បន្ទាយមានជ័យ ៖ ពលករជាង១.០០០នាក់ វិលមកកម្ពុជាវិញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ ដែលភាគីថៃបិទច្រកព្រំដែនប៉ោយប៉ែត-ខ្លងឡឹក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19ធ្វើឲ្យពលករជាង១០០០នាក់ជាប់គាំងក្នុងប្រទេដថៃ ត្រូវបានអាជ្ញាធរកម្ពុជាសម្របសម្រួលឲ្យឆ្លងមកស្រុកកំណើតវិញ តាំងពីព្រឹករហូតម៉ោង១០យប់ថ្ងៃដដែលដោយមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីអាជ្ញាធរកម្លាំងប្រដាប់អាវុធចម្រុះ និងអង្គការ រួមទាំងមន្ត្រីជំនាញសុខាភិបាលពិនិត្យសុខភាពយ៉ាងម៉ត់ចត់បន្ទាប់ពីអាហារសំរន់ របស់អាជ្ញាធរចែកជូន។
យោងតាមរបាយការណ៍នគរបាលអន្តោរប្រវេសន៍ បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រឡប់មកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួនពីរលើក លើកទី១៖ មានចំនួន ៨៨៦នាក់ ស្រី៤៤១នាក់ ក្នុងនោះមានក្មេងចំនួន៣៦នាក់ ស្រី២៨នាក់ និងលើកទី២៖ មានចំនួន៥០៣នាក់ ស្រី២៣៥នាក់ ក្នុងនោះក្មេង២៥នាក់ ស្រី១៣នាក់។ ទាំងពីរលើកមានពលរដ្ឋខ្មែរឆ្លងចូលមកកម្ពុជាសរុប ១៣៨៩នាក់ ស្រី676នាក់។
ពលករដ្ឋខ្មែរដែលវិលត្រឡប់មកស្រុកកំនើតវិញនេះ បានឲ្យដឹងថា ដោយសារតែបញ្ហាការរីករាលដាលជំងឺកូវីត១៩ ទើបនៅតាមបណ្តាលក្រុមហ៊ុន រម្មណីយដ្ឋាន រោងចក្រ និងកន្លែងការងារមួយចំនួននៅក្នុងប្រទេសថៃ ត្រូវបានផ្អាក ដូច្នេះពួកគាត់ត្រូវសម្រេចចិត្តមកប្រទេសកំណើតវិញ។
ជំវិញពលករខាងលើលោកអភិបាលក្រុងប៉ោយប៉ែតប្រសាសន៏តាមទូរសព្ទ័ថាៈក្នុងយុទ្ធនា
ការនោះកម្លាំងយើងមានគ្រប់ស្ថាប័នទាំងអស់ជា
កម្លាំងរួមដើម្បីជួយដឹកជញ្ជូនពលករដាក់នៅទីតាំងស្ថានីរថភ្លើងមានផាសុកាភាពល្អ ហើយយើងបានពិនិត្យកំដៅគ្រប់គ្នាងទាំងអស់ រួចចុះឈ្មោះ លេខទូរសព្ទ័ស្នាក់នៅខេត្តណា ប៉ុន្តែដោយការវាស់កំដៅរបស់ក្រុមគ្រូរពេទ្យទៅលើពលករមានដូចគ្នា ។
ចំពោះពលករ១៩នាក់ដែលមានកំដៅខុសផ្លែក គីក្រុមគ្រូពេទ្យបានធ្វើ
បច្ចប្បនភាពក្នុងមួយថ្ងៃចំនួន៣ដង ក្រោយពីប្រកក្រតីបានក្រុមគ្រូរពេទ្យអនុញ្ញាតរៀបចំបែបបទបញ្ជូនពួកគាត់ទាំងអស់ ទៅតាមបណ្ដាខេត្តដែលគាត់រស់នៅដោយមានឈ្មោះ រួមទាំងមានត្រា ឡូហ្គោ សាលាក្រុប៉ោយប៉ែត ឲ្យពួកគាត់កាន់ ព្រោះឈ្មោះពួកគាត់មានទាំងអស់ បើមានបញ្ហាសុខភាព ត្រូវកាន់ឡូហ្គោរបស់សាលាក្រុងទៅជួប
គ្រូរពេទ្យដើម្បីទទួលបានការព្យាបាល៕





