អ៊ីស្រាអែល បានធ្វើពហិការកិច្ចចរចាបទឈប់បាញ់ Gaza នៅទីក្រុងគែរ កាលពីថ្ងៃអាទិត្យ ទី០៣ ខែមីនា បន្ទាប់ពីក្រុមហាម៉ាស់ បានបដិសេធការទាមទាររបស់ខ្លួនសម្រាប់បញ្ជីឈ្មោះចំណាប់ ខ្មាំង ដែលនៅរស់។ គណៈប្រតិភូក្រុមហាម៉ាស់ បានមកដល់ទីក្រុងគែរ សម្រាប់កិច្ចពិភាក្សានេះ ដោយចាត់ទុកថា ជាឧបសគ្គចុងក្រោយ ដែលអាចកើតមាន មុនពេលកិច្ចព្រមព្រៀង នឹងបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលប្រាំមួយសប្តាហ៍។ ប៉ុន្តែនៅពេលល្ងាច គ្មានសញ្ញាណណាមួយបង្ហាញពីអ៊ីស្រាអែលឡើយ។ ទីក្រុងវ៉ាស៊ីនតោនបានទទូចថា កិច្ចព្រមព្រៀងបទឈប់បាញ់ គឺជិតដល់ហើយ ហើយគួរតែធ្វើឡើងទាន់ពេលវេលា ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅដើមខែរ៉ាម៉ាដាន ពោលគឺមួយសប្តាហ៍ទៀត។ ប៉ុន្តែភាគីជម្លោះបានផ្តល់សញ្ញាតិចតួចជាសាធារណៈពីការគាំទ្រពីការទាមទារពីមុន។ ប្រភពប៉ាឡេស្ទីនបានប្រាប់រ៉យទ័រថា រហូត មកដល់ពេលនេះ ក្រុមហាម៉ាសបានច្រានចោលការទាមទារនោះ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






