BBC៖ អាជ្ញាធរទួរគីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦ នាក់បានស្លាប់ និង ៨១នាក់ បានរងរបួសនៅក្នុងការផ្ទុះមួយនៅក្នុងតំបន់នៃកណ្តាលទីក្រុង អ៊ីស្តង់ប៊ុល។ អភិបាលក្រុងទួរគី បាននិយាយថា ការបំផ្ទុះបានកើតឡើងនៅម៉ោងប្រហែល១៦ និង២០នាទី ម៉ោងក្នុងស្រុក។ អនុប្រធានាធិបតីហ្វូត អូតាយ Fuat Oktay បាននិយាយថា ការបំផ្ទុះនេះត្រូវបានគេគិតថាជាការវាយប្រហារភេរវកម្មដែលធ្វើឡើងដោយស្ត្រីម្នាក់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយទួរគីថា ស្ត្រីម្នាក់បានអង្គុយនៅលើកៅអីមួយ ក្នុងតំបន់កើតហេតុអស់រយៈពេលជាង៤០នាទី មុនពេលការផ្ទុះបានកើតឡើង។ រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ ចេញមុខអះអាង ទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ។ យ៉ាងណាមិញប្រទេសមួយចំនួនជុំវិញពិភពលោកក៏បាន ការចូលរួមរំលែកទុក្ខ ដល់តួកគី ក្រោយការវាយប្រហារនេះផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា






