ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយបើកគេចពីរថយន្តហាយឡែនឌ័រ បណ្ដាលឲ្យរអិលធ្លាកកង់មួយហៀងក្រឡាប់ចូលទឹក ប្រឡាយ តែសំណាងល្អមនុស្សលោតចេញទាន់មិនបណ្ដាលឲ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត ឈានចូល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ជិតបន្ទាយទាហ៊ាន ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័រមួយក្បាលពណ៌ទូរក្រហម បើកដោយបុរសម្នាក់ទិសដៅពីត្បងទៅជើង ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានគេចពីរថយន្តហាយឡែនឌ័រ មួយគ្រឿងមិនចាំស្លាកលេខ ដែលបើកបញ្ចាស់គ្នាពីជើងទៅត្បូង បណ្ដាលឲ្យរថយន្តកុងតឺន័ររអិលធ្លាក់កង់មួយចំហៀង ក្រឡាប់ចូលប្រឡាយទឹក លិចក្បាលមួយកំណាត់និងតួលិចទៅក្នុងទឹកបាត់សល់តែទូរ តែសំណាងល្អមិនមានអ្នករបួស ដោយសារតៃកុងលោតទាន់។
ក្រោយកើតហេតុ មិនមានសមត្ថកិច្ចចុះទៅទីតាំងកន្លែងកើតហេតុនោះទេ ដោយសារមិនបះពាល់ដល់ប្រជាពរដ្ឋ ក៍ដូចជាសម្បត្តិរដ្ឋ ដូចច្នេះភាគីខាងក្រុមហ៊ុនបានមកស្ទូចរថយន្តទៅការ៉ាសដើម្បីជួសជុសខ្លួនឯង៕ សុខ ស៊ីថា








