យ៉ាងហោចណាស់មានជនរងគ្រោះទឹកជំនន់ចំនួន ១៧នាក់ដែលត្រឡប់ទៅផ្ទះរបស់ពួកគេ បានស្លាប់ដោយសារភ្លើងឆេះ កាលពីយប់ថ្ងៃពុធនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន នៅពេលរថយន្តក្រុង កំពុងធ្វើដំណើរបានឆេះ។
លេខាធិការសុខាភិបាលសភា លោក ស៊ីរ៉ាច សូមរ៉ូ (Siraj Qasim Soomro) បានប្រាប់អ្នកយកព័ត៌មានថា រហូតមកដល់ពេលនេះ អ្នកដំណើរ ១៧នាក់បានស្លាប់ និង១០នាក់ត្រូវបានព្យាបាលរបួសផងដែរ។
មនុស្សប្រហែល៣៥នាក់ដែលធ្វើដំណើរនៅក្នុងឡានក្រុងមួយនេះ នៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើង។
ចំណែកឯមូលហេតុនៃការឆេះនេះមិនទាន់ដឹងច្បាស់នៅឡើយទេ៕
បកប្រែដោយ រម៉ាម វ៉ុង






