កោះកុង ៖ ផ្លូវជាតិលេខ១០ កាត់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នេះ មានប្រវែងសរុប ១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង ធ្វើតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ចិន មានទទឹងផ្លូវ ៩ ម៉ែត្រចាក់ បេតុង កៅស៊ូ (AC)។
គម្រោងនេះ ត្រូវសង់ស្ពានចំនួន ៣៣កន្លែង ក្នុងនោះមានស្ពានអាតៃប្រវែង ៥១២ម៉ែត្រ និងកម្ពស់ដល់ ៧៥ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេបំផុតនៅកម្ពុជា។
គម្រោងនេះ ចំណាយប្រាក់ ១៨៨,៣៨លានដុល្លារដែលជាហិរញ្ញប្បទានរបស់ចិន និងប្រាក់បដិភាគ របស់កម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ផ្សេងៗ។
រយៈពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕





