អគ្គនាយករងនៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) លោក ហ្គររី ស៉ីង (Gauri Singh)បានប្រាប់ ស៊ីនហួរនាពេលថ្មីៗនេះថា នៅខាងក្រៅកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ ប្រទេសចិនកំពុងដើរតួនាទីឈានមុខគេក្នុងការផ្លាស់ប្តូរពិភពលោក ឆ្ពោះទៅរកថាមពលកកើតឡើងវិញ។ យោងតាមស្ថិតិសមត្ថភាពកកើតឡើងវិញរបស់ IRENA ឆ្នាំ ២០២៣ ដែលបានបោះពុម្ពកាលពីខែមីនាឆ្នាំមុន ប្រទេសចិនមានចំនួនប្រហែល ៤៨ ភាគរយនៃការកើនឡើងនៃសមត្ថភាពថាមពលកកើតឡើងវិញសរុបជាសកលនៅឆ្នាំ ២០២២។ ពីរភាគបីនៃសមត្ថភាពវារីអគ្គីសនីថ្មី ៤៥ភាគរយនៃសមត្ថភាពថាមពលពន្លឺព្រះអាទិត្យថ្មី ពាក់កណ្តាលនៃ សមត្ថភាពខ្យល់ថ្មី ហើយ ៥៧ ភាគរយនៃសមត្ថភាពជីវថាមពលថ្មីក្នុងឆ្នាំ ២០២២ត្រូវបានដំឡើងនៅក្នុងប្រទេសចិន៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






