
CGTN-សភារបស់ប្រទេសអេស្បាញ បានផ្តល់សច្ចាប័នលើការចូលប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ដោយនាំឱ្យប្រទេស ន័រឌីក (Nordic) ទាំងពីរកាន់តែខិតទៅជិតការចូលរួមក្នុងសម្ព័ន្ធភាពនៅក្នុងការពង្រីកដ៏សំខាន់បំផុតរបស់ខ្លួនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។
ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិកក្នុងសម្ព័ន្ធភាពចំនួន ៣០ ដើម្បីឆ្លើយតប ទៅនឹងសកម្មភាពរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ រុស្ស៊ីបានព្រមាន ប្រទេសទាំងពីរម្តងហើយម្តងទៀត ប្រឆាំងនឹងការ ចូលរួមក្នុងសម្ព័ន្ធភាពនេះ ហើយបានហៅ សកម្មភាពរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែនថា ជាប្រតិបត្តិការយោធាពិសេស ។ សម្ព័ន្ធមិត្តណាតូបានចុះហត្ថលេខាលើពិធីសារ ចូលជាសមាជិកសម្រាប់ប្រទេសទាំងពីរកាលពីខែកក្កដា។ បន្ទាប់ពីការផ្តល់សច្ចាប័នរបស់ប្រទេសអេស្ប៉ាញ ហើយការផ្តល់សច្ចាប័នអាចចំណាយពេលរហូតដល់មួយឆ្នាំ។ សភាជាន់ទាបបានអនុម័តការចូលជាសមាជិកនេះ ដោយមានសំឡេងគាំទ្រ២៩០ សំឡេង១១ ប្រឆាំង និង ៤៧សំឡេងអនុប្បវាទ ។ លោក សឺហ្គី ហ្គូធៀរីស (Sergio Gutierrez) សមាជិក សភានៃគណបក្សសង្គមនិយម កំពុងកាន់អំណាច បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាគឺជាលទ្ធផលជាប្រវត្តិ សាស្ត្រមួយ ពីព្រោះយើងកំពុងបង្រួបបង្រួមណាតូជាសម្ព័ន្ធមិត្តនៃលទ្ធិប្រជាធិបតេយ្យសេរី និងស្ម័គ្រចិត្តដែលរួបរួមគ្នាដើម្បីការពារសន្តិភាព៕
បកប្រែដោយ រម៉ាម វ៉ុង



