ក្នុងរយៈពេល១០ខែ កម្ពុជាបាននាំចេញកសិផលអង្ករ ស្រូវ រួមនឹងកសិផលជាង១០០ មុខផ្សេងទៀត ទៅកាន់ទីផ្សារអន្តរជាតិ។
របាយការណ៍របស់ក្រសួងកសិកម្ម បាន ឲ្យដឹងថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ រយៈ ពេល១០ខែឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ០៦៩ ៩៧២ ៣៤៩ដុល្លារអាមេរិក (ជាង៣ពាន់លានដុល្លារ)។
ក្នុងនោះ ការនាំ ចេញអង្ករមានចំនួន ៤៣៥ ៤០៧ ៨៩៥ ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន ៤៩២ ៩០២ ៦២៤ ដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ១៤១ ៦៦១ ៨៣០ ដុល្លារអាមេរិក។
ដោយឡែក ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករក្នុង រយៈពេល១០ ខែឆ្នាំ២០២២ មានចំនួន ៤ ៦៦៩ ៩៧៤ តោន កើនឡើងចំនួន ៤៤៨ ៨២១ តោន ស្មើ នឹង១០,៦៣ % បើធៀបនឹងរយៈពេល១០ខែឆ្នាំ ២០២១ ដែលមានចំនួន ៤ ២២១ ១៥៣តោន។
កសិផលទាំងនោះរួមមាន ចំណិតដំឡូងមីក្រៀម ដំឡូង មីស្រស់ ម្សៅដំឡូងមី គ្រាប់ពោត ផ្លែស្វាយស្រស់ ផ្លែចេក ដំណាប់ស្វាយ ដូងប្រេង ថ្នាំជក់ និងបន្លែចម្រុះនុងផលិតផលចំនួន ៩៣មុខ ផ្សេងទៀតមានចំនួន ៤៨៥ ១៧៣តោន៕






