
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ ៩នាក់ និងរបួសស្រាល ៦នាក់។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅសបញ្ជាក់ឲ្យឃើញថា ដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់កម្លាំងនគរបាលផ្នែកចរាចរណ៍ ដែលបានប្រឹងប្រែងអប់រំ ពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរលើដងផ្លូវទាំងអស់ឲ្យបានយល់ដឹង និងគោរពឲ្យបានខ្ជាប់ ខ្ជួន និងគ្រប់ពេលធ្វើដំណើរ ៕
