ប៉ូលិសនៅក្នុងរដ្ឋធានី បែលក្រាដ (Belgrade) របស់ប្រទេសស៊ែប៊ី បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ដែលបានចោទប្រកាន់ចំពោះការក្លែងបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសកលកាលពីសប្តាហ៍មុន។ ពួកគេបានធ្វើអន្ត រាគមន៍ បន្ទាប់ពីហ្វូងមនុស្សមួយចំនួន នៅខាងក្រៅសាលាក្រុងបានវាយកម្ទេចបង្អួច និងព្យាយាមបង្ខំចូល។ សកម្មជនបក្សប្រឆាំងនិយាយថា ប៉ូលិសបានប្រើកម្លាំងហួសហេតុកាលពីថ្ងៃអាទិត្យ។ ពួកគេនិយាយថា រដ្ឋាភិបាលបានរៀបចំការបោះ ឆ្នោត ដែលគណបក្សកាន់អំណាចឈ្នះ។
ប្រធានា ធិបតី អាឡេកសានដា វូស៊ីក(Aleksandar Vucic) និយាយថា ការចោទ ប្រកាន់នេះ គឺជាបោកប្រាស់។ លោក រ៉ាដូមា ឡាហ្សូវិក (Radomir Lazovic) សហមេដឹកនាំនៃរណសិរ្សបៃតង និយាយថា មន្រ្តីបានវាយគាត់ និងមនុស្សមួយចំនួនទៀតដោយដំបងឈើ។ មានការតវ៉ាដោយសន្តិវិធី ជារៀងរាល់ល្ងាចចាប់តាំង ពីការបោះឆ្នោតជាតិ និងថ្នាក់មូលដ្ឋានកាលពីសប្តាហ៍មុន។
អ្នកគាំទ្រក្រុមចម្រុះប្រឆាំងអំពើហិង្សាស៊ែប៊ីបានព្យាយាមទម្លុះចូលទៅក្នុងសាលទីក្រុង។
មេដឹកនាំគណបក្សប្រឆាំងសង្ស័យថា ជាភ្នាក់ងារបង្កហេតុបានជាប់ពាក់ព័ន្ធក្នុងការវាយកម្ទេចបង្អួច ដែលបង្កឱ្យមានអន្តរាគមន៍របស់ប៉ូលិស។
មេធាវីបានប្រាប់អ្នកដែលបានជួបប្រជុំគ្នាថាលោក វូសុីក គួរតែប្រគល់អំណាចដោយ សន្តិវិធី។ ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេចង់ឱ្យការបោះឆ្នោតឡើងវិញ។
ការបោះ ឆ្នោតនេះបានធ្វើឱ្យគណបក្សរីកចម្រើន ស៊ែប៊ី របស់លោក វូសុីក(Vucic) បានវិលមកកាន់អំណាចវិញជាមួយនឹងសំឡេងភាគ ច្រើននៅក្នុងសភា។
អ្នកសង្កេតការណ៍ក្នុងស្រុក និងអន្តរជាតិបានរាយការណ៍ថា មានភាពមិនប្រក្រតី តាមរយៈការអះអាងពីការដាក់ប្រអប់សន្លឹកឆ្នោត និងការទិញសន្លឹកឆ្នោត។
នៅក្នុងសុន្ទរកថាបន្ទាន់មួយដល់ប្រទេសជាតិ កាលពីល្ងាចថ្ងៃអាទិត្យ លោក វូសុីក បានបន្ទោសភាពចលាចល លើការជ្រៀតជ្រែកពីបរទេស៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






