏បានពិនិត្យឃើញថា បណ្តុំកសិករនៅស្រុកឯកភ្នំ ខេត្តបាត់ ដំបងកំពុងខិតខំដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដែលទទួលបានការគាំទ្រដោយអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE)៕

 

ចែករំលែកបន្ត

CDC អនុម័តគម្រោងវិនិយោគរោងចក្រស្បែកជើងនៅស្រុកជើងព្រៃ ក្រោមទុន១០លានដុល្លារ


កក្កដា ១៦
០២:០៧:០៤ ល្ងាច ២០២០
  ២១៥៨ Views

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន MANN LONG SHOES CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១០,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៧៩កន្លែង។

វណ្ណា

ចែករំលែកបន្ត

ការធ្វើវារីវប្បកម្មរបស់កសិករលើការចិញ្ចឹមអន្ទង់ នៅខេត្តកំពង់ឆ្នាំង អាចផ្គត់ផ្គង់ទីផ្សារអន្ទង់៥តោន ក្នុងមួយឆ្នាំ


កក្កដា ១៦
០២:០៧:៥៥ ល្ងាច ២០២០
  ២៦០០ Views

កសិដ្ឋានវារីវប្បកម្មអន្ទង់ លោក ថូ វណ្ណា ស្ថិតនៅភូមិ ក្តីត្នោត ឃុំ ស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងទទួលបានជោគជ័យ។

កសិដ្ឋាននេះ បានចិញ្ចឹមអន្ទង់រយៈពេល១០ ឆ្នាំមកហើយ ដែលកសិដ្ឋានគាត់ មានអាងចំនួន៣៥អាង ចែកចេញអាងអន្ទង់បំប៉ន យកសាច់ចំនួន២៥អាង និងអាងថែទាំកូនពូជចំនួន១០អាង។

នៅក្នុងអាងនីមួយៗ ដាក់កូនពូជចិញ្ចឹមចំនួន១៥០គីឡូក្រាម ស្មើនឹង១៥០០ ក្បាល- ២០០០ក្បាល/អាង ដែលកូនពូជបានមកពីអន្ទង់ធម្មជាតិទិញប្រមូលបានពីប្រជានេសាទ យកមកចិញ្ចឹមបំប៉នដោយប្រើចំណីផ្សំក្នុងរយះពេល ៦-៧ ខែទើបអាចលក់បាន។ ម្យ៉ាងនៅពេលដែលតម្រូវការទីផ្សារមានតម្លៃខ្ពស់ កសិដ្ឋានអាចលក់បន្តិចម្តងៗ តាមការបញ្ជាទិញរបស់អតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក។

ចំពោះលទ្ធផលនៃការប្រមូលផលក្នុងការចិញ្ចឹមអន្ទង់ គឺមួយឆ្នាំលក់បានប្រមាណ៥តោន។ លោក ថូ វណ្ណា បាន ចែករំលែកបទពិសោធន៍ បច្ចេកទេស ក្នុងការចិញ្ចឹមអន្ទង់ដល់កសិករដ៏ទៃទៀតដែលមានបំណងចង់ចិញ្ចឹមផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារ ដោះស្រាយជីវភាពរស់នៅ និងបង្កើនស្បៀងក្នុងខ្សែចង្វាក់ផលិតកម្មវិស័យកសិកម្ម។


ឆ្លងតាមបទពិសោធន៍ការចិញ្ចឹមអន្ទង់នេះកន្លងមក កសិដ្ឋា នរបស់គាត់បានបន្តចិញ្ចឹមរហូតមកជាមួយនឹងការទទួលបានជោគជ័យរៀងរាល់ឆ្នាំ ដោយទទួលបានប្រាក់ចំណូលខ្ពស់ល្អប្រសើរ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិផលក្នុងស្រុក ជាពិសេសចូលរួមបង្កើនផលិតកម្មស្បៀងក្នុងការងារវិស័យកសិកម្ម ៕


ប្រភពពីក្រសួងកសិកម្ម
សំ វណ្ណា

ចែករំលែកបន្ត

វិនិយោគិនជប៉ុនឈានដល់ការចងមេត្រីជាមួយកម្ពុជាក្នុងការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់នាំចេញ


កក្កដា ១៥
០៣:០៧:១៨ ល្ងាច ២០២០
  ២៣៤០ Views

ក្រុមហ៊ុនជប៉ុនជាច្រើន បានបង្ហាញ​ពីការចាប់អារម្មណ៍ លើការអភិវឌ្ឍបន្លែសុវត្ថិភាពក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែងនៅថ្ងៃទី១៥ កក្កដា ២០២០នេះ ក្រុមហ៊ុនទាំងនោះ ក៏សម្រេចចងមេត្រីជាមួយកម្ពុជាដោយបានចុះអនុស្សារណយោគយល់គ្នាជាផ្លូវការផងដែរ ។

យោងតាមខ្លឹមសារនៃសេចក្តីថ្លែងហេតុបានបង្ហាញពីគោលបំណងសំខាន់ៗនៃឯកសារអនុស្សរណនេះដូចជា ១) ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ។

ទី២- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។ទី៣- ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាព​បន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយ តបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ ។

ទី៤- លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេក​វិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ ) និងការប្រើប្រាស់ធាតុចូល ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការចុះអនុស្សរណរវាងភាគីកម្ពុជានិងជប៉ុននាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍន៍ផលិតកម្មបន្លែកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ និងការចាប់យកកាលានុវត្តភាព ។

ឯកឧត្តមបន្តថា គោលបំណងសំខាន់ៗ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេសក្នុងកាល:ទេស: ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ បានផ្តល់ឱកាសមាសដល់ប្រជា កសិករយើងធ្វើការកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការក្នុងគ្រួសារ មកផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី “កសិករ ទៅជាកសិ-ពាណិជ្ជករ” វិញ ។

 

លោកបណ្ឌិត Nabeshima ( ណាបេឈិម៉ា ) តំណាងឲ្យនាយកក្រុមហ៊ុន និងដៃគូពាក់ព័ន្ធក្នុងគម្រោងបានអោយដឹងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលមានខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើ​តុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជាដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ ហើយក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះទៅតាមជំនាញនីមួយៗ ហើយពិតណាស់កសិករជាអ្នកផលិតគឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅសម្រេចជោគជ័យតាមផែនការនេះ៕

ចែករំលែកបន្ត

កសិករដាំបន្លែនៅស្រុកបាកាន និងស្រុកកណ្តៀង កំពុងបង្កើនចំណូល និងកលើកកំពស់ជីវភាពគ្រួសារ


កក្កដា ០៧
០២:០៧:៥០ ល្ងាច ២០២០
  ២៦៨៩ Views

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបញ្ជាក់​ថា កសិករ ដាំបន្លែ កំពុងទទួលបានផល និងបង្កើនចំណូលគ្រួសារ ក្នុងដំណាក់កាលដែលកម្ពុជា កំពុងជួបវិបត្តិកូវីដ១៩។

កសិករ ជូ វើន ភេទ ស្រី នៅភូមិ អូររំចេក ឃុំ ត្រពាំងជង ស្រុកបាកាន បានឲ្យដឹងថា៖ ដោយមានណែនាំពីមន្រ្តីជំនាញ ទាំងការជ្រើសរើសពូជតម្រូវតាមទីផ្សារការដាំដំណាំបន្លែ ការប្រមូលផលបន្លែ ការវេចខ្ចប់ ការ​ដឹកជញ្ចូន និងទីផ្សារដំណាំបន្លែទទួលបានលទ្ធផលល្អ និងបានផលច្រើន។

អ្នកស្រីបានបញ្ជាក់ថា គាត់ដាំដុះបន្លែលើផ្ទៃដីទំហំតែ ១០ អា ប៉ុណ្ណោះ បានដាំដំណាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ ការចំណាយថវិកាសរុប ២០ម៉ឺន រៀល ប្រើប្រាស់រយះពេល ២៨ -៣០ ថ្ងៃ ទើបប្រមូលផល។

គាត់ទទួលបានទិន្នផល ៤៣៣ គីឡូក្រាម លក់ក្នុងតម្លៃ ៣០០០ រៀល/គីឡូក្រាម ចំណេញ បាន១ លាន ១០ម៉ឺន រៀលក្នុងពេលដាំមួយលើកៗ ហើយការដាំដុះនេះអាចធ្វើបាន ពី៨ ទៅ ១០ដងក្នុងមួយឆ្នាំ។

 

ដោយឡែកការដាំបន្លែរបស់កសិករ ផែ រ៉េត នៅភូមិជ្រែង ឃុំស្វាយ​លួង ស្រុកកណ្តៀងបានបញ្ជាក់ឲ្យដឹងថា គាត់បានដាំសាលាដ លើផ្ទៃដីទំហំ៤អា ប្រមូលផលបានសរុប ១ ០០០ដុំ ដោយលក់ក្នុងតម្លៃ ២ ០០០រៀល/ដុំ មានឈ្មួញមកទិញដល់ចំការផ្ទាល់ ក្នុងពេលប្រមូលផលម្តងៗ ។ ឯដំណាំ ត្រប់វែង មានផ្ទៃដីទំហំ ១០អា (កំពុងថែទាំ) និងដំណាំត្រសក់មានផ្ទៃដីទំហំ ៧អា កំពុងប្រមូលផលគិតមកដល់ថ្ងៃនេះ ត្រសក់គាត់ប្រមូលផលបាន១០ លើក ហើយ ក្នុង១លើក ប្រមូល​ផលបានជាមធ្យម ៧០គ.ក្រ ហើយលក់ក្នុងតម្លៃ១ ១០០រៀល/គក្រ កសិករ បានលើកមកបញ្ចាក់បន្ថែមថាកាលពីមុនលើផ្ទៃដីដដែលនេះគាត់ដាំត្រសក់បានសរុប១ ៥៤០គក្រ លក់ក្នុងតម្លៃជាមធ្យម ១ ០០០រៀល/គក្រ ទទួលបានចំណូល ១ ៥៤០ ០០០រៀល ចំណេញសរុប ៩៤០ ០០០រៀល ក្នុងមួយលើកៗ៕

ចែករំលែកបន្ត

កសិករចិញ្ចឹមកង្កែប និងលក់កូនត្រី រកចំណូលបាន៤ ទៅ ៥ លានរៀលក្នុង មួយខែ


កក្កដា ០២
០៦:០៧:០៥ ល្ងាច ២០២០
  ២៨២២ Views

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានបន្តចុះពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី និងកង្កែប របស់លោក ហ៊ឹម វន នៅភូមិរមេញជើង ឃុំរមេញ ស្រុកកោះអណ្តែត។

លោក ហ៊ឹម វន បានឲ្យដឹងថា ក្នុងមួយខែៗគាត់បានលក់កូនត្រី និងកង្កែបប្រមាណ ៣០ ០០០ ទៅ ៤០ ០០០កូន ហើយទទួលបានប្រាក់ចំណូល ៤ ទៅ ៥ លានរៀល។

សម្រាប់ការបង្កាត់កូនកង្កែប ក្នុង ១០ ០០០កូន ចំណេញបានប្រមាណ១ ៥០០ ០០០ ទៅ ៣ ៥០០ ០០០រៀល ក្នុងរយៈពេល ១០៥ថ្ងៃ ដោយក្នុងមួយឆ្នាំគាត់អាចលក់កូនកង្កែបបានរយៈពេល ៧ខែ។

លោកប្រធានបានជំរុញ និងលើកទឹកចិត្តអោយគាត់ព្យាយាមបង្កើនមេបាពូជ និងព្យាយាមបង្កាត់អោយបានគ្រប់រដូវដើម្បីផ្គត់ផ្គង់អោយគ្រប់តាមតម្រូវការទីផ្សារ៕

 

ចែករំលែកបន្ត

៦ខែដើមឆ្នាំ ការនំាំចេញអង្កររបស់កើនឡើង៤១ភាគរយ


កក្កដា ០១
០២:០៧:១៧ ល្ងាច ២០២០
  ២២៦៥ Views

ការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនា​ម័យ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៣៩៧ ៦៦០ តោន កើនឡើងប្រមាណ ១១៦ ១២២ តោន ស្មើនឹង ៤១,២៥% ដែលធៀបទៅនឹងរយៈ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១ ៥៣៨ តោន ។

ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ៤១ ៥៦៣ តោន កើនឡើងចំនួន ១០ ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១ ៨៦៤ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨ ៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤ តោន និងអង្ករក្រហមមានចំនួន ២៣ តោន ។

ដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោល​ដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩%, ប្រទេសចិនកើនចំនួន ២៥,២០%, បណ្តាប្រទេសសមាជិកអាស៊ាន​កើនចំនួន ៤៧,៦៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦% ។


ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេស៖

នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៥ ប្រទេស ។

ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ៕

 

ចែករំលែកបន្ត

ប្រេងសាំងបន្ត​ឡើងដល់២៨៥០រៀល​ក្នុង​មួយ​លីត្រហើយ


មិថុនា ១៦
០២:០៦:១៤ ល្ងាច ២០២០
  ២២៦២ Views

យោង​តាម​តម្លៃ ដែលកំណត់ដោយ​ក្រសួងពាណិជ្ជកម្ម បានឲ្យដឹង​ថា ការ​លក់រាយ​តាម​ស្ថានីយ៍ ដែលអនុវត្ត​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ បាន​កំណត់ឲ្យប្រេងសាំងធម្មតា​លក់តម្លៃ ២៨៥០រៀល​ក្នុង​មួយលីត្រ ដែលតម្លៃនេះឡើង ១៥០រៀល​បើធៀប​នឹង​តម្លៃកាលពីដើមខែមិថុនា។ ដោយ​ឡែកសម្រាប់ប្រេងម៉ាស៊ូតវិញ ត្រូវ​បាន​កំណត់​ក្នុងតម្លៃ ២៦០០រៀល​ក្នុង​មួយលីត្រ ឡើង​ថ្លៃ​១០០រៀល បើធៀបនឹង​ដើមខែមិថុនា។

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)