ព័ត៌មានថ្មី
- ប្រទេសចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ១០ បន្ថែមទៀត ជុំវិញការលក់សព្វាវុធឲ្យតៃវ៉ាន់ ប្រទេសចិនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្នែកការពារជាតិចំនួន ១០ បន្ថែមទៀតរបស់សហរដ្ឋអាមេរិក ទាក់ទិននឹងការលក់សព្វាវុធឲ្យតៃវ៉ាន់។ ទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា នេះគឺជាជុំទីពីរនៃការដាក់ទណ្ឌកម្មរបស់ចិនលើក្រុមហ៊ុនអាមេរិកទាក់ទិននឹងបញ្ហានេះក្នុងរយៈពេលតិចជាងមួយសប្ដាហ៍។ សាខារបស់ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន General Dynamics និងក្រុមហ៊ុន Raytheon ដែល «បានចូលរួមនៅក្នុងការលក់សព្វាវុធឲ្យតៃវ៉ាន់» ត្រូវបានបន្ថែមចូលទៅក្នុង «បញ្ជីអង្គភាពមិនគួរឲ្យទុកចិត្ត»របស់ចិន។ សាខាក្រុមហ៊ុនទាំងនេះនឹងត្រូវហាមឃាត់មិនឲ្យធ្វើសកម្មភាពនាំចូលនិងនាំចេញ ឬក៏ធ្វើការវិនិយោគថ្មីណាមួយនៅក្នុងប្រទេសចិនឡើយ។ សូមជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាអាមេរិកចំនួន៧ ដែលរួមមានទាំងក្រុមហ៊ុន Insitu ដែលជាសាខារបស់ក្រុមហ៊ុន Boeing ទាក់ទិននឹងការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់តៃវ៉ាន់ផងដែរ។ អ្នកនាំពាក្យក្រសួងការ បរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា សកម្មភាពទាំងនេះ «ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងប៉ះពាល់ដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន»៕
- Agoda ផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ ជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី ភ្នំពេញ៖យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire។ Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ចំនួន ៦៧ដុល្លារនេះ ទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម ដែលមានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៉ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ ។ សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹម ដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ចំណែកបុណ្យឆ្លងឆ្នាំសកល២ថ្ងៃ នៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាង១លាន៥សែននាក់មកទស្សនា។ នេះជាការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។លោកស្រីដោ សម្ផស្ស បានបញ្ជាក់ផងដែរថា៖ […]
- ការដ្ឋានស្ថាបនាស្ពានឆ្លងទន្លបាសាក់-ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១៦ ភាគរយ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះថា គិតត្រឹមដំណាច់ឆ្នាំ២០២៤កន្លងទៅនេះ គម្រោងស្ថាបនា ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៦ ភាគរយហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានមប្រវែងជាង ៨០៤ ម៉ែត្រ, ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។ សំណង់ស្ពានថ្មីសន្លាងនេះ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានឆ្លងកាត់ទន្លេសាប ទន្លេបា សាក់ចំនួន៦(មិនគិតស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម) និងស្ពានអាកាសចំនួន៩ (មិនគិតស្ពានអាកាសក្បាលថ្នល់មួយទៀត ដែលកំពុងសាងសង់)៕
- អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលបណ្ណា ល័យខាងត្បូងនៅរួតទី២របស់ប្រាសាទអង្គរវត្ត រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទ អង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួស ជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដាឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យនិងបញ្ចប់ជាស្ថាពរ។ លោក ឃាម មុនី បញ្ជាក់ទៀតថា ក្រុមការងារដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យយ៉ាងត្រឹមត្រូវ។ ការជួសជុលបានដាក់ថ្មថ្មីមួយចំនួនដើម្បីទ្រទ្រង់រចនាសម្ពន្ធរបស់បណ្ណាល័យទាំងមូល។ ចំណែកកម្រាល ក៏បានបន្ថែមថ្មថ្មីខ្លះៗ សម្រាប់ការពារកុំឱ្យងាកក្រៀកបន្តទៅទៀត។ ចំពោះសសរចាស់មួយចំនួននៅផ្នែកខាងកើត ក៏បានពង្រឹងបន្ថែមបំណែកថ្មនៅតាមកន្លែងដែលពុកផុយប្រហែល១ភាគ៤ ចំណែកសសរនៅផ្នែកខាងក្នុងដោយ សារតែថ្មមានសភាពពុកផុយ ក៏បានដូរថ្មថ្មីពាក់កណ្ដាល ដើម្បីឱ្យជួយពង្រឹងរចនាសម្ពន្ធដំបូល ជញ្ជាំង និងកម្រាលដែលបានហែកចេញពីគ្នា។ កាលពីអំឡុងខែធ្នូកន្លងមក គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត ក៏បានកោតសរសើរដល់ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា […]
- កម្ពុជា-គុយបា ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ កីឡា និងការផ្លាស់ប្តូរ ព័ត៌មាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរ សមរបស់លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈ សំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសគុយបា និងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីគុយបា នៅកម្ពុជាក្នុងឆ្នាំ ២០២២ ដែលបានផ្តល់គុណតម្លៃយ៉ាងខ្លាំងបន្ថែមដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរ អង្វែងរវាងកម្ពុជា និងគុយបា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឯកអគ្គរដ្ឋទូតបានកោត សរសើរដល់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ កីឡា និងការផ្លាស់ប្តូរ ព័ត៌មាន ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណចំពោះការគាំទ្ររបស់ប្រទេសគុយបា ដែលបានប្រែក្លាយមន្ទីរ ពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក និងស្វាគមន៍ចំពោះការផ្លាស់ប្តូរនិងចែករំលែកជំនាញវេជ្ជ […]
- អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ (ភ្នំពេញ)៖ តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។ ទន្ទឹមនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈសមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ គឺត្រូវទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពវិនិយោគិននៅកម្ពុជា ត្រង់ថាតួលេខចំនួន ២០៨ ដុល្លារនេះជាតួលេខដែលធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគជាមួយបណ្តាប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា។ ត្រង់ចំណុចនេះមានន័យថា តួលេខប្រាក់ឈ្នួលអប្បបរមានេះគឺមិនខ្ពស់ដាច់ពេក មិនទាបពេក បើធៀបនឹងបណ្តាប្រទេសទាំងនោះ។ លោកបណ្ឌិតមើលឃើញថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ការរក្សាគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្ពុជា គឺជាជំហរបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កម្មករនិយោជិត ក៏ប៉ុន្តែផ្ទុយមកវិញប្រសិនបើនៅក្នុងរបត់មួយតួលេខហក់ខ្ពស់ពេក មិនសមាមាត្រទៅនឹងផលិតភាពក្នុងស្រុកនោះ វានឹងធ្វើឱ្យកម្ពុជាបាត់បង់ការប្រកួតប្រជែង និងធ្វើឱ្យប៉ះពាល់ដល់លំហូរវិនិយោគិនពីបរទេសទៅវិញ។ តែបើទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិតវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលតែងតែគិតគូរដល់ជីវភាពរបស់កម្មករនិយោជិតនៅកម្ពុជាតាមរយៈការបង្កើតអត្ថប្រយោជន៍លើប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។ អ្វីដែលកត់សម្គាល់នោះ គឺការផ្តោតលើផលិតភាពការងារ និងប្រាក់ឈ្នួលរបស់កម្មរកនិយោជិតក៏ជារឿងចាំបាច់ផងដែរ ដើម្បីធានាបាននូវការវិនិយោគមួយដែលមានស្ថេរភាព និងការប្រកួតប្រជែងខ្ពស់។ លោកសង្ឃឹមថា ផលិតភាពនៅកម្ពុជា និងកម្រិតការវិនិយោគ និងមានភាពកាន់តែប្រសើរឡើងថែមទៀត […]
- រដ្ឋមន្រ្តីសុខាភិបាល ណែនាំឲ្យ«នាយកដ្ឋានអភិវឌ្ឍន៍ធនធាន មនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល» ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីផ្តល់ជាការគិតពិចារណាធ្វើឱ្យបញ្ញាកាន់តែមុតស្រួច ស្មារតីកាន់តែវៃឆ្លាត និងនិរន្តរភាពតទៅថ្ងៃមុខ ជាពិសេសក្របខ័ណ្ឌនៃការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ដោយត្រូវមានវិធីសាស្ត្រនៃការវាស់វែងបញ្ហាប្រឈមជួបប្រទះ នាពេលកន្លងមកទាំងក្នុងតំបន់ និងជាសកលយុទ្ធសាស្ត្រ ព្រមទាំងធ្វើការដោះស្រាយបញ្ហាទាក់ទងនឹងធនធានមនុស្ស បច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការបណ្ដុះបណ្ដាលធនធានមនុស្សសុខាភិ បាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមាគ៌ាឆ្លុះបញ្ចាំងសំដៅដល់ការរកដំណោះស្រាយ។ គន្លឹះសំខាន់ៗទាំងនោះរួមមាន៖ -ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាជារួម ទាំងទិដ្ឋភាពបរិមាណ និង គុណភាព រួមទាំងការរាយបែងចែកធនធានមនុស្ស។ -ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាដែលធ្លាប់មានកន្លងមក និងបញ្ហាសកល។ -ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាទាំងឡាយដែលបានលើកដោយគ្រប់ភាគីពាក់ព័ន្ធ និងដែលពុំទាន់ដោះស្រាយបាន ដោយពិនិត្យទាំងទិដ្ឋភាពយុទ្ធសាស្ត្រ និងកម្មវិធីគាំទ្រ ជាសកម្មភាពដែលត្រូវអនុវត្តន៍។ -ស្ថានភាពសុខាភិបាល អំពីផ្នែកធនធានមនុស្ស ៖ ព័ត៌មានជាតួលេខច្បាស់លាស់ ការចាត់ចែងគ្រប់គ្រងធនធានមនុស្ស លើកិច្ចការបណ្តុះបណ្តាល លើការចូលរួមចំណែកពីសហភាតរៈដៃគូរអន្តរជាតិ។ -ការវិភាគលើបញ្ហាចម្បងៗ អំពីធនធានមនុស្ស៖ កខ្វះខាតជាសកល និងតាមប្រភេទនានានៃធនធានមនុស្ស ប្រព័ន្ធផ្គត់ផ្គង់ ការបែងចែក […]
- ពីរថ្ងៃមុនដាច់ឆ្នាំ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម៣ពាន់សេវាជូនពលរដ្ឋ! ២ថ្ងៃមុនដាច់ឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ខែធ្នូ មន្រ្តីអត្ត សញ្ញាណកម្មទូទាំងប្រទេសបានបន្តផ្ដល់សេវាអត្តសញ្ញាណកម្មប្រមាណ៣ពាន់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមសេវាបានផ្ដល់ជូននោះ សេវាអត្តសញ្ញាណប័ណ្ណមាន៨៩១សន្លឹក លិខិតឆ្លងដែនមាន១១២៨ក្បាល លិខិតធ្វើដំណើរមាន១៨១ក្បាល សៀវភៅស្នាក់នៅមាន៤៤២ក្បាល និងសៀវភៅគ្រួសារមាន៤៤៥ ក្បាល។ ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះឆន្ទៈ បំពេញការងារយ៉ាងសកម្មរបស់មន្រ្តីគ្រប់ផ្នែកនៃក្រសួងមហាផ្ទៃដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕
- ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី។ ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន ADATA Technology ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្ររថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុងដូចជាការប្រើសាំង ជាមួយគ្នានេះ EV ជាបច្ចេកវិទ្យាដ៏សំខាន់សម្រាប់កាត់បន្ថយការបំភាយឧស្ម័នពីការដឹកជញ្ជូនតាមផ្លូវគោក ដែលមានចំនួនជាង ១៥% នៃការបំភាយឧស្ម័នដែលទាក់ទងនឹងថាមពលសកល។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ការបង្កភាពងាយស្រួលដល់វិនិយោគិនទាំងអស់ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា គឺបានអនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផលចំណេញទៅក្រុមហ៊ុនផង ហើយកម្ពុជាក៏ទទួលបានបរិស្ថានល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅគ្រប់កម្រិត។ សូមជម្រាបជូនថា ក្រុមហ៊ុន ADATA Technology […]
- កម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលក្នុងការអនុវត្តប្រាក់ឈ្នួលថ្មីសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ កម្មករនិយោជិតសប្បាយចិត្តនៅពេលប្រាក់ឈ្នូលអប្បបរមាសម្រាប់ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្ត ចាប់ពីខែមករា ឆ្នាំ ២០២៥ នេះតទៅ ហើយកម្មករនិយោជិតចាត់ទុកថាគោលនយោ បាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ កញ្ញា ហេង ផារី ជាកម្មករនិយោជិតនៅរោងចក្រ Marvel Garment រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារ នេះមានសារសំខាន់ណាស់សម្រាប់ជីវភាពរបស់កម្មករនិយោជិត ត្បិតឡើងមិនច្រើនពេក តែតួលេខនេះអាចទទួលយកបាន ហើយវានឹងក្លាយជាចំណូលប្រចាំខែថ្មីបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន បន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់។ កម្មការិនីរូបនេះសប្បាយចិត្តនៅពេលដែលប្រាក់ឈ្នួលថ្មី នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ ហើយថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ដែលទាំងនេះបង្ហាញឃើញយ៉ាងច្បាស់ពីការគិតគូរសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ដោយឡែកកញ្ញា សោម ស៊ីថូ ជាកម្មករនិយោជិតមកពីរាជធានីភ្នំពេញ អរគុណរាជរដ្ឋាភិបាលកម្ពុជាសម្រាប់កាដូឆ្នាំថ្មី ២០២៥ តាមរយៈការអនុវត្តនូវប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ។ ប្រាក់ឈ្នួលថ្មីនឹងក្លាយជាបង្អែកថ្មីមួយទៀតសម្រាប់កម្មករនិយោជិត ហើយវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជា។ កញ្ញាមើលឃើញថា កត្តាសន្តិភាពទើបធ្វើអោយរាជរដ្ឋាភិបាលកម្ពុជាអាចដំឡើងប្រាក់ឈ្នួលបានយ៉ាងទៀតទាត់ ត្បិតឡើងមិនច្រើនលើសលុប តែតួលេខមួយនេះអាចទទួលយកបាន ហើយកម្មករសប្បាយចិត្ត។ រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរពីសុខទុក្ខដល់បងប្អូនកម្មករនិយោជិតជានិច្ចចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន […]
- ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ! យ៉ាងហោចណាស់មានមនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចនគរបា លជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ:។ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ១សប្ដាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដី គេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ។ […]
- ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធី បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាម ញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ការរស់នៅបែបស៊ីវិល័យដែលមិនធ្លាប់មានពីមុន។ សុខសន្តិភាព បានធ្វើឱ្យស្ថានភាពប្រទេសជាតិផ្លាស់ប្តូរខុសពីអតីតកាលទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីការបាញ់កាំភ្លើង កាប់សម្លាប់គ្នាដ៏គួរឱ្យព្រឺខ្លាច មកជាការបាញ់កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យយ៉ាងសប្បាយរីករាយ។ ប្តូរពីសម្រែកដោយក្តីឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ មកជាសម្រែកហ៊ោកញ្ជៀវដោយក្តីសប្បាយរីករាយ។ ប្តូរពីស្ថានភាពតោកយ៉ាកអត់បាយក្រហាយទឹកមករកភាពសម្បូរបែប។ ប្តូរពីភាពក្រៀមក្រោះស្រពាប់ស្រពោនមកមានស្នាមញញឹមស្រស់ស្រាយ… ពោលគឺសុខសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាបានស្គាល់ការផ្លាស់ប្តូរទាំងស្រុង ទាំងស្ថានភាពសង្គម នយោបាយ ទាំងផ្នត់គំនិតមនុស្ស។ ការផ្លាស់ប្តូរដ៏ស៊ីជម្រៅនេះកើតឡើងដោយសារកម្ពុជាមានមេដឹកនាំដ៏ខ្លាំងពូកែនិងលះបង់ខ្ពស់ចំពោះជាតិនិងប្រជាពលរដ្ឋដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានអ្នកបន្តវេនដែលពោរពេញដោយសមត្ថភាពនិងភាពវាងវៃដូចសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការផ្លាស់ប្តូរស៊ីជម្រៅនេះ ក៏កើតឡើងដោយសារប្រជាពលរដ្ឋឈរនៅខាងភាពត្រឹមត្រូវ ពោលគឺពួកគេតែងផ្តល់យុត្តិធម៌ដល់អ្នកដឹកនាំនិងប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយជ្រុលនិយមដែលរង់ចាំតែបំផ្លិចបំផ្លាញនិងជាន់ពន្លិចជាតិខ្លួនឯង។ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ នេះ […]
- សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៥០ករណី ក្នុងខែធ្នូ ចុងឆ្នាំ ២០២៤នេះ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើងទូទាំងប្រទេសបានជាង ៥០ករណី និងឃាត់ខ្លួនបានក្រុមក្មេងទំនើងបានជិត២០០នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួង មហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ បើតាមលោកបណ្ឌិត មូលដ្ឋានដែលមានករណីក្មេងទំនើងត្រូវបានបង្ក្រាបច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង កំពត កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ កណ្ដាល ពោធិ៍សាត់ ស្វាយរៀង កំពង់ធំ ក្រចេះ និងខេត្តតាកែវ។ អ្នកនាំ ពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាននោះ បានធ្វើសកម្មភាពជាក្រុមៗ ទាំងទ្រង់ទ្រាយធំ និងតូច ហើយក្នុងចំណោមនោះ ភាគច្រើនត្រូវបានសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងកំពុងឃុំខ្លួនក្នុងពន្ធនាគារ។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា កិច្ចប្រតិបត្តិការនេះ ក៏កាន់តែសកម្មឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែង និងគ្មានការយោគយល់ ពោលដាច់ខាតត្រូវតែដាក់ពន្ធនាគារ។ ក្នុងនាម […]
- អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច គ្រោងធ្វើមិទ្ទិងអបអរ សាទរនៅព្រឹកថ្ងៃទី០៧ មករា ភ្នំពេញ៖ បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទិងអបអរ សាទរនៅព្រឹកថ្ងៃទី០៧ មករា ឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក និងមហាជនចូលរួមជាង២ម៉ឺននាក់។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរក្នុងពិធីនេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ធ្នូ២០២៤នេះ នៅសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំពិធី បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ជារឿងសំខាន់បំផុត ដែលអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចរបស់យើងត្រូវយកចិត្តទុកដាក់ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីនេះប្រព្រឹត្ត ទៅបានរលូននិងប្រកបដោយជោគជ័យ។ ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា យើងជាមន្ត្រីដែលចូលរួមក្នុងពិធីនេះត្រូវតែមានវិន័យល្អ ។យើងជាមន្ត្រីឬកងកម្លាំងម្នាក់ដែលចូលរួមក្នុងពិធីនេះម្នាក់ គឺជាអ្នកថែរក្សាសន្តិសុខម្នាក់ ដោយត្រូវចាប់អារម្មណ៍ខ្លាំងទៅលើបញ្ហាសន្តិសុខ បើទោះបីប្រទេសជាតិយើងមានសន្តិភាពពេញលេញក៏ដោយ។ […]
- មន្រ្តីជំនាញក្រសួងបរិស្ថានបរិស្ថាន ចុះអនុវត្តច្បាប់ចំពោះក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលបានបង្ហូរទឹកកខ្វក់ប៉ះពាល់ដល់បរិស្ថានក្នុងព្រែកសង្កែក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ព្រះសីហនុ៖ ក្រុមការងារមន្ត្រីជំនាញក្រសួងបរិស្ថាន ដោយមានការចូលរួមពី ក្រុមមេធាវីរបស់ក្រសួងបរិស្ថាន អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាង មន្ទីរ អង្គភាពពាក់ព័ន្ធ និងថអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យការបញ្ចេញទឹកកខ្វក់មានសក្តានុពលប្រភពបំពុលចូលទៅក្នុងព្រែកសង្កែ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលមានទីតាំងជាប់ក្បែរព្រែកសង្កែក្នុងភូមិសាស្រ្តខាងលើ។ ក្នុងឱកាសនោះ ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យដងព្រែកសង្កែចាប់ពីស្ពានថ្ម ផ្លូវជាតិលេខ៣ រហូតដល់មាត់សមុទ្រ និងបានសង្កតឃើញនៅចំណុចខ្លះទឹកព្រែកស្ថិតនៅមានលក្ខណៈក្រម៉ៅ ខ្លាញ់អណ្តែត និងក្លិនស្អុយនៅឡើយ ហើយ នៅចំណុចនៅក្បែរសមុទ្រ ទឹកព្រែកមានលក្ខណៈថ្លាធម្មតា។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជាអ្នកនេសាទនៅតាមដងព្រែកនេះបានឱ្យដឹងថា កាលពីសប្តាហ៍មុននេះទឹក មានទឹកខ្មៅ និងក្លិនយ៉ាងខ្លាំងបានហូរតាមព្រែក ដែលភ្ជាប់ចូលទៅក្នុងសមុទ្រ ប៉ុន្តែរយៈពេល២ថ្ងៃមុនពេលក្រុមការងារចុះមក គឺពុំមានទឹកស្អុយចេញមកទៀតឡើយ។ បន្ទាប់មកក្រុមការងារ បានចុះត្រួតពិនិត្យក្នុងទីតាំងក្រុមហ៊ុន ហើយបានរកឃើញថាក្រុមហ៊ុននៅមានការបញ្ចេញសំណល់រាវចេញពីរោងចក្រ មានលក្ខណៈមិនប្រក្រតីមួយចំនួន ដែលក្រុមការការងារត្រូវឱ្យរោងចក្រអនុវត្តច្បាប់ជាធរមាន និងណែនាំវិធានការបន្ទាន់រួមមាន៖ ₋ ត្រូវរៀបចំអាងប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យការបញ្ចេញឆ្លើយតបស្តង់ដារ ដោយត្រូវធ្វើការបញ្ចេញសំណល់រាវចូលព្រែកតែ១ទីតាំងគត់ ₋ ត្រូវធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវតាមការកំណត់ ₋ ត្រូវធ្វើការគ្រប់គ្រងភក់ពីអាងប្រព្រឹត្តិកម្មឱ្យមានត្រឹមត្រូវតាមគោលការបច្ចេកទេស និងច្បាប់ ₋ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


